uk
Feedback
ដៃគូអាជីវករធនាគារ វីង (ខេត្ត)

ដៃគូអាជីវករធនាគារ វីង (ខេត្ត)

Відкрити в Telegram

ឆានែលនេះមានគោលបំណង ផ្តល់ជូនព័ត៌មាន ក៏ដូចជាប្រូម៉ូសិនផ្សេងៗជាមួយដៃគូអាជីវករធនាគារ វីងដែលមានទីតាំងនៅតាមបណ្តាខេត្ត។

Показати більше

📈 Аналітичний огляд Telegram-каналу ដៃគូអាជីវករធនាគារ វីង (ខេត្ត)

Канал ដៃគូអាជីវករធនាគារ វីង (ខេត្ត) (@wingbankmerchantprov) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 13 157 підписників, посідаючи 9 368 місце в категорії Економіка та фінанси та 418 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 13 157 підписників.

За останніми даними від 29 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -172, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 25.70%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 3 381 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 11.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ឆានែលនេះមានគោលបំណង ផ្តល់ជូនព័ត៌មាន ក៏ដូចជាប្រូម៉ូសិនផ្សេងៗជាមួយដៃគូអាជីវករធនាគារ វីងដែលមានទីតាំងនៅតាមបណ្តាខេត្ត។

Завдяки високій частоті оновлень (останні дані отримано 30 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Економіка та фінанси.

13 157
Підписники
-924 години
-437 днів
-17230 день
Архів дописів
ដៃគូអាជីវករធនាគារវីងជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគាររបស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធ
ដៃគូអាជីវករធនាគារវីងជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគាររបស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធធនាគារ វីង ចាប់ពីម៉ោង 1:30 រហូតដល់ម៉ោង 2:30 ព្រឹក ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធធនាគារ វីង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។ #WingBank #SystemUpgrade #Announcement

✨ អបអរសាទរ ខួបលើកទី 9 ឆ្នាំ ដែលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ស្
✨ អបអរសាទរ ខួបលើកទី 9 ឆ្នាំ ដែលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទសំបូរព្រៃគុក គឺជាសក្ខីភាពនៃភាពអស្ចារ្យ និងវប្បធម៌ដ៏រុងរឿងរបស់បុព្វបុរសរបស់យើង។ ក្នុងនាមជាធនាគារខ្មែរ ធនាគារ វីង នៅតែដើរតាមឫសគល់របស់យើង ហើយប្តេជ្ញាបន្តភាពច្នៃប្រឌិតទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ #WingBank #SamborPreiKuk #KhmerHeritages

🇰🇭 ថ្ងៃនេះជាទិវាខួប 18 ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! ប្រាសាទព្រះវិ
🇰🇭 ថ្ងៃនេះជាទិវាខួប 18 ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! ប្រាសាទព្រះវិហារជានិមិត្តរូបដ៏មានតម្លៃនៃបេតិកភណ្ឌ និងអត្តសញ្ញាណជាតិរបស់កម្ពុជា ដែលតែងតែរំលឹកយើងគ្រប់គ្នាអំពីតម្លៃវប្បធម៌ដែលយើងមាន ព្រមទាំងក្ដីសង្ឃឹមក្នុងការបន្តថែរក្សាការពារសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងនាមជាធនាគារកូនខ្មែរ ធនាគារ វីងនៅតែបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រ និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងអត្តសញ្ញាណជាតិដ៏រុងរឿងរបស់កម្ពុជាយើងឱ្យស្ថិតស្ថេរជានិច្ច។ #WingBank #PreahVihearTemple #KhmerHeritages

ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព! យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជ
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!  យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។ 👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7 សូមអរគុណ!

💚 ជួបជាមួយលោក Phana Kheav ដែលជាអ្នកគ្រប់គ្រងទូទៅ នៃហាង PS Electronic Shop ដើម្បីស្ដាប់ការចែករំលែកបទពិសោធផ្ទាល់ អំពីកម្មវិធី “ប្រអប់រង្វាន់” របស់ធនាគារ វីង ដែលបានជួយជ្រោមជ្រែងអាជីវកម្មរបស់គាត់ឱ្យខិតជិតទៅរកអតិថិជនបានកាន់តែច្រើន ព្រមទាំងជួយពង្រីកការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបានយ៉ាងទូលំទូលាយ។ អ្វីដែលពិសេសនោះ គឺ ម្ចាស់ហាងទាំងអស់អាចចូលរួមក្នុងកម្មវិធីនេះ បានដោយឥតគិតថ្លៃ និងមិនមានការចំណាយបន្ថែមអ្វីឡើយ។ 📲 តស់! មកទស្សនាវីដេអូឥឡូវនេះ ដើម្បីស្វែងយល់ពីរបៀបដែល ធនាគារ វីង អាចជួយជំរុញឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនទៅមុខ។

💚 ភាពជាឪពុក គឺជាដំណើរជីវិតដ៏មានន័យបំផុតមួយ ដែលពោរពេញដោយកម្លាំងចិត្ត ការលះបង់ និងការដឹកនាំដោយសេចក្ដីស្រឡាញ់។ នៅពីក្រោយភាពរឹងម
💚 ភាពជាឪពុក គឺជាដំណើរជីវិតដ៏មានន័យបំផុតមួយ ដែលពោរពេញដោយកម្លាំងចិត្ត ការលះបង់ និងការដឹកនាំដោយសេចក្ដីស្រឡាញ់។ នៅពីក្រោយភាពរឹងមាំ និងភាពកក់ក្ដៅនៃគ្រួសារនីមួយៗ គឺតែងតែមានលោកឪពុក ដើរតួជាអ្នកណែនាំ ផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងធ្វើជាគំរូដ៏ល្អសម្រាប់កូនៗ និងមនុស្សជុំវិញខ្លួនជានិច្ច។ ក្នុងឱកាសដ៏ពិសេសនេះ ធនាគារ វីង សូមសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឪពុកគ្រប់រូប សម្រាប់កម្លាំងចិត្ត ការណែនាំ និងការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានផ្ដល់ឱ្យក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ រីករាយទិវាលោកឪពុក! #WingBank #WingFathersDay

ជួបជាមួយ ជីបជីប មិត្តប្រឹក្សាធនាគារថ្មីរបស់អ្នក! មិនថាទូទាត់ប្រាក់ ផ្ទេរប្រាក់ ឬសន្សំឡើយ ជីបជីប នឹងជួយឱ្យរាល់កិច្ចការធនាគាររបស់អ្នកកាន់តែសាមញ្ញ និងងាយស្រួល។ មកស្វែងរក ជីបជីប ក្នុងអេប Wing Bank និងវេបសាយរបស់យើងឥឡូវនេះ។ 📱 ដោនឡូតអេប Wing Bank៖https://wingbank.onelink.me/jA7d/wingbank #WingBank #WingBankApp #WingJibJib #HelloJibJib

🚀 មកដល់ហើយ! មិត្តប្រឹក្សាធនាគារដ៏ Cute របស់អ្នក កំពុងបង្ហាញវត្តមាននៅថ្ងៃដំបូង និងកំពុងរង់ចាំការស្វាគមន៍ពីអ្នកទាំងអស់គ្នា! ចង
🚀 មកដល់ហើយ! មិត្តប្រឹក្សាធនាគារដ៏ Cute របស់អ្នក កំពុងបង្ហាញវត្តមាននៅថ្ងៃដំបូង និងកំពុងរង់ចាំការស្វាគមន៍ពីអ្នកទាំងអស់គ្នា! ចង់ដឹងថាមិត្តម្នាក់នេះមានអ្វីពិសេស និង Cute យ៉ាងណានោះ? អាចចូលមកទស្សនាការ Live ផ្ទាល់ ឥឡូវនេះ៖ https://www.facebook.com/share/v/1Gf1HdLiLK/?mibextid=wwXIfr #WingBank #WingBankApp #WingJibJib #OfficialLaunchy

គ្រប់សមិទ្ធផល មិនអាចសម្រេចបានត្រឹមមួយប៉ប្រិចភ្នែកនោះទេ! ដំណើរតស៊ូរបស់លោក ឡាយ វីឡា ក្នុងការកសាងក្រុមហ៊ុនបចេ្ចកវិទ្យាហិរញ្ញវត្ថ
+3
គ្រប់សមិទ្ធផល មិនអាចសម្រេចបានត្រឹមមួយប៉ប្រិចភ្នែកនោះទេ! ដំណើរតស៊ូរបស់លោក ឡាយ វីឡា ក្នុងការកសាងក្រុមហ៊ុនបចេ្ចកវិទ្យាហិរញ្ញវត្ថុ (Fintech) មួយឱ្យរឹងមាំ គឺពោរពេញដោយវិន័យ និងការលះបង់ខ្ពស់។ ជាជាងការរស់នៅហ៊ឺហា លោកសុខចិត្តប្រមូលលុយដែលរកបានដើម្បីយកទៅអភិវឌ្ឍ និងធានានិរន្តរភាពអាជីវកម្ម ព្រមទាំងបានពុះពាររាល់ឧបសគ្គរហូតឆ្លងផុតវិបត្តិកូវីដ-១៩ ដោយមិនបោះបង់គោលដៅឡើយ។ 🌐 អត្ថបទលម្អិត៖ https://bit.ly/4e5tDfD #WingBank #Delightech #WingsofChangeKH

គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ វីង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ វីង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ 90 យាងចូល 91 ព្រះវស្សា។ សូមព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនខ្មែរទូទាំងប្រទេស។ នាឱកាសដ៏មហានក្ខត្តឫក្សនេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាក នៅថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2026 ។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល, សាខាទឹកថ្លា និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។ លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស។ សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។ #WingBank #QueenMothersBirthday #BranchClosureNotice

ដៃគូអាជីវករជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគង ចាប
ដៃគូអាជីវករជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគង ចាប់ពីម៉ោង 10:50 យប់ ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2026 រហូតដល់ម៉ោង 1:10 ព្រឹក ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធបាគង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។ #WingBank #BakongUpgrade #Announcement

ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព! យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជ
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!  យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។ 👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7 សូមអរគុណ!

ផ្តើ​មចេញពីអាជីវករលក់ផ្លែ​ដូងបោះដុំ​ ហើយ​ក្លាយ​ទៅជាភ្នាក់ងារ វីងម៉ាស្ទ័រ​៖ ដំណើរជីវិតមួយនេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​​​ភាពក្លាហា
ផ្តើ​មចេញពីអាជីវករលក់ផ្លែ​ដូងបោះដុំ​ ហើយ​ក្លាយ​ទៅជាភ្នាក់ងារ វីងម៉ាស្ទ័រ​៖ ដំណើរជីវិតមួយនេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​​​ភាពក្លាហាន និងទំនុកចិត្ត។ ដោយ​បាន​ចាប់ផ្តើមពីការជួយគ្រួសារលក់ផ្លែ​ដូងនៅផ្សារដើមគរ ហើយ​បាន​​​ក្លាយ​ជា​ភ្នាក់ងារ វីង ចំនួន​៣ទីតាំងនេះ​ លោក​ស្រី ដៀប​ សុវណ្ណ បានប្រែ​ក្លាយ​ភាពក្លាហាន ការតាំងចិត្ត និងការខិតខំប្រឹងប្រែង ទៅជាអាជីវកម្មដ៏រីកចម្រើនមួយ។ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលអាច​ទំនុកចិត្តបាន​ទៅ​ដល់សហគមន៍ លោកស្រីកំពុងជួយគាំទ្រអាជីវករនៅ​ក្នុ​ង​មូលដ្ឋានឱ្យពួកគាត់អាចពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរជាង​មុន​។ សូមអានដំណើរជីវិតដ៏គួរឱ្យចាប់​អារម្មណ៍​របស់អ្នកស្រី និងស្វែងយល់ថា ការជឿជាក់លើក្តីស្រមៃមួយ អាចបង្កើតភាពជោគជ័យយូរអង្វែងបានដោយ​របៀបណា តាមរយៈតំណភ្ជាប់ខាងក្រោម។ 🌐 អានបន្ថែម៖ https://bit.ly/4tGOVos #WingBank #WingMasterAgent #WingsofChangeKH

🎥 ទស្សនាវីដេអូលើ YouTube៖ https://youtu.be/3SH82qJBUqc 🕵️‍♂️ នៅក្នុងសម័យឌីជីថល ជនឆបោកកាន់តែមានល្បិចកល និងពូកែសម្តែងជាងមុន។
🎥 ទស្សនាវីដេអូលើ YouTube៖ https://youtu.be/3SH82qJBUqc 🕵️‍♂️ នៅក្នុងសម័យឌីជីថល ជនឆបោកកាន់តែមានល្បិចកល និងពូកែសម្តែងជាងមុន។ ប៉ុន្តែទោះបីពួកគេសម្តែងបានល្អប៉ុណ្ណា ក៏នៅតែមានចំណុចខ្វះខាតតូចៗដែលអាចបង្ហាញឱ្យយើងសង្ស័យបាន ប្រសិនបើយើងពិនិត្យឱ្យបានម៉ត់ចត់។ នៅក្នុងវីដេអូនេះ ស្រីណុច នឹងមកបកស្បែកមុខ និងលាតត្រដាងពីវិធីសាស្ត្រដែលជនឆបោកប្រើ ដើម្បីបោកបញ្ឆោតអ្នកលើអនឡាញ។ #WingBank #ScamAlert #StaySafe

អតិថិជនជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគងរបស់ធនាគ
អតិថិជនជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគងរបស់ធនាគារ វីង ចាប់ពីម៉ោង 1:00 ព្រឹក រហូតដល់ម៉ោង 1:40 ព្រឹក ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធបាគងតាមរយៈរបស់ធនាគារ វីង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។   យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។   #WingBank #BakongUpgrade #Announcement

តើអ្នកបានប្រុងប្រយ័ត្នហើយឬនៅ?
Anonymous voting

ជនឆបោកអាចក្លែងបន្លំធ្វើជា "បុគ្គលិកធនាគារ វីង" ដោយផ្ញើសារដែលមានភ្ជាប់នូវលីង (Link) ប្លែកៗ ឬការផ្តល់ជូនដែលមើលទៅចំណេញហួសពីការពិ
ជនឆបោកអាចក្លែងបន្លំធ្វើជា "បុគ្គលិកធនាគារ វីង" ដោយផ្ញើសារដែលមានភ្ជាប់នូវលីង (Link) ប្លែកៗ ឬការផ្តល់ជូនដែលមើលទៅចំណេញហួសពីការពិតដើម្បីល្បួងយើង។ វីដេអូនេះនឹងមកចែករំលែកវិធីងាយៗ ដើម្បីការពារខ្លួនពីការឆបោក និងរក្សាសុវត្ថិភាពគណនីធនាគារ វីង របស់អ្នកឱ្យមានសុវត្ថិភាពបំផុត។ គ្រាន់តែយើងចេះសង្កេតមើលសញ្ញាគួរឱ្យសង្ស័យមួយចំនួន នោះយើងនឹងអាចការពារខ្លួនបានទាន់ពេល និងមិនធ្លាក់ក្នុងអន្ទាក់ជនឆបោកទាំងនោះឡើយ។ 🎥 ទស្សនាវីដេអូនេះ https://bit.ly/43lOzZq ដើម្បីដឹងពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន និងការរក្សាលេខកូដសម្ងាត់ (PIN) ឱ្យមានសុវត្ថិភាពខ្ពស់ជាមួយធនាគារ វីង។ #WingBank #ScamAlert #StaySafe

ដៃគូអាជីវករធនាគារ វីង ជាទីគោរព! ធនាគារ វីង សូមជម្រាបជូនដំណឹងដល់លោកអ្នកឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើ តំហែទាំប្រព័ន្ធប្រតិបត្តិ
ដៃគូអាជីវករធនាគារ វីង ជាទីគោរព! ធនាគារ វីង សូមជម្រាបជូនដំណឹងដល់លោកអ្នកឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើ តំហែទាំប្រព័ន្ធប្រតិបត្តិការកាតនៅព្រឹកថ្ងៃអាទិត្យ ទី 17 ឧសភា 2026 ពីម៉ោង 1:30 ដល់ម៉ោង 3:30 នាទីព្រឹក។ ក្នុងអំឡុងពេលនៃការធ្វើតំហែទាំនេះ ប្រតិបត្តិការដែលធ្វើឡើងតាម ម៉ាស៊ីន ATM/CRM, POS ឬការចាយវាយតាមកាត វីង គ្រប់ប្រភេទនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហារំខានដែលកើតមាន និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ។ #WingBank #WingBankCardUpgrade #Announcement

ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព! យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជ
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!  យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។ 👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7 សូមអរគុណ!

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ វីង សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយព្រះពរជ័យបវរមហាប្រសើរ ក្នុងឱកាសដ៏មហានក្ខត្ត
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ វីង សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយព្រះពរជ័យបវរមហាប្រសើរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 73 យាងចូល 74 ព្រះវស្សានៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រាសចាកព្រះរោគាពាធទាំងពួង មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូប អស់កាលជានិរន្តរ៍តរៀងទៅ។ ក្នុងឱកាសនេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាក នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026 ។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។ លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីងទូទាំងប្រទេស។ សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។ #WingBank #BranchClosure