uk
Feedback
នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

Канал នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ (@ddc_gda_moi) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 11 996 підписників, посідаючи 4 299 місце в категорії Політика та 460 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 996 підписників.

За останніми даними від 16 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 73, а за останні 24 години на 4, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 20.61%. Протягом перших 24 годин після публікації контент зазвичай збирає 14.09% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 473 переглядів. Протягом першої доби публікація в середньому набирає 1 691 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 8.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 17 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

11 996
Підписники
+424 години
+547 днів
+7330 днів
Архів дописів
ខេត្តកំពត៖ ថ្ងៃព្រហស្បត៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ------------------
+8
ខេត្តកំពត៖ ថ្ងៃព្រហស្បត៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ---------------------------------------------------- នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយអំពីខ្លឹមសារ និងការអនុវត្តសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធបញ្ចូលសកម្មភាពកិច្ចការពារកុមារទៅក្នុងដំណើរការរៀបចំផែនការ ការកំណត់អាទិភាព ការអនុវត្ត និងការតាមដានវាយតម្លៃការងារនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការរបស់កុមារ។ សូមបញ្ជាក់ផងដែរថា សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពី លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងក្រសួងផែនការ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក លោកស្រីអភិបាលរងរាជធានី ខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត អង្គការយូនីសេហ្វ អង្គការទស្សនៈពិភពលោកអន្តរជាតិ អង្គការគ្រួសារសុខភាពពិភពលោក សរុបសមាសភាពចំនួន៨១រូប ស្រី១៦រូប។

មកទទួលជ្រាប និងសិក្សាស្វែងយល់អំពីប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ សេវារដ្ឋបាលដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាល ដែលមានរាយលម្អិតអំពីប្រភេទសេវា តម្លៃសេវាអតិបរមា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពនៃសេវា ទៅតាមប្រភេទសេវារដ្ឋបាលនីមួយៗ តាមឧបសម្ព័ន្ធដូចខាងក្រោម៖ ១-ការងារនីត្យានុកូលកម្ម ២-ការងាររដ្ឋបាល ៣-វិស័យរ៉ែ និងថាមពល ៤-វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥-វិស័យសាធារណការ និងដឹកជញ្ជូន ៦-វិស័យឧស្សាហកម្ម និងសិប្បកម្ម ៧-វិស័យពាណិជ្ជកម្ម ៨-វិស័យទេសចរណ៍ ៩-វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១០-វិស័យធម្មការនិងសាសនា ១១-វិស័យវប្បធម៌និងវិចិត្រសិល្បៈ ១២-វិស័យសុខាភិបាល ១៣-វិស័យអប់រំ យុវជន និងកីឡា និង ១៤-វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល សាធារណជនអាចមើលបន្ថែមនូវចំនួនសេវាទាំង២៦២សេវា ដែលមានក្នុងតារាងឧបសម្ព័ន្ធខាងក្រោម។

កាលពីថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ —————————————————————— នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវីដេអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ សិក្ខាសាលាផ្សព្វផ្សាយវីដេអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ លើទូរស័ព្ទដៃ និងកុំព្យូទ័រ ដល់មន្ត្រីថ្នាក់ជាតិ មន្ត្រីថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ។ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ (Raffles Hotel Le Royal Phnom Penh) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្ត តំណាងយូនីសេហ្វ ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ១០៧រូប ស្រ្តី៥៤រូប។ ជាមួយគ្នានេះដែរសមាសភាពដែលចូលរួមតាមប្រព័ន្ធអនឡាញសរុបប្រមាណ១៨៥៥រូប មកពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។ គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះមានការគាំទ្របច្ចេកទេសពីអង្គការយូនីសេហ្វ និងអង្គការមូលនិធិអាស៊ី។ https://t.me/ddc_gda_moi

ការផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោយជាតិនៅក្នុងកា.pdf1.17 MB

សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា ...
សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា ................................ ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖

ការកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១-កំហុសទិន្នន័យដែលអាចកែតម្រូវ ករណីដែលអាចកែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្
+1
ការកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១-កំហុសទិន្នន័យដែលអាចកែតម្រូវ ករណីដែលអាចកែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្របតាម ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានកំណត់ដូចខាងក្រោម៖ ក- កែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវ បានកែតម្រូវរួច ស្របតាមបញ្ញត្តិនៃផ្នែកទី១០ (ការកែបញ្ជីអត្រានុកូលដ្ឋាន) នៃជំពូកទី២ (ការចុះបញ្ជី អត្រានុកូលដ្ឋាន)។ ខ- កែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបញ្ជីអត្រានុកូលដ្ឋាន ករណីបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានការកត់ត្រាខុសពីបញ្ជីអត្រានុកូលដ្ឋាន។ គ- ជនដែលទទួលបានសញ្ជាតិខ្មែរ ហើយមិនបានចុះបញ្ជីអត្រានុកូលដ្ឋាន អាចស្នើសុំកែតម្រូវទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយផ្អែកលើព័ត៌មានក្នុងព្រះរាជក្រឹត្យ ស្ដីពីការចូលសញ្ជាតិរបស់ខ្លួន។ ក្នុងករណីដែលទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានពុំមានកំហុស ប៉ុន្តែទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានកំហុសបច្ចេកទេស នោះការកែតម្រូវបានត្រូវកំណត់ដូចខាងក្រោម ក- កំហុសបច្ចេកទេសដោយការវាយបញ្ចូលទិន្នន័យខុសចូលទៅក្នុងប្រព័ន្ធ ដូចជាកំហុសឆ្គងអក្ខរាវិរុទ្ធលើ៖ - គោត្តនាមនិង/ឬនាម (អក្សរខ្មែរ និង/ឬអក្សរឡាតាំង) - ថ្ងៃខែឆ្នាំកំណើត - ភេទ - ទីកន្លែងកំណើត និង/ឬ - អាសយដ្ឋាន។ ខ- កំហុសបច្ចេកទេសផ្សេងទៀត រួមទាំងការបំពេញបែបបទលើពាក្យស្នើសុំផ្ដល់មានការភាន់ច្រឡំ ឬ មិនច្បាស់លាស់ ឬខុសទៅនឹងឯកសារយោង ដែលបានភ្ជាប់មកជាមួយ សំដៅសម្រេចឱ្យបានបុគ្គលម្នាក់មាន អត្តសញ្ញាណតែមួយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ២-បែបបទ និងនីតិវិធីនៃការកែតម្រូវទិន្នន័យ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានកំហុសទិន្នន័យ អាចដាក់ពាក្យស្នើសុំ កែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន ដោយត្រូវបំពេញពាក្យ ស្នើសុំកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសលាកបត្រស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយត្រូវភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖ ក- ករណីការកែតម្រូវទិន្នន័យ ដោយសារកំហុសបច្ចេកទេស -អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម -សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬព្រះរាជក្រឹត្យស្តីពីការចូល សញ្ជាតិខ្មែរ មានបញ្ជាក់នីត្យានុកូលកម្ម និង -ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់នីត្យានុកូលកម្ម ឬលិខិតបញ្ជាក់ទីលំនៅ)។ ខ- ករណីការកែតម្រូវទិន្នន័យ តាមការចែងកំណត់ក្នុងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម -អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតនិងឬសេចក្តីសម្រេចជាស្ថាពរ របស់តុលាការ និង/ឬសេចក្តីសម្រេចរបស់មន្ត្រីអត្រានុកូលដ្ឋាន នឹងព្រះរាជក្រឹត្យស្តីពីការផ្តល់ សញ្ជាតិខ្មែរ មានបញ្ជាក់នីត្យានុកូលកម្ម -ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់នីត្យានុកូលកម្ម ឬលិខិតបញ្ជាក់ទីលំនៅ) - ឯកសារសម្អាងផ្សេងទៀត (ប្រសិនបើមាន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ #ប្រភពពីឧត្តមសេនីយ៍ឯកសាយម៉េងឈាង

«យុវជនរឹងមាំ ប្រទេសជាតិរីកចម្រើន» តើយុវជនបានយល់ដឹងពីសិទ្ធិរបស់ខ្លួន និងចូលរួមយ៉ាងដូចម្តេចខ្លះក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងការរៀបចំនិងការអនុវត្តគម្រោងថវិការបស់រដ្ឋបាលឃុំ សង្កាត់ដោយរបៀបណា? សៀវភៅណែនាំខាងក្រោមជាច្រកទ្វាដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងយុវជន ក្នុងនាមជាភ្នាក់ងារដ៏មុតស្រួចក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមរយៈការសិក្សាស្វែងយល់ពីសិទ្ធិរបស់ខ្លួន ការយល់ដឹងអំពីរដ្ឋបាលឃុំ សង្កាត់ រួមមាន រចនាសម្ព័ន្ធ តួនាទីនិងភារកិច្ច ការៀបចំផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល ព្រមទាំងការអនុម័តថវិការបស់រដ្ឋបានឃុំ សង្កាត់។ សៀវភៅណែនាំសម្រាប់យុវជនស្តីពីការលើកកម្ពស់ដល់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ សង្កាត់

#សៀវភៅណែនាំសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ស្តីពីការលើកកម្ពស់ដល់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលនិងថវិកានៃរដ្ឋបាលឃុំសង្កាត់។ ---- សៀវភៅណែនាំនេះជាឯកសារជំនួយស្មារតីសម្រាប់ជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀតចំពោះយុវជនកម្ពុជា ដើម្បីលើកកម្ពស់និងជំរុញយុវជនឱ្យចូលរួមអភិវឌ្ឍឃុំ សង្កាត់ តាមរយៈដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិកានៃរដ្ឋបាលឃុំ សង្កាត់។ ខ្លឹមសារនៃសៀវភៅណែនាំនេះមានលក្ខណៈសមស្របដែលបានផ្ដោតតែទៅលើឃុំនិងយុវជនជាមួយនិងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិកានៃរដ្ឋបាលឃុំ សង្កាត់ប៉ុណ្ណោះ។ ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់នឹងប្រើសៀវភៅណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបើកឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាព សម្លេង និងគំនិតច្នៃប្រឌិតក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ពួកគេប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ផ្សារភ្ជាប់នឹងកម្មវិធីសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្ដី
+3
ផ្សារភ្ជាប់នឹងកម្មវិធីសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្ដីណែនាំអំពីការជ្រើសរើសតំណាងយុវជនចូលរួមជាសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងគោលបំណងឱ្យជំរុញការចូលរួមពីយុវជនដែលជាចលករសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ ជារួម ការចូលរួមរបស់យុវជនក្នុង គ.ក.ន.ក. ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត បរិយាប័ន្ន និងគ្មានការរើសអើង ព្រមទាំងធានាថាយុវជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តចូលរួមធ្វើជាតំណាងក្នុង គ.ក.ន.ក.។

ពិធីបំពាក់មេដាយជូនមេឃុំ ចៅសង្កាត់ ដែលដឹកនាំរដ្ឋបាលឃុំ សង្កាត់ចំនួន៥អាណត្តិជាប់គ្នា និងមានស្នាដៃក្នុងការបំពេញកិច្ចការបម្រើផលប្
+4
ពិធីបំពាក់មេដាយជូនមេឃុំ ចៅសង្កាត់ ដែលដឹកនាំរដ្ឋបាលឃុំ សង្កាត់ចំនួន៥អាណត្តិជាប់គ្នា និងមានស្នាដៃក្នុងការបំពេញកិច្ចការបម្រើផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ
+9
ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសាសន៍ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រយង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក្នុងកិច្ចពិភាក្សា(Panel Discussion) ថ្នាក់ជាតិលើការគាំទ្រដល់រដ្ឋបាល ឃុំ សង្កាត់ សម្របសម្រួលដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)