uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 190 підписників, посідаючи 4 923 місце в категорії Політика та 541 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 190 підписників.

За останніми даними від 04 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -112, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.05%. Протягом перших 24 годин після публікації контент зазвичай збирає 5.45% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 718 переглядів. Протягом першої доби публікація в середньому набирає 555 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 05 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 190
Підписники
-324 години
-167 днів
-11230 днів
Архів дописів
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត (កំពង់ចាម) : លោក ឃន ប្រុស អភិបាល
+9
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត (កំពង់ចាម) : លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត គោលដៅ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដោយមានការចូលរួមពី លោក លោកស្រី ក្រុមការងារWHO ប្រធានមន្ទីរពេទ្យខេត្ត នឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ អភិបាលរងខេត្តកំពង់ចាម លោក ឃន ប្រុស បានមានប្រសាសន៍ថា ក្នុងខេត្តកំពង់ចាមនៅតាមបណ្ដាក្រុង ស្រុក គឺមានមន្ទេីពេទ្យគ្រប់គ្រាន់អស់ហើយសម្រាប់ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ។ ទាំងនោះ គឺថ្នាក់ដឹកនាំខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដេីម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរ លោក ឃន ប្រុស បានសំណូមពរឱ្យ ក្រុមការងារ នឹងអភិបាលក្រុង ស្រុក ចុះពិនិត្យតាមមូលដ្ឋានដេីម្បីអោយដឹងពីការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដូចជាការព្យាបាលបឋម ក្នុងមូលដ្ឋាន នឹងដេីម្បី ប្រមូលព័ត៌មានពីការផ្ដល់សេវា ថាតើជួបបញ្ហាអ្វីខ្លះ និងរិះរកពិធីសាស្រ្តក្នុងការដោះស្រាយរួម ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ សម្លាប់ជីវិតមនុស្ស ៩នាក់ នៅឃុំទួ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ សម្លាប់ជីវិតមនុស្ស ៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ (កំពង់ចាម): ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃ​គណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេង ឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ​ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់​ ស្ថិតក្នុងភូមិពោន​ ឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ កាលពីព្រឹកព្រលឹមថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំយើង លោកតែងគិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន "សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ"។ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្តនៃសព​ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចូល​រួមជាបច្ច័យ​ចំនួន ៥.០០០.០០០៛​ (ប្រាំលានរៀល) អ្នក​ឧកញ៉ា​ ហេង​ ឡុង​ បបច្ច័យចំនួន​ ៤.០០០.០០០៛​ (បួនលានរៀល) លោក​ បាន​ ស្រេង​ អភិបាល​ស្រុក​ បច្ច័យ​ចំនួន​ ៥០០.០០០៛​ (ហាសិបម៉ឺនរៀល) សរុប ៩.៥០០.០០០៛។ ដោយឡែក ចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម៕

Голосове повідомлення00:02

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្
+2
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទ
+9
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា។ ការថ្លែងបែបនេះ នៅក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារគណបក្ស​ និងក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ប្រចាំ​ខែ​តុលា​ និងលេីកទិសដៅបន្ត សម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកគណៈកម្មាធិការបាក់ខេត្ត, ប្រធាន អនុប្រធានគណបក្សមូលដ្ឋានក្រុងស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងការការកោតសរសើរចំពោះគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារគណបក្សទាំងអស់ ដែលបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់សព្វថ្ងៃនេះ។ ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណបក្សខេត្ត ក៏បាន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្ស ចំណុះ គណៈកម្មាធិការបក្សខេត្តទាំងអស់ សូមបន្តផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ​

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងក្រុងកំពង់ចាម នៅរសៀលថ្ងៃសៅរ៍ ទី២
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងក្រុងកំពង់ចាម នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងក្រុងកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សក្រុង ដោយមានការចូលរួមពីសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានក្រុង និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ ពឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។  លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។ ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា  ការបើកវគ្គអប់រំ បំពាក់បំប៉ននយោបាយនាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន លោកជំទាវ ទិត្យ ខាំដារ៉ា និងក្រុមគ្រួសារ
សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន លោកជំទាវ ទិត្យ ខាំដារ៉ា និងក្រុមគ្រួសារ

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

អភិបាលខេត្តកំពង់ចាម ថ្លែងថា ក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស (សាលាគ-ថ្លង់) គឺជាជនរងគ្រោះពីធម្មជាតិដ៏អភ័ព្វបំផុត ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់

យុវជននាំគ្នាផ្ញើសារទៅអន្តរជាតិឱ្យជួយរកយុត្តិធម៌ជូនពលការិនីខ្មែរ ដែលទាហានថៃរំលោភ

អភិបាលខេត្តកំពង់ចាម ថ្លែងថា ក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស (សាលាគ-ថ្លង់) គឺជាជនរងគ្រោះពីធម្មជាតិដ៏អភ័ព្វបំផុត ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តបង្ក្រាបបទល្មើសនេសាទបាន ៤ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកស្ទឹងត្រង់ កំពង់ចាម : សមត្ថកិច្ច
+8
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តបង្ក្រាបបទល្មើសនេសាទបាន ៤ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកស្ទឹងត្រង់ កំពង់ចាម : សមត្ថកិច្ចជលផលខេត្តកំពង់ចាម ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តបង្ក្រាបបទល្មើសនេសាទបានចំនួន ៣ ករណីក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកស្ទឹងត្រង់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានអមដំណើរ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងធ្វើការបង្ក្រាបបានចំនួន ០៣ករណី រួមមាន៖ ករណីទី០១ -រុះរើរបាំងផ្ចិតព្រែកចំនួន ០២កន្លែង ប្រវែង ២២ម៉ែត្រ -របាំងព្រួលឫស្សីប្រវែង ២០ម៉ែត្រ-លបសាច់រ៉ាវ ចំនួន០៤មាត់ ប្រវែង ៦០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៨៥ដើម នៅចំណុចព្រែកអូរម៉ាល់ ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់-របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៤៨គីឡូក្រាម នៅចំណុចវាលអាចម៍ក្របី ឃុំព្រែកបាក់ ខេត្កកំពង់ចាម។ ករណីទី០៣ -ឧបករណ៍ស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម នៅចំណុចចុងព្រែក ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ មន្ត្រីដដែលបានអ្នកដឹងទៀតថា ក្នុងទិសដៅបន្ត សមត្ថកិច្ចជលផលយើងនិងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុក ក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕