The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 864
Підписники
Немає даних24 години
-47 днів
+8530 день
Архів дописів
2 862
លេខល្អ 😄
អ្នក farm jumper XP បានប៉ុន្មានហើយ? គេទើបតែ Update XP ខែ 08 ហើយនិង XP SuperFest។ ខ្ញុំបាន 1111 XP ល្មម😂
ឥលូវមាន Quest ថ្មី Super SEIyan Week។ មានរយះពេល 3 សប្តាហ៍ សំរាប់ធ្វើ Quest ដើម្បីបាន Rewards ជា SEI ខ្លះៗ និង បាន Jumper XP បន្ថែម ដូចកាល SuperFest របស់ Optimisim ដែរ។
Do quest here: https://jumper.exchange/profile/
2 862
ឃើញមានគ្នាយើងឆាតមកសួរ រឿង Auto Invest។ ខ្ញុំចង់បញ្ជាក់ ចំនុចមួយចំនួនដើម្បីបានអោយដឹងទាំងអស់គ្នា ជាពិសេសអ្នកថ្មីៗ ដែលអាចមិនសូវបាន មើលផុសចាស់ៗ របស់ខ្ញុំ។
1- ខ្ញុំសំណូមពរថា ព្យាយាម ឆាតសួរក្នុងគ្រុប Community របស់យើងវិញ ព្រោះពេលខ្លះខ្ញុំអត់ចូលមើលឆាត ឯកជនច្រើនទេ ដោយសារតែសំបូរ Chat ពី Scammer។ ម្យ៉ាងទៀតខ្ញុំក៏មិនអាចមានពេល ឆ្លើយគ្រប់សំនួរ គ្រប់គ្នាបានដែរ សូមអធ្យាស្រ័យផង សំរាប់អ្នកឆាតមក ខ្ញុំអត់បានចូលមើល រឺ អត់បានឆ្លើយតប។
ការឆាតក្នុងគ្រុប ពេលខ្លះមានគ្នាយើងផ្សេងៗ ដែលគាត់ដឹង គាត់អាចជួយឆ្លើយ។
អ្វីដែលទាំងអស់គ្នា ត្រូវដឹង គឺគ្រប់ Telegram Channel ដែលបើកអោយ Comment បានគឺតែងតែមាន គ្រុបឆាត Connect ជាមួយហើយ។ យើងចូលទៅ Channel Info ហើយរកពាក្យ Discuss ទៅ អាច Join Group Chat បានហើយ រឺ Join តាម Link នេះក៏បាន https://t.me/rtakhcommunity
2- Auto Invest មិនមែនជាវិធីអាចអោយយើង ទិញហើយចំណេញទេ ហើយខ្ញុំក៏បានបញ្ជាក់ពី Premium Price ដែលយើងត្រូវ Pay បើយើងប្រើ Feature នេះ។ វាជា Feature មួយដែលជួយសំរួលពេលវេលា របស់យើង ដោយមិនបាច់ ខ្វល់ច្រើនពី Price Action ហើយយើង វិនិយោគតាមរបៀប DCA in រយះពេលវែង។ បើយើងគ្រាន់តែចង់ទិញ មួយភ្លែតៗ ហើយលក់យកចំណេញ វាមិនមែនជា Option ដែលគួរប្រើទេ។
ចឹងទាល់តែយើងយល់ពីវា ហើយសំរេចថា វាសម នឹងការវិនិយោគរបស់យើង រឺ ក៏អត់?
សំរាប់ការចំណេញខាត គឺអត់មានខុសអី ពីទិញលក់ ធម្មតា ទេ មានតែខាតតំលៃ Premium តិចផង ព្រោះពេលវាទិញ Auto អោយគឺវាគិតតំលៃលើស តំលៃ Market តិចតួច។ ការចំណេញអាស្រ័យទៅលើ ការរើសកាក់ និង ពេលវេលាដែលយើងបាន ប្រើ Auto Invest នេះដែរ។ ឧទាហរណ៍ខ្ញុំ DCA Auto Invest នេះតាំង ពី Bear Market ពាក់កណ្តាលឆ្នាំ 2022 មកម្លេះ ចឹង តំលៃមធ្យម ក៏រៀងទាប ហើយនៅឃើញចំណេញ ខ្លះៗ។ តែឧទាហរណ៍ថា យើងចាប់ផ្តើម Auto Invest កាលពីដើមឆ្នាំ មកដល់ ឥលូវនេះ ទោះជារើសកាក់ ត្រូវយ៉ាងណា ក៏វាឃើញខាតដែថ ដោយសារតែ ទីផ្សារធ្លាក់ចុះទាំងអស់។
ចឹងហើយបានរបៀប DCA in/out រយះពេលវែង គឺយើង មិនសូវយកចិត្តទុកដាក់នឹងតំលៃ របស់កាក់ទេ តែយើងព្យាយាម សិក្សាពី Cycle និង សេដ្ឋកិច្ចពិភពលោកវិញ ថាពេលណាគួរចាប់ផ្តើមទិញ ហើយពេលណាគួរចាប់ផ្តើមលក់។
3- សំរាប់ការរើសកាក់ណាដែល វិនិយោគ គឺមិនមានអ្នកណា ពូកែជាង អ្នកណាទេ។ យើងមានចំណេះដឹង ចំណង់ចំណូលចិត្តរៀងៗ ខ្លួន។ ការរើសកាក់ រើស Project គឺព្យាយាម ស្វែងយល់ពីវាដោយខ្លួនឯង ហើយយើងដឹងច្បាស់ថាយើងទិញដោយសារអី ដើម្បីពេលសំរេចចិត្តលក់ ក៏យើងដឹងថាលក់ដោយសារអី។
បើយើងទិញតាមគេ គេតាមដានច្បាស់លាស់ គេដឹងថា មានបញ្ហាណាមួយគេលក់បាត់ យើងអត់ដឹងអី ចេះតែ Hold ក៏អាចខាតដែរ។ បើយើងទិញតាមគេ ឧទាហរណ៍ថាគេមាន 1000$ គេ អាច Diversify បាន 10កាក់អីចឹងទៅ ដើម្បីការពារហានិភ័យ តែយើងមានតែ 10$ យើងមិនគួរវិនិយោគច្រើនកាក់ពេកទេ ព្រោះស្ថានភាពវាមិនដូចគ្នា។
ឧទាហរណ៍មួយទៀតអ្នកខ្លះគេមានលុយច្រើនហើយ គេទិញតែ BTC/ETH អីចឹងទៅដើម្បី សុវត្ថិភាព។
ជាចុងក្រោយ ការវិនិយោគ គឺមិនគួរ ទិញកាក់តាមគ្នា ទេ វាហានិភ័យណាស់ ព្រោះយើងមិនដឹងពីមូលហេតុដើម ថាហេតុអូបានគេទិញ។
ឧទាហរណ៍ថា ខ្ញុំបង្ហាញ កាក់ទាំងអស់ អោយឃើញ។ ហើយគ្នា យើងឃើញមាន Meme Coins ក្នុងនឹងដែរ តើគួរទិញទេ? ពេលខ្លះខ្ញុំទិញយូរហើយ, ពេលខ្លះខ្ញុំយកលុយ បាន Free ពី Airdrop មកទិញបែប High Risk High Return តែប្រើលុយតិចតួចទេ។ ចឹងវាមានហេតុផលច្រើន ដែលយើងសំរេចចិត្តទិញកាក់ រឺ Projects ណាមួយ។
យើងគួរតែព្យាយាមរៀនសូត្យពី ចំណេះដឹងទូទៅ ពាក់ពន្ធនឹងវិស័យនេះ ជាជាង ចង់បានចំណេញឆាប់ៗ ទៅ Trade Future, ទិញ Meme Coins, ទិញកាក់ តាម Idol អីនឹង គឺ ចុងក្រោយ យើងមិនសូវចេះអីហើយ ភាគច្រើនគឺ ខាតច្រើនជាង ចំណេញ។
គ្មានអ្វីដែលល្អជាង មានចំណេះដឹង ហើយសំរេចចិត្ត និង មានទំនួលខុសត្រូវដោយខ្លួនឯងទេ។
ហើយបើសួរថា ខ្ញុំថ្មីអត់ចេះអីទេបង មិនដឹងទិញអី? ទិញ BTC/ETH តិចតួច ហើយបន្តរៀនសូត្យ អោយចេះសិនទៅ មិនបាច់ទាន់ប្រញាប់ចង់ទិញតាមគេតាមឯងទេ។
សាកបណ្តើរ រៀនបណ្តើរ ទើបឆាប់ចេះតែ ត្រូវតែប្រើលុយតិចបំផុត ដែលអាចបាត់បាន ហើយកុំទាន់អាលគិតរឿងធ្វើសេដ្ឋី វាមិនងាយស្រួលដូចយើងគិតទេ។ មានចំណេះដឹងច្រើនហើយ រកចំណេញតាមក្រោយក៏មិនហួសពេលដែរ។ ទីផ្សារមិនទៅណាទេ ខ្លាចតែយើងជាអ្នករត់មុនផង ចឹងយើងនៅតែមានឧកាស ក្នុងការស្វែងរកប្រាក់ចំណេញបាននៅពេលណាមួយដែលយើង ត្រៀមខ្លួនរួចរាល់។
2 862
+1
ចង់ Update គ្នាយើង ពីរ ចំនុច ដែលខ្ញុំធ្លាប់ចែករំលែក។
1- Gas Account នៅលើ Rabby Wallet ងាយស្រួលប្រើ ប៉ុន្តែ បច្ចុប្បន្ន នេះ ឃើញវាថ្លៃជាង Gas Fee ធម្មតា ដែលយើង Pay ជាមួយ Native Coins លើ Network នីមួយៗ។ អាចប្រហែលជាការទើបតែចាប់ផ្តើមសាកល្បង រឺ Rabby គាត់យក Fee ពីលើ បន្ថែម សំរាប់ Feature មួយនឹង។
ខ្ញុំគិតថាពេលមាន ការប្រកួត ប្រជែង ច្រើនពី Wallet ផ្សេងៗ ដូចជា Xdefi Wallet ដែល ជិត Update ថ្មី អីនឹង ប្រហែលជា Feature ប្រភេទនេះ កាន់តែស្រួល ប្រើ និង មិនមានគិត Fee បន្ថែមច្រើន។
បច្ចុប្បន្ន នេះពេលខ្លះ អាចគុណនឹងពីរ បី អីដែរ បើតាមបទពិសោធន៍ ខ្ញុំ, មានន័យថា ឧទាហរណ៍យើង Pay ជា ETH អស់ 0.001$ ពេលយើងប្រើ Gas Account អាចអស់ 0.003$។
2- ការប្រើ Auto Invest នៅលើ Binance គឺ យើងត្រូវ Pay Premium Price មានន័យថា ម៉ោង ថកងៃដែលយើង កំណត់ អោយ Binance ទិញដោយ Automatic នឹង គឺតំលៃរៀងថ្លៃជាង តំលៃ ទីផ្សារពិតប្រាកដ របស់ទីផ្សារ បន្តិច បន្តួច ទៅតាម កាក់ផ្សេងៗ។
ឃើញមានគ្មា យើង គាត់គណនា ហើយបញ្ជាក់ដូចក្នុង រូបភាព ទីពីរ។
ខ្ញុំក៏មិនដែលដឹង និង អាច ពត៍មាននេះលំអិតដែរ ហើយក៏មិនចាប់អារម្មណ៍ ដោយសារយែយើងគិតថា យើង DCA រយះពេលវែង។
ចឹងគ្រាន់តែចង់ Update អោយគ្នា យើងដឹងពីពត៍មានទាំងអស់នេះ ថា ពេលខ្លះ យើងត្រូវ Pay Fee រឺ Premium Price តិចតួច សំរាប់ភាពងាយស្រួល របស់យើង ចឹងអាស្រ័យលើយើងគិតខ្លួនឯង ថា វា សាកសម រឺ អត់? បើទទួលយកបាន ចាំប្រើ បើអត់ទេ យើងធ្វើវាតាមអ្វីដែល យើងអាចធ្វើបាន ធម្មតាដោយខ្លួនឯង។
2 862
Apple ចេញ iPhone 16 យប់នេះហើយ។
គ្នាយើងសាកបូកលុយមើ, ឆ្កែរ ឆ្មារ និង កណ្តុរ បូកចូលគ្មា បាន អា 16 Pro Max មួយអត់មើទៅ 😁
2 862
2 more important economic data next week before FED decide interest rate on 18th this month.
Gonna be a volatile month. At this pivotal point, it is hard to predict the market from the logic of economic data.
So just be careful.
2 862
+1
Previous Post: https://t.me/rtakhshare/4743
Rabby Extension Version ចុងក្រោយ បាន Upgrade Feature Gas Account រួចហើយ។
ទាំងអស់គ្នា អាច Deposit USDT/USDC ពី Chain ជាច្រើន ចូល Gas Account នឹង រួចយើង អាចប្រើវា ដើម្បី Pay Gas Fee នៅលើ Network ផ្សេងៗ ដែល Support នៅលើ Rabby។
ខ្ញុំសាកប្រើរួចហើយ ស្រួលដែរតើ ជាពិសេស អ្នកថ្មីៗ ដែលមិនសូវ ស្គាល់ Network ច្រើន មិនបាច់សូវខ្វល់ ថា ត្រូវទិញកាក់ណា យកទៅធ្វើ Gas Fee។
ណាមួយ Pay Gas Fee ជា Stable Coins ក៏ល្អដែរ ព្រោះយើងមិន Burn កាក់ដូចជា ETH អី ដែលថ្ងៃក្រោយវា អាចឡើងថ្លៃ។
2 862
+1
- ឆ្កែរគេចេញ រួចហើយ
- ឆ្មារថ្ងៃ 20th
- កណ្តុរថ្ងៃ 26th
ខ្ញុំអត់បាន Farm ឆ្មារ និង កណ្តុរ នឹងទេ 😁 តែឃើញគ្នាយើង Farm ច្រើន។ ជូនពរ បាន Lambo ទាំងអស់គ្នា ក្រែងល បានទុន Buy the dip 😎
2 862
Buy in extreme fear and sell in extreme greed is easy said then done 🤭
The big problem is we run out of money to buy 🤣
2 862
+1
នេះជា Auto Invest ដែលខ្ញុំ Set នៅក្នុង Binance ជាផ្នែកមួយនៃការ DCA in របស់ខ្ញុំ។
- រូបទីមួយផុសអោយទាំងអស់គ្នាមើល តាំងពីថ្ងៃ 07/03/2024
- រូបទីពីរ គឺឥលូវនឹង
ខ្ញុំប្រើវាតាំងពីពាក់កណ្តាលឆ្នាំ 2022 រហូតមកដល់ឥលូវក៏នៅតែបន្តដែរ ព្រោះ គំរោងរបស់ខ្ញុំគឺប្រើដើមនៅក្នុង Auto Invest Binance នេះ ប្រហែល 10k អី រឺ ក៏ បន្តត្រឹមខែ 10 អីគឺឈប់ហើយ។
DCA in មួយចំនួននៅលើ Chain ក៏កំណត់ចឹងដែរ។
- ចំនុចមិនល្អ នៃការវិនិយោគបែបនេះ គឺយើងឃើញ Portfolio យើងចុះច្រើនបាន នៅពេលដែលយើងមិនបាន Take Profit ខ្លះ នៅពេលវាឡើង។ ប្រសិនបើខ្ញុំលក់ពេលឡើងខ្លាំង ហើយចាំទិញពេលវាចុះ ប្រហែលទុនកាន់តែកើនជាងនេះ ឆ្ងាយណាស់ ព្រោះកាល ពី ដើមឆ្នាំ ពេលដែល BTC ឡើងដល់ ATH 73k គឺ Portfolio របស់ខ្ញុំទាំងអស់ឡើងច្រើនដែរ។
បាន Take Profit ខ្លះ មិនអត់ទាំងអស់ទេ តែ តិចតួច ហើយភាគច្រើនគឺគ្រាន់តែ Take Profit ពីកាក់ដែលចំណេញច្រើនទៅកាក់ផ្សេង រឺ យើងហៅថា Rotation មិនមែន Take Profit យកជា Stable Coins ទេ។
- ចំនុចល្អ គឺដោយសារយើងស្គាល់ខ្លួនឯង ថាយើងមិនមែនជាអ្នក Trade ហើយយើងក៏មិនអាចដឹងថា ទីផ្សារវាទៅណាដែរ។ ការ DCA in បែបនេះ វាមិនចំណាយពេលច្រើន ក្នុងការ មើលរឺវិភាគ ទីផ្សារ ហើយ អារម្មណ៍ ភ័យ ព្រួយ រឿង វាឡើងចុះ អីទេ។ ចឹងខ្ញុំមានពេលយកទៅ ធ្វើការ រកស៊ី រឺ រៀនអ្វីដែលថ្មីៗ នៅក្នុង វិស័យ Crypto នេះបន្ថែមទៀត ដូចជាការ Farm Airdrops ជាដើម ដែលធ្លាប់ចែករំលែកគ្នា យើងកន្លងមក ដែលខ្ញុំអាចរកបាន ខ្ទង់ម៉ឺនដុល្លារ ដែរ ពី Airdrops។
ការកំណត់បែបនេះ គឺយើងមានគំរោង Take Profit ច្បាស់លាស់ នៅពេលវេលាណាមួយ រឺ តំលៃ ណាមួយ សំរាប់ DCA out វិញ ចឹងការឡើងចុះ ក្នុងអំឡុងពេលនេះ វាដូចជាមិនប៉ះពាល់ គំរោង របស់យើងទេ។ តែតាមធម្មតា ទេ មនុស្សយើង ពេលឃើញតំលៃ បែបនេះហើយយើង ក៏តែងតែ ស្តាយខ្លះៗ ដែរ ដែលមិនបាន Take Profit អោយច្រើន ជាងនេះកាលពី ដើមឆ្នាំ។
- សរុបមកវិញ វាមិនមានវិធីសាស្ត្រណាល្អឥតខ្ចោះ នោះទេ, វាមានតែ វិធីសាស្រ្ត ដែលសាកសមបំផុត សំរាប់ស្ថានភាពយើង។ ឧទាហរណ៍ ដូចករណីរបស់ខ្ញុំ ដោយសារតែ លុយដែលដាក់ចូល Crypto យើងដាក់ចំនួនណាមួយដែលយើងអាចគ្រប់គ្រងបាន ហើយយើងក៏មិនទាន់មានគំរោង យកវាមកប្រើ ចឹង ការ Hold បែបនេះ រងចាំ Bull Market វាមិនប៉ះពាល់យើងទេ។ ណាមួយយើងក៏បានសំរេច ចិត្ត និង រៀបគំរោង វិនិយោគបែបនឹងហើយ។
សំរាប់អ្នកខ្លះទៀត គាត់អាចចូលមក Crypto ដើម្បីអារកចំណូលបាន ចឹង គាត់ប្រហែលជា មិនអាច Hold យូរទេ។ តែវាក៏ទាមទារ ចំណេះដឹង និង បទពិសោធន៍ ច្រើនខ្លាំងដែរ ដើម្បីអាចចូលមក Trade មិនថា Spot រឺ Future ដើម្បីអាចរកចំណូលបាន ហើយដកយកមកប្រើប្រាស់បាន។
ក្រោយ Cycle នេះខ្ញុំអាចនឹងព្យាយាម រៀនបន្ថែមពីការ គ្រប់គ្រង Portfolio ដើម្បីកុំអោយយើង បាត់បង់ ឱកាសចឹង ច្រើនពេក រឺ បណ្តោយអោយ Portfolio ធ្លាក់ចុះច្រើន ដោយមុនអាច Protect បាន។ បញ្ហាធំរបស់ខ្ញុំមួយទៀត ដោយសារ ផ្នត់គំនិត Hold របស់ខ្ញុំ វាមានជាប់ក្នុងខ្កួន ចឹងហើយ Airdrops ភាគច្រើន ក៏ខ្ញុំ Hold ដែរ ដែលវាក៏ជាចំនុចខ្សោយមួយ ដែលខ្ញុំធ្វើមិនបានល្អ។ ប្រសិនបើ Take Profit Airdrops បានច្រើន ពេលដែល Claim ហើយទុកត្រឹមមួយផ្នែក អាចក៏ជួយកុំអោយ វាធ្លាក់ខ្លាំងបែបនេះ។
តែយ៉ាងណាក៏ដោយ យើងក៏មិនទាន់ដឹង លទ្ធផលចុងក្រោយថា វានឹងមាន Bull Market និង Alt Season ធំមកវិញ រឺ ក៏អត់? ហើយនៅពេលនោះខ្ញុំអាចចំណេញច្រើន ពីការ Hold ទាំងនេះ រឺ អត់?
ខ្ញុំនឹងចែករំលែក បន្ត នៅឆ្នាំក្រោយ។
ត្រឹមឥលូវនេះ Cycle មួយនេះ ខ្ញុំរៀនបានច្រើន ហើយក៏ចែករំលែកទៅគ្នា យើងបានច្រើនដូចគ្នា ជាពិសេស ពាក់ពន្ធនឹង Airdrops។ សំរាប់ខ្ញុំវានៅតែជាលទ្ធផលល្អ ដោយសារត្រឹមឥលូវនេះ Portfolio រួមទាំងអស់ នៅតែចំណេញ ទោះគិតការខាតជាច្រើន តាំងពី 2021 មកក៏ដោយ គ្រាន់តែថា បើខ្ញុំ ពូកែ Trade រឺ Take Profit ច្រើនជាងនេះ បន្តិច គឺខ្ញុំចំណេញច្រើនជាងនេះឆ្ងាយណាស់។
វាគ្រាន់តែការចែករំលែកបទពិសោធន៍ផ្ទាល់របស់ខ្ញុំទេ។ ម្នាក់ៗ មានចំណេះដឹង ទុន និង ការគិតផ្សេងៗ គ្នា ចឹងយើងគួរ តែស្វែងយល់ពីខ្លួន ឯង និង ដឹងថា យើងនៅចំនុចណា ហើយត្រូវរៀបចំគំរោង វិនិយោគរបស់យើងយ៉ាងមិចវិញ។
2 862
សំរាប់អ្នកដែលកំពុង Farm LXP និង LXP-L លើ Linea។ ឥលូវមាន Quest ថ្មីបាន 100 LXP។
មើលទៅ Linea គាត់បន្ត Farm Community រហូត ទាល់តែ អស់ខ្យល់ដល់ Cycle ក្រោយអីទើបមាន Airdrops 😂
បើមើលតាមអ្វីដែលគាត់ធ្វើ ដូចជា មិនចេះអស់ Quest ទេ។ ទោះជាចេញមកមាន គេតវ៉ា ជេរច្រើនយ៉ាងណា ក៏គាត់មិនខ្វល់ ព្រោះដឹងថា អ្នកធ្វើហើយ នៅតែបន្តធ្វើ។
We farm airdrops ❌
Airdrop projects farm us ✅
បើចង់ធ្វើអាច ចូលធ្វើបាន តាមនេះ : https://www.intract.io/quest/66bb5618c8ff56cba848ea8f
2 862
+1
Good morning ☀️
ដើម្បីអោយ Breakfast និង Café ឆ្ងាញ់ គឺយើងឈប់មើល Portfolio ពេលព្រឹក ព្រោះថាមើលហើយ ក៏អត់បាន អីដែរ 🤭។
សំរាប់អ្នកដែលបានធ្វើ Metis Quest លើ Layer3 កុំភ្លេចចូលទៅ ឆែក EPIC NFT និង Rewards ផង។
Metis Master NFT គេ លូយដែរតើ 😁
Rewards ទៅតាម Tire XP របស់យើង។ ខ្ញុំបាន Tire1 បាន 1.7 Metis គិតទៅ 50$ ដែរតើ។
- Check EPIC NFT here: https://app.layer3.xyz/quests/metis-epic-nft?ref=rtakh.eth
- Check Metis Rewards here: https://app.layer3.xyz/quests/metis-campaign-reward-claiming?ref=rtakh.eth
Claim
2 862
សួរតាមត្រង់ Airdrops ក្រោយៗ នេះ មួយណា ដែលទាំងអស់គ្នា គិតថា បានមកសប្បាយចិត្ត សាកសម នឹង ពេលវេលា រឺ លុយដែលយើង ចំណាយ?
ខ្ញុំគិតថាដូចអត់មាន មួយណា ល្អជាង $Dogs ទេ 🤣
អត់មានចំណាយពេល Click អីរញេរញៃ, ដាក់ល្យ ដកលុយ អីទេ។ ក្រៅពីនឹង ខ្លះយក Internet ឯង រ៉ាប់ខែ មិនដឹងយកទៅធ្វើអី ហើយអោយ Airdrop 2la មកវិញ 🤭
2 862
អត់បានផុស Project មួយនេះ ពេលគេចេញដំបូង។ ខ្ញំគិតថា គេនឹងមានអោយ Claim តាម Website តែជិតចប់ហើយ នៅតែត្រូវ Claim តាម Discord នឹងដដែល។
អ្នក Stake DYM ចូលទៅ Claim $AIG តាម Process ក្នុងអត្ថបទ medium គេ ខាងក្រោមផង។ ខ្ញុំក៏មិនទាន់ Claim ដែរ ដោយសារតែឃើញវាខុសគេ Claim ក្នុង Discord។
តែឥលូវគួរ Claim អោយហើយទៅ ទោះតិចតួច ក៏គ្រាន់បើជាងអត់ 😁
More info: https://aigisos.medium.com/aigisos-genesis-rolldrop-8de869192404
2 862
មានអ្នក Farm Carv ទេ? ដូចជាជិត TGE ហើយ។ ឥលូវគេគំរាម អោយចូលខ្លួន សារភាព Sybil Account 🤭។
Style LayerZero ដែរ។
More detail: http://medium.com/@Carv/sybil-self-report-a-fair-chance-for-all-from-carv-f3799d253700
2 862
Fantom មាន Quest Road To Sonic លើ Galxe ដែលសន្សំ NFT និង ពិន្ទុ។ Quest ត្រូវការ ទុនមួយចំនួនដែរ។ គេអោយប្រមូល NFT ប្រចាំសប្តាហ៍ ដើម្បីបាន FInal Sonic NFT របស់ Sonic Lab។ មិនដឹងថា អាចនឹងបាន Rewards រឺ ក៏អត់ទេ តែអ្នកដែលមាន FTM ស្រាប់អាចសាកល្បងធ្វើបាន។
https://app.galxe.com/quest/SonicLabs/GCnGNtvdf5
2 862
អ្នកបានធ្វើ Alchemix Quest លើ Layer 3 អាច ចូលឆែក Reward #1 បាន។ ខ្ញុំបាន 6.33USDC។
https://app.layer3.xyz/quests/alchemix-rewards-1?ref=rtakh.eth
