uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 208 підписників, посідаючи 4 938 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 208 підписників.

За останніми даними від 26 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -122, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.37%. Протягом перших 24 годин після публікації контент зазвичай збирає 5.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 650 переглядів. Протягом першої доби публікація в середньому набирає 543 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 27 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 208
Підписники
-724 години
-327 днів
-12230 днів
Архів дописів
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត
+9
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអមដំណើរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម ពិធីបុណ្យកាន់អង្គ ពុទ្ធាភិសេកសម្ពោធ កាត់ខ្សែបូរ ឆ្លងព្រះបដិមាទ្រង់ឈរកំពស់ ៣១ម៉ែត្រ និងបំពាក់គ្រឿងឥស្សរិយយស ដល់សប្បុរសជនដែលបានចូលរួមកសាង ស្ថិតនៅវត្តព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ។

បទយកការណ៍ខ្លី ស្តីពី សមាគមមនុស្សចាស់ ក្នុងខេត្តកំពង់ចាម

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណ
+9
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតាសី និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នៅភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

អាជ្ញាធរខេត្តកំពង់ចាម បន្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាលកម្ពុជាដល់ម្ចាស់រោងចក្រ

លោក គីម គឹមស្រ៊ន់ ប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាម សូមថ្លែងអំណរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងជួយបន្ធូរបន្ថយតម្លៃប្រេងសាំង ជូនប្រជាពលរដ្ឋ

លោកស្រី ស្រី លក្ខិណា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់ទុកចិត្តលើរាជរដ្ឋាភិបាល កុំមានការព្រួយបារម្ភ

ស្រុកស្ទឹងត្រង់៖ នៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៦:៤៥នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្
+5
ស្រុកស្ទឹងត្រង់៖ នៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៦:៤៥នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះផ្សព្វផ្សាយនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់កម្មវិធីទូរសព្ទដៃApp NoDrug ជូនដល់នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន(អារក្សត្នោត) ស្ថិតនៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីលោកស្នងការរងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ មន្ត្រីលេខាធិការដ្ឋាន នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យពាក់ព័ន្ធ អធិការរង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ នាយក នាយករង នាយិការរង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន ៨៩៧នាក់ ។

បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែ
បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត

សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន
សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជើញ ដឹកនា
+5
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជើញ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៦ នៅសាលសាឡុងរដ្ឋបាលខេត្តកំពង់ចាម។ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកអនុគណ:កម្មការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សរុបអ្នកចូលរួមចំនួន០៨នាក់ ស្រី០១នាក់ ក្នុងនោះការពិភាក្សាលើការលំហូរចរាចរណ៍ក្នុងពេលប្រជាពលរដ្ឋចេញមកពូនផ្នូរ(ឆេងម៉េង) ចន្លោះថ្ងៃទី០១ ខែមេសាដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ និងការពិនិត្យលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងការលំហូរចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅតាមបណ្ដាលក្រុង-ស្រុក រម្មណីយដ្ឋាន វត្តអារាម និងការសប្បាយនៅតាមបណ្ដាលភូមិ ឃុំ-សង្កាត់ ។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ច
+9
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រមូលទិន្នន័យ និងធាតុចូលដើម្បីរៀបចំសេចក្តីណែនាំអនុវត្តដំណោះស្រាយ តាមបែបធម្មជាតិ (Nature-based Solution “NbS”) ដើម្បីការអភិវឌ្ឍ ដោយចីរភាពនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ក្រឹង អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បំផុសស្មារតីឲ្យប្រជា ពលរដ្ឋចូលរួមអភិរក្សប្រាសាទដូនតា និងរួមគ្នាការពារ

កិច្ចប្រជុំបង្កើតក្រុមការងាររៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពី សកម្មភាពថ្នាក់ដឹកនាំ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចា
+9
កិច្ចប្រជុំបង្កើតក្រុមការងាររៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពី សកម្មភាពថ្នាក់ដឹកនាំ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងាររៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពី សកម្មភាពថ្នាក់ដឹកនាំ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារនេះ គឺជា ក្រុមការងារស្នូល របស់ខេត្ត ដែលជួយឱ្យរដ្ឋបាលខេត្តមានមូលដ្ឋានច្បាស់លាស់ និងភស្តុតាងក្នុងការបង្ហាញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត។ ដើម្បីធានាបាននូវការរៀបចំចងក្រងកម្រងរូបភាព និងផលិតវីដេអូឯកសារអំពីសកម្មភាពថ្នាក់ដឹកនាំ និង ការអភិវឌ្ឍក្នុងខេត្តកំពង់ចាមឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈវិទ្យាសាស្ត្រ ដែលជាប្រយោជន៍ដល់ការងារ រដ្ឋបាលខេត្ត ក្រុមការងារមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖ ១.ត្រូវតាមដានជាប់ជាប្រចាំនូវកម្មវិធីការងាររបស់ថ្នាក់ខេត្ត ចាត់តាំងអ្នកចុះផ្តិតយករូបភាព និង វីដេអូសកម្មភាពជាក់ស្តែងរបស់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ២.តាមដានកត់ត្រានូវប្រសាសន៍សំខាន់ៗ គោលការណ៍ដឹកនាំ និងការសម្រេចចិត្តក្នុងកិច្ចប្រជុំនានា ដើម្បីប្រើប្រាស់ជាអត្ថបទអមជាមួយរូបភាព ៣.បែងចែករូបភាព និងវីដេអូទៅតាមប្រភេទវិស័យ (ដូចជា៖ សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, កសិកម្ម ឧស្សាហកម្ម សកម្មភាពផ្សេងៗ។ល។) ៤.រៀបចំប្រព័ន្ធរក្សាទុកឯកសារ ដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួល ក្នុងការស្វែងរកតាមរយៈ Keywords ឬកាលបរិច្ឆេទ ៥.ចងក្រងសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ ជាវីដេអូខ្លីៗ ដើម្បីបង្ហាញពីវឌ្ឍនភាព ការងារ និងការអភិវឌ្ឍរបស់ខេត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល ៦.ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ពិនិត្យភាពត្រឹមត្រូវតាមឋានានុក្រម ឈ្មោះថ្នាក់ដឹកនាំ និងខ្លឹមសារព័ត៌មាន មុននឹងបញ្ជូនទៅរក្សាទុកជាឯកសារផ្លូវការ ៧.ការពារ និងរក្សាការសម្ងាត់នូវរូបភាព ឬឯកសារវីដេអូដែលមិនទាន់អនុញ្ញាតឱ្យផ្សព្វផ្សាយជាសាធារណៈ ផ្តល់រូបភាព និងព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំជូនមន្ទីរព័ត៌មានខេត្ត ដើម្បី ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ៨.រៀបចំឯកសាររូបភាពជូនតាមការស្នើសុំពីក្រសួង ឬស្ថាប័នពាក់ព័ន្ធសម្រាប់ការងារផ្សេងៗ។

អភិបាលខេត្តកំពង់ចាម បំផុសស្មារតីឲ្យប្រជា ពលរដ្ឋចូលរួមអភិរក្សប្រាសាទបុរាណ និងរួមគ្នាថែរក្សាការពារ (កំពង់ចាម) អភិបាលនៃគណៈអភិបាល
+8
អភិបាលខេត្តកំពង់ចាម បំផុសស្មារតីឲ្យប្រជា ពលរដ្ឋចូលរួមអភិរក្សប្រាសាទបុរាណ និងរួមគ្នាថែរក្សាការពារ (កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ បានបំផុសស្មារតី និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរប្រាណប្រាសាទបុរាណដែលជាកេរ្តិ៍មរតករបស់បុព្វបុរសដូនតាខ្មែរ ដែលបន្សល់ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយ សូមរួមគ្នាអភិរក្ស និងការពារ ជាពិសេស រួមគ្នាចូលរួមលើកតម្កើងវប្បធម៌ ប្រណីខ្មែរ ដែលជាដួងព្រលឹងជាតិ។ ការអំពាវនាវបែបនេះ ក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បន្តយកចិត្តទុកដាក់ ត្រួតពិនិត្យ ទប់ស្កាត់ ការពារ ប្រាណប្រាសាទ ដីធ្លីរបស់ប្រាសាទ វត្ថុបុរាណ រូបចម្លាក់ ក្នុងប្រាសាទ ការពារឲ្យខានតែបាន មិនឲ្យជននរណា មករំលោភ បំពានជាដាច់ខាត ដើម្បីធានាឲ្យការរក្សាកេរ្តិ៍ដូនតាឲ្យបានគង់វង្សយូរអង្វែង។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តជំរុញដល់មន្ទីរវប្បធម៌ ខិតខំ ប្រឹងប្រែង ស្វែងរក វត្ថុបុរាណ ដើម្បីដាក់បញ្ចូលជាសម្បត្តិរបស់ជាតិឲ្យបានកាន់តែច្រើន យកមករក្សាទុក ធ្វើជាសារះមន្ទីរ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលទស្សនា និងចងចាំពីគុណតំលៃនៃវប្បធម៌ជាតិ។ ទន្ទឹមនេះ មន្ទីរវប្បធម៌ ក៏ត្រូវចុះលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចាប់មុខរបរ ត្បាញក្រមាខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរពីដូនតា ដើម្បីជួយគាំទ្រ ទិញផលិតផលក្នុងស្រុក លើកកម្ពស់ ជីវភាពគ្រួសារអ្នកត្បាញក្រមា ឲ្យតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមក៕

អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរ និងទប់ស្កាត់ការឆបោកតាមអនឡាញ

គម្រោងពង្រីកលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សម្រេចការស្ថាបនាបាន ៩៥,៥%