uk
Feedback
The Web3 Perspective

The Web3 Perspective

Відкрити в Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

Показати більше
2 857
Підписники
-724 години
-37 днів
+7730 день
Архів дописів
ឃើញអ្នកហាន អ្នកហានឆ្លើយតប ដូចជាមាន Canada, China ឥលូវ Europe

Repost from Watcher Guru
JUST IN: 🇪🇺 🇺🇸 European Union to impose between 10% and 25% tariffs on US goods. @WatcherGuru

Ok wait for the BOOOOM

Repost from Watcher Guru
JUST IN: 🇺🇸 President Trump says "pass the tax cut bill NOW! Our country will boom." @WatcherGuru

ជឿ រឺ មិនជឿ ខ្ញុំអត់ដឹងទេ ឥលូវគេថា ថ្ងៃ 16th ខែនឹង 😁
ជឿ រឺ មិនជឿ ខ្ញុំអត់ដឹងទេ ឥលូវគេថា ថ្ងៃ 16th ខែនឹង 😁

84% VS 104% រៀងបន្ថយដៃតិចដែរ។ ស្មានតែចិនដាក់ 104% វិញដែរតើ
84% VS 104% រៀងបន្ថយដៃតិចដែរ។ ស្មានតែចិនដាក់ 104% វិញដែរតើ

Good morning ☀️ 104% កាលពីខែ បី ដាក់ 20% Reciprocal tariff ថែម 34% ចិនឆ្លើយបតបវិញ ដាក់ Tariff លើទំនិញអាមេរិក 34%ដែរ អាមេរិកគំ
Good morning ☀️ 104% កាលពីខែ បី ដាក់ 20% Reciprocal tariff ថែម 34% ចិនឆ្លើយបតបវិញ ដាក់ Tariff លើទំនិញអាមេរិក 34%ដែរ អាមេរិកគំរាមថា បើមិនដក់ពន្ធ 34% នឹង មុនថ្ងៃទី 8th ទេ គេនឹងថែម 50% ទៀត នៅថ្ងៃ 9។ ចិនប្រាប់ថា អត់ចាញទេ កំដរ លេងដល់ទី បញ្ចប់។ ឥលូវ 20 + 34 + 50 =104 ចូល EO រួចហើយ 😁 បូកលេខចេញពិតៗ អត់មាន បន្លំ ទេ។ រងចាំមើលចិន ឆ្លើយតបវិញ។ ប្រទេសដែលពិបាក ចចារ ជាងគេប្រហែលជាចិន នឹងហើយ។

គ្មានអ្វីល្អជាង រៀនពី Macro economics តាំងពី Bear ចូលដល់ Bull។ គ្មានអ្វីល្អជាង រៀនពី Tariff និង សង្គ្រាមពាណិជ្ជកម្ម ក្នុងពេលនេះទេ។ រៀនអនុវត្តផ្ទាល់ៗ នៅវិមានទិព្វ

តើចិនត្រៀមអ្វីខ្លះ ដើម្បី ធ្វើ សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ ចិនដឹងថា ខ្លួននឹងមាន សង្គ្រាមពាណិជ្ជកម្ម ជាមួយអាមេរិក ចឹង រឿង
+1
តើចិនត្រៀមអ្វីខ្លះ ដើម្បី ធ្វើ សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ ចិនដឹងថា ខ្លួននឹងមាន សង្គ្រាមពាណិជ្ជកម្ម ជាមួយអាមេរិក ចឹង រឿងធំពីរ ដែលចិន កំពុងធ្វើគឺ 1- បន្តលក់ US bond។ ចិននៅតែជាប្រទេស ដែលកាន់បណ្ណបំណុលអាមេរិកច្រើនជាងគេ ទីពីរ បន្ទាប់ពី ជប៉ុន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចិនលក់ US bond ប្រហែល 50B dollar។ យើងជជែកគ្នា កាលពីយប់មិញ យើងដឹងហើយថា Trump ចង់បន្ថយការប្រាក់ (US bond yields) ដោយធ្វើយ៉ាងណា អោយ US bond មានតំរូវការ ច្រើន មានន័យថា មានអ្នកទិញច្រើនជាងអ្នកលក់។ តែនៅពេលមានអ្នកលក់ Bond ច្រើននៅលើ ទីផ្សារ វាជាផ្នែកមួយ ដែល ទប់មិនអោយ Bond yield ចុះលឿនពេក។ ច្បាស់ណាស់ ចិនមិនអាចបង្ខំលក់ ច្រើនពេកទេ ព្រោះវាដូចជា គ្រាប់កាំភ្លើង ធ្វើសង្គ្រាម។ បាញ់ច្រើនពេក លឿនពេក ឆាប់អស់ អត់អីបាញ់ទៀត។ តែ ទំហំដែលគាត់ Hold អាចល្មមធ្វើអោយ Yield ពិបាកចុះលឿន។ 2- Print លុយ Yuan បន្ថែម (QE) ដើម្បីជួបស្តារសេដ្ឋកិច្ច ក្នុងប្រទេសផង និង Devalue currency ខ្លួនឯង ធៀបនឹង Dollar ដើម្បីងាយស្រួលនាំចេញ ទំនិញ។ ឧទាហរណ៍សាមញ្ញថា ហាងមួយ ទំលាប់ទិញទំនិញចិន ក្នុងតំលៃ 1 = 60 Yuan ដែលគាត់ត្រូវបង់ ថ្លៃ ប្រហែល 10$ ក្នុង rate 1$ = 6 Yaun។ ពេល Trump តំឡើង Tariff 50% មានន័យថា បើគាត់ចង់ទិញ ទំនិញនឹងដដែលតំលៃ 60 Yaun គាត់ត្រូវទិញពីចិន 10$ បូកជាមួយនឹង ពន្ធនាំចូល 5$ ទៀត សរុបថ្លៃដើមអស់ 15$។ ដើម្បីជួយទប់បញ្ហានេះ ចិនធ្វើ អោយ Currency ខ្លួនឯងថោកជាងមុន។ ចឹង 60 Yaun ត្រូវទិញតែប្រហែល 8.57$ តែប៉ុណ្ណោះ បើ Rate 1$ = 7 Yaun។ ចឹងបើយើងទិញ របស់ពីចិន 60 Yaun ដដែល យើងត្រូវទិញអស់តែ 8.57$ បូកពន្ធ 50% 4.28$ ទៀត តំលៃដើមតែ 12.85$ តែប៉ុណ្ណោះ។ ករណីនេះយើងមើលទៅថា ក្រុមហ៊ុននាំចូលត្រូវចំណាយ 50% លើសមុន តែជាក់ស្តែង ចំណាយប្រហែលតែ 28.5% តែប៉ុណ្ណោះ នៅពេលលុយចិនធ្លាក់ថ្លៃ។ បើវាធ្លាក់ជាងនេះ សឹងតែ Tariff របស់ Trump មិនបានធ្វើអោយទំនិញចិននាំចូលអាមេរិក ឡើងថ្លៃពេកទេ។ តើមានហានិភ័យទេ ពេលគាត់ Print លុយ និង ធ្វើអោយ Currency ខ្លួនឯងថោកបែបនេះ? ពេល Currency ថោក វានឹងធ្វើអោយការនាំចេញស្រួល តែការនាំចូលពិបាក ចឹងទំនិញនាំចូលទាំងអស់ នឹងឡើងថ្លៃ ដោយមិនចាំបាច់តំឡើងពន្ធ ដែលអាចប៉ះពាល់ ដល់ Inflation ក្នុងប្រទេសគាត់ដែរ។ ពេល Currency ចុះថោកពេក ប្រជាជនខ្លួនឯងនឹង មិនសូវទុកចិត្ត ហើយនាំគ្នា យកលុយទៅទិញ Asset ផ្សេងៗ ដូចជា មាស ជាដើម។ ដូចខ្ញុំធ្លាប់បញ្ជាក់ថា នយោបាយ និង សេដ្ឋកិច្ច មិនមែន 1+1 =2 ស្រួលនោះទេ។ រឿងខ្លះធ្វើបាន តែមានកំរឹត។ ធ្វើជ្រុលពិបាក ដោះស្រាយខ្លួនឯង បញ្ហាធំពេលក្រោយ។ ទៅមើល ពីរ វីដេអូ ចុងក្រោយរបស់ខ្ញុំ រួចមកមើល អត្ថបទនេះ ម្តងទៀត នឹងកាន់តែយល់ ពី សង្គ្រាម សេដ្ឋកិច្ច និង សង្គ្រាមពាណិជ្ជកម្មមួយនេះ ដូចរូបភាពដែលខ្ញុំផ្ញើរខាងលើនឹង បច្ចុប្បន្ន លុយចិនកំពុងតែចុះថោកធៀននឹង ដុល្លារ។ វាជារឿងដែលកំពុងកើតឡើងជាក់ ស្តែង ហើយយើងអាច ព្យាយាម តាមដាន និង ស្វែងយល់ពីវាបាន ថា ហេតុអ្វីគេធ្វើបែបនឹង? - https://youtu.be/iEoL94ZVHDY - https://youtu.be/MweaxWhFj5Y

បើកលុយចូលឆ្នាំខ្មែរ? 😂

Repost from OKX Announcements
📢 #NewListing #OKX will list $WCT WalletConnect! 🟢 $WCT/USDT Spot trading will begin at 11:30am on April 15 (UTC) Learn Mor
📢 #NewListing #OKX will list $WCT WalletConnect! 🟢 $WCT/USDT Spot trading will begin at 11:30am on April 15 (UTC) Learn More 👈 ⚜️ Sign Up OKX Now | Subscribe Announcements | OKX Discord Channel ‼️Please check the authenticity of all OKX links or channels at OKX channel verification

Some update on Layer3 V3 - ពេល Update ទៅ Version 3 គេនឹងបិទ Gems/Shop ហើយ ចឹងអ្នកមាន Diamond ព្យាយាម ប្រើឥលូវអោយអស់ទៅ។ - Aird
Some update on Layer3 V3 - ពេល Update ទៅ Version 3 គេនឹងបិទ Gems/Shop ហើយ ចឹងអ្នកមាន Diamond ព្យាយាម ប្រើឥលូវអោយអស់ទៅ។ - Airdrops season 3 នឹងត្រូវ Claim លើ ETH mainnet។ សំរាប់អ្នកដែលប្រើតែ Layer3 Solana ត្រូវតែ Connects EVM address មួយ ផង។ បើយើងប្រើ ទាំងពីរ EVM និង SOL ហើយគឺមិនអីទេ។ Airdrops S3 ប្រហែលជាគេបើកអោយ Claim ក្រោយពេលគេ Update ទៅ Layer3 Version 3 រួចរាល់ រឺ ក្នុងថ្ងៃតែមួយ។

Website ទាំងពីរនេះជា Website ដែលខ្ញុំតាមដាន ពត៍មានសេដ្ឋកិច្ច, មើលទិន្នន័យសេដ្ឋកិច្ច របស់ ប្រទេស នីមួយៗ។ - Trading Economics:
+1
Website ទាំងពីរនេះជា Website ដែលខ្ញុំតាមដាន ពត៍មានសេដ្ឋកិច្ច, មើលទិន្នន័យសេដ្ឋកិច្ច របស់ ប្រទេស នីមួយៗ។ - Trading Economics: https://tradingeconomics.com/ - Investing.com: https://www.investing.com/ ប្រភពតាមដាន ពត៍មានមានច្រើនគ្រាន់តែថា ខ្ញុំប្រើតែពីរ នេះគ្រប់គ្រាន់ហើយសំរាប់មើល Economics calendar រឺ ទិន្នន័យផ្សេងៗ ទៀតរបស់ប្រទេស មួយចំនួន។

https://youtu.be/MweaxWhFj5Y សួរស្តីទាំងអស់គ្នា នេះជាវីដេអូ ខ្ញុំ Live កាលពីយប់ម្សិលមិញ និយាយពី មូលហេតុខ្លះៗ ដែលយើងអាចយល់បាន ថា ហេតុអ្វី Trump គាត់ព្យាយាម ដាក់ Tariff ទាំងដឹងថា វានឹងប៉ះពាល់ដលើសេដ្ឋកិច្ច រួមទាំង តំលៃ Stock Market របស់អាមេរិកខ្លួនឯង? បញ្ជាក់ មិនមែនមក កាន់ជើងគាត់ទេ តែយើងគ្រាន់តែព្យាយាម ស្វែងយល់ ពីគ្រប់ជ្រុង ដើម្បី អាច យល់ដឹងពី ចំណេះដឹងថ្មីៗ មួយចំនួនដែលពីមុនយើងមិនចាប់អារម្មណ៍។ ហើយគ្រប់បែបយ៉ាងដែលខ្ញុំនិយាយ ក៏មិនប្រាកដថា ត្រូវទាំងអស់ដែរ ព្រោះខ្ញុំមិនមែន អ្នកជំនាញអីទេ គ្រាន់តែ មើលពត៍មាន និង ប្រមូលពត៍មាន មកចែករំលែកគ្នាយើង តែប៉ុណ្ណោះ។ នៅក្នុងវីដេអូមានបញ្ហាមួយចំនួន - ទិន្នន័យ US trade deficit ដែលខ្ញុំបង្ហាញ ក្នុងវីដេអូ ជា ទិន្នន័យប្រចាំខែ មិនមែនប្រចាំឆ្នាំទេ ខ្ញុំច្រលំនិយាយប្រចាំឆ្នាំ។ ចឹងបើចង់ដឹងប្រចាំឆ្នាំ យក 12 ខែបូកចូលគ្នា។ តែគោលដៅគឺចង់អោយយល់ពី Trade deficit។ សំរាប់ទិន្នន័យ ទាំងអស់គ្នា អាចចូលទៅមើលតាម Website នេះ ដោយខ្លួនឯងបាន https://tradingeconomics.com/ - ប្រហែល ពាក់កណ្តាល វីដេអូ ខាងខ្ញុំដាច់ភ្លើង ពេលមានភ្លើងវិញ និយាយត សួរគ្នាយើងថាលឺធម្មតា តែពេល Record screen សំលេង វាខ្សោយ និង លឺមិនសូវច្បាស់ ចឹងអធ្យាស្រ័យសំរាប់អ្នកស្តាប់តាមក្រោយ។ - ពេលកំពុង Live មានពត៍មាន Fake News ដែលគេចេញមក ថា Trump ពន្យា Tariff 90ថ្ងៃ ចឹងខ្ញុំក៏ និយាយខ្លះៗ ពីពត៍មាននឹង ដែលក្រោយមកទើបដឹងថា វាជា Fake news។ ចឹងហើយ បើអ្នកស្តាប់អត់ចប់ ចំពេលនិយាយពត៍មាននឹងអាចយល់ច្រលំ។ ▶️ YouTube 📱 Spotify 📱 Apple Podcasts

សង្ខេបពត៍មាន Fake News យប់មិញ ត្រឹម មួយរូបភាព ទៅលើ S&P 500 index របស់អាមេរិក។ Market Cap ឡើង និង ចុះវិញ ខ្ទង់ Trillions dolla
សង្ខេបពត៍មាន Fake News យប់មិញ ត្រឹម មួយរូបភាព ទៅលើ S&P 500 index របស់អាមេរិក។ Market Cap ឡើង និង ចុះវិញ ខ្ទង់ Trillions dollar។ Liquidity ដែលត្រៀមចាំទិញមានច្រើន គ្រាន់តែត្រូវការ ភាពច្បាស់លាស់ និង ពត៍មានល្អមួយចំនួនតែប៉ុណ្ណោះ។ ទោះជាវាជា Fake News មែនតែវាក៏បង្ហាញយើងថា ប្រសិនបើ Tariff មានការចចារ ចេញ លទ្ធផលល្អណាមួយ ទីផ្សារ នឹង Turn Bullish វិញភ្លាមៗ។ ត្រឹមឥលូវនេះ មិនទាន់ឃើញមានសញ្ញាល្អទេ ព្រោះចិនប្រាប់ថា កំដរ អាមេរិក លេង ដល់ទី បញ្ចប់។ ចឹងមានតែរង់ចាំមើលថា ថ្ងៃទី 9 រឺ 10 នេះតើ Tariff ទាំងអស់នោះនឹង អនុវត្តមែន រឺ ក៏អត់ ហើយថាតើមានរឿងអីកើតឡើងទៀត។

ទើបតែនិយាយថា អត់ឃើញតប ឥលូវគាត់តបហើយ 😂 មើលទៅ ពិបាកជាងគេ គឺជាមួយចិននឹងហើយ។ ហើយក៏ជាបញ្ហា សេដ្ឋកិច្ច ធំជាងគេដែរ។ លេខ 1 លេខ 2 ឈ្លោះគ្នា តែងាប់អ្នកតូចៗ មុនវិញហើយមើទៅ។

Repost from infinityhedge
*TRUMP: IF CHINA DOES NOT WITHDRAW TARIFFS BY APRIL 8, US WILL IMPOSE 50% TARIFFS APRIL 9

សួរតាមត្រង់ អ្នកស្តាប់ហើយ យល់ទេ?
Anonymous voting

សុំពេល 5mn 🙏

ដាច់ភ្លើង 😂