The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 857
Підписники
-124 години
-57 днів
+8730 день
Архів дописів
2 858
+2
អ្នកដែលធ្លាប់ Farm ZKsync និង ប្រើ Ecosystem នៅលើ ZKsync ច្រើនប្រហែលជា អាច បាន Whitelist ទិញ Token Sale របស់ Zyfi នេះបាន។
វាជា Platform សំរាប់ Project ផ្សេងៗ អាច Build gas abstraction រឺ Paymaster នៅលើ ZKsync បានស្រួល។ Project នេះក៏មាន DEX Aggregator របស់ខ្លួន ដែលយើងអាច Swap token បាន ហើយសន្សំពិន្ទុដែរ។
ចូលឆែក Whitelist eligible here: https://www.zyfi.org/sales
សំរាប់អ្នកបាន Whitelist អាចចូលទិញមុនបានពីរថ្ងៃ ហើយទទួលបាន Cash back 10% ជា $ZK token មកវិញ។ តែតំលៃ គឺដូចគ្នា ទៅនឹង Public sale ដែរ។
តំលៃលក់ 0.04$ FDV 20,000,000 M។ Total supply 500,000,000 ZFI។
នៅក្នុង Toeknomic គេលក់កាក់ Public sale នេះ 11% នៃ Supply ហើយ Airdrops S1&S2 ក៏ 11% ដែរ ចឹងអ្នកដែលធ្លាប់ប្រើ ហើយសន្សំ ពិន្ទុ ក៏អាចបាន Airdrops ខ្លះដែរ គ្រាន់តែមិនទាន់មានពត៍មានលំអិត។
ខ្ញុំគ្រាន់តែ Update ពត៍មានទេ មិនបានបញ្ជាក់ថា ខ្ញុំនឹងទិញ រឺ ជំរុញអោយគ្នាយើងទិញទេ។ គួរតែសិក្សា ខ្លួនឯងអោយច្បាស់លាស់ មុនពេលទិញកាក់ណាមួយ ទោះជា ទិញ Private sale, Public sale, ICO, IDO ក៏មិនមែនធានា 100% ថានឹងចំណេញដែរ។
2 858
+1
ការ farm $Cook នៅលើ Mantle សំរាប់ Season 1 បានចប់ហើយ។
- អ្នកដែល Lock MNT នៅលើ Mantle rewards អាចចូលទៅឆែកមើល Estimate $COOK allocation របស់ខ្លួនបានហើយ។
Check here: https://rewards.mantle.xyz/methamorphosis
- អ្នកដែល Farm ពិន្ទុ Powder ដោយប្រើ mETH ក៏នឹងបាន Airdrops ដែរ តែមិនទាន់ដឹង Allocation ទេ។
Check your final powder here: https://meth.mantle.xyz/campaigns/methamorphosis
- អ្នកដែល Hold NFT របស់ Meme coins Puff នៅលើ Mantle ក៏ដូចជានឹងបាន Airdrops $Cook នឹងដែរ គ្រាន់តែមិនទាន់ច្បាស់ថា បានយ៉ាងមិច។
អាចនឹងមានពត៍មានលំអិតបន្ថែម ឆាប់ៗ ហើយ TGE ក៏ប្រហែល ក្នុងខែនឹងដែរ មើលទៅ។
2 858
Jupiter the biggest DEX aggregator on Solana launch mobile app.
Download from official website here if you want to try: https://jup.ag/mobile
2 858
Good morning ☀️
HBO documentary ចេញមកហើយ តែខ្ញុំក៏មិនទាន់បានមើលដែរ គ្រាន់តែឃើញពត៍មាន ថា នៅក្នុងឯកសារ Documentary នឹង HBO បញ្ជាក់ថា Peter Todd ជា Satoshi។
តែឥលូវម្ចាស់គេចេញមក បញ្ជាក់ថា មិនមែនទេ😂។
អ្នក Bet នៅលើ Polymarket ក៏អស់លុយមិនតិចដែរ ព្រោះម្នាក់ៗ គិតថា HBO នឹងបញ្ជាក់ថា Len Sassaman ជា Satoshi។
សរុបមកវិញ រឿងអ្នក ថាខ្លួនឯង ដឹង ស្គាល់ រឺ មានឯកសារ ថា អ្នកណាជា Satoshi វាកើតឡើង រ៉ាប់សិបឆ្នាំមក ហើយ តាំងពីពេល Satoshi គាត់បាត់ខ្លួនពី Internet។ ហើយកីគ្មានអ្នកណាមាន ភស្តុតាង ច្បាស់លាស់ 100% ពីអ្វីដែលខ្លួនបញ្ជាក់ដែរ។
រឿងសំខាន់របស់ BTC ក៏មិនមានត្រូវស្គាល់ Satoshi ដែរ។ មិនដឹងអត្តសញ្ញាណរបស់ គាត់ រឺ ក្រុមគាត់ វាជាចំនុច ល្អនៃ BTC និង Decentralized Network របស់ BTC។
រឿងសំខាន់មួយទៀតគឺ BTC Wallet របស់ Satoshi ដែលមាន 1,125,000 BTC នៅក្នុងនឹង ហើយមិនដែលមាន Transaction ទេ។ មានន័យថាគាត់អាច បាត់បង់ជីវិតហើយ រឺ ជាការសំរេចចិត្តថា គាត់មិមចេញមុខ ហើយក៏មិនប៉ះពាល់ Wallet របស់គាត់ដែរ។ អនាគត Wallet មួយនេះ នឹងកំរើក មាន Transaction រឺ អត់ក៏គ្មានអ្នកណាដឹងដែរ តែត្រឹមឥលូវនេះ គឺ Satoshi នៅតែគ្មានអ្នកស្គាល់ គឺជារឿងល្អ។
2 858
Layer3 បានបង្កើត សំរាប់ Solana Ecosystem ថ្មីមួយទៀតតែម្តង។ GM, XP នៅលើ Solana គឺថ្មីទាំងអស់។
ខ្ញុំក៏មិនទាន់ឃើញមានពត៍មានលំអិតច្បាស់ដែរ។ តែ airdrops season 3 ប្រហែលជា យកទាំងនៅលើ EVM និង Solana បូកបញ្ចូលគ្នាមើទៅ។
សំរាប់អ្នកនៅបន្ត farm គួរតែចាប់ផ្តើមចូលធ្វើអោយហើយ។ នេះជាថ្ងៃទី 1 ហើយ។
https://solana.layer3.xyz/quests
2 858
អ្នក Farm scroll មាន 2.5លាន Wallet។ ជិត 1លាន Wallet មានប្រហែល 100 Mark plus។ Token សំរាប់ Airdrops ដំបូងមាន 70M SCR។
ចឹងបើសិនជាអោយ 1លាន Wallet Eligible មធ្យមបានម្នាក់ 70 SCR 😂។
បើមាន 500k Wallet Eligible បានមធ្យមម្នាក់ 140 SCR។
និយាយរួម គុណយ៉ាងមិចក៏អត់ចេញ ពាន់ដុល្លារដែរ 🤣។
L2 ផ្សេងៗ បាន ជាមធ្យមក៏ក្បែងពាន់ដែរ តែ Scroll ប្រហែលជា L2 ដែលបានតិចជាងគេបំផុតហើយ។ តែក៏ពិបាកបន្ទោសគាត់ដែរ ព្រោះ Raise Fund បានតិចជាងគេ បានតែ 80M dollars, គេផ្សេងៗ សុទ្ធតែ រយលាន។
Fund មានតិចហើយ ឆ្លៀត អោយ Listing Fee ទៅ Binance launchpool អស់ 5.5% Supply ទៀត។
ចឹងហើយបាន Co-Founder ប្រាប់តាំងពីចុងខែ 09 ថា Lower expectations 🤭
2 858
+1
Scroll ប្រកាស Detail Tokenomic តែអត់ទាន់បញ្ជាក់ Criteria Airdrops ទេ។
List និង Claim Airdrops ថ្ងៃ 22/10/2024។
Airdrops អោយ Community សរុបបាន 15%។ តែសំរាប់ Airdrops 1 នេះបានតែ 7% ប៉ុណ្ណោះ សល់ 8% ទៀតសំរាប់ Airdrops 2 ក្នុងអំឡុងពេល 12 ទៅ 18ខែទៀត។ មានន័យថាអ្នកអត់ដែលបាន Farm Scroll សោះ ក៏អាច Farm season 2 បានដែរ។
តែអ្វីដែលបញ្ជាក់មកនេះ គឺមើលទៅ មិនបានច្រើននោះទេ។ 7% Supply សំរាប់ Airdrops ដំបូងមិនច្រើនទេ ចឹងមិនរំពឹងថាអាចបានច្រើន ដូច L2 ផ្សេងៗទេមើលទៅ។
More info: https://scroll.io/blog/scr-token
2 858
+1
China stock pump and dump like meme coins.
ប៉ុន្មានថ្ងៃមុន Stock ឡើងថ្លៃខ្លាំងដោយសារការប្រកាស គោលនយោបាយហិរញ្ញវត្ថុថ្មី ដែលជាកញ្ចប់ធំ ជួយជំរុញសេដ្ឋកិច្ច។
តែថ្ងៃនេះ គ្រប់ Stock ទាំងអស់បានធ្លាក់ថ្លៃខ្លាំងវិញ។
2 858
👀 first launchpool and pre-market token on Binance
គ្នាយើង បានប៉ុន្មាន Mark ហើយ?
2 858
Good morning ☀️
តុលាការ អាមេរិកបាន សំរេច អោយ FTX ចាប់ផ្តើមគំរោង សងប្រាក់របស់ខ្លួនទៅ អតិថិជនវិញហើយ។ តាមទិន្នន័យពីមុន យើងឃើញតំលៃប្រហាកើប្រហែល 16.5 Billions dollars. ឃើញពត៍មានចុងក្រោយនេះគេថា តិចបំផុត 12.6 Billions dollars។
យ៉ាងណាក៏ដោយវាជាការ បញ្ជាក់ច្បាស់ ពី ព្រត្តឹការណ៍មួយនេះ ថា នឹងកើតឡើងហើយ ព្រោះពីមុនចេះតែនាំគ្នា ស្មានថា ពេលណា។ ចឹងគេនៅតែរងចាំ FTX រៀបចំ គណកម្មការ របស់គេចប់ គេអាចចាប់ផ្តើម Process នឹងហើយ។
លុយដែលសងគឺជាលុយសុទ្ធខាងក្រៅ មិនមែន Stable coins និង មិនមែនជាកាក់ ដូចករណី Mt.Gox ទេ។ គេគិតទៅលើ តំលៃ Asset របស់អតិថិជន ជាក់ស្តែង នៅថ្ងៃដែល FTX ប្រកាស Bankruptcy ដែលពេលនោះ BTC មានតំលៃប្រហែល 16k ប៉ុណ្ណោះ។ ចឹងមានន័យបើយើងជាប់លុយ 1BTC ដកអត់បាន កាលពីពេលនោះ គេនឹងសងយើង 16,000$ បូកថែមការប្រាក់ ប្រហែល មួយឆ្នាំ ពីរឆ្នាំ នឹងអោយ។ ឃើញគេបញ្ជាក់ ថា អតិថិជនអាចបានជាមធ្យម ប្រហែល 118% នៃតំលៃ Asset ដែលជាប់នៅ FTX ដែរ។
👨🎓តើហេតុអ្វីបានជា FTX អាចសងលុយមកអតិថិជនទាំងអស់វិញបាន បើវាជាករណី ក្រុមហ៊ុនយកលុយទៅប្រើប្រាស់ខុសគោលដៅ ហើយបាត់លុយ រហូតដល់មាន Bank Run លើ Platform របស់ខ្លួន ទើប ត្រូវប្រកាស Bankruptcy?
ចំឡើយគឺដោយសារតែ Asset ឡើងថ្លៃ។ បើយើងគិតពីថ្ងៃដែល FTX ប្រកាស Bankruptcy មក BTC ឡើងពី 16k មកដល់ 60k ហើយ។ ចឹងមួយរយះមុនគឺ FTX បាន Liquidate Asset របស់ខ្លួនជាច្រើនទាំងកាក់ រឺ ហ៊ុន ដែលវិនិយោគផ្សេងៗ។ សូម្បីតែ SOL ដែល FTX មានច្រើន ហើយជាប់ Lock ក៏ត្រូវលក់ ជា OTC ដើម្បីបានជាសាច់ប្រាក់សុទ្ធយកមកសង អតិថិជនដែរ។
ចឹងចំនុចនេះហើយដែលធ្វើអោយការប្រមូល ទ្រព្យ ទាំងអស់របស់ FTX យកមកលក់ ហើយគេគិតគូរ ទៅអាចសង ត្រលប់ទៅអតិថិជន និង ម្ចាស់បំណុលវិញបាន ដោយសារតែ បំណុលទាំងនោះក៏គិតជា លុយដុល្លារដែរ ហើយគិតត្រឹមថ្ងៃប្រកាស ក្ស័យធុន។
👨🎓តើវានឹងមានឥទ្ធិពល លើទីផ្សារទេ?
ប្រាកដណាស់ វាអាចនឹងមាន ឥទ្ធិពល លើទីផ្សារ គ្រាន់តែថា មិនមែនលុយទាំង 12B រឺ ក៏ 16B នឹង នឹងត្រូវចូលមក Crypto វិញទាំងអស់ទេ ហើយក៏មិនមែនឆាប់ៗពេកដែរ។ វាដូចទៅនឹងករណី កាល Mt.Gox សង BTC រ៉ាប់ Billions ទៅអតិថិជនវិញ ដែលកាលនោះយើងបារម្ភថា Germany លក់ផង ហើយបន្ទាប់មក Mt.Gox លក់ទៀតចឹងទីផ្សារនឹងចុះខ្លាំង តែជាក់ស្តែងវាមិនចឹងទេ ព្រោះ Process សង ត្រូវការរយះពេល ពីរ ទៅ បីខែ ចឹងវាមានពេលគ្រប់គ្រាន់សំរាប់អីផ្សារ Absorb Sell រឺ Buy Pressure។
មួយទៀត ម្នាក់ៗ មាន Risk Adjustment ផ្សេងៗគ្នា ចឹងមិនមែនគាត់បានលុយមក ដឹងតែយកមកទិញ Crypto ភ្លាមៗ នោះទេ។ ហើយណាមួយ អ្នកខ្លះក៏គាត់នៅបារម្ភពី ស្ថានភាព សង្គ្រាម រឺ ព្រឹត្តការណ៍ មិនល្អ ផ្សេងៗ ដែលអាចកើតឡើង។
តែយ៉ងហោចណាស់ មួយភាគធំ ប្រហែលជានឹងពិចារណា ក្នុងការ វិនិយោគលើ Crypto ព្រោះថា វាដល់ពេលដែល Asset ផ្សេងៗ នឹងត្រូវឡើងថ្លៃ ដោយសារ FED ចាប់ផ្តើមបន្ថយការប្រាក់ ហើយជំរុញសេដ្ឋកិច្ច ចឹងអ្នកដែលយល់ពី ស្ថានភាពទាំងនេះ គាត់នឹងត្រូវសំរេចចិត្ត វិនិយោគ ទៅលើ Asset ផ្សេងៗ ដែលមានទាំង Crypto ក្នុងនឹងដែរ។
2 858
Good morning new week ☀️
Holiday mode off 📞
Working mode on 📞
ឃើញពត៍មានច្រើនថា Israel អាចវាយប្រហា Iran វិញ ក្នុងថ្ងៃ 07 ខែនឹង ព្រោះដល់ខួបមួយឆ្នាំ ដែល កាលក្រុមហាម៉ាស់ ចូលសំលាប់ប្រជាជន Israel ជាច្រើន កាលពីថ្ងៃទី 07 ខែ 10 ឆ្នាំ 2023។
ម្សិលមិញក៏ឃើញមានពត៍មានថា Iran បាន បិទផ្លូវអាកាស បណ្តោះអាសន្ត។
Israel ដឹងតែបាញ់វិញហើយ តែមិនដឹងពេលវេលាច្បាស់លាស់ ហើយគេនៅពិភាក្សាថា គួរវាយ ទីតាំង ស្តុកប្រេង របស់ Iran រឺ អត់?
ឃើញទីផ្សារដូចជាមិនមានអីប្រែប្រួលច្រើនដែរ ទោះ ពីរថ្ងៃចុងក្រោយនេះ Israel បាញ់កម្ទេចទីតាំងជាច្រើន នៅក្នុងប្រទេសលីបង់ ទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ។ ប្រហែលនៅតែចាំ រឿង បាញ់ Iran ផ្ទាល់ទើបដឹងថា ស្ថានភាព ទៅជាយ៉ាងណាវិញ។
ងាយទៅមើលសេដ្ឋកិច្ច អាមេរិក ទិន្នន័យ Unemployment Rate ដូចជាមានស្ថេរភាព ល្អ ដោយថយពី 4.2% មក 4.1%។ ថ្ងៃ 10 នេះនឹងចេញទិន្នន័យ CPI មួយទៀត ដែលគេរំពឹងថា នឹងចុះពី 2.5% មក 2.3%។ បើចុះមែនល្អ។
នៅក្នុងស្ថានភាពមិនច្បាស់លាស់ នៃសង្គ្រាមរាលដាលធំ យើងមិនចង់ឃើញ ស្ថានភាពសេដ្ឋកិច្ចកាន់តែ ដុនដាបទេ។ បើសេដ្ឋកិច្ចធ្លាក់ចូល Recession ហើយមានសង្គ្រាមទៀត អានឹង វាជាបញ្ហាកាន់តែធំ។ តែបើសេដ្ឋកិច្ចចាប់ផ្តើម ត្រលប់មកធម្មតាវិញ យ៉ាងហោចណាស់ ក៏អាចរក្សាលំនឹងបាន បើសង្គ្រាមមិនរាលដាលដល់ តំបន់ដ៏ទែទៀត។
2 858
https://www.cbsnews.com/news/port-strike-ends-tentative-deal-until-jan-15-dockworkers/
ទើបតែបាន ពត៍មាននេះពី Community យើង ដោយសារតែខ្ញុំមិនបាន តាមដាន លំអិត។ ចឹងការធ្វើកូដកម្ម បានផ្អាកសិន ដោយមានការយល់ព្រមចំនុច មួយចំនួន ហើយបុគ្គលិកទាំងអស់បានចូលធ្វើការងារ វិញ ហើយនឹងមានការ ចរចារ កុងត្រា និង លក្ខណ័ថ្មី នៅ ថ្ងៃទី 15-01-2025។
2 858
Unemployment rate 4.1% បញ្ជាក់ពីស្ថានភាព សេដ្ឋកិច្ច នៅមានលំនឹង មិនទាន់ មានសញ្ញា ធ្ងន់ធ្ងរ ទៅរក Recession
