uk
Feedback
Trader Knowledge

Trader Knowledge

Відкрити в Telegram

| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖ ☎️ 076 221 7026 (Telegram) :https://t.me/nasyFX

Показати більше
2 004
Підписники
-324 години
-17 днів
+6130 день
Архів дописів
🔴 អ្នកជំនាញប្រឹក្សាយោបល់ទីផ្សារហិរញ្ញវត្ថុមកពី​ស្ថាប័ន State Street Global បានបង្ហាញពីភាពជឿជាក់លេីតម្លៃមាសសកល ដោយព្យាករណ៍ថាត
🔴 អ្នកជំនាញប្រឹក្សាយោបល់ទីផ្សារហិរញ្ញវត្ថុមកពី​ស្ថាប័ន State Street Global បានបង្ហាញពីភាពជឿជាក់លេីតម្លៃមាសសកល ដោយព្យាករណ៍ថាតម្លៃមាសនឹងស្ថិតលេីតម្លៃ​ 3000$ ក្នុងមួយអោនស្មេីរនឹង​ 3614$ ក្នុងមួយតម្លឹងពេញមួយឆ្នាំនេះតែម្តង ដោយមិនអាចធ្លាក់ចុះទាបជាងតម្លៃនេះទៀតទេ​ បេីទោះបីជាភាពតានតឺងនៃការធ្វេីពាណិជ្ជកម្មសកលមានភាពល្អប្រសេីរឡេីងវិញក៏ដោយ។​ ដោយអ្នកជំនាញទាំងនេះរពឹងថា តម្លៃមាសសកលនឹងនៅរក្សារភាពរឹងមាំនៅចន្លោះតម្លៃ 3100$ ទៅ 3500$​​​ ក្នុងមួយអោន។​ ពួកគេក៍បានព្យាករណ៍ពីប្រូបាប៊ីលីតេ 30% នៃឱកាសដែលតម្លៃមាសសកលអាចឡេីងទៅដល់ 4000$ ក្នុងមួយអោនស្មេីរនឹង​ 4819$ ក្នុងមួយតម្លឹងក្នុងកំឡុងពេលពី​ 6 ទៅ 9 ខែខាងមុខ​​ ប្រសិនបេីស្ថានការណ៍មិនល្អផ្សេងៗនាពេលបច្ចុប្បន្ននៅតែបន្តដូចជា​ ការកេីនឡេីងនៃអតិផរណា,​​​ សេដ្ឋកិច្ចមានការលូតលាស់យឺត, ប្រទេសជាច្រេីនបានធ្វេីការលក់លុយដុល្លារចេញ, កំណេីននៃតម្រូវការទិញមាសខ្ពស់នៅក្នុងប្រទេសចិន នឹងឱកាសនៃការកាត់អត្រាការប្រាប់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះជាដេីម។

🔴មាសបានរក្សាស្ថេរភាពរឹងមាំនៅចន្លោះតម្លៃ 3,370$ ក្នុងមួយអោន​ ស្មេីរនឹង 4060$ មួយតម្លឹងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារវិនិយោគិ
🔴មាសបានរក្សាស្ថេរភាពរឹងមាំនៅចន្លោះតម្លៃ 3,370$ ក្នុងមួយអោន​ ស្មេីរនឹង 4060$ មួយតម្លឹងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារវិនិយោគិនមានការព្រួយបារម្ភអំពីសេដ្ឋកិច្ច។ របាយការណ៍ថ្មីចំនួនពីរបានបង្ហាញថាអាជីវកម្មក្នុងវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ ហើយក្រុមហ៊ុនស្ថាប័នឯកជនបានបន្ថែមការងារតិចតួចបំផុតបេីកគិតចាប់តាំងពីខែមីនា ឆ្នាំ 2023។ ទិន្នន័យមិនល្អនេះ បានធ្វើឱ្យវិនិយោគិនអាចព្យាករណ៍កាន់តែច្បាស់ថា ធនាគារកណ្តាលសហរដ្ឋអាមេរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់ពីរដងនៅក្នុងឆ្នាំនេះ។ ទោះបីជាប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានអត្រាការប្រាកទាបក៏ដោយ​​ ក៏មន្ត្រីធនាគារកណ្តាល នៅតែមានការប្រុងប្រយ័ត្ន ដោយសារតែបញ្ហាពាណិជ្ជកម្មនៅតែបន្ត។ ឥឡូវនេះវិនិយោគិនកំពុងរង់ចាំរបាយការណ៍ការងារនៅថ្ងៃសុក្រ​​ ដើម្បីទទួលបានតម្រុយបន្ថែមទៀត អំពីអ្វីដែលធនាគារកណ្តាលគ្រោងនឹងធ្វើបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ ភាពតានតឹងនៃពាណិជ្ជកម្មក៏កំពុងតែកើនឡើង។ លោក ដូណាល់ ត្រាំ បានដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូម ហើយបាននិយាយថា មេដឹកនាំចិន លោក​​ Xi Jinping ពិបាកដោះស្រាយគ្នាខ្លាំងណាស់នៅក្នុងកិច្ចពិភាក្សា។

🔴 លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំរបស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ព
🔴 លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំរបស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអំពីរឿងនេះ។

📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:00AM)
📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:00AM)

📌 ទំនាក់ទំនងកក់តម្លៃមាសកលតាមប្រពន្ធ័ធនាគារដោយមានទំនុកចិត្តខ្ពស់ : https://t.me/nasyFX

💰 តម្លៃមាសបានកេីនឡេីងដល់ 3370$ ក្នុងមួយអោនស្មេីរនឺង 4060$​​ មួយតម្លឺង​នាព្រឹកថ្ងៃពុធនេះ ▶️ កាលពីថ្ងៃអង្គារ អង្គការ OECD បាននិយាយថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានការលូតលាស់យឺត ភាគច្រើនដោយសារតែសហរដ្ឋអាមេរិកទទួលរងសម្ពាធពីការកើនឡើងនៃបញ្ហាពាណិជ្ជកម្ម។ 🇺🇸 ការ​បញ្ជា​ទិញ​ទំនិញរបស់រោងចក្រ​​​ នៅ​សហរដ្ឋ​អាមេរិកមានភាព​ទន់ខ្សោយ ប៉ុន្តែ​ទីផ្សារ​ការងារ​នៅ​​ភាព​រឹងមាំ ដែល​​ជួយ​ជម្រុញដល់សេដ្ឋកិច្ចបាន​បន្តិចដែរ។ 🇺🇸 ក្នុងពេលជាមួយគ្នានេះ ការកំណត់ពន្ធថ្មីរបស់ប្រធានាធិបតី Trump លើដែកថែប និងអាលុយមីញ៉ូមបានចាប់ផ្តើមអនុម័តនាថ្ងៃពុធនេះ​ ដែលបង្កេីនភាពតានតឹងបន្ថែមទៀតដល់ពាណិជ្ជកម្មពិភពលោក។ 🇺🇸🇨🇳 ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​នៅតែបន្ត ខណៈ​ភាគី​ទាំង​ពីរ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ខ្លួន។ 🇺🇸🇨🇳 ឥឡូវនេះ វិនិយោគិនកំពុងរង់ចាំកិច្ចប្រជុំដែលអាចនឹងធ្វេីឡេីងរវាង Trump និងប្រធានាធិបតីចិន Xi នៅចុងសប្តាហ៍នេះ។ 🇺🇦🇷🇺 នៅក្នុងព័ត៌មានផ្សេងទៀត អ៊ុយក្រែន និងរុស្ស៊ីនៅតែបន្តប្រយុទ្ធគ្នា បើទោះបីជាមានកិច្ចចរចាសន្តិភាពកំពុងកើតឡើងក៏ដោយ ហើយមន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា អ៊ីរ៉ង់ប្រហែលជានឹងបដិសេធផែនការរបស់សហរដ្ឋអាមេរិក ក្នុងដោះស្រាយបញ្ហានុយក្លេអ៊ែរ។

📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:00AM)
📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:00AM)

🔔 ទោះបីជាមានការកើនឡើងនៃតម្លៃមាសកាលពីម្សិលមិញក៏ដោយ ក៏ការធ្លាក់ចុះកាលពីព្រឹកថ្ងៃនេះ ត្រូវបានគេកត់សម្គាល់ថាអាចបណ្តាលមកពីការពន្យ
🔔 ទោះបីជាមានការកើនឡើងនៃតម្លៃមាសកាលពីម្សិលមិញក៏ដោយ ក៏ការធ្លាក់ចុះកាលពីព្រឹកថ្ងៃនេះ ត្រូវបានគេកត់សម្គាល់ថាអាចបណ្តាលមកពីការពន្យារពេល... | Despite having a rise in gold price yesterday, the gold price this morning fell due to the extension of... 🔗 អានបន្ថែមនៅទីនេះ

📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:16AM)
📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:16AM)

▶️ Update : ហាងឆេងមាសសកលបានកេីនឡេីងដល់តម្លៃ 3371$ ក្នុងមួយអោន ស្មេីនឹង 4061$ មួយតម្លឹង!
▶️ Update : ហាងឆេងមាសសកលបានកេីនឡេីងដល់តម្លៃ 3371$ ក្នុងមួយអោន ស្មេីនឹង 4061$ មួយតម្លឹង!

💰 តម្លៃមាសបានកើនឡើងដល់ប្រហែល 3,357 ដុល្លារក្នុងមួយអោន ស្មេីរ​ 4044 មួយតម្លឹង​ នាថ្ងៃចន្ទនេះ ដោយសារតែអ្នកវិនិយោគមានការព្រួយបារម្ភ​ បន្ទាប់ពីប្រធានាធិបតី Donald Trump បានគំរាមកំហែងទៅលេីពន្ធថ្មី។ 🇺🇸 លោក Trump បាននិយាយកាលពីថ្ងៃសុក្រថាលោកនឹងដំឡើងពន្ធទ្វេដងលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមពី 25% ទៅ 50% ចាប់ផ្តើមនៅថ្ងៃទី 4 ខែមិថុនា។ 🇺🇸 នេះបានកើតឡើងកំឡុងពេល​ដែល​ តុលាការកំពុងតែសម្រេចថាតើសកម្មភាពទៅលេីពន្ធមួយចំនួនរបស់គាត់គឺជាការស្របច្បាប់ឬអត់។ តុលាការពាណិជ្ជកម្មអន្តរជាតិបាន​ប្រាប់​រដ្ឋាភិបាល ​ឲ្យ​បញ្ឈប់ទៅលេីសកម្មភាពសកម្មភាពរបស់ប្រធានាធិបតីត្រាំ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់បាន​អនុញ្ញាត​ឲ្យ​គោលនយោបាយពន្ធ​នេះបន្ត​​ ក្នុង​អំឡុង​ពេល​ដំណើរការនៃការតតាំងគ្នានេះលេី​ផ្លូវច្បាប់។ 🇺🇸 លោក Trump ក៏បាននិយាយផងដែរថា ប្រទេសចិនបានបំពានលេីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលបានធ្វើឡើងកាលពីដើមខែឧសភា ប៉ុន្តែប្រទេសចិនបានឆ្លើយតបដោយបន្ទោសសហរដ្ឋអាមេរិកជំនួសវិញ។ 🇺🇦🇷🇺 ទន្ទឹមនឹងនេះ នៅក្នុងព័ត៌មានជាសកល ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះរុស្ស៊ីជាង 40 គ្រឿងនៅក្នុងប្រទេសរុស្ស៊ី។ រុស្ស៊ីបានសងទៅវិញដោយបាន​ បាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅអ៊ុយក្រែន មុនពេលដែលភាគីទាំងពីរត្រូវបានកំណត់ដើម្បីជួបចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល។

📌 ទំនាក់ទំនងកក់តម្លៃមាសកលតាមប្រពន្ធ័ធនាគារដោយមានទំនុកចិត្តខ្ពស់ : https://t.me/nasyFX

▶️ Update : ហាងឆេងមាសសកលបានកេីនឡេីងដល់តម្លៃ 3349 ក្នុងមួយអោន ស្មេីនឹង 4034$ មួយតម្លឹង!
▶️ Update : ហាងឆេងមាសសកលបានកេីនឡេីងដល់តម្លៃ 3349 ក្នុងមួយអោន ស្មេីនឹង 4034$ មួយតម្លឹង!

🔔បន្ទាប់ពីទិន្នន័យអតិផរណាប្រចាំត្រីមាសកាលពីម្សិលមិញមានកម្រិតលើសពីទិន្នន័យព្យាករណ៍រួចមក នៅមានទិន្នន័យអតិផរណាប្រចាំខែមួយទៀតដែល
🔔បន្ទាប់ពីទិន្នន័យអតិផរណាប្រចាំត្រីមាសកាលពីម្សិលមិញមានកម្រិតលើសពីទិន្នន័យព្យាករណ៍រួចមក នៅមានទិន្នន័យអតិផរណាប្រចាំខែមួយទៀតដែលនឹងផ្តោតទៅលើបម្រែបម្រួលតម្លៃទំនិញ​ឬសេវាកម្មក្នុងខែមេសា។ | After yesterday’s quarterly inflation data overshot the projected reading, tonight will focus more on the price changes in April. 🔗 អានបន្ថែមនៅទីនេះ

🇺🇸 តុលាការ​ឧទ្ធរណ៍​បាន​អនុញ្ញាតអោយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump អាច​បន្ត​ប្រមូល​ពន្ធ​នាំ​ចូល​សម្រាប់​ពេល​នេះ បើ
🇺🇸 តុលាការ​ឧទ្ធរណ៍​បាន​អនុញ្ញាតអោយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump អាច​បន្ត​ប្រមូល​ពន្ធ​នាំ​ចូល​សម្រាប់​ពេល​នេះ បើ​ទោះ​បី​ជា​តុលាការជាន់ក្រោមទេីបតែ​និយាយ​ថា​ពន្ធ​ភាគ​ច្រើន​របស់​លោក Trump គឺ​ជាការកំណត់ដោយខុស​ច្បាប់​ក៏​ដោយ។ តុលាការឧទ្ធរណ៍ បាន​​ផ្អាក​ការ​សម្រេចចិត្ត​របស់​តុលាការជាន់ក្រោមមុន​នេះ​ដែល​បាន​និយាយ​ថា​លោក Trump មិន​មាន​អំណាច​ក្នុង​ការ​ដាក់​ពន្ធ​ទាំង​នោះ។

🔔សេដ្ឋកិច្ចអាមេរិកកាន់តែទន់ខ្សោយ អត្រាអតិផរណានៅតែកើនឡើង ប្រសិនបើប្រធានាធិបតី Donald Trump ទទួលបានសិទ្ធក្នុងការដំឡើងពន្ធវិញ ត
🔔សេដ្ឋកិច្ចអាមេរិកកាន់តែទន់ខ្សោយ អត្រាអតិផរណានៅតែកើនឡើង ប្រសិនបើប្រធានាធិបតី Donald Trump ទទួលបានសិទ្ធក្នុងការដំឡើងពន្ធវិញ តើនឹងមានរឿងអ្វីកើតមានឡើង? | The US economy is getting weaker, inflation is still rising. If President Donald Trump gets the authority to raise tariff again, what will happen? 🔗 អានបន្ថែមនៅទីនេះ

📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:06AM)
📣 តម្លៃហាងឆេងមាសអន្តរជាតិនាព្រឹកនេះ (9:06AM)

🔔ដោយសារតែមានការកើនឡើងនៃលទ្ធភាពដែលកំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងថយចុះ ស្របពេលដែលមានហានិភ័យអតិផរណា ដូច្នេះទិន្នន័យផលិតផលក្នុងស្រ
🔔ដោយសារតែមានការកើនឡើងនៃលទ្ធភាពដែលកំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងថយចុះ ស្របពេលដែលមានហានិភ័យអតិផរណា ដូច្នេះទិន្នន័យផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍តម្លៃ PCE នឹងដើរតួរយ៉ាងសំខាន់សម្រាប់យប់នេះ។ | Since odds of having softer economic growth increase with risk of inflation, Gross Domestic Product and PCE Price Index will be the highlight of tonight. 🔗 អានបន្ថែមនៅទីនេះ

🔔 តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃសប្តាហ៍នេះគឺនៅក្នុងតម្លៃ $ 2,945 ក្នុងមួយអោន ដោយសារតែ... | Gold prices fell to the
🔔 តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃសប្តាហ៍នេះគឺនៅក្នុងតម្លៃ $ 2,945 ក្នុងមួយអោន ដោយសារតែ... | Gold prices fell to the lowest level of the week at $2,945 per ounce, followed by... 🔗 អានបន្ថែមនៅទីនេះ

▶️ Update : ហាងឆេងមាសសកលបានធ្លាក់ចុះដល់តម្លៃ 3263$ ក្នុងមួយអោន ស្មេីនឹង 3931$ មួយតម្លឹង! បន្ទាប់ពីតុលាការអាមេរិកបានបញ្ឈប់ផែនក
▶️ Update : ហាងឆេងមាសសកលបានធ្លាក់ចុះដល់តម្លៃ 3263$ ក្នុងមួយអោន ស្មេីនឹង 3931$ មួយតម្លឹង! បន្ទាប់ពីតុលាការអាមេរិកបានបញ្ឈប់ផែនការដ៏ធំរបស់ប្រធានាធិបតី Trump ក្នុងការបន្ថែមពន្ធបន្ថែម (ពន្ធគយ) លើទំនិញពីស្ទើរតែគ្រប់ប្រទេស។