uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 163 підписників, посідаючи 4 950 місце в категорії Політика та 557 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 163 підписників.

За останніми даними від 10 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.64%. Протягом перших 24 годин після публікації контент зазвичай збирає 5.49% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 675 переглядів. Протягом першої доби публікація в середньому набирає 558 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 11 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 163
Підписники
Немає даних24 години
-217 днів
-11030 днів
Архів дописів
ក្រុមពលករមកពីថៃក្នុងខេត្តកំពង់ចាម បច្ចុប្បន្នទទួលបានការងារធ្វើ

ឯកឧត្តម អ៊ុន ចាន់ដា បន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋភៀសសឹក, គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់់ នៅស្រុកបាធាយ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា រួមជាមួយ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា, មន្ត្រីអនុសាខាស្រុក និងមន្ត្រីពាក់ព័ន្ធ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៨៥គ្រួសារ ក្នុងនេះ ពលរដ្ឋភៀសសឹក មកពីបណ្តាខេត្ត ចំនួន ៥ ជាប់តំបន់ព្រំដែន រួមមាន ខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងខេត្តព្រះវិហារ ចំនួន ១៨គ្រួសារ រួមទាំងគ្រួសារយោធិនជួរមុខ ៤គ្រួសារ ដែលកំពុងជួបលំបាកជីវភាព ព្រមទាំងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ធ្ងន់ ស្រាលចំនួន ៦៣គ្រួសារ កើតមាននៅ ២ឃុំ ( ត្រប់-សណ្តែក) ក្នុងស្រុកបាធាយ។ ពិធីនេះ បានប្រារព្ធរៀបចំនៅក្នុងបរិវេណ វត្តសំវរសីល ហៅ វត្តសណ្តែក ស្ថិតក្នុងភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយប៉ះពាល់ទ្រព្យសម្បត្តិ និងខូចខាតលំនៅដ្ឋាន ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលជម្លោះព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែង ផ្អាកទាំងការប្រកបរបរទទួលទាន មួយរយ: ដើម្បីជំលៀសទាំងគ្រួសារ ចេញមករកកន្លែងដែល ធានា សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះបង្ហាញអោយឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះ និង ងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬ គ្រួសារកងទ័ពជួរមុខ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ក្នងរយ:ពេលនៃការស្នាក់នៅនេះ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាព បងប្អូន។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង ៨៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ មុង ១ ក្រមា ១និង ថវិកាមួយចំនួន។ ដោយឡែក ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៦៣គ្រួសារ ផ្តល់ជូនថវិកាតាមកម្រិតប៉ះពាល់ ជាក់ស្តែង ដើម្បីស្តារការខូចខាតឡើងវិញ ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ក្រុមការងារ បានអញ្ជើញ ប្រគេន ព្រះចៅអធិការវត្ត សំវរសីល ហៅវត្តសណ្តែក នូវ ទៀនចំណាំព្រះវស្សា ១គូ - សាដក ២ - អង្ករ ១០០គក្រ មី ត្រីខ ទឹកផ្លែឈើ ទឹកពិសាប្រណិត ២កេស និងបច្ច័យមួយចំនួន ផងដែរ៕

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ច
+9
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដារពោតក្រហម និងពិភាក្សាបញ្ហាប្រឈម ដើម្បីឆ្លើយតបនឹងទីផ្សាររបស់ក្រុមហ៊ុនចំណីសត្វ ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះនៅក្រោមកម្ពស់១៣ម៉ែត្រ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះនៅក្រោមកម្ពស់១៣ម៉ែត្រ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រុកចុះថែមទៀតត បើយោងតាលោកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចទៀតនៅកម្ពស់១២.៩៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,១០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៦៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ទឹកជំនន់ទន្លេមេគង្គហក់ឡើង បណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវ ក្នុងស្រុកស្ទឹងត្រង់ (កំពង់ចាម) ដោយសារទឹកទន្លេមេគង្គ ហក់ឡើងជាបន
+6
ទឹកជំនន់ទន្លេមេគង្គហក់ឡើង បណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវ ក្នុងស្រុកស្ទឹងត្រង់ (កំពង់ចាម) ដោយសារទឹកទន្លេមេគង្គ ហក់ឡើងជាបន្តបន្ទាប់ បានបណ្ដាលឲ្យប៉ះពាល់ដល់ដំណាំពោត និងផ្លូវ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាម លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោក បានដឹកនាំ លោកអភិបាលរង ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ពោត ដែលកំពុងរងប៉ះពាល់ ដោយសារការហក់ឡើងនៃទឹកទន្លេមេគង្គ ស្ថិតនៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន ។ ក្នុងនោះផងដែរ ផ្លូវដីប្រវែងប្រហែល ៣០០ម៉ែត្រ ពីភូមិអន្លង់សំឡី ទៅភូមិឈើទើ ក្នុងឃុំខ្ពបតាងួន ត្រូវបានទឹកហូរច្រោះដាច់ បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរដោយឆ្លងទូក ៕

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត លោកជំទាវ អៀម វណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធាន គណៈកម្មា
+4
នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត លោកជំទាវ អៀម វណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោកជំទាវ ជាន ឡេងទាង សមាជិកា បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៤ ធ្វើនៅសាលប្រជុំនៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីជាសមាជិក សមាជិកា គ.ក.ស.ក ផងដែរ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង៖ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍សកម្មភាពប្រចាំខែកក្កដា ឆ្នាំ២០២៥, ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាង ផែនការសកម្មភាព-ផែនការថវិកា ឆ្នាំ២០២៦ របស់គណៈកម្មាធិកា ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សេង ឡាង ត្រូវជាម្ដាយបង្កើត ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សេង ឡាង ត្រូវជាម្ដាយបង្កើត ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលបានទទួលមរណៈភាពក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ដែលពិធីបុណ្យប្រារព្ធធ្វើនៅវត្តព្រះអង្គខ្មៅ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង សហការី អមដំណើរ ក៏បានចូលរួមចែករំលែក នូវសមានទុក្ខ យ៉ាងក្រៀមក្រំជាមួយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ព្រមទាំង ក្រុមគ្រួសារ សាច់ញ្ញាតិ ចំពោះការបាត់បង់ ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូន ទួត ជាទីគោរពស្រលាញ់ ពោរពេញទៅដោយ ព្រហ្មវិហារធម៌ ដ៏ល្អប្រពៃដែលបានបីបាច់ថែរក្សា ទំនុកបម្រុង បុត្រ ធីតា ទាំងអស់ ប្រកបដោយ ការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត ។ ទន្ទឹមនឹងនោះ ទោះបី រូបកាយ របស់ឧបាសិកា សេង ឡាង បានបាត់បង់ទៅមែនពិត ក៏ប៉ុន្តែអំពើជាកុសលកិត្តិយស សេចក្តីថ្លៃថ្នូរ និងស្ថិតស្ថេរនៅក្នុង សណ្ដានចិត្ត របស់កូនចៅ និងញ្ញាតិមិត្ត ជិត ឆ្ងាយ ទាំងអស់ ជានិរន្តរ៍ ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមទាំងទ្វេ ក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម សួស ឡា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ សព ឧបាសិកា សេង ឡាង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ចាម​៖​ ពលករនៅក្នុងខេត្តកំពង់ចាមទើបវិលមកពីថៃ ទទួលបានការងារធ្វើបណ្ដើរៗហើយ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីអនុសាខាស្រុក, ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែន ចំនួន ១០៥គ្រួសារ ក្នុងនេះ មានទាំងភរិយាយោធិនជួរមុខ ៧គ្រួសារ ដែលកំពុងជួបលំបាកជីវភាព ដែលបច្ចុប្បន្នស្នាក់នៅក្នុងឃុំ ចំនួន ១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារយោធិនជួរមុខ ទាំង១០៥ គ្រួសារ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែបានណែនាំដល់សាខា អនុសាខា រួមនឹងបណ្តាញ ការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខអោយបានទាន់ពេលវេលា ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អទៅតាមវិធានអនាម័យ ស្អាតបីយ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពបងប្អូន។ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្មជាង ១៨,០០០ កន្លែង។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១គ្រួសារ រួមមាន ៖​ -អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ ឃីត ១សម្រាប់ មុង ១ ក្រមា ១ និងថវិកា ៥០,០០០រៀល ផងដែរ៕