uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 208 підписників, посідаючи 4 938 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 208 підписників.

За останніми даними від 26 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -122, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.37%. Протягом перших 24 годин після публікації контент зазвичай збирає 5.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 650 переглядів. Протягом першої доби публікація в середньому набирає 543 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 27 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 208
Підписники
-724 години
-327 днів
-12230 днів
Архів дописів
អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម ក
+9
អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម កំពង់ចាម: អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជូននូវ ឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃ ក្រុងកំពង់ចាម ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង ហើយ កម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ នូវ រាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល បានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់ សណ្តាប់ធ្នាប់ ឬការរំខាន ណាមួយឡើយ ។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានស្ម័គ្រចិត្ត លះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជាមួយអាជ្ញាធរដែនដី ដើម្បី បង្ក្រាបរាល់បទល្មើសនានា ធ្វើឱ្យភូមិឃុំសង្កាត់របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឱ្យ បានគង់វង់យូរអង្វែង ។ ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់កម្លាំងប្រជាការពារ ទាំងអស់ ឱ្យចូលរួមរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆាប់ៗខាង មុខនេះ ហើយឯកឧត្តមក៏បានផ្តល់ជូនកម្លាំងប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងម្នាក់ៗ ទទួលបាន ឯកសណ្ឋានប្រជាការពារ ១កំប្លែ ថវិកា ៥ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម និងសម្ភារការងារសន្តិសុខ មួយចំនួនផងដែរ ៕

អភិបាលខេត្តកំពង់ចាម អមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបង្សុកូល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកោះសូ
+9
អភិបាលខេត្តកំពង់ចាម អមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបង្សុកូល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន (កំពង់ចាម)៖ នារសៀលថ្ងៃ ថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមពិធីបង្សុកូលឧទ្ទិសកុសល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅសាលាសន្សំកុសល ភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់សម្តេច។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ផ្កាភ្ញី ទៀនធូប ដល់ព្រះរតនត្រ័យ និងសមាទានសីល ដើម្បីចាប់មហាកុសលតាមគន្លងព្រះពុទ្ធសាសនា។ បន្ទាប់មក សម្តេចបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ស្វាធ្យាយចម្រើនព្រះបរិត្ត និងរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោក និង យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតយ៉ាងក្លាហានក្នុងការការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ក្រោយកិច្ចពិធីសាសនា ព្រះសង្ឃបានសូត្រធម៌ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ជូនដល់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន រក្សាបាននូវសុខសន្តិភាពជារៀងរហូតតទៅ។ ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងបានចែកជូនអំណោយសប្បុរសធម៌ជាថវិកាដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយសេចក្តីត្រេកអរជាពន់ពេក៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបង្សុកូលឧទ្ទិសកុសល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន

WATCH VIDEO: កិច្ចសម្ភាសន៍៖ អភិបាលខេត្តកំពង់ចាម រំពឹងថា «សង្ក្រាន្តកំពង់ចាម» ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរមិនតិចក្រោម២លាននាក់នោះទេ នឹងអញ្ជើញចូលរួមកម្សាន https://fna.asia/1fc7921 🔗JOIN US

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទី មកភ្លក់លៀសហាល នៅថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ខណៈឆ្នាំថ្មីនេះ រដ្ឋបាលខេត្ត រៀបចំលៀសហាស ៥តោន ប្រវែង ១២០០ម៉ែត្រ លើសឆ្នាំកន្លងទៅ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេ
+9
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងឆ្លងការងារវាយតម្លៃមន្ត្រីរាជការ ស្ថិតនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាព អាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

លោក អ៊ុម ឌីណា ប្រជាពលរដ្ឋនៅក្រុងកំពង់ចាម បានលើកឡើងថា ការរៀបចំតុបតែង ព្រឹត្តិការណ៍សង្ក្រាន្តក្នុងឆ្នាំថ្មីនេះ មានសោភ័ណ្ឌភាពស្រស់ស្អាត និងខុសប្លែកពីមុន! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

រដ្ឋបាលខេត្តកំពង់ចាមកំពុងត្រៀមខ្លួន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅប៉ុន្មានថ្ងៃខាងមុខ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

សកម្មភាពហ្វឹកហាត់របស់សិស្សានុសិស្ស ត្រៀមបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងសិល្បៈ នាឱកាសព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម
+7
សកម្មភាពហ្វឹកហាត់របស់សិស្សានុសិស្ស ត្រៀមបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងសិល្បៈ នាឱកាសព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងពីការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ព្រមទាំងកម្មវិធី និងព្រឹត្តិការណ៍សង្ក្រ
+1
រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងពីការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ព្រមទាំងកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្ត នៅតាមស្រុក ទូទាំងខេត្តកំពង់ចាម