ដៃគូអាជីវករធនាគារ វីង (ខេត្ត)
前往频道在 Telegram
ឆានែលនេះមានគោលបំណង ផ្តល់ជូនព័ត៌មាន ក៏ដូចជាប្រូម៉ូសិនផ្សេងៗជាមួយដៃគូអាជីវករធនាគារ វីងដែលមានទីតាំងនៅតាមបណ្តាខេត្ត។
显示更多📈 Telegram 频道 ដៃគូអាជីវករធនាគារ វីង (ខេត្ត) 的分析概览
频道 ដៃគូអាជីវករធនាគារ វីង (ខេត្ត) (@wingbankmerchantprov) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 13 157 名订阅者,在 经济与金融 类别中位列第 9 368,并在 柬埔寨 地区排名第 418 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 13 157 名订阅者。
根据 29 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -172,过去 24 小时变化为 -9,整体触达仍然可观。
- 认证状态: 已认证(Telegram 官方确认)
- 互动率 (ER): 平均受众互动率为 25.70%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 3 381 次浏览,首日通常累积 0 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 11。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ឆានែលនេះមានគោលបំណង ផ្តល់ជូនព័ត៌មាន ក៏ដូចជាប្រូម៉ូសិនផ្សេងៗជាមួយដៃគូអាជីវករធនាគារ វីងដែលមានទីតាំងនៅតាមបណ្តាខេត្ត។”
凭借高频更新(最新数据采集于 30 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 经济与金融 类别中的关键影响点。
13 157
订阅者
-924 小时
-437 天
-17230 天
帖子存档
ដៃគូអាជីវករធនាគារវីងជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគាររបស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធធនាគារ វីង ចាប់ពីម៉ោង 1:30 រហូតដល់ម៉ោង 2:30 ព្រឹក ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធធនាគារ វីង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។
#WingBank #SystemUpgrade #Announcement
✨ អបអរសាទរ ខួបលើកទី 9 ឆ្នាំ ដែលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទសំបូរព្រៃគុក គឺជាសក្ខីភាពនៃភាពអស្ចារ្យ និងវប្បធម៌ដ៏រុងរឿងរបស់បុព្វបុរសរបស់យើង។
ក្នុងនាមជាធនាគារខ្មែរ ធនាគារ វីង នៅតែដើរតាមឫសគល់របស់យើង ហើយប្តេជ្ញាបន្តភាពច្នៃប្រឌិតទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
#WingBank #SamborPreiKuk #KhmerHeritages
🇰🇭 ថ្ងៃនេះជាទិវាខួប 18 ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! ប្រាសាទព្រះវិហារជានិមិត្តរូបដ៏មានតម្លៃនៃបេតិកភណ្ឌ និងអត្តសញ្ញាណជាតិរបស់កម្ពុជា ដែលតែងតែរំលឹកយើងគ្រប់គ្នាអំពីតម្លៃវប្បធម៌ដែលយើងមាន ព្រមទាំងក្ដីសង្ឃឹមក្នុងការបន្តថែរក្សាការពារសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងនាមជាធនាគារកូនខ្មែរ ធនាគារ វីងនៅតែបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រ និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងអត្តសញ្ញាណជាតិដ៏រុងរឿងរបស់កម្ពុជាយើងឱ្យស្ថិតស្ថេរជានិច្ច។
#WingBank #PreahVihearTemple #KhmerHeritages
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!
យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។
👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7
សូមអរគុណ!
💚 ជួបជាមួយលោក Phana Kheav ដែលជាអ្នកគ្រប់គ្រងទូទៅ នៃហាង PS Electronic Shop ដើម្បីស្ដាប់ការចែករំលែកបទពិសោធផ្ទាល់ អំពីកម្មវិធី “ប្រអប់រង្វាន់” របស់ធនាគារ វីង ដែលបានជួយជ្រោមជ្រែងអាជីវកម្មរបស់គាត់ឱ្យខិតជិតទៅរកអតិថិជនបានកាន់តែច្រើន ព្រមទាំងជួយពង្រីកការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបានយ៉ាងទូលំទូលាយ។ អ្វីដែលពិសេសនោះ គឺ ម្ចាស់ហាងទាំងអស់អាចចូលរួមក្នុងកម្មវិធីនេះ បានដោយឥតគិតថ្លៃ និងមិនមានការចំណាយបន្ថែមអ្វីឡើយ។
📲 តស់! មកទស្សនាវីដេអូឥឡូវនេះ ដើម្បីស្វែងយល់ពីរបៀបដែល ធនាគារ វីង អាចជួយជំរុញឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនទៅមុខ។
💚 ភាពជាឪពុក គឺជាដំណើរជីវិតដ៏មានន័យបំផុតមួយ ដែលពោរពេញដោយកម្លាំងចិត្ត ការលះបង់ និងការដឹកនាំដោយសេចក្ដីស្រឡាញ់។ នៅពីក្រោយភាពរឹងមាំ និងភាពកក់ក្ដៅនៃគ្រួសារនីមួយៗ គឺតែងតែមានលោកឪពុក ដើរតួជាអ្នកណែនាំ ផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងធ្វើជាគំរូដ៏ល្អសម្រាប់កូនៗ និងមនុស្សជុំវិញខ្លួនជានិច្ច។
ក្នុងឱកាសដ៏ពិសេសនេះ ធនាគារ វីង សូមសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឪពុកគ្រប់រូប សម្រាប់កម្លាំងចិត្ត ការណែនាំ និងការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានផ្ដល់ឱ្យក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
រីករាយទិវាលោកឪពុក!
#WingBank #WingFathersDay
ជួបជាមួយ ជីបជីប មិត្តប្រឹក្សាធនាគារថ្មីរបស់អ្នក! មិនថាទូទាត់ប្រាក់ ផ្ទេរប្រាក់ ឬសន្សំឡើយ ជីបជីប នឹងជួយឱ្យរាល់កិច្ចការធនាគាររបស់អ្នកកាន់តែសាមញ្ញ និងងាយស្រួល។ មកស្វែងរក ជីបជីប ក្នុងអេប Wing Bank និងវេបសាយរបស់យើងឥឡូវនេះ។
📱 ដោនឡូតអេប Wing Bank៖https://wingbank.onelink.me/jA7d/wingbank
#WingBank #WingBankApp #WingJibJib #HelloJibJib
🚀 មកដល់ហើយ! មិត្តប្រឹក្សាធនាគារដ៏ Cute របស់អ្នក កំពុងបង្ហាញវត្តមាននៅថ្ងៃដំបូង និងកំពុងរង់ចាំការស្វាគមន៍ពីអ្នកទាំងអស់គ្នា! ចង់ដឹងថាមិត្តម្នាក់នេះមានអ្វីពិសេស និង Cute យ៉ាងណានោះ? អាចចូលមកទស្សនាការ Live ផ្ទាល់ ឥឡូវនេះ៖ https://www.facebook.com/share/v/1Gf1HdLiLK/?mibextid=wwXIfr
#WingBank #WingBankApp #WingJibJib #OfficialLaunchy
+3
គ្រប់សមិទ្ធផល មិនអាចសម្រេចបានត្រឹមមួយប៉ប្រិចភ្នែកនោះទេ! ដំណើរតស៊ូរបស់លោក ឡាយ វីឡា ក្នុងការកសាងក្រុមហ៊ុនបចេ្ចកវិទ្យាហិរញ្ញវត្ថុ (Fintech) មួយឱ្យរឹងមាំ គឺពោរពេញដោយវិន័យ និងការលះបង់ខ្ពស់។ ជាជាងការរស់នៅហ៊ឺហា លោកសុខចិត្តប្រមូលលុយដែលរកបានដើម្បីយកទៅអភិវឌ្ឍ និងធានានិរន្តរភាពអាជីវកម្ម ព្រមទាំងបានពុះពាររាល់ឧបសគ្គរហូតឆ្លងផុតវិបត្តិកូវីដ-១៩ ដោយមិនបោះបង់គោលដៅឡើយ។
🌐 អត្ថបទលម្អិត៖ https://bit.ly/4e5tDfD
#WingBank #Delightech #WingsofChangeKH
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ វីង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ 90 យាងចូល 91 ព្រះវស្សា។ សូមព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនខ្មែរទូទាំងប្រទេស។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាក នៅថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2026 ។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល, សាខាទឹកថ្លា និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។
លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស។
សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។
#WingBank #QueenMothersBirthday #BranchClosureNotice
ដៃគូអាជីវករជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគង ចាប់ពីម៉ោង 10:50 យប់ ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2026 រហូតដល់ម៉ោង 1:10 ព្រឹក ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធបាគង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។
#WingBank #BakongUpgrade #Announcement
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!
យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។
👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7
សូមអរគុណ!
ផ្តើមចេញពីអាជីវករលក់ផ្លែដូងបោះដុំ ហើយក្លាយទៅជាភ្នាក់ងារ វីងម៉ាស្ទ័រ៖ ដំណើរជីវិតមួយនេះត្រូវបានដឹកនាំដោយភាពក្លាហាន និងទំនុកចិត្ត។
ដោយបានចាប់ផ្តើមពីការជួយគ្រួសារលក់ផ្លែដូងនៅផ្សារដើមគរ ហើយបានក្លាយជាភ្នាក់ងារ វីង ចំនួន៣ទីតាំងនេះ លោកស្រី ដៀប សុវណ្ណ បានប្រែក្លាយភាពក្លាហាន ការតាំងចិត្ត និងការខិតខំប្រឹងប្រែង ទៅជាអាជីវកម្មដ៏រីកចម្រើនមួយ។ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលអាចទំនុកចិត្តបានទៅដល់សហគមន៍ លោកស្រីកំពុងជួយគាំទ្រអាជីវករនៅក្នុងមូលដ្ឋានឱ្យពួកគាត់អាចពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរជាងមុន។
សូមអានដំណើរជីវិតដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រី និងស្វែងយល់ថា ការជឿជាក់លើក្តីស្រមៃមួយ អាចបង្កើតភាពជោគជ័យយូរអង្វែងបានដោយរបៀបណា តាមរយៈតំណភ្ជាប់ខាងក្រោម។
🌐 អានបន្ថែម៖ https://bit.ly/4tGOVos
#WingBank #WingMasterAgent #WingsofChangeKH
🎥 ទស្សនាវីដេអូលើ YouTube៖ https://youtu.be/3SH82qJBUqc
🕵️♂️ នៅក្នុងសម័យឌីជីថល ជនឆបោកកាន់តែមានល្បិចកល និងពូកែសម្តែងជាងមុន។ ប៉ុន្តែទោះបីពួកគេសម្តែងបានល្អប៉ុណ្ណា ក៏នៅតែមានចំណុចខ្វះខាតតូចៗដែលអាចបង្ហាញឱ្យយើងសង្ស័យបាន ប្រសិនបើយើងពិនិត្យឱ្យបានម៉ត់ចត់។ នៅក្នុងវីដេអូនេះ ស្រីណុច នឹងមកបកស្បែកមុខ និងលាតត្រដាងពីវិធីសាស្ត្រដែលជនឆបោកប្រើ ដើម្បីបោកបញ្ឆោតអ្នកលើអនឡាញ។
#WingBank #ScamAlert #StaySafe
អតិថិជនជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគងរបស់ធនាគារ វីង ចាប់ពីម៉ោង 1:00 ព្រឹក រហូតដល់ម៉ោង 1:40 ព្រឹក ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធបាគងតាមរយៈរបស់ធនាគារ វីង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។
#WingBank #BakongUpgrade #Announcement
ជនឆបោកអាចក្លែងបន្លំធ្វើជា "បុគ្គលិកធនាគារ វីង" ដោយផ្ញើសារដែលមានភ្ជាប់នូវលីង (Link) ប្លែកៗ ឬការផ្តល់ជូនដែលមើលទៅចំណេញហួសពីការពិតដើម្បីល្បួងយើង។ វីដេអូនេះនឹងមកចែករំលែកវិធីងាយៗ ដើម្បីការពារខ្លួនពីការឆបោក និងរក្សាសុវត្ថិភាពគណនីធនាគារ វីង របស់អ្នកឱ្យមានសុវត្ថិភាពបំផុត។ គ្រាន់តែយើងចេះសង្កេតមើលសញ្ញាគួរឱ្យសង្ស័យមួយចំនួន នោះយើងនឹងអាចការពារខ្លួនបានទាន់ពេល និងមិនធ្លាក់ក្នុងអន្ទាក់ជនឆបោកទាំងនោះឡើយ។
🎥 ទស្សនាវីដេអូនេះ https://bit.ly/43lOzZq ដើម្បីដឹងពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន និងការរក្សាលេខកូដសម្ងាត់ (PIN) ឱ្យមានសុវត្ថិភាពខ្ពស់ជាមួយធនាគារ វីង។
#WingBank #ScamAlert #StaySafe
ដៃគូអាជីវករធនាគារ វីង ជាទីគោរព!
ធនាគារ វីង សូមជម្រាបជូនដំណឹងដល់លោកអ្នកឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើ តំហែទាំប្រព័ន្ធប្រតិបត្តិការកាតនៅព្រឹកថ្ងៃអាទិត្យ ទី 17 ឧសភា 2026 ពីម៉ោង 1:30 ដល់ម៉ោង 3:30 នាទីព្រឹក។ ក្នុងអំឡុងពេលនៃការធ្វើតំហែទាំនេះ ប្រតិបត្តិការដែលធ្វើឡើងតាម ម៉ាស៊ីន ATM/CRM, POS ឬការចាយវាយតាមកាត វីង គ្រប់ប្រភេទនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហារំខានដែលកើតមាន និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ។
#WingBank #WingBankCardUpgrade #Announcement
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!
យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។
👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7
សូមអរគុណ!
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ វីង សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយព្រះពរជ័យបវរមហាប្រសើរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 73 យាងចូល 74 ព្រះវស្សានៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រាសចាកព្រះរោគាពាធទាំងពួង មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូប អស់កាលជានិរន្តរ៍តរៀងទៅ។
ក្នុងឱកាសនេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាក នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026 ។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។
លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីងទូទាំងប្រទេស។
សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។
#WingBank #BranchClosure
