uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 501 підписників, посідаючи 4 885 місце в категорії Політика та 544 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 501 підписників.

За останніми даними від 13 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.21%. Протягом перших 24 годин після публікації контент зазвичай збирає 6.15% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 757 переглядів. Протягом першої доби публікація в середньому набирає 646 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 14 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 501
Підписники
-524 години
-317 днів
-12030 день
Архів дописів
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ ស្តីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សឆ្នាំ២០២៥​ និងទិសដៅអនុ
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ ស្តីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សឆ្នាំ២០២៥​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦​ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ ស្តីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សឆ្នាំ២០២៥​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦​ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធានគណបក្សមូលដ្ឋានក្រុង/ស្រុកទាំង១០ រួមនិងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួន ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ បន្ទាប់ពីការអានរបាយការណ៍​ផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សឆ្នាំ២០២៥​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦​ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយ ឯកឧត្តម អនុប្រធានគណបក្សខេត្ត រួចមក, ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងការការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍គណបក្សខេត្ត រួមនឹងមន្ត្រីគណបក្សទាំងអស់ ដែលបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជនដោយពុំគិតការនឿយហត់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់ពេលនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ អនុវត្តតាមខ្លឹមសារ របាយការណ៍ផ្សព្វផ្សាយរួម របស់គណៈកម្មាធិការកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សចំណុះ គណៈកម្មាធិការបក្សខេត្តទាំងអស់ សូមបន្តផ្សព្វផ្សាយដល់មន្ត្រីគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួនធ្វើនូវអំពើល្អជាប់ជាប្រចាំ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

នារាត្រីថ្ងៃទី៣០ ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ
+9
នារាត្រីថ្ងៃទី៣០ ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេយ៉ាងគំហ៊ុក ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ សូមបញ្ជាក់ថា គិតមកត្រឹមម៉ោង ១២យប់ នេះ ច្រាងទន្លេខាងលើបានបន្តបាក់ស្រុត ប្រវែងប្រមាណ១០០ម៉ែត្រ ទទឹងប្រមាណ១០ម៉ែត្រ។

ទឹកទន្លេមេគង្គឡើងលឿន-ស្រកលឿន បណ្តាលឱ្យសួនច្បារក្រាលការ៉ូឡា ប្រវែង៧០ ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងកំពង់ចាម រងការប្រេះស
+9
ទឹកទន្លេមេគង្គឡើងលឿន-ស្រកលឿន បណ្តាលឱ្យសួនច្បារក្រាលការ៉ូឡា ប្រវែង៧០ ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងកំពង់ចាម រងការប្រេះស្រុត (កំពង់ចាម): ទឹកទន្លេមេគង្គខេត្តកំពង់ចាម ឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិនក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ប្រវែងប្រមាណ៧០ ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុតយ៉ាងដំណំ។ ក្រោយទទួលដំណឹងពីភ្លាមៗ ពីអាជ្ញាធរមូលដ្ឋាន, នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរសង្កាត់/ក្រុង ឲ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឲ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់។ គូរបញ្ជាក់ថា សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕

ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣.០៧៣លាន ដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម
+9
ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣.០៧៣លាន ដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់ ឆ្នាំ២០២៦ អាចកើនដល់ ៣.០០៤ដុល្លារ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា នៅ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានចំនួន ៣,០៧៣លានដុល្លារ ស្មើនឹង ២.៨៣០ដុល្លារ ក្នុងមនុស្សម្នាក់ ហើយតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ អាចកើនដល់ ៣.០០៤ដុល្លារក្នុង មនុស្សម្នាក់។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំង​ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយ ប្រសិទ្ធភាព។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្អែកតាមផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន រដ្ឋបាលឃុំ សង្កាត់​ បានរៀបចំ និងអនុវត្តនូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗទៀត ពោលគឺបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថានធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា ឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង៕

នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយ
+9
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន៥០គ្រួសារ ស្ថិតនៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកអភិបាលស្រុក និងអជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកតំណាងរាស្ត្រ បានផ្តល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន៥០គ្រួសារ រួមមាន៖ អង្ករ២០គីឡូក្រម ទឹកត្រី១យួរ, មុង ភួយ ចាន ឆ្នាំង កន្ទេល និងសម្ភារ មួយចំនួនទៀត ព្រទាំងថវិកា ២០.០០០រៀលសម្រាប់មួយគ្រួសារៗ និងជូនថវិកាប្រជាការពារ , ក្រុមប្រឹក្សាឃុំ និងមេភូមិសរុប៣៥នាក់ក្នុងម្នាក់ ២០.០០០រៀលផងដែរ (សរុបថវិកា១៤.១០០. ០០០រៀល)៕

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួល កុំព្យូទ័រ និងម៉ាសុីនព្រីន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កំពង
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួល កុំព្យូទ័រ និងម៉ាសុីនព្រីន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កំពង់ចម៖នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយ ជាកុំព្យូទ័រ និង ម៉ាសុីនព្រីន ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំត្រួតពិនិត្យ និងប្រគល់-ទទួលឧបករណ៍សម្ភារបច្ចេកទេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីគ្រប់គ្រង និងប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។ ពិធីប្រគល់-ទទួលនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយអំណោយ រួមមាន ៖កុំព្យូទ័រ យួរដៃ មូឌែល ACER ASPIRE LITE 15, RAM 8GB ,SSD 512GB ចំនួន ២០គ្រឿង, ម៉ាសុីនព្រីន ម៉ូឌែល PRINTER HP 108A ចំនួន ២០គ្រឿង។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានគិតគូរដល់មន្ត្រីរាជការកំពុងបម្រើការងារតាមបណ្ដាលខេត្ត ព្រោះសម្ភារៈទាំងនេះ គឺជាតម្រូវការចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ ក្នុងការជួយសម្រួលដល់ការចងក្រងឯកសារ ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាងមុន៕

អបអរសាទរ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៩
+9
អបអរសាទរ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជា តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលប្រព្រឹតទៅ នៅសាសាខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្នុងការអនុវត្ត បទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មិនមានអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online scams) នោះទេ ហើយក៏គ្មានការហើរចូលពីខាងក្រៅនៃជនសង្ស័យដើម្បី សម្ងំលាក់ខ្លួន ឬបង្កើត ការឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា​ និងក៏គ្មានការបង្ខាំងមនុស្សឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បី រួមចំណែកក្នុងសង្គម រួមគ្នាទប់ស្កាត់ការ ជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនផងដែរ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា អ្វីដែលជាមោទនភាពដ៏ឧត្តុង្គឧត្តមរបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំនេះគឺ ១-អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត, ២-ការិយាល័យប្រជាពលរដ្ឋ និង ៣- មន្ទីរបង្អែកខេត្តកំពង់ចាម បានជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបាន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា ផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ ឯកឧត្តម បានផ្តាំផ្ញើឲ្យ ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់តែល្អប្រសើរបន្តទៅទៀត។ ក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ ដល់រដ្ឋបាលខេត្ត, សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាធ្វើខេត្តកំពង់ចាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសរដ្ឋបាលខេត្ត ក្រោមការការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។ ឯកឧត្តមសន្ដិបណ្ឌិត ក៏បានជំរុញឱ្យធ្វើការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងក្រុម ក្មេងទំនើង ព្រមទាំងខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន របស់ខ្លួន។ថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ ក៏ដូចជា កងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម ត្រូវបន្តថែរក្សាការពារឱ្យបានគត់ម៉ត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យ ខាងតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម៕

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ពិធីកាត់ស្រោមវិញ្ញាសាធំ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម សាលាប
+9
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ពិធីកាត់ស្រោមវិញ្ញាសាធំ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម សាលាបាលី) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅពុទ្ធិវិទ្យាល័យសម្តេច ជួន ណាត (វត្ត បឹងកុក) សង្កាត់ បឹង កុក ក្រុង កំពង់ចាម ។ ក្នុងពិធីនេះដែលដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាមគណៈកម្មការប្រឡងគ្រប់ផ្នែក ។ សូមបញ្ជាក់ផងដែរមណ្ឌលកំពង់ចាមមាន បេក្ខសមណៈ/បេក្ខជន ២៣៧ អង្គ/នាក់ ស្មើនឹង ១០ បន្ទប់ ។

ឯកឧត្តម អ៊ុន ចាន់ដា អបអរសាទរខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កំពង់ចាម៖ ឯកឧត្តម
+9
ឯកឧត្តម អ៊ុន ចាន់ដា អបអរសាទរខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានថ្លែងការ អបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយពិធីនេះ ក៏មានអញ្ជើញចូលរួម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលកម្មវិធីធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបាន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា ផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ ឯកឧត្តម បានផ្តាំផ្ញើឲ្យ ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់តែល្អប្រសើរបន្តទៅទៀត។ ឯកឧត្តម បានបន្ថែមថា ការលះបង់ ប្រឹងប្រែងរបស់មន្រ្តីយើង រហូតទទួលបានជ័យលាភីលេខ ១ នេះ ក៏មានកិត្តិយសដែលនៅស្អែក ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តកំពង់ចាម ផ្តល់កិត្តិយសប័ណ្ណសរសើរ និងឧបត្ថម្ភប្រាក់លើកទឹកចិត្តចិត្ត ដល់មន្ត្រីដែលបានដណ្តើមបានជ័យ លាភីជូនប្រជាពលរដ្ឋខេត្តកំពង់ចាម៕

ព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ
+6
ព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អមដំណើរដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិតបត្តិសាខា រួមជាមួយលោកជំទាវអនុប្រធានកិត្តិយស និងប្រតិតបត្តិ និងសមាជិការ អញ្ជើញចុះសួរសុខទុក្ខ ភរិយាវីរៈកងទ័ពជួរមុខ ឈ្មោះ ស៊ាន ហឿន ឈរជើងនៅប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ មានភរិយាឈ្មោះ កាន ស្រីមុំ អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដែលបានឆ្លងទន្លេដោយវះកាត់បានកូនស្រី ១នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយស និងសហការី បាននាំយកថវិកា ឧបត្ថម្ភជូន ចំនួន ៥០០,០០០រៀល និងទឹកដោះគោរស្រស់ សម្ភារ: មាតា ទារក មួយចំនួន និងលោកជំទាវ កុល ធារិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ថវិកាចំនួន ៤០០,០០០រៀលផងដែរ។