The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 859
Підписники
+524 години
+117 днів
+2330 день
Архів дописів
2 863
អ្នកដែលធ្លាប់មាន ពិន្ទុនៅលើ Superform ចូលទៅ Register airdrops ផង។
Register here: https://claim.superformfoundation.org/
2 863
ព្រឹកមិញ លោកតា Powell ដូចមិនបាននិយាយអីច្រើនពាក់ពន្ធនឹង សេដ្ឋកិច្ចទេ។
ការរំពឹងទុករបស់ទីផ្សារ ក៏នៅដដែលប្រហែល 87% គិតថា នឹងមានការបន្ថយការប្រាក់ នៅថ្ងៃទី 10th។
ចឹងហើយយើងអាចមិនមាន ការប្រែប្រួល ខ្លាំងទេ រហូតដល់ថ្ងៃ 10th។
2 863
របស់លេងថ្មី 😅
សួរថាមិចបាន មិនសល់លុយ ដូចគេ?
រកលុយអត់សូវពូកែទេ តែបើចាយលុុយលឿន ចឹងហើយ គ្មានសល់អីទេ
2 863
ស្អែកម៉ោង 8am, ប្រធាន FED លោកតា Powell នឹងឡើងនិយាយ ពីស្ថានភាពសេដ្ឋកិច្ច នៅក្នុងកម្មវិធី NABE (National Association for Business Economics)។
អាចជា រឿងសំខាន់មួយដែរ សំរាប់ទីផ្សារ ព្រោះគេនឹងព្យាយាម កតើសំគាល់ ពាក្យ របស់គាត់ ដើម្បី ព្យាករណ៍ថា តើថ្ងៃ 10th ខែនេះ យើងនឹងមាន ការបន្ថយការប្រាក់ រឺ អត់?
ឥលូវនេះ ទីផ្សារ រំពឹងថា នឹងបន្ថយការប្រាក់រហូតដល់ 87% ទៅហើយ ចឹងខ្ញុំគិតថា បើគាត់និយាយ ធម្មតា ជ្រើសរើស ចំនុចកណ្តាល រឺ ទំនោរទៅរកការបន្ថយការប្រាក់ តិចតូច ក៏មិនអាច ប៉ះពាល់ ទីផ្សារ អីច្រើនដែរ ព្រោះភាគច្រើន រឺំពឹង បែបនឹង លើសពី មួយសប្តាហ៍ទៅហើយ មានន័យថា យើង Price in រូចហើយ លុះត្រាតែគាត់និយាយអ្វី ល្អលើសពីការរំពឹងទុក។
តែបញ្ហានៅត្រង់ថា បើគាត់ បង្ហើប ទំនោរ ទៅខាង មិមបន្ថយការប្រាក់វិញ អានឹង អាច មាន Negative reaction ខ្លាំងវិញ ព្រោះដោយសារ ការរំពឹង ថាបន្ថយ ខ្ពស់ទៅហើយ បើនៅសុខៗ ខុសការរំពឹង ទុក វានឹងប៉ះណាល់ទីផ្សារខ្លាំង។
ចឹងចាំមើលព្រឹកស្អែក មានអីប្រែប្រួល រឺ អត់? បើអត់ទេ គឺ មានតែចាំដល់ថ្ងៃ ទី 10th ដែលមាន FOMC meeting តែម្តង ព្រោះថា ទិន្ន័យសេដ្ឋកិច្ច សំខាន់ៗ ភាគច្រើន នឹងចេញក្រោយថ្ងៃ 10th។
2 863
Cysic airdrops registration live now.
Wallet ខ្ញុំ Eligible ប្រហែលមកពី Stake Kaito ទេ ព្រោះមិនដែល Farm projects នេះដែរ។
សំរាប់អ្នកធ្លាប់ប្រើ Cysic Ecosystem រឺ Yap ពី project នេះ ចូលទៅ ឆែក និង Register ផង។
https://register.cysicfoundation.org/flow
2 863
Crypto bro មិនមែន លំៗ ធម្មតាទេ។ លុយ Unlimited 😒
យាយពីថា តាំងពី ថ្ងៃ10 ខែតុលា ដែល Liquidate 20B មកដល់ឥលូវ នៅតែមាន លុយអោយ CEX/DEX liquidate ខ្ទង់ billions, millions សឹងរាល់ថ្ងៃទៀត 😅
2 863
ថ្ងៃនេះជា ថ្ងៃដែល Hyperliquid token unlock សំរាប់ Team។
វាដូចតែ Token ផ្សេងៗ ដែល Unlock ដែរ, ពេលខ្លះក៏មាន Sell pressure កាក់ធ្លាក់ថ្លៃ ពេលខ្លះក៏មាន Market marker ធ្វើអោយ Pump ពេល Unlock អីចឹងទៅ។ យើងមិនអាច ច្បាស់ 100% ថា អោយតែ Unlock គឺកាក់ដឹងតែ ធ្លាក់ថ្លៃទេ តែភាគច្រើន សំរាប់ កាក់ ដែលនៅសល់ Supply ច្រើនត្រូវ Unlock វាប្រាកដជាមាន Sale pressure លើ Market ច្រើនហើយ ដែល Long term ពិបាកឡើងថ្លៃ បើ Tokenomics រឺ Projects មិនមាន ចំណូលសំរាប់ Buy back រឺ មិនមាន Product market fit នៅលើ ទីផ្សារ។
ករណី Hyperliquid គឺ ខុសពី Projects ដ៏ទៃត្រង់ អត់មាន VC ចឹង Allocation ទាំងនោះ គឺមានតែសំរាប់ Team, Foundation និង Community តែប៉ុណ្ណោះ។
អ្វីដែលមើលឃើញថ្ងៃនេះ ដូចជា Team ភាគច្រើន មិនបាន លក់ Allocation ទាំងនោះទេ។ មានតែមួយផ្នែកតូច ប៉ុណ្ណោះ ដែលលក់ ហើយលក់ តាម OTC ដែលមិនប៉ះពាល់ ដល់តំលៃទីផ្សារ។
ចំនុចមួយទៀតដែលចង់បង្ហាញ គឺ តម្លាភាពនៃ Blockchain ដែល Web2 មិនអាចមាន មិនអាចធ្វើបាន។ យើងអាច Track ដឹងសកម្មភាព សឹងទាំងអស់ របស់ Token movement រហូតដល់ ចំនុចចុងក្រោយដែល Send ទៅ CEX (Web2) រឺ ប្រើ Tool Mixer ដូចជា Tornado Cash ដែលធ្វើអោយ ពិបាកតាមដាន សកម្មភាព លើ Chain ទៀត។
យើងមើលឃើញថា ជាចំនុចល្អ នៃតម្លាភាព តែក៏មាន មនុស្ស មួយក្រុមទៀត គាត់មើលឃើញពីបញ្ហា ជាពិសេស Whale ធំៗ, ក្រុមហ៊ុន ធំៗ, Bank ជាដើម ដែលពួកគាត់ ត្រូវការ Privacy។ ហើយនេះក៏ជាចំនុច ចាប់ផ្តើម នៃ Privacy narratives ដែលកាក់ ZEC ឡើងខ្លាំង ហើយកាក់ Privacy មួយចំនួន ទៀតក័ឡើងតាមគ្នា ដែរ មួយរយះមុន។
មាន Blockchain/Projects មួយចំនួន ដែលបាន ព្យាយាម Build privacy blockchain នេះ ដោយសារតែ គេដឹងថា វាក៏នឹងមាន តំរូវការ នៅពេល Crypto មាន Adaption ច្រើន។
2 863
កាលផុសខ្ញុំ prank ទេ គ្រាន់តែចង់ប្តូរឈ្មោះ តែខាងនេះ សួរទៅថា លុបមែនទែន? 🤔
ហើយអ្នកណាគេ ទៅ ធ្វើអី Whale Pech?
2 863
ធនាគារកណ្តាល របស់ចិន ទើបតែមានការប្រជុំធំមួយ ហើយបញ្ជាក់ម្តងទៀតថា Crypto នៅតែមិនស្របច្បាប់ នៅចិន សូម្បីតែ Stable coins ក៏ចិនមិនទទួលស្គាល់ដែរ, រាល់សកម្មភាព ផ្សេងៗ ពាក់ពន្ធនឹង Crypto គឺជាអំពើរខុសច្បាប់ (ដូចធ្លាប់លឺពាក្យនេះ 🤔)
ជាក់ស្តែងទៅវាមិនមែន ច្បាប់ថ្មីអីទេ ព្រោះចិន បាន ចាត់ទុក Crypto ខុសច្បាប់យូរដែរហើយ។ នេះជាការបញ្ជាក់ សារជាថ្មី ស្របពេលដែល អាមេរិក កំពុង ដុតដៃ ដុតជើង ជំរុញអោយមានច្បាប់ទទួលស្គាល់ Stable coins, Crypto។
តែត្រូវដឹងថា នៅ Hong Kong ដែលមានការគ្រប់គ្រង ខុសពី Mainland China ក៏កំពុងតែ បើកផ្លូវ និង សាកល្បងសកម្មភាពជាច្រើន ទាក់ទងនឹង Crypto, Stable coins ជាដើម។ អាចថា នេះជាផ្នែកមួយនៃការ សាកល្បងរបស់គេ ព្រោះ Hong Kong មានគោលនយោបាយ និង ការគ្រប់គ្រង ខុសពី ចិនយូរដែរ មកហើយ។
2 863
បន្តពីការនិយាយពី Option trading ខាងលើ។
ដូចខ្ញុំលើកឧទាហរណ៍ ពី Liquidation heat map សំរាប់ Future trading market ចឹង, នៅលើ Option trading market យើងមាន “Max pain” ដែលជា តំលៃ ធ្វើអោយមានការបាត់បង់លុយច្រើនបំផុត ទៅលើ Option contract នោះ ពេលដល់ថ្ងៃ Expiration date។
Option trading មានសឹងតែនៅលើ Crypto CEX ដែលយើងស្គាល់ទាំងអស់នឹងហើយ តែភាគច្រើន គេ Trade option លើ Platform មួយឈ្មោះ Deribit។
នៅលើ CoinGlass ទាំងអស់គ្នាអាចមើល Max pain price បានទៅតាម ថ្ងៃ Expire នីមួយៗ នៅលើ Deribit, Binance និង OKX។
ជាទូទៅគេជឿថា ភាគច្រើនថ្ងៃ ដែលត្រូវ Settle លុយធំៗ តំលៃ Asset នឹង Move ទៅរក Max pain price ដោយសារតែវា ជាចំនុច ដែល Retail investor ខាតល្យច្រើនបំផុត, Market maker ដែល Sell contract ប៉ះពាល់តិចតួច ហើយ CEX ប្រមូលបាន Fee ច្រើន។
តែម្តងទៀត វាមិនមែនជា កត្តា ដែលត្រឹមត្រូវ 100% ទេ។ យើងអាចត្រឹមស្វែងយល់ ហើយយកវា ទៅពិចារណា បន្ថែម ជាមួយ កត្តាផ្សេងៗ ទៀត។
មានចំណេះដឹង ប្រសើរជាង អត់ យ៉ាងហោចណាស់ យើងអាចមើលពត៍មានយល់ បានខ្លះៗដែរ។
ខ្ញុំមិនណែនាំអោយ Trade future រឺ Option ទេ បើយើងគ្មានចំណេះដឺង ពិតប្រាកដ និង មាន បទពិសោធន៍ គ្រប់គ្រាន់។ ហើយដើម្បីមាន បទពិសោធន៍ វាទាមទារ អោយយើង រៀនសូត្រ ច្រើន នោង សាកល្បង ដោយទំនួលខុសត្រូវ ខ្ពស់បំផុត ជាមួយ ចំនួនលុយតិចបំផុត ដែលយ់ងអាចបាត់បង់បាន។
ព្រោះត្រូវចាំថា ទាំងអស់គ្នា មិនមែនប្រកួតជាមួយ Trader គ្នាឯងទេ យើងចូលទីផ្សារជាមួយ Whale, Money market, CEX។ តើមូលហេតុអ្វី បានយើងអាច យកប្រាក់ចំណេញពីទីផ្សារបាន?
គ្មានការកើបលុយ ទេ នៅលើ ទីផ្សារទោះជា Stock, Forex, Crypto ក៏ដោយ។ អ្នកចំណេញបាន គឺគាត់ចេះពិតប្រាកដ និង ប្រើពេលយូរឆ្នាំ ដូចតែការងារ ផ្សេងៗ ដែរនឹង មិនមែន ស្រួលៗ អង្គុយចុច យកលុយទេ 🙏។
ជាការ រំលឹករួម និង ផ្ញើរជាពិសេស សំរាប់ អ្នកថ្មីៗ មិនមានបំណង អ្វីផ្សេងទេ ព្រោះជាក់ស្តែង យើងទទួលស្គាល់ថា ពិតជាអាចមាន អ្នកជំនាញ ទៅលើ រភងទាំងអស់នេះ ដែលគាត់ អាចទាញយកផលចំណេញ ពីទីផ្សារបាន មែន តែភាគចតិចណាស់, មួយភាគធំ គឺនឹងបាត់បង់លុយទៅវិញ នៅពេលយើងនៅក្នុងទីផ្សារ កាន់តែយូរ។
Check max pain price here: https://www.coinglass.com/pro/options/max-pain
2 863
មានគ្នាយើង ម្នាក់សួរ ថា គាត់តែងតែឃើញ ពត៍មាន និយាយពី Options expire។ តើវាមានន័យយ៉ាងណា?
ខ្ញុំមិនដែល Trade option ទេ តែដឹងតិចតួច និង ស្វែងយល់ពីវាដែរ។
វាជាប្រភេទ Contract ស្រដៀងទៅនឹង Perpetual contract ដែលយើងស្គាល់ថា ជា Future trading, ជាប្រភេទ Contract ដែលមិនមាន Expire date ដ៏រាបណា យើងមាន Margin គ្រប់គ្រាន់ តែបើអត់គ្រប់ គឺដាច់ Account ដូចគ្នាយើង ចំណាំលឺនឹង ដែលតាមន័យ បច្ចេកទេស គឺគេ បិទ Position យើង ដោយប្រើ Full margin របស់យើងទាំងអស់ ដែលធ្វើអោយ យើងបាត់បង់ លុយទាំងអស់ នៅក្នុង Future account នោះ។
ពាក់ពន្ធនឹង Option trading វិញ វាជា ប្រភេទ ការ Trade ទៅលើតំលៃ អនាគតដែរ តែមាន Expiration date មានន័យថា មានថ្ងៃកំណត់ សំរាប់ Settle contract នោះ។
Exchange គាត់នឹងចេញ Contract មកលើទីផ្សារ ដោយមាន Strike price ហើយយើងអាច ទិញលក់ Contract នោះបាន ដោយមាន Call (យើងគិតថា Asset នឹងឡើងលើស Strike price) រឺ Put (យើងគិតថា Asset នឹងចុះជាង Strike price)។
ជាទូទៅ ដល់ថ្ងៃដែល Contract ធំៗ មួយចំនួន ដែលមាន មារ ទិញលក់ ច្រើន រហូតដល់ ខ្ទង់ Billions វាមានន័យថា ទីផ្សារ អាចនឹងមាន ការប្រែប្រួលខ្លាំង និង លឿន ដោយសារ Market maker, whale ធំៗ នឹងត្រូវ Hedge position បន្ថែម រឺ ក៏ Unwind hedging position នៅលើ Spot និង Future ដែលធ្វើយ៉ាងណា អោយបានចំណេញច្រើន រឺ ការពារ កុំអោយគាត់ខាតពេក។
រឿងថា តើដល់ថ្ងៃនោះ តំលៃ Asset វាឡើង រឺ ចុះ យើងមិនអាចដឹងច្បាស់ទេ។ វាគ្រាន់តែបញ្ជាក់ថា យើងអាចនឹងឃើញ មាន Price movements ខ្លាំង។
បើគេអ្នកជំនាញច្បាស់គេ អាចនឹងយកទិន្នន័យ ទាំងនោះមកគួប ផ្សំនឹង ពត៍មាន, TA ផ្សេងៗ ដើម្បីវិភាគ ទីផ្សារ បាន តែ វាមិនមែន សំរាប់យើង គ្រប់គ្នា ទៅមើល ហើយងាយស្រួលដឹងថា វាទៅណាទេ។
ឧទាហរណ៍សាមញ្ញ វាស្រដៀងនឹង Liquidation heat map ដែលបង្ហាញពី Liquidity ដែលនឹងត្រូវ Liquidate ចេញពីទីផ្សារ Future បើ Asset move ទៅរកតំលៃនោះ។ យើងអាចយកពត៍មាននេះមក មើលបាន ហើយប៉ានស្មាន ថា តំលៃវានឹង ភាគច្រើន រត់ទៅរក Liquidity ដែលច្រើន ព្រោះគោលដៅរបស់ ទីផ្សា, Whale, Market maker, CEX គឺចង់អោយយើង liquidate ច្រើនជាងចង់អផយយើងចំណេញ។ វាជា Zero sum game, បើយើងចំណេញ វាត្រូវមានអ្នកខាត ចឹងហើយ បើ Retail investors មិនអាចភាគច្រើន ចំណេញពីទីផ្សារនោះទេ។ ភាគរយតិចណាស់ ដែល អាចចំណេញ។
ឧទាហរណ៍មួយទៀត ដូចពត៍មានទិន្នន័យសេដ្ឋកិច្ច ចឹង បើយើងយល់ពី សេដ្ឋកិច្ច យើងអាច ប៉ានស្មានបានថា ពេលចេញមកតំលៃនេះ ល្អ តំលៃនោះមិនល្អ តែសួរថា យកវាមក Trade បានត្រឹមត្រូវ 100% ទេ? មិនអាចទេ ព្រោះពេលខ្លះទីផ្សារ ដើរតាម Logic នឹង តែពេលខ្លះក៏ដើរ បញ្ច្រាស់។
ជារួម Option trading វាគ្រាន់តែជាប្រភេទ trading contract មួយទៀត ដែល យើងអាច Speculate រឺ យើងអាចប្រើដើម្បី Hedging position របស់យើងបាន។ ហើយរាល់ពេលដែលដល់ ថ្ងៃ Expiration ធំៗ វាអាចនឹងធ្វើអោយ Underlying Asset នោះ ប្រែប្រួលតំលៃ ខ្លាំង ដែលយើងគួរ ប្រុងប្រយត្ន័។
យើងមិនសូវលឺ និង មិនយល់ពីវា ដូច Future trading ដោយសារ នៅស្រុកយើង មិនសូវមាន អ្នក Trade option ហើយបើមាន ក៏ពួកគាត់ មិនសូវចេញ មកប្រាប់ពីការកើបលុយ ដូចអ្នក Trade future ដែរ។
2 863
+1
Platinum Tier on Portal earn, Level 22 on Jumper។
Portal earn ជា program របស់ Wormhole ដែលយើងទទួលបាន XP រាល់ពេលយើងប្រើ Portal ដើម្បី Swap/Bridge ស្រដៀងនឹង XP program របស់ Jumper ដែរ។
Speed និង Fee មិនសូវជាខុសគ្នាប៉ុន្មានទេ គ្រាន់តែ Jumper មាន Route ច្រើន ជាង សំរាប់យើង រើស។
ជាទូទៅ សំរាប់ User ធម្មតា មិនចាំបាច់ទៅ Farm XP ទាំងអស់នេះក៏បាន ព្រោះវា មិនមែនជាការ Farm airdrops ដែលសង្ឍឹមបានច្រើនអីទេ តែយើងអាចនឹង បាន Rewards ផ្សេងៗពី Partner campaign របស់គេ។ តែបើយើងជាអ្នកប្រើ Web3 ច្រើនហើយត្រូវ Swap/Bridge ច្រើន យើងគួរតែប្រើ Platfrom ណាដែលងាយស្រួល ហើយអាចមានឧកាស ទទួលបាន Rewards បែបនេះ យើងអាចចំណេញបានច្រើន។
ឧទាហរណ៍ដូច Jumper ចឹងខ្ញុំតែងតែចែករំលែកគ្នាយើងពី Campaign ផ្សេងៗដែលគេមាន។ ករណី Portal earn វាជា Season ដំបូង ចឹងមិនច្បាស់ថា គេនឹងអោយ Rewards យ៉ាងមិចទេ។
តែឥលូវនេះខ្ញុំមានទំលាប់ រាល់ការ Swap/Bridge chain ដែលមិនមែន EVM ដូចជា Solana, SUI ជាដើម គឺខ្ញុំប្រើ Portal របស់ Wormhole ព្រោះគាត់ Combine wallet គ្រប់ Chain របស់យើង ចូល Profile យើងតែមួយ។ តែនៅលើ Jumper គឺ 3 wallet (EVM, Solana, SUI) គឺ 3 profile ផ្សេងៗគ្នា មានន័យថា Wallet EVM ខ្ញុំដែលមាន Level 22 នឹង បើខ្ញុំប្រើ Solana, SUI លើ Jumper ច្រើន ក៏មិនបាន XP ចូល EVM wallet នឹងដែរ។
ចឹងហើយ ឥលូវ EVM ប្រើ Jumper, Solana/SUI ប្រើ Portal ហើយខ្ញុំមិនមែន Farm tx ទេ គឺប្រើរាល់ពេលដែលត្រូវប្រើ តែប៉ុណ្ណោះ។
Use Jumper here: https://jumper.exchange/
Use Portal here: https://portalbridge.com/
2 863
+1
- KNTQ ចូល Wallet ហើយ។ នៅលើ Hyperliquid spot។
- BIT តំលៃក្រោម ICO ចឹងមានពេល 7ថ្ងៃ Refund។ ចាំមើលមួយថ្ងៃ ពីរថ្ងៃសិន បើមិនឡើងទេ ខ្ញុំបាន បទពិសោធន៍ Refund ហើយ 😅។ ចាំចែករំលែកតាមនឹង
2 863
+1
Bitdealer នេះជា Projects ដំបូងដែលនៅក្នុង Kaito launchpad category ហើយមាន 7days refund policy បើ List ក្រោមតំលៃ ICO។
តំលៃលក់លើ Kaito 0.035$ ចាំមើល អាច List បានលើសនឹង រឺ អត់ ព្រោះដូចមិនមាន list លើ CEX ធំៗទេ មានតែ MEXC និង Kucoin។
List ថ្ងៃនេះ ម៉ោង 7pm។ ខ្ញុំទិញតិចតួចដែរ ដោយសារតែមាន Refund policy ចឹងយើងមិនបារម្ភ ខាតទេ មានតែរួចដើម និង ចំណេញ ខ្លះ។
បើ List ក្រោមតំលៃទិញ យើងអាច Hold ទុក ក្រែងល ថ្ងៃក្រោយឡើងថ្លៃ រឺ ស្នើរ សុំ Refund បាន លុយដើមយើងមកវិញ គ្រាន់តែ ប្រហែល មាន Process ត្រូវរងចាំ ប៉ុន្មានថ្ងៃទើប បានលុយយើងមកវិញ។ ខ្ញុំក៏មិនធ្លាប់ សាក Refund ដែរ ដោយសារ នេះជា Projects ទីមួយ ដែលមាន Policy នេះ។
Projects ចាស់ដូចជាមានសំរាប់ Game CHECK ដែរ តែខ្ញុំអត់បានទិញ ចឹង មិនសូវបានតាមដាន Process refund របស់គេ។
នៅលើ Buildpad ក៏មាន Policy refund បែបនេះដែរ សំរាប់ Projects ICO ក្រោយៗ។
2 863
អ្នកដែលមាន Kinetiq points និង បាន Sign term of use រួចហើយ នឹង ទទួលបាន Airdrops ថ្ងៃនេះ ម៉ោង 7pm។
Kinetiq ជា liquid staking ធំជាងគេ នៅលើ HyperEVM។
Airdrops ប្រហែលជាចូល wallet លើ Hyperliquid spot របស់យើងតែម្តង មិនមាន Claim ទេ ព្រោះ KNTQ និង list លើស Hyperliquid ជាមួយ native stable coin USDH។
ចាំមើល List តែនៅលើ Hyperliquid ចឹង អាចបាន FDV ប៉ុន្មាន ដែរ ព្រោះដូចជាអត់ឃើញ មាន CEX ណាប្រកាស List ផង។
2 863
2 new X launch
- Boost balance 200$
- Boost volume 500$
Register if you are eligible
2 863
កំពុងតែគេរកទិញ 10B ផង ឥលូវមក មានគេ Hack អីណា 😅
Upbit Solana network មានគេ Hack យកកាក់ជាមួយចំនួន ដូចក្នុងរូបភាព សរុបប្រហែល 36M ជាង។
Arkham បាន Track hacker wallet នៅក្នុង Link នេះ https://intel.arkm.com/explorer/entity/0541d8b7-2bf7-4211-9b86-15b6c46f3996
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
