uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 164 підписників, посідаючи 4 950 місце в категорії Політика та 557 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 164 підписників.

За останніми даними від 10 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.64%. Протягом перших 24 годин після публікації контент зазвичай збирає 5.49% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 675 переглядів. Протягом першої доби публікація в середньому набирає 558 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 11 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 164
Підписники
Немає даних24 години
-217 днів
-11030 днів
Архів дописів
នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ច
+5
នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមជាមួយក្រុមការងារសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សំ សុខនឿន តំណាងប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា និងនាំយកថវិការបស់សមាគមឧកញ៉ាកម្ពុជា ចូលរួមបុណ្យចំនួន០២សព៖     ១-សពវរ:សេនីយ៍ឯក សៀង សាត នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។     ២-សពអនុសេនីយ៍ត្រី ភាព សោភ័ណ នៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។     +ដោយក្នុង០១សព ទទួលបានថវិកាចំនួន១០,០០០ដុល្លារ ។

រដ្ឋបាលឃុំអារក្សត្នោត រួមនឹងបងប្អូនប្រជាពលរដ្ឋ នាំយកស្បៀងអាហារជូនដល់ជនភៀសសឹកក្នុងខេត្តព្រះវិហារ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីអំពីកិច្ចការសន្តិសុខ និងកិច្ចការសំខាន់ៗមួយចំនួនទៀត (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ស្ដីអំពីការងារសន្តិសុខ និងការងារសំខាន់ៗ មួយចំនួនទៀត ។ លោកអភិបាលខេត្ត បានលើកឡើងទៅកាន់អង្គប្រជុំថា ពាក់ព័ន្ធទៅនឹងសភាពការណ៍បច្ចុប្បន្ននេះ កិច្ចប្រជុំនេះ មានរបៀបភារៈចំនួន ៤ ចំណុច ក្នុងនោះ ទី១. គឺពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។ ទី២ . ពាក់ព័ន្ធស្ថានភាពប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានរបស់ខ្លួន ដែលជាគោលដៅ ក្នុងការដោះស្រាយការផ្ដល់ជូននូវស្បៀងអាហារ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ទី៣. ពាក់ព័ន្ធទៅនឹងស្ថានភាពពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមកដល់លំនៅដ្ឋានរបស់ពួកគាត់ហើយ យើងត្រូវជួយរកការងារឲ្យពួកគាត់ ។ ទី៤. ពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងមកដល់ថ្ងៃនេះ និងកិច្ចការផ្សេងទៀត ពាក់ព័ន្ធនិងការទប់ស្កាត់គ្រោះហន្តរាយ ។ ទី៥. គឺការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត ពាក់ព័ន្ធកិច្ចការផ្សេងៗ ៕

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រកបន្តិច ខណៈព្រែកចំនួន២៩បានទទួលរបបទឹកទន្លេមេគង្គ យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធន
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រកបន្តិច ខណៈព្រែកចំនួន២៩បានទទួលរបបទឹកទន្លេមេគង្គ យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន២៩ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គខណៈទឹកទន្លេបានហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ ដោយក្នុងនោះព្រែករួមមានក្នុងស្រុកស្ទឹងត្រង់៥/៥ ស្រុកកំពង់សៀម៥/១១ ស្រុកកងមាស៨/១៣ ស្រុកកោះសូទិន៥/៥ និងស្រុកស្រីសន្ធរ៦/៧។ ទន្ទឹមនេះដែរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចនៅកម្ពស់១៣.១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៣ និងក្រុង១។

ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមការងារមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដឹកនាំដោយលោក ចិន សារ៉ាត អនុប្រធានមន្ទីរ បានបន្តចុះយុ
+7
ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមការងារមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដឹកនាំដោយលោក ចិន សារ៉ាត អនុប្រធានមន្ទីរ បានបន្តចុះយុទ្ធនាកាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ នៅបរិវេណរមណីដ្ឋានប្រាសាទនគរបាជ័យ និងទីសាធារណៈនានា ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី លោកមេ ឃុំ និងកងម្លាំងសមត្ថកិច្ចឃុំអំពិល ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តនគរបាជ័យក្នុង និងវត្តនគរបាជ័យក្រៅ ព្រមទាំង តំណាងប្រជាពលរដ្ឋប្រមាណជា ១០០អង្គ/នាក់ ។

ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមការងារមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដឹកនាំដោយលោក ចិន សារ៉ាត អនុប្រធានមន្ទីរ បានបន្តចុះយុ
+6
ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមការងារមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដឹកនាំដោយលោក ចិន សារ៉ាត អនុប្រធានមន្ទីរ បានបន្តចុះយុទ្ធនាកាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ នៅបរិវេណរមណីដ្ឋានប្រាសាទនគរបាជ័យ និងទីសាធារណៈនានា ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី លោកមេ ឃុំ និងកងម្លាំងសមត្ថកិច្ចឃុំអំពិល ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តនគរបាជ័យក្នុង និងវត្តនគរបាជ័យក្រៅ ព្រមទាំង តំណាងប្រជាពលរដ្ឋប្រមាណជា ១០០អង្គ/នាក់ ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងារចុះជួយស្រុកស្រីសន្ធរ​ អញ្ជើញចូលរួមពិធីបុណ្យបង្សុកូល​ និងគោរពវិញ្ញាណក្ខន្ធ​ អនុសេនីយ៍ទោ ហេង តាំង​ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះមូលដ្ខានស្រុកស្រីសន្ធរ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរុមូលដ្ឋាន បានអញ្ជើញចូលរួមពិធីបុណ្យបង្សុកូល​ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​ អនុសេនីយ៍ទោ ហេង តាំង​ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ទិសទី១ ប្រាសាទព្រះវិហារ ច្រកតាថាវ​។ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាម​ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងបានចាត់ឱ្យអាជ្ញាធរមូលដ្ឋាន បន្តចាត់ចែងកម្មវិធីបុណ្យឲ្យបានអធឹកអធម រហូតចប់កម្មវិធីពិធី។ ពិធីបុណ្យប្រារព្ធនេះ ប្រារព្ធធ្វើឡើងនៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ជាទីកន្លែងកំណេីត​ និងវត្តអារាមដែល​លោកធ្លាប់បួសរៀនកាលវ័យកុមារ​។ ក្នុងឱកាសនោះផងដែរ ក្រុមការងារបានសម្រេចសាងសង់ចេតីយ៍តំកល់អដ្ឋិធាតុរបស់វិរៈយុទ្ធជន​ ហេង​ តាំង ក្នុងវត្តកោះកែវ​ ដេីម្បីជាទីសក្ការៈ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភ
+2
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ

ប្រតិភូខេត្តកំពង់ចាម គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៅរាជធានីភ្នំពេញ

មន្ទីរព័ត៌មានខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋ