uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 190 підписників, посідаючи 4 923 місце в категорії Політика та 541 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 190 підписників.

За останніми даними від 04 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -112, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.05%. Протягом перших 24 годин після публікації контент зазвичай збирає 5.45% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 718 переглядів. Протягом першої доби публікація в середньому набирає 555 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 05 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 190
Підписники
-324 години
-167 днів
-11230 днів
Архів дописів
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិ
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីករណីបណ្ដឹងប្រជាពលរដ្ឋ៣រូប ស្នើសុំទប់ស្កាត់ការលក់ ការផ្ទេរ និងការកែប្រែដី ទំហំ ១៥៤,៣៨៤ ម៉ែត្រក្រឡា ដែលស្ថិតនៅភូមិប៉ុកបែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

ពលរដ្ឋខេត្តកំពង់ចាមបន្តទទូចឱ្យអន្តរជាតិជួយរកយុត្តិធម៌ជូនស្រ្តីខ្មែររងគ្រោះដោយទាហានថៃរំលោភ

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធគ្រឿងញៀនខេត្តកំពង់ចាម និងក្
+6
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធគ្រឿងញៀនខេត្តកំពង់ចាម និងក្រុមការងារ បាននាំយកអំណោយ និងថវិកាចំនួន ១.០០០.០០០រៀល របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជូនលោកវរសេនីយ៍ទោ នង សុខឃាង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ លោកនាយករងរដ្ឋបាលសាលាខេត្ត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្ត សាកសួរសុខទុក្ខ និងជូនពរលោកវរសេនីយ៍ទោ ឆាប់ជាសះស្បើយពីជំងឺ និងបានត្រឡប់ទៅបំពេញការងារវិញ។

ឯកឧត្តម ចាន់ រ៉ាន់ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី លី កញ្ញ
+9
ឯកឧត្តម ចាន់ រ៉ាន់ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី លី កញ្ញា នៅស្រុកចំការលើ កំពង់ចាម÷ ដោយមានការចាត់តាំង និងណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ ដើម្បីដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យលើទីតាំងអាជីវកម្មផ្ទាល់ របស់កសិដ្ឋានជ្រូកសាច់ដែលមានស្ថិតនៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឯកឧត្តម ចាន់ រ៉ាន់ បានលើកឡើងថា កសិដ្ឋានខាងលើនេះ សាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដា ជាកសិដ្ឋានសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមសត្វជ្រូកសាច់ និងបានសាងសង់មានចម្ងាយជាង ៧០០ ម៉ែត្រពីភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបមុខរបរអាជីវកម្ម។ កសិដ្ឋាននេះ ពិតជាបានបង្កឱ្យមានក្លិនបន្តិចបន្តួចចេញពីទីតាំងកសិដ្ឋានរបស់ខ្លួនពិតប្រាកដមែន ដែលក្លិននេះបានបង្កប៉ះពាល់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ និងប្រកបរបរកសិកម្មនៅក្បែរនោះ។ ឯកឧត្តម បានបន្ថែមថា ជាដំណោះស្រាយ ពាក់ព័ន្ធ នឹងបញ្ហាការបង្កក្លិនចេញពីកសិដ្ឋាននេះដែរ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម ជាប្រធានក្រុមការងារចុះត្រួតពិនិត្យនិងមានការចូលរួមមតិយោបល់ពីក្រុមការងារ ជាពិសេសមន្ត្រីជំនាញតាមមន្ទីរ-អង្គភាពទៀតនោះ បានឯកភាពដាក់ចេញនូវវិធានការមួយចំនួនសម្រាប់កសិដ្ឋានដូចខាងក្រោម៖ ១.តម្រូវឱ្យម្ចាស់កសិដ្ឋានលាងសម្អាតរោងជាប្រចាំ និងសិក្សាបច្ចេកទេសបន្ថែមទៀត យកមកអនុវត្តក្នុងការទប់ស្កាត់ការបង្កក្លិននេះ ដោយមានជំនួយពីមន្ត្រីជំនាញពីមន្ទីរ-អង្គភាពពាក់ព័ន្ធ។ ២.ធ្វើការកែតម្រូវប្រព័ន្ធបន្សុតខ្យល់ និងប្រព័ន្ធប្រព្រឹត្តកម្មឡជីវឧស្ម័នលាមកសត្វ ឱ្យកាន់ល្អប្រសើរជាងនេះ ដើម្បីឈានទៅលុបបំបាត់ការបង្កក្លិន។ ៣.ដាំដើមឈើបន្ថែម ជាពិសេសដើមក្រសោប ដើម្បីជួយទប់ស្កាត់ក្លិនចេញពីកសិដ្ឋាន និងជួយបន្សុតខ្យល់តាមបែបធម្មជាតិ។ លើសពីនេះទៅទៀត រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ជាពិសេសសុខសុវត្ថិភាព សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឱ្យបានម៉ឺងម៉ាត់ ដើម្បីប្រជាពលរដ្ឋទទួលបានសេចក្តីសុខ និងមានសុខភាពល្អគ្រប់ៗគ្នា។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តសហការជាមួយអាជ្ញាធរស្រុកកងមាស បង្ក្រាបបទល្មើសនេសាទចំនួន ២ករណី កំពង់ចាម : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល
+2
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តសហការជាមួយអាជ្ញាធរស្រុកកងមាស បង្ក្រាបបទល្មើសនេសាទចំនួន ២ករណី កំពង់ចាម : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ បន្តចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទបានចំនួន ២ករណី រួមជាមួយវត្ថុតាងមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម។  បើតាម លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខាងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងកម្លាំងប្រជាការពារឃុំស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ចយើងបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី ដោយបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖   ករណីទី០១-រុះរើរបាំងផ្ជិតព្រែកចំនួន ០១កន្លែង ប្រវែង០៨ម៉ែត្រ -បង្គោលឫស្សីចំនួន ១៥ដើម នៅចំណុចព្រែកអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ករណីទី០២-ឧបករណ៍ដាយចាប់ត្រីទំហំ ៥×៤×១៥ម៉ែត្រ ចំនួន ០២មាត់ នៅចំណុចព្រែកអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ
+9
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អំពីការការពារ និងទប់ស្កាត់សំណង់ខុសច្បាប់នៅក្នុងខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅសាលាខេត្ដកំពង់ចាម ។ ក្នុងពិធីនោះដែលដោយមានអញ្ជេីញចូលរួមពីសំណាក់អភិបាលរងក្រុង/ស្រុក មេភូមិ ចៅសង្កាត់ មន្ត្រីភូមិបាលស្រុក/ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់អាជ្ញាធរមានសមត្ថកិច្ច​ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda_official2 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានរៀប
+5
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានរៀបចំពិធីទទួលទានអាហារ និងជូនថវិកា ជូនដល់កុមារកំព្រាមកពីមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានចំនួនសរុប ៦៤នាក់ ។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស កំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជ
+6
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស កំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងព្រែកក្របៅ និងសហគមន៍ នេសាទសាមគ្គីឃុំមៀន ដឹកនាំដោយ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបង្ក្រាបបានចំនួន ០២ករណី និងបំផ្លាញចោលវត្ថុតាងរួមមាន៖ ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម នៅចំណុចចុងបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៧៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម នៅចំណុចរណ្តៅខ្សាច់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។  

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្
+9
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តទំនប់ព្រះអង្គមានជ័យ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៥៨៨នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើ និងសំណូមពរ សរុបចំនួន ១២ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់អាជ្ញាធរមានសមត្ថកិច្ច​ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿ
+9
អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់អាជ្ញាធរមានសមត្ថកិច្ច​ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ និងមន្រ្តីនគរបាលបុស្តិ៍ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីកុំឱ្យបង្ករបញ្ហាស្មុគ្រស្មាញនៅក្នុងសហគមន៍​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រោមវត្តមាន​លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ ។ ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការឱ្យបានកាន់តែជិតស្និត រវាងខេត្តជាប់ព្រុំប្រទល់ ដើម្បីក្ដាប់ភូមិសាស្រ្តងាយស្រួលក្នុងការឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។​ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការអនុវត្តបទបញ្ជា បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដែលមានចរិកកាចសាហាវដែលតដៃជាមួយសមត្ថកិច្ច ។​ ត្រូវគ្រប់គ្រង និងតាមដានមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នងករណីជួញដូរគ្រឿងញៀនឱ្យបានជាប់ប្រចាំ ។ ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់មន្រ្តីអនុវត្តច្បាប់​ ត្រូវសិក្សាស្វែងយល់ពីបទពិសោធន៍នានា និងនីតិវិធីផ្លូវច្បាប់​ ដើម្បីធានាបានក្នុងការបង្រ្កាបបទល្មើស ឬមុខសញ្ញាជនល្មើសដែលភាគច្រើនជាមុខសញ្ញាធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន​ និងមានល្បិចកលខ្ពស់ ។​ ត្រូវមានបទពិសោធន៍គ្រប់គ្រាន​ ដើម្បីទប់ទល់នឹងល្បិចកល​ របស់ឧក្រិដ្ឋជនជួញដូរ ប្រើប្រាស់ ផ្លាស់ប្តូរតាមគ្រប់រូបភាព ដូចជាផ្ញើគ្រឿងញៀន តាមរថយន្តឈ្នួល និងផ្ញើប្រាក់បានមកពីការជួញដូរតាមរយៈសេវាផ្ទេរប្រាក់ឯកជនជាដើម ។ ល ។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំឱ្យបន្តអប់រំ ផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋ​ ក្នុងការចូលរួមផ្តល់ព័ត៌មានអំពីបទល្មើស​ ដើម្បីឈានទៅបង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន បានទាន់ពេលវេលា ពិសេសឱ្យប្រជាពលរដ្ឋចេះប្រប្រាស់ប្រព័ន្ធ App No Drug ចំពោះមន្រ្តីរាជការគ្រប់រូប​ ក៏ត្រូវតែមាន App No Drugគ្រប់ៗគ្នាផងដែរ​ ៕

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអ
+5
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរូមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីចលនាប្រឡងប្រណាំងចំពោះបុគ្គលដែលមានស្មាដៃឆ្នើមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសូងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ភ.ឃ.ស នៅទីស្តីការក្រសួងមហាផ្ទៃ។​

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខគ្រួសារដែលរងគ្រោះដោយអំពើមនុស្សឃាតដុតបំផ្លាញផ្ទះ និងអារកសម្លាប់ ន
+9
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខគ្រួសារដែលរងគ្រោះដោយអំពើមនុស្សឃាតដុតបំផ្លាញផ្ទះ និងអារកសម្លាប់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ (កំពង់ចាម) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយ ប្រធានក្រុមការងារគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បាននាំយក សម្ភារ និងបច្ច័យ ទៅចូលរួមរំលែកមរណទុក្ខ ៥គ្រួសារ មានអ្នកស្លាប់ ជាមនុស្សវ័យ ចាស់ ១នាក់ ស្ត្រីមានផ្ទៃពោះ ១នាក់ ក្មេងជំទង់ និងកុមារ ៧នាក់ ទីលំនៅស្ថិត ភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះដោយអំពើមនុស្សឃាតស្លាប់ក្នុង អគ្គីភ័យ និងអារកសម្លាប់ បង្កដោយជនសង្ស័យតែម្នាក់ឈ្មោះ សុបិន្ត មិនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាចៅប្រសារ ជាប្តី ជាបងថ្លៃ នៃសព កាលពីម៉ោង ៥,៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។ ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ កូន ក្មួយ ចៅ ជាទីស្រឡាញ់របស់ខ្លួន ។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពី សំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់សម្តេច ឲ្យចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក"ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។ លោកជំទាវ ប៉ាង ដានី ក៏បានក្រើនរំលឹក ដល់ អាណាព្យាបាល ទាំងអស់ និងក្រុមគ្រួសារ អោយទប់ចិត្ត ទប់អារម្មណ៍អោយបាន នឹងនរ ហើយ ខិតខំ ថែទាំ សុខភាព សុវត្ថិភាពផ្ទាល់ខ្លួនអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " និង ចូលរួមពង្រឹងភាពស៊ាំសហគមន៍ ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងរដូវរងារនេះ។លោកជំទាវ និងក្រុមការងារ ក៏បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្តនៃសព បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត។ បើតាមរបាយការណ៍របស់ នាយកសាខាកាកបាទក្រហមសាខាខេត្តកំពង់ចាម បានឲ្យដឹងថា សម្ភារ ដែលបាន នាំយកមកចូលរួមបុណ្យសព រួមមាន៖ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកក្រូច ២កេស, ទឹកពិសា ២កេស និង ថវិកាចំនួន ៥០០,០០០រៀល ៕ដោយឡែក៖ អនុសាខាស្រុក បានចូលបុណ្យ អង្ករ ១០០គក្រ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។ព្រះមេគណ ព្រះអនុគណ និងព្រះមន្ត្រីសង្ឃខេត្ត ឧបត្ថម្ភក្នង ១គ្រូសារ សព ជា សម្ភារ: ( ប្រឡុង) ១ឈុត និងចូលបុណ្យ ២០០,០០០រៀល៕

លោក ផេន សុផល ដឹកនាំកិច្ចប្រុំពិភាក្សា និងសម្របសម្រួលដល់ក្រុមទីប្រឹក្សាផ្នែកអាហារូបត្ថម្ភ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (កំពង់ច
+5
លោក ផេន សុផល ដឹកនាំកិច្ចប្រុំពិភាក្សា និងសម្របសម្រួលដល់ក្រុមទីប្រឹក្សាផ្នែកអាហារូបត្ថម្ភ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (កំពង់ចាម) ឯកឧត្តម ផេន សុផលអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលដល់ក្រុមទីប្រឹក្សាផ្នែកអាហារូបត្ថម្ភ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអង្កេត និងផ្ទៀងផ្ទាត់ការកំណត់គោដៅអាហារូបត្ថម្ភសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូច កសិករខ្នាតតូចដែលធន់នឹងអាកាសធាតុ (SRED-SP)។ ឯកឧត្តម ផេន សុផល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះដេីម្បីបង្កើតនូវផ្នែកអាហារូបត្ថម្ភ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអង្កេត និងផ្ទៀងផ្ទាត់ការកំណត់គោដៅអាហារូបត្ថម្ភសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូច កសិករខ្នាតតូចដែលធន់នឹងអាកាសធាតុ (SRED-SP) នឹងសូមអោយក្រុមការងារពាក់ព័ន្ធចុះត្រួតពិនិត្យ កន្លែងដែលត្រូវអភិវឌ្ឍនូវគម្រោងសេដ្ឋកិច្ចខ្នាតតូចនៅក្នុងខេត្តកំពង់ចាម ។ លោកអភិបាលរងខេត្ត បានបន្តថា កិច្ចប្រជុំនេះក៏មានគោលបំណង៖ ១) ផ្ទៀងផ្ទាត់តម្រូវការអាហារូបត្ថម្ភ និងវិធី សាស្ត្រកំណត់គោលដៅសម្រាប់សមាសធាតុអាហារូបត្ថម្ភ ២) ធ្វើការពិភាក្សាស៊ីជម្រៅជាមួយតំណាង និង អ្នកពាក់ព័ន្ធថ្នាក់ខេត្ត ស្រុក និងឃុំ ទៅលើតួនាទី លទ្ធភាព និងភាពសមស្របនៃវិធីសាស្ត្រផ្លាស់ប្តូរឥរិយាបថ សម្រាប់ការកែលម្អស្ថានភាពអាហារូបត្ថម្ភ ៣)ប្រមូលព័ត៌មានអំពីសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្តូរឥរិយាបថនិងសង្គម សម្រាប់ការកែលម្អស្ថានភាពអាហារូបត្ថម្ភ ៤)ធ្វើការសិក្សាបន្ថែមអំពីរដូវកាល នៃការមានស្បៀង និងការទទួលបានស្បៀងសម្រាប់បរិភោគ។

ប្រជាពលរដ្ឋ រីករាយ និងកោតសរសើរ ចំពោះការផ្ដល់សេវាសាធារណៈ លឿនរហ័ស ទាន់ពេលវេលា របស់រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារសព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ សម្លាប់ជីវិតមនុស្ស ៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់

អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត (កំពង់ចាម) : លោក ឃន ប្រុស អភិបាល
+9
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត (កំពង់ចាម) : លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត គោលដៅ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដោយមានការចូលរួមពី លោក លោកស្រី ក្រុមការងារWHO ប្រធានមន្ទីរពេទ្យខេត្ត នឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ អភិបាលរងខេត្តកំពង់ចាម លោក ឃន ប្រុស បានមានប្រសាសន៍ថា ក្នុងខេត្តកំពង់ចាមនៅតាមបណ្ដាក្រុង ស្រុក គឺមានមន្ទេីពេទ្យគ្រប់គ្រាន់អស់ហើយសម្រាប់ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ។ ទាំងនោះ គឺថ្នាក់ដឹកនាំខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដេីម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរ លោក ឃន ប្រុស បានសំណូមពរឱ្យ ក្រុមការងារ នឹងអភិបាលក្រុង ស្រុក ចុះពិនិត្យតាមមូលដ្ឋានដេីម្បីអោយដឹងពីការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដូចជាការព្យាបាលបឋម ក្នុងមូលដ្ឋាន នឹងដេីម្បី ប្រមូលព័ត៌មានពីការផ្ដល់សេវា ថាតើជួបបញ្ហាអ្វីខ្លះ និងរិះរកពិធីសាស្រ្តក្នុងការដោះស្រាយរួម ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម៕