The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 869
Підписники
-424 години
+807 днів
+8630 день
Архів дописів
2 867
មិនមែនជំរុញ អោយធ្វើតាម ខ្ញុំទេ តែគ្រាន់តែបង្ហាញ លទ្ធផល។
គ្រប់ LP ទាំងអស់ដែលខ្ញុំ Farm គឺ មានតែ LP លើ Momentum នេះទេ ដែលមួយរយះនេះ បាន APR ខ្ពស់ ហើយមិនសូវ Reposition ដោយសារ 2 Pairs នេះ ឡើងចុះ ស្របគ្នា ច្រើន។
យប់មិញ Live ជាមួយគ្នាយើង Claim បានប្រហែល 11$ ឥលូវ បើយប់នេះ Claim ទៀត អាចប្រហែល 10$ ទៀតហើយ។
បើយើង អាច Hold asset ទាំងអស់នោះបាន ចឹង IL មិនមែនជា បញ្ហា ទេ ព្រោះ Yield អាចរកបាន លើសនឹងហើយ។
បញ្ជាក់: មិនមែនណែនាំ អោយ ទៅទិញ Asset ទាំងអស់នឹង រឺ ទៅ Farm LP នឹងតាមខ្ញុំទេ។ មុនធ្វើអី សូម សិក្សា បន្ថែម ដោយខ្លួនឯងសិន។
ខ្ញុំ Farm LP ផង និង Farm Momentum Airdrops ផង ចឹងបាន 2in1។ រាល់ពេល Claim និង Swap ខ្ញុំអាចប្រើ 7k DEX aggregator នៅលើ SUI ទៀត ចឹង ខ្ញុំ Farm 3in1
- LP Yield
- Momentum points
- 7k points
ហានិភ័យ គឺ ដូច ការ Interact ជាមួយ DeFi ទូទៅ។ អាច មានការ Hack smart contract របស់ Projects នឹង នាំអោយយើងបាត់បង់លុយ។
អាចយើង ប្រើប្រាស់ខុស មានគេ Hack wallet ក៏យើងអាចបាត់លុយ។
ពេល Asset ធ្លាក់ថ្លៃ LP យើងក៏ធ្លាក់, Yield ក៏ធ្លាក់ តាមនឹងដែរ។ មិនមែនថា អាចរកបាន ច្រើនចឹង រហូតទេ។
2 867
😅 ចឹងបាន Brother KhmerXBT ថា កុំមើល WatcherGuru។
លឿនតែ ពេលខ្លះ ក៏មិនពិតដែរ។
ជួនខ្លះគាត់យក X post មក ផុសភ្លាមៗ ដែលអាចខុស ពី ន័យដើម របស់គេ។
អានេះ ដូចជា គ្រាន់តែ ជាកសរនិយាយ ឌឺ ទេ មើលទៅ។
គ្រប់គ្នា ដែលគាំទ្រ Trump សុទ្ធតែ ដាក់ សម្ពាធអោយ Powell ចេញពី ដំណែង ព្រោះ គេដឹងថា គាត់នឹង មិនបន្ថយការប្រាក់ទេ ដោយសារបារម្ភពី បញ្ហា Inflation។
តែ Trump គាត់ត្រូវការ អោយការប្រាក់ចុះ ដោយសារ រដ្ឋត្រូវ ខ្ចីលុយជាច្រើនទៀត ដើម្បីចំណាយ ហើយគាត់ក៏ចង់ ជំរុញ សេដ្ឋកិច្ច អោយបានលឿន។
ចឹងចាំមើលថា គាត់ ដេញ Powell ចេញ បានរឺ អត់? ព្រោះជាក់ស្តែង មិនមែន ដេញចេញ ស្រួលៗ ទេ បើតាមផ្លូវច្បាប់។
2 867
gm
BTC pump ✅
ETH pump ✅
Now SOL pump?
So next meme coins pump? And then we local top, market correction and has the full bull market end of this year?
Is this correct or not?😅
Don’t take this seriously, I just want to hear all of you guys idea.
2 867
ថាថតវីដេអូ តែនៅ តែ មិនទំលាប់ 😅
Live វិញ បាននិយាយច្រើនជាង។ យប់នេះ ខ្ញុំចង់ពន្យល់ពី Liquidity Pool និង ការ Farm yields ពី LP ទាំងនោះ។
ខ្ញុំបានកត់ត្រា ទិន្ននន័យមួយចំនួន ដើម្បីងាយស្រួល ពន្យល់គ្នា យើង។ អាចទៅមើលអត្ថបទនេះបាន https://t.me/rtakhshare/7557
ការប្រើប្រាស់ LP គឺជារឿងសំខាន់មួយ នៅក្នុងការ Farm airdrops blockchain រឺ យើង Farm DEX នោះ ផ្ទាល់តែ ម្តង ក្នុងករណី Projects នោះមិនទាន់មាន កាក់។
ចឹងយប់នឹងម៉ោង 8:30pm ខ្ញុំនឹងនិយាយ ពីចំនុច ទាំងនេះ។
Link live stream: https://t.me/rtakhshare?livestream
2 867
Altseason index និង Fear and Greed index ចាប់ផ្តើមឡើងមកវិញហើយ។
មិនទាន់ដល់ Altseason ធំមែន តែយើងឃើញ Altcoins ចាប់ផ្តើម ឡើងខ្លាំងជាង BTC។
BTC.D បន្តចុះ ហើយ Alt/BTC បន្តកើនឡើង។
ខ្ញុំមិនដឹងថា វាឡើងដល់ពេលណាទេ ព្រោះពិបាកប៉ាន់ស្មាន។ តែគ្រាន់តែមក រំលឹក ម្តងទៀត ជាពិសេស អ្នកថ្មីៗ។
ជាទូទៅទាំងអស់គ្នា អារម្មណ៍មិនល្អ មិនចង់ សិក្សាពី Crypto ពេលកាក់ចុះ។ តែបែរជា អារម្មណ៍ល្អ ចង់ទិញនេះ ទិញនោះ យកលុយសន្សំ មកទិញកាក់នេះ កាក់នោះ ព្រោះឃើញកាក់ឡើងថ្លៃ។
បើយើងធ្វើបែបនឹង ហើយ ចេះ Take profit ត្រឹមត្រូវ មិនអីទេ ខ្លាចតែ ទិញហើយសង្ឃឹម 100x, 1000x, Hold រហូតទាល់តែ Market correction ធ្លាក់ថ្លៃ នាំគ្នា ភ័យ បានលក់។
បើនៅតែទិញពេលឡើង ថ្លៃ ហើយលក់ ពេលចុះថ្លៃ បែបនឹង យើងមិនអាចរកបាន ប្រាក់ចំណេញពីការ វិនិយោគទេ។
យកអ្វីមួយជាគោល។
- អ្នកខ្លះយក Fear and greed។ ពេល Fear គេទិញ ពេល Greed គេលក់។
- អ្នកខ្លះយក Profit ជាគោល។ ចំណេញ 2x គេដក ដើម។ ឡើង 2X ទៀតគេ Take profit 25%, 30%, 50% បន្ត បន្ទាប់អីចឹងទៅ។
- អ្នកខ្លះ គាត់ចេះមើល TA ខ្លះៗ គាត់ទិញលក់ ខ្លីៗ ដោយមិន Leverage។ ទិញលក់ តាម Support/Resistance level។
- អ្នកខ្លះគាត់ DCA in 1ឆ្នាំទៅ 2ឆ្នាំ។ រង់ចាំ DCA out 1ឆ្នាំ វិញ។
ជារួម យើងត្រីវដឹងពី សមត្ថភាព ខ្លួនឯង។ ឧទាហរណ៍ដូចខ្ញុំ អត់ចេះ Trade, អត់ចេះ TA តែខ្ញុំស្វែងយល់ Macro Economics ជារួម ចឹងខ្ញុំ DCA តាំងពី ពាក់កណ្តាល់ 2022 រហូតដល់ជិតចុង 2024។
ហើយខ្ញុំ DCA out តាំងពី ខែ 11-2024 មកម្លេះ។ គំរោង គឺ DCA out ដល់ចុះឆ្នាំនេះ ព្រោះខ្ញុំយក Cycle 4ឆ្នាំជាគោល។
តែមើលតាម ស្ថានភាពជាក់ស្តែង ថា មានរឿងអីខ្លះ កើតឡើង។ តើយើងគិតថា 2026 នៅតែល្អ រឺ អត់? គួរ មាន Hold កាក់ណាខ្លះ រឺ អត់ អាចបត់បែនតាមជាក់ស្តែង។
ខ្ញុំមិនពូកែ អីទេ ព្រោះ បើពូកែ Take profit Airdrop បានច្រើនហើយ តែដោយសារ ខ្ញុំជ្រើសរើស យកចំនុច កណ្តាល មួយ ចឹងហើយ វាមិនចំណេញច្រើន តែវាក៏មិនខាត។
សំខាន់ខ្ញុំ យកលុយដែលខាត ក្នុង Crypto ទាំងអស់កាលពី 2021 មកវិញបាន តាមរយះ ការខិតខំ រៀនសូត្រ និង Farm airdrops។
មិនត្រឹមតែប៉ុណ្ណឹង ខ្ញុំក៏បានចែករំលែក និង បង្កើត Community មួយនេះ មក 2ឆ្នាំ កន្លះដែរហើយ។ មិនធំពេក តែវាជា ជោគជ័យមួយ ដែលខ្ញុំមិនដែល គិតថាខ្លួនឯងធ្វើបាន។
ខាតខ្ទង់ម៉ឺន កាលពី 2021 ដោយសារមិនចេះអី។ មិនបានបន្ទោសថា Crypto Scam ដើរជេរគេ ជេរឯងទេ តែខឹងខ្លួនឯង ដែលមានចំណេះដឹង ប៉ុណ្ណឹងដែរ មកធ្វើអោយបាត់លុយ ស្រួលៗ អោយគេបោកមិចកើត។
ដាក់ចិត្ត ដាក់កាយរៀនសូត្រ ទៅតាម ជំនាញ និង ចំណង់ចំណូល ចិត្ត របស់យើង។ អត់ចាប់ផ្តើមពី Trade ទេ គឺ រៀនស្វែងយល់ Web3, projects នីមួយៗ អោយបានច្បាស់លាស់ ដើម្បីងាយស្រួល វិនិយោគ។
ជំរើសល្អ គឺចូលប្រើផ្ទាល់ ដើម្បីដឹងថា វាយ៉ាងមិច។ រៀនពី Web3, DeFi ក៏បែកគំនិត រៀនដល់ Macro economics យល់ដឹងរឿងជាច្រើន។
ចង់ Farm yields តែឃើញឧកាសល្អ Airdrops ហើយត្រូវនឹងអ្វីដែលយើង ចូលចិត្ត ក៏ព្យាយាម Farm តាំងពី 2023 មក។ បានផលច្រើនគួរសម ដូចអ្វីដែលគ្នា យើងឃើញខ្ញុំចែករំលែកនឹង។ ជាក់ស្តែង ឆ្នាំមុន ខ្ញុំបាន ច្រើនជាងនឹង ឆ្ងាញណាស់ បើគិត ត្រឹមខែ 07។ តែដោយសារឥលូវ Airdrops មានការប្រែប្រួលច្រើន។
ចេះរឿងអស់នេះ ហើយ បានខ្ញុំទៅរៀន Trade ក៏វាមិនហួសពេលដែរ។ រៀន Trade និង សាកល្បង Trade គង់តែធ្វើទេ តែខ្ញុំដឹងថា ខ្ញុំត្រូវចាប់ផ្តើមពីណាទៅ។
2 867
+1
Yesterday VS today.
Reposition LBTC-SUI one time only yesterday. Very small fee so I don’t count.
Will record video when I claim fee today to explain more
2 867
ឃើញមានគ្នាយើង ចែករំលែក រឿង Mint NFT IrysArcade អស់ម្នាក់ 2$, 3$។
ឥលូវ ទៅស្រុកបាត់ហើយ 😅។
បញ្ហានៃការ Farm airdrops គឺបែបនេះ។ យើងមើលមិនដឹងទេ។ ជាក់ស្តែង ខ្ញុំក៏បានចូល Mint ដែរ ដោយសារតែវា មិនច្រើន ទេ យើងអាចបាត់លុយប៉ុណ្ណឹងបាន តែក៏មិនចែករំលែក ដោយសារ មិនសូវទុកចិត្ត ព្រោះមិនមែនជា Team ផ្លូវការ។
ឥលូវ ទៅបាត់មែន 🤣។ សោកស្តាយ ផងអ្នក Mint។ បាត់អស់ 2la ez បាត់ហើយ
2 867
Trusta អាចឆែក allocation បានហើយ។ អំបិល 😅
មិនសូវបានតាមដាន ជាប់លាប់ដែរ មិនច្បាស់ថា ខុសលក្ខ័ណអីតែ តែស្រដៀងនឹង Chainbase ដែរ គាត់អោយ supply airdrop តិចពេក ចឹងហើយ ភាគច្រើនគឺអត់បាន ចឹងហើយ 😂
Check here: https://airdrop.trustalabs.ai/airdrop
2 867
+1
ថ្ងៃនេះ សើរើ Liquidity ខ្លះៗ ដោយ Move បន្ថែមមក Farm Momentum លើ SUI។
ខ្ញុំគិតថា សាកល្បង កត់ត្រា ទិន្នន័យមួយចំនួន ដើម្បីងាយស្រួល ពន្យល់ និង ចែករំលែក គ្នាយើង។
ការ Farm airdrops នៅលើ DEX ដែលយើងអាច Farm yield ពី LP បាន វាជារឿង ល្អបំផុត បើយើង យល់ ពី Risk/Rewards និង មានទុនសំរាប់ធ្វើ។
ឥលូវឧទាហរណ៍ ពី Projects Momentum ដែលជា DEX លើ SUI។ គេកំពុង សន្សំពិន្ទុ នៃ Volume swap និង LP របស់យើង ដើម្បីឡើង Level។
សំរាប់ខ្ញុំ ទីមួយខ្ញុំចង់ Farm momentum នឹងហើយ ប៉ុន្តែ ដោយសារវាជា DEX ចឹងខ្ញុំដឹងថា ខ្ញុំអាច Farm LP yield មួយទៀត។ វាដូច Farm 2in1 ចឹង។ ទោះជាថ្ងៃក្រោយ យើងមិនបាន Airdrops តែយើងបាន Farm yield LP រួចហើយ។
ឥលូវយើងរ៉ាប់ ពីថ្ងៃនេះទៅ ដែលខ្ញុំប្រើទុនប្រហែល 2,275$។
- LP (ETH-SUI) 1,004$
- LP (LBTC-SUI) 1,003$
- LP (xSUI-SUI) 267$, LP មួយនេះ មិនមែន Farm yield ទេ ព្រោះវាជាប្រភេទ Stable pool យើងបាន APR តិច។ តែខ្ញុំចង់ Expose ទៅ xSUI ដែលជា LST របស់ Projects Momentum នឹងតែម្តង។
ទំលាប់ខ្ញុំនៃការ Farm LP ខ្ញុំគិតថា លុយនឹងគឺ សំរាប់ Farm តែម្តង ដោយមិនសូវបារម្ភ ពី Impermanent lose ទេ ព្រោះខ្ញុំនឹងប្រើ Asset ណា ដែលខ្ញុំអាច Hold long term បាន។
ករណីនេះ ដើម្បី ស្រួលគិត ទាំងអស់គ្នា ចាត់ទុកថា យើងមាន លុយ 2,275$ ដើម្បីយក Farm LP តែម្តង ហើយ Asset ដែលយើង Expose មានតែ បីទេ គឺ BTC, ETH និង SUI។ សំរាប់ខ្ញុំ បីនេះ អាច Hold បាន មិនអីទេ ចឹងហើយទោះ មាន IL តិចតួច ក៏មិនអីដែរ ព្រោះ APR បានច្រើន អាច Cover IL ហើយ។
ខ្ញុំប្រើ LP range 5% ព្រោះ Wallet SUI ស្រួលប្រើបាន Mobile ដែលអាចអោយខ្ញុំ ចូលទៅ Reposition ញឹកញាប់បាន។
ខ្ញុំនឹង Track ទិន្នន័យលើ តារាង Excel ដូចរូបទីពីរ ដើម្បី ងាយស្រួលគ្នា យើង យល់ និង ខ្ញុំពន្យល់ថ្ងៃក្រោយ ក្នុង វីដេអូណាមួយ។
ខ្ញុំនឹងមិនថែម ថយលុយទេ។ រាល់ការ Claim fee ខ្ញុំនឹង Swap ទៅ Stable coins ហើយ Deposit ចូល SuiLend ចឹងងាយស្រួលដឹងថា តើខ្ញុំអាចរកបាន ប៉ុន្មាន ពី ទុន នឹង។
ត្រូវចាំថា ទុនដែលយើង Deposit វានឹងឡើងចុះ ទៅតាមតំលៃ Asset, APR ដែលយើងឃើញ ក៏នឆងប្រែប្រួលខ្លាំង ទៅតាម Volume trade របស់ Pair មួយនឹង។
នេះជាថ្ងៃទីមួយ ចឹង ពេលណា ខ្ញុំត្រូវ Claim fee ខ្ញុំនឹង Update អោយគ្នា យើងដឹង ម្តងទៀត។
ចូលទៅមើល អត្ថបទមួយនេះ សំរាប់ ការណែនាំ Farm 2 projects ចូលគ្នា 7k និង momentum ក្នុងពេលតែមួយ https://t.me/rtakhshare/7214
ចឹងខ្ញុំដូច Farm 3in1 ចឹង
1- LP yield
2- 7K aggregator
3- Momentum DEX
2 867
+1
gm or ga ☕️
ខ្ញុំសរសេរ ពីការ Interact លើ Katana ដែលជា L2 ថ្មី និង ការប្រើ Stable coins ដើម្បី Farm OpenEden និង Upshift points។
អាចចូលមើលលើ X បាន ព្រោះ Step ខ្លីៗ ទេ។ តែសុទ្ធតែត្រូវប្រើ ទុនដើម្បី Farm។ ជាពិសេស Farm Upshift ដើម្បីបាន Multiplier ច្រើន គឺ ត្រូវប្រើ Mainnet ដែល អាចអស់ Fee ច្រើន។
គ្រាន់តែចែករំលែក សំរាប់អ្នកដែលចង់ដឹង និង អាចធ្វើបាន។
1- Explore Katana https://x.com/rtakhshare/status/1946780100785279359?s=46
2- Farm OpenEden Bills និង Upshift points ដោយប្រើ 4 in 1 Route https://x.com/rtakhshare/status/1946817682017534354?s=46
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
