uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 205 підписників, посідаючи 4 933 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 205 підписників.

За останніми даними від 27 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.26%. Протягом перших 24 годин після публікації контент зазвичай збирає 5.72% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 639 переглядів. Протягом першої доби публікація в середньому набирає 584 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 28 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 205
Підписники
-324 години
-317 днів
-12030 днів
Архів дописів
អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរ និងទប់ស្កាត់ការឆបោកតាមអនឡាញ

គម្រោងពង្រីកលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សម្រេចការស្ថាបនាបាន ៩៥,៥%

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្ត
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីស្នាក់ការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវីដេអូ ZOOM នៅបន្ទប់វីដេអូConferenceសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ

អភិបាលខេត្តកំពង់ចាម ដាក់ចេញនូវអនុសាសន៍គន្លឹះ ១២ចំណុច ដើម្បីពង្រឹងការបង្ក្រាបអំពើជួញដូរមនុស្ស នៅក្នុងមូលដ្ឋាន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលស្រុកចំការលើ ត្រៀមរៀបចំ ខ្នុរ ៩០ ផ្លែ ចេក ៩០ ស្ទង និងផលិតផលមានសក្ដានុពលក្នុងស្រុកជាច្រើនផ្សេងទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរិភោគឥតគិតថ្លៃ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

កញ្ញា អ៊ន ស្រីកែវ និស្សិតសាលាសាកលវិទ្យាល័យសុខាភិបាលភូមិភាគកំពង់ចាម សូមថ្លែងអំណរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមិនយកពន្ធលើប្រេងឥន្ធនៈ ដើម្បីរួមចំណែក កាត់បន្ថយការចំណាយរបស់សិស្ស និស្សិត!

លោក សំណាង ប្រជាពលរដ្ឋរស់នៅឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកាត់ព័ន្ធ សូន្យ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ!

ស្រុកបាធាយ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម អ៊ុន ចាន់ដា
+7
ស្រុកបាធាយ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា  អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមលេខាធិការដ្ឋាន នៃគណ:កម្មការចំពោះកិច្ច របស់រដ្ឋបាលខេត្តកំពង់ចាម បានចុះទៅធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការរដ្ឋបាលចំហរ នៅតាមរោងចក្រ និងសិប្បកម្ម បានចំនួន០៥គឺ៖ រោងចក្រកាត់ដេរ លី ឈាងខប់ រោងចក្រ Shanhua(ខេមបូឌា) ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងរោងចក្រ ប៉ូលី ធីមផិច(ខេមបូឌា) រោងចក្រ ទឹម យ៉ូអឹភេវិល(ខេមបូឌា) និងសិប្បកម្ម រ៉ុង ប៉ីស៊ិន(ខេមបូឌា) ស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ដោយមានអ្នកចូលរួមចំនួន៧៩នាក់ ស្រីចំនួន៣៥នាក់ ក្នុងនោះជនជាតិចិនមានចំនួន២៤នាក់ ស្រី១២នាក់ ដោយផ្តោតទៅលើការបង្គ្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

អភិបាលខេត្តកំពង់ចាម​ បានស្នេីឱ្យ​ពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស
+9
អភិបាលខេត្តកំពង់ចាម​ បានស្នេីឱ្យ​ពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កំពង់ចាម​: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់​ ។ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែមិនា​ ឆ្នាំ​២០២៦​ ។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុង នោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព​ ។ ​ ឯកឧត្តមអភិបាលខេត្ត​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរនិង បញ្ហាសង្គមជាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋទៅរកភាពរងគ្រោះដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព​ ពោលគឺ​ត្រូវ​សហការ​ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលាផងដែរ​ ។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវ​សូមឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការចងក្រង និងបង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដោយគ្មានការអន្តរាគមន៍ និងគ្មានការលើកលែង​ ដោយឡែក​សម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស​ សូមអប់រំកូនក្មួយ និងមិត្តភ័ក្ត្រខ្លួន កុំឱ្យលង់ខ្លួនទៅក្នុងការសេពគ្រឿងញៀនឱ្យសោះ​ ព្រោះថាវាអាចបំផ្លាញអនាគតយើង​ ៕

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម សម្រេចបាន៩៧,៣០%

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (ស្វាយរៀង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមត្រូវបានសាងសង់ឡើងលើផ្ទៃដី ២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។ គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល ២០ឆ្នាំ សម្រាប់ផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។ ទីលានទុកដាក់សំរាមនេះ ត្រូវបានរចនាឡើងជា ៥រណ្តៅ ចែកជា ៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ឆ្នាំកន្លះ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត៕

ពន្ធនាគារខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការសន្តិសុខសុវត្ថិភាពបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កំពង់ចាម ៖ លោកឧត
+4
ពន្ធនាគារខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការសន្តិសុខសុវត្ថិភាពបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កំពង់ចាម ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំផែនការ ការពង្រឹងសន្តិសុខសុវត្ថិភាពបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ចាម៕ ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

ពន្ធនាគារខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការសន្តិសុខសុវត្ថិភាពបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កំពង់ចាម ៖ លោកឧត
+5
ពន្ធនាគារខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការសន្តិសុខសុវត្ថិភាពបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កំពង់ចាម ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំផែនការ ការពង្រឹងសន្តិសុខសុវត្ថិភាពបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ចាម៕ ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបំផុសការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

ស្រុកចំការលើ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តក
+6
ស្រុកចំការលើ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បាននាំយកនៅគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ទៅជូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ២០គ្រួសារស្ថិតក្នុងភូមិត្រពាំងបេង និងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយ០១គ្រួសារ ទទួលបានអង្ករ២០គីឡូ ទឹកត្រី០១យួរ ទឹកស៊ីវអ៊ីវ០១យួរ មី១០កញ្ចប់ នំបុង័០១ដើម ទឹកបរិសុទ្ឋ០១ដបនិងឧបត្ថមថវិកាប្រជាការពារភូមិផងដែរ ។