Trader Knowledge
Відкрити в Telegram
| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖ ☎️ 076 221 7026 (Telegram) :https://t.me/nasyFX
Показати більше1 995
Підписники
-124 години
-57 днів
+4430 день
Архів дописів
1 992
🔴 អ៊ីស្រាអែលបេីកការវាយប្រហារលើទីក្រុងកណ្តាលរបស់អ៊ីរ៉ង់
ការបង្កអោយកេីតមានជាសង្គ្រាមរវាងប្រទេសទាំងពីរនេះបានជម្រុញដល់តម្លៃមាសមាន
ការកេីនឡេីង !
1 992
🔴 សហរដ្ឋអាមេរិកបានបញ្ជាអោយជម្លៀសបុគ្គលិកនឹងក្រុមគ្រួសាររបស់ពួកគេ ដែលធ្វេីការនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់, ដោយសារការកេីនឡេីងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ បន្ទាប់ពីការចរចារវាងប្រទេសទាំងពីរទៅលេីការផលិតនុយក្លេអ៊ែរមិនមានភាពរលូន ដោយអ៊ីរ៉ង់បានគម្រាមវាយប្រហារមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកបេីផែនការក្នុងការផលិតនុយក្លេអ៊ែរនេះមិនទទួលបានជោគជ័យ!!
ភាពតានតឹងរវាងប្រទេសទាំងពីរនេះបានជម្រុញដល់តម្លៃមាសមានការកេីនឡេីង !
1 992
🔔 តើមានព័ត៌មានណាខ្លះ ដែលជះឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុកាលពីមិ្សលមិញ?
| What news affected the financial markets yesterday?
🔗 អានបន្ថែមនៅទីនេះ
1 992
🔴 ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏បានប្រកាសនៅលេីបណ្តាញសង្គមរបស់ខ្លួនដោយ :
- បព្ចូានមន្ត្រីដំណាងរបស់សហរដ្ឋអាមេរិក មានដូចជាមន្ត្រីរតនាគារ, លេខាធិការនៃពាណិជ្ជកម្ម នឹងឯកអគ្គរដ្ឋទូតដែលតំណាងអោយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ធ្វេីការជួបប្រជុំជាមួយមន្ត្រីតំណាងអោយភាគីនៃប្រទេសចិនទៅលេី ការចរចាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាថ្មីម្តងទៀត នៅទីក្រុងឡុងដ៍ក្នុងចក្រភពអង់គ្លេស
- ការចរចាទៅលេីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងធ្វេីឡេីងនាថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដែលត្រូវនឹងថ្ងៃទី 9 ខែ ខែមិថុនានេះ
- លោក Donald Trump ក៏បានបង្ហាញពីអារម្មណ៍វិជ្ជមានទៅលេីកិច្ចប្រជុំដែលគ្រោងនឹងធ្វេីឡេីងលេីកនេះផងដែរ
1 992
▶️ មន្ត្រីអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ី បានបាញ់វាយប្រហារទៅកាន់រដ្ឋធានី Kyiv នាព្រឹកថ្ងៃសុក្រនេះ ដោយសាក្សីបានរាយការណ៍ពីការបំផ្ទុះ និងបង្កអោយកេីតមានជាអគ្គីភ័យជាបន្តបន្ទាប់ !!!
1 992
▶️ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វេីការ Call ជជែកជាមួយប្រធានាធិបតីចិន Xi Jin Pin ហេីយបានប្រាប់ទៅកាន់អ្នកសាតព័ត៌មានថា ការខលជជែកនេះមានភាពល្អប្រសេីរនឹងនាំភាពវិជ្ជមានដល់ភាគីប្រទេសទាំងពី ដែលធ្វេីអោយតម្លៃមាសមានការធ្លាក់ចុះមកវិញខ្លះកាលពីយប់មិញនេះ !!
1 992
▶️ Update : ហាងឆេងមាសសកលបានកេីនឡេីងដល់តម្លៃ 3401$ ក្នុងមួយអោន ស្មេីនឹង 4097$ មួយតម្លឹង!
1 992
🔴 អ្នកជំនាញប្រឹក្សាយោបល់ទីផ្សារហិរញ្ញវត្ថុមកពីស្ថាប័ន State Street Global បានបង្ហាញពីភាពជឿជាក់លេីតម្លៃមាសសកល ដោយព្យាករណ៍ថាតម្លៃមាសនឹងស្ថិតលេីតម្លៃ 3000$ ក្នុងមួយអោនស្មេីរនឹង 3614$ ក្នុងមួយតម្លឹងពេញមួយឆ្នាំនេះតែម្តង ដោយមិនអាចធ្លាក់ចុះទាបជាងតម្លៃនេះទៀតទេ បេីទោះបីជាភាពតានតឺងនៃការធ្វេីពាណិជ្ជកម្មសកលមានភាពល្អប្រសេីរឡេីងវិញក៏ដោយ។ ដោយអ្នកជំនាញទាំងនេះរពឹងថា តម្លៃមាសសកលនឹងនៅរក្សារភាពរឹងមាំនៅចន្លោះតម្លៃ 3100$ ទៅ 3500$ ក្នុងមួយអោន។
ពួកគេក៍បានព្យាករណ៍ពីប្រូបាប៊ីលីតេ 30% នៃឱកាសដែលតម្លៃមាសសកលអាចឡេីងទៅដល់ 4000$ ក្នុងមួយអោនស្មេីរនឹង 4819$ ក្នុងមួយតម្លឹងក្នុងកំឡុងពេលពី 6 ទៅ 9 ខែខាងមុខ ប្រសិនបេីស្ថានការណ៍មិនល្អផ្សេងៗនាពេលបច្ចុប្បន្ននៅតែបន្តដូចជា ការកេីនឡេីងនៃអតិផរណា, សេដ្ឋកិច្ចមានការលូតលាស់យឺត, ប្រទេសជាច្រេីនបានធ្វេីការលក់លុយដុល្លារចេញ, កំណេីននៃតម្រូវការទិញមាសខ្ពស់នៅក្នុងប្រទេសចិន នឹងឱកាសនៃការកាត់អត្រាការប្រាប់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះជាដេីម។
1 992
🔴មាសបានរក្សាស្ថេរភាពរឹងមាំនៅចន្លោះតម្លៃ 3,370$ ក្នុងមួយអោន ស្មេីរនឹង 4060$ មួយតម្លឹងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារវិនិយោគិនមានការព្រួយបារម្ភអំពីសេដ្ឋកិច្ច។ របាយការណ៍ថ្មីចំនួនពីរបានបង្ហាញថាអាជីវកម្មក្នុងវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ ហើយក្រុមហ៊ុនស្ថាប័នឯកជនបានបន្ថែមការងារតិចតួចបំផុតបេីកគិតចាប់តាំងពីខែមីនា ឆ្នាំ 2023។ ទិន្នន័យមិនល្អនេះ បានធ្វើឱ្យវិនិយោគិនអាចព្យាករណ៍កាន់តែច្បាស់ថា ធនាគារកណ្តាលសហរដ្ឋអាមេរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់ពីរដងនៅក្នុងឆ្នាំនេះ។
ទោះបីជាប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានអត្រាការប្រាកទាបក៏ដោយ ក៏មន្ត្រីធនាគារកណ្តាល នៅតែមានការប្រុងប្រយ័ត្ន ដោយសារតែបញ្ហាពាណិជ្ជកម្មនៅតែបន្ត។ ឥឡូវនេះវិនិយោគិនកំពុងរង់ចាំរបាយការណ៍ការងារនៅថ្ងៃសុក្រ ដើម្បីទទួលបានតម្រុយបន្ថែមទៀត អំពីអ្វីដែលធនាគារកណ្តាលគ្រោងនឹងធ្វើបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ ភាពតានតឹងនៃពាណិជ្ជកម្មក៏កំពុងតែកើនឡើង។ លោក ដូណាល់ ត្រាំ បានដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូម ហើយបាននិយាយថា មេដឹកនាំចិន លោក Xi Jinping ពិបាកដោះស្រាយគ្នាខ្លាំងណាស់នៅក្នុងកិច្ចពិភាក្សា។
1 992
🔴 លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំរបស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអំពីរឿងនេះ។
1 992
💰 តម្លៃមាសបានកេីនឡេីងដល់ 3370$ ក្នុងមួយអោនស្មេីរនឺង 4060$ មួយតម្លឺងនាព្រឹកថ្ងៃពុធនេះ
▶️ កាលពីថ្ងៃអង្គារ អង្គការ OECD បាននិយាយថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានការលូតលាស់យឺត ភាគច្រើនដោយសារតែសហរដ្ឋអាមេរិកទទួលរងសម្ពាធពីការកើនឡើងនៃបញ្ហាពាណិជ្ជកម្ម។
🇺🇸 ការបញ្ជាទិញទំនិញរបស់រោងចក្រ នៅសហរដ្ឋអាមេរិកមានភាពទន់ខ្សោយ ប៉ុន្តែទីផ្សារការងារនៅភាពរឹងមាំ ដែលជួយជម្រុញដល់សេដ្ឋកិច្ចបានបន្តិចដែរ។
🇺🇸 ក្នុងពេលជាមួយគ្នានេះ ការកំណត់ពន្ធថ្មីរបស់ប្រធានាធិបតី Trump លើដែកថែប និងអាលុយមីញ៉ូមបានចាប់ផ្តើមអនុម័តនាថ្ងៃពុធនេះ ដែលបង្កេីនភាពតានតឹងបន្ថែមទៀតដល់ពាណិជ្ជកម្មពិភពលោក។
🇺🇸🇨🇳 ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្ត ខណៈភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះការមិនអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន។
🇺🇸🇨🇳 ឥឡូវនេះ វិនិយោគិនកំពុងរង់ចាំកិច្ចប្រជុំដែលអាចនឹងធ្វេីឡេីងរវាង Trump និងប្រធានាធិបតីចិន Xi នៅចុងសប្តាហ៍នេះ។
🇺🇦🇷🇺 នៅក្នុងព័ត៌មានផ្សេងទៀត អ៊ុយក្រែន និងរុស្ស៊ីនៅតែបន្តប្រយុទ្ធគ្នា បើទោះបីជាមានកិច្ចចរចាសន្តិភាពកំពុងកើតឡើងក៏ដោយ ហើយមន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា អ៊ីរ៉ង់ប្រហែលជានឹងបដិសេធផែនការរបស់សហរដ្ឋអាមេរិក ក្នុងដោះស្រាយបញ្ហានុយក្លេអ៊ែរ។
1 992
🔔 ទោះបីជាមានការកើនឡើងនៃតម្លៃមាសកាលពីម្សិលមិញក៏ដោយ ក៏ការធ្លាក់ចុះកាលពីព្រឹកថ្ងៃនេះ ត្រូវបានគេកត់សម្គាល់ថាអាចបណ្តាលមកពីការពន្យារពេល...
| Despite having a rise in gold price yesterday, the gold price this morning fell due to the extension of...
🔗 អានបន្ថែមនៅទីនេះ
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
