រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 208 مشتركاً، محتلاً المرتبة 4 938 في فئة السياسة والمرتبة 542 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 208 مشتركاً.
بحسب آخر البيانات بتاريخ 26 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -122، وفي آخر 24 ساعة بمقدار -7، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.37%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.32% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 650 مشاهدة. وخلال اليوم الأول يجمع عادةً 543 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 27 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 208
المشتركون
-724 ساعات
-327 أيام
-12230 أيام
أرشيف المشاركات
10 208
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទី មកភ្លក់លៀសហាល នៅថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ខណៈឆ្នាំថ្មីនេះ រដ្ឋបាលខេត្ត រៀបចំលៀសហាស ៥តោន ប្រវែង ១២០០ម៉ែត្រ លើសឆ្នាំកន្លងទៅ
10 208
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
10 208
+9
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងឆ្លងការងារវាយតម្លៃមន្ត្រីរាជការ ស្ថិតនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាព អាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
10 208
លោក អ៊ុម ឌីណា ប្រជាពលរដ្ឋនៅក្រុងកំពង់ចាម បានលើកឡើងថា ការរៀបចំតុបតែង ព្រឹត្តិការណ៍សង្ក្រាន្តក្នុងឆ្នាំថ្មីនេះ មានសោភ័ណ្ឌភាពស្រស់ស្អាត និងខុសប្លែកពីមុន!
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 208
រដ្ឋបាលខេត្តកំពង់ចាមកំពុងត្រៀមខ្លួន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅប៉ុន្មានថ្ងៃខាងមុខ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 208
+7
សកម្មភាពហ្វឹកហាត់របស់សិស្សានុសិស្ស ត្រៀមបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងសិល្បៈ នាឱកាសព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
10 208
+1
រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងពីការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ព្រមទាំងកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្ត នៅតាមស្រុក ទូទាំងខេត្តកំពង់ចាម
10 208
Repost from រដ្ឋបាលខេត្តកំពង់ចាម
+9
អភិបាលខេត្តកំពង់ចាម សាទរ និងគាំទ្រកម្មភាពការងារ "មនសិការពលរដ្ឋល្អ" នៃសហភាពសហព័ន្ធយុវជនកម្ពុជា
(កំពង់ចាម) នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យប្រធានគម្រោង និងក្រុមការងារទាំងអស់នៃកម្មវិធី "មនសិការពលរដ្ឋល្អ" ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ។
បើតាមលោក កុក សុីជឿន ប្រធានគម្រោង បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបណ្ដុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់ យុវជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ។
លោកប្រធានគម្រោង បន្តថា នៅឆ្នាំ២០២៥កម្មវិធីទស្សនកិច្ចសិក្សាបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យបង្អែកទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែងអង្គភាពបម្រើសេវាសាធារណៈគំរូ។ ដោយឡើងកម្មវិធី “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម បានដាក់ឱ្យអនុវត្តពីឆ្នាំ២០២៥ ដែលមាន វិទ្យាល័យចំនួន៣ ក្លឹបសិក្សាចំនួន១២ និងសមាជិកក្លឹបសិក្សាចំនួន ៣០០នាក់ ស្រី១៨៩នាក់។ ឆ្នាំ២០២៦នេះ បានពង្រីកវិសាលភាព ទៅ១វិទ្យាល័យបន្ថែមទៀត ដែលមានក្លឹបសិក្សាចំនួន ថេរនឹងឆ្នាំកន្លងទៅ សមាជិកក្លឹបសរុប៣០០នាក់ ស្រី ២១៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់ក្រុមការងារ "មនសិការពលរដ្ឋល្អ" ខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើ ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាមយើង។
ឯកឧត្តម អភិបាលខេត្ត រំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ច ការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
10 208
+9
នាព្រឹកថ្ងៃ២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសមាជិកាសាខានាំយកចង្ហាន់ វេរប្រគេនព្រះសង្ឃគង់នៅវត្តខេមវ័ន បឹងស្នាយ ហៅវត្តថ្មី ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
10 208
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមរយ:ប្រព័ន្ធ ZOOM នៅសាលប្រជុំ វីដេអូ Conference សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
10 208
+9
សកម្មភាពហ្វឹកហាត់យ៉ាងមមាញឹក របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រៀមបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យទាំងការសម្ដែងសិល្បៈ និងការលេងល្បែងប្រជាប្រិយ នាឱកាសព្រឹត្តិការសង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ