cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

បុផ្ផាច្បាប់/Bopha Law

លីង https://t.me/+rxGgTt-CYt03MjI1 លើកកម្ពស់ការអាន ដើម្បីបង្កើតពុទ្ធិ🤍 ច្បាប់ទូទៅ គ្រប់វិស័យនៅកម្ពុុជា📝 ច្បាប់ សេដ្ឋកិច្ច សង្គម Law Economic Society

Більше
Камбоджа2 398Центральний Кхмер2 113Юриспруденція3 794
Рекламні дописи
1 333
Підписники
Немає даних24 години
-27 днів
+330 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

  • Фото недоступне
  • Фото недоступне
  • Фото недоступне
  • Фото недоступне
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយះពេល ៦ខែ នៃយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
Показати все...
Фото недоступне
សិក្ខាសាលាស្តីពី "បណ្ដឹងសាទុក្ខ​"​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទី​ ដល់ម៉ោង ១៧:០០នាទី នៅសាលសន្និសីទ​ ជាន់ទី៣​ នៃអគារ CIC ឧទ្ទេសនាមដោយ លោកមេធាវី​ អ៉ីវ​ ប៉ូលី .............................................................. តម្លៃចូលរួម ៖ -​ ៥ដុល្លារ​ សម្រាប់និស្សិត -​ ១០ដុល្លារ​ សម្រាប់អ្នកដែលមិនមែនជានិស្សិត ............................................................. បងប្អូនដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះទុកជាមុនតាមរយៈ Google Form តំណភ្ជាប់ខាងក្រោម។ ការចុះឈ្មោះនេះ​ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់អ្នកចូលរួមចំនួន ១៣០នាក់។ https://forms.gle/YdJHp1BMEeySz3SK6 ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Показати все...
1
  • Фото недоступне
  • Фото недоступне
សេចក្តីជូនដំណឹង! សាលសិក្សានីតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស.ន.ក. មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់អោយបានជ្រាបថា ៖ ស.ន.ក. ចាប់ផ្ដើមបើកអោយចុះឈ្មោះចូលរៀនវគ្គបថកឋាស្ដីពី ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(សម្រាប់និស្សិតនិងអ្នកច្បាប់វ័យក្មេង) ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ០៤ ខែ កក្ដដា ឆ្នាំ ២០២៤ខាងមុខ។ សម្រាប់លក្ខខណ្ឌ និងពេលវេលាចូលរៀនមានដូចខាងក្រោម៖ - ទីកន្លែងសិក្សា ៖ នៅទីស្នាក់ការកណ្ដាលរបស់ ស.ន.ក. - កាលបរិច្ឆេទសិក្សា ៖ ថ្ងៃ ព្រហស្បតិ៍ ទី ០៤ ខែ កក្ដដាឆ្នាំ ២០២៤ - ពេលវេលាសិក្សា ៖ ចាប់ពីម៉ោង ៥:៣០នាទីល្ងាច រហូតដល់ម៉ោង ៨:៣០នាទីយប់ - តម្លៃចូលរួមវគ្គបថកឋាចំនួន ១៥$(សម្រាប់និស្សិតតម្រូវអោយបង់ថ្លៃសិក្សា ១០$ ប៉ុណ្ណោះ) ***ចំពោះអ្នកមានបំណងចង់ចូលរួមសិក្សាអាចធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់ខាងក្រោម៖ - លេខទូរស័ព្ទ៖ ០៩៧ ៨៦៩ ០០០៧ / ០៨៥ ៦៩០ ០០៧ - តំណរភ្ជាប់ទីតាំង: https://maps.app.goo.gl/JTJ2yQN7HnURcG9m8 -តំណរភ្ជាប់សម្រាប់ចុះឈ្មោះ ៖ https://forms.gle/dssmYjynxA3z3gX18 • ឬចុះឈ្មោះតាម QR ដែលមានក្នុងសេចក្ដីជូនដំណឹង។
Показати все...
Фото недоступне
អយ្យការទទួលចាត់ការសំណុំរឿងក្មេងទំនើង លទ្ធិផល រយៈពេល ៤០ ថ្ងៃមកនេះ។
Показати все...
Фото недоступне
តំណាងអយ្យការ បានរកឃើញបទល្មើសមួយទៀត លើឧក្រិដ្ឋជន ស្រី ស៊ីណា គឺបទល្មើសរំលោភលើលំនៅឋាន ដែលប្រឈមជាប់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ!
Показати все...
  • Фото недоступне
  • Фото недоступне
  • Фото недоступне
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្តីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា ===================== អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជននូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ ដូចខាងក្រោម ៖ ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។ ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។ ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។ ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានាដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។ ទី៤-ការចោទប្រកាន់ខាងលើនេះ គឺ ធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ទី៥-ករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងបានអះអាងថានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសំណុំរឿងទាំងពីរខាងលើ។

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២នាក់ និងរងរបួសចំនួន ២នាក់
Показати все...
  • Фото недоступне
  • Фото недоступне
ក្រសួងមហាផ្ទៃ៖ ដាក់ឱ្យបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ #MOI #PASSPOT
Показати все...
4
ក្នុងករណីម្ចាស់គណនីធនាគារស្លាប់ តើលុយរបស់គាត់ត្រូវដោះស្រាយបែបណា? https://youtu.be/XdIEwRty5gU 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន
Показати все...
ក្នុងករណីម្ចាស់គណនីធនាគារស្លាប់ តើលុយរបស់គាត់ត្រូវដោះស្រាយបែបណា?

ក្នុងករណីម្ចាស់គណនីធនាគារស្លាប់ តើសាច់ប្រាក់នៅក្នុងគណនីនេះ នឹងត្រូវផ្ទេរឲ្យទៅអ្នកណា? តើធនាគារនឹងត្រូវការនីតិវិធី ឬឯកសារអ្វីខ្លះ ដើម្បីអាចផ្ទេរសាច់ប្រាក់នេះ? លោកមេធាវី អ៊ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីចូលខ្លួនស្រាយចម្ងល់ទាំងនេះ។ Facebook:

https://web.facebook.com/preah.khan.khmer

Telegram:

https://t.me/preah_khan

TikTok:

https://www.tiktok.com/@preah_khan

Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.