The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 857
Підписники
-124 години
-57 днів
+8730 день
Архів дописів
2 859
ថាមិនចង់ Claim ទេ អា 2.77 CARV នឹង 🤭
តែនៅសុខៗ វាឡើងចឹង ក៏ Claim ហើយ Order Starbucks មួយកែវទៅ 🤣
ឃើញមានគ្នា យើងដែលបាន ច្រើនៗ ទៅណាអស់ហើយ? លក់អស់នៅ?
2 859
Scam email now is better and better.
គ្នាយើងមិនគួរណា Claim Airdrops/Rewards ផ្សេងៗ ពី Email ទេ។ សឹងតែ 99% ហើយដែលប្រភេទបែបនឹងជា Scam។
ខ្ញុំ farm airdrops ពីរឆ្នាំជាង ហើយក៏បាន ច្រើន Projects ដែរ។ មិនដែលមាន Project ណាមួយដែលខ្ញុំ ត្រូវ Claim តាម Email ទេ។
និយាយរួម សឹងតែមិនមើល Email សោះក៏បានដែរ។
កុំសប្បាយចិត្ត និង ចង់សាក។ កុំខ្លាចបាត់ឧកាស ព្រោះបើមាន Airdrops មែន ឆែកតែ X account និង Discord ផ្លូវការរបស់ Project ទៅយើងបាន Link យកមក Claim ហើយ អត់មានមូលហេតុ ណាមួយទាល់តែសោះ ដែល Link Claim អ្វីមួយ មានតែតាមរយះការ ផ្ញើរ Email។
ចឹងត្រូវតែប្រយត្ន័ទាំងអស់គ្នា មិនមែនតែ Email ទេ។ នៅលើ X, Discord ក៏អាចមាន Scammer hack account ផ្លូវការ របស់ Project ដើម្បីទំលាក់ Link Scam មកដែរ។ ចឹង មុន ធ្វើអីមួយប្រុងប្រយត្ន័ ហើយឆែក អោយបានច្រើនដង។
2 859
Scroll មាន AMA Call ព្រឹកមិញ ដើម្បីឆ្លើយសំនួរ មួយចំនួន។ ជារួម មិនមានអីប្រែប្រួល ច្រើនទេ គឺដូចយើងដឹងចឹង។
1- អោយ Binance 5.5% Supply គឺដើម្បី ចែកចាយ Token ទៅមនុស្សកាន់តែច្រើន ហើយមានការ Support On/Off Ramp ងាយស្រួល សំរាប់ Scroll Blockchain ដូចជា ETH និង Stable Coins ជាដើម ដែលអាច Deposit/Withdraw ជាមួយ Scroll Network។
2- Snap Shot ថ្ងៃ 19th។ ពួកគេប្រកាសមុនដោយសារតែចង់អោយ New User ចាប់អារម្មណ៍ និង មានអ្នកចាប់ផ្តើមសាកប្រើ Scroll។ តែ Team បញ្ជាក់ថា រយះពេលដឹងថ្ងៃ Snap Shot មុន 11ថ្ងៃនេះ មិនធ្វើអោយប៉ះពាល់ ដល់ User ចាស់ៗ ទេ ដោយសារតែ គេមើលទៅលើការប្រើប្រាស់ Onchain និង រយះពេលនៃការប្រើប្រាស់។
មិនលឺនិយាយពី Mark រឺ Badge ទេ ចឹង Criteria ពិតប្រាកដ នៅតែមិនទាន់ដឹងច្បាស់។
3- ក្រោយពីចែក Token ដំបូងនេះដែលមាន Binance launchpool 5.5%, Airdrop 7% ពួកគេនៅសល់ 8% ទៀត សំរាប់ Airdrops បន្តបន្ទាប់ដែល គេលើកពី OP មកធ្វើជាឧទាហរណ៍ ចឹងមានន័យថា អាចមាន Airdrops ច្រើន Season ទៀត ស្រដៀងទៅនឹង OP ដែរ សំរាប់អ្នកនៅបន្តប្រើប្រាស់។ គ្រាន់តែថា Sandy, Founder Scroll សង្កត់ធ្ងន់ លើ Liquidity ជាពិសេស LP នៅលើ DEX ដើរតួនាទី សំខាន់សំរាប់ Network ទាំងមូល ចឹងបើចង់នៅ Farm បន្ត ក៏នៅតែប្រើទុន ដើម្បី Farm ដែរ, farm transaction អាចមិន បានផលច្រើនទៀតទេ។
សរុបមកដូចមិនមានអីកែប្រែទេ។ រង់ចាំថ្ងៃ 19th Snap Shot, ថ្ងៃ 22th ចេញ Checker និង TGE តែម្តង។
2 859
+1
Good morning ☀️ Your Sunday Homework 👨🎓
Sonic Blockchain ជា Blockchain ថ្មីមួយដែល Build ដោយ Fantom Blockchain ពីមុន។ យើងអាចគិតថាជាការ Upgrade ពី $FTM ទៅ $S។
បច្ចុប្បន្នមាន ពីរ Quest ធំៗ ដែលអាចធ្វើបាន ហើយអាចបាន Rewards $S របស់ Sonic Blockchain។
1.) Mainnet Quest “The road to sonic” ត្រូវការលុយតិចបំផុតក៏ 150$ ទៅ 200$ អីដែរ ដើម្បីអាចធ្វើបាន។ មាន 6NFT ដែលអាច Claim បាន ដើម្បី យកទៅ Claim NFT ចុងក្រោយរបស់គេមួយទៀត។
Quest នេះខ្ញុំប្រាប់តាំងពីដើមខែ 09 ក្នុង ផុសនេះ https://t.me/rtakhshare/4853
ឥលូវសល់តែ 39hours ទៀតទេ នឹងចប់ហើយ។ បើអ្នកមានទុន លើ Fantom លើស ពី 150$ ទៅល្មម អាចធ្វើបាន នៅសល់ពេលប៉ុណ្ណឹង។
Do quest here: https://app.galxe.com/quest/SonicLabs/GCnGNtvdf5
2- Sonic Arcade Play to earn points for 200M $S Airdrops
អានេះលេង Game នៅក្នុង Testnet អត់អស់លុយទេ តែក៏មិនសង្ឃឹមបាន Rewards ច្រើនពេកដែរ ព្រោះគ្រប់គ្នាអាចធ្វើបាន។ តែបើយើងមានពេល រឺ អាច Invite គ្នាអោយចូលរួមលេងបានច្រើន ប្រហែលអាចបាន ពិន្ទុខ្ពស់តាមនឹង។
- ចូលទៅ Sonic Airdrops Dashboard: airdrop.soniclabs.com/?ref=kazcig ដើម្បី Activate account ហើយអាចចាប់ផ្តើមសន្សំពិន្ទុ
- ចូលទៅលេង Game តាម Link នេះ https://arcade.soniclabs.com
មុនលេងយើងត្រូវ Add testnet ចូល Wallet, Claim $Token testnet ដើម្បីលេង Game បាន (មួយសប្តាហ៍ Claim បាន 420 Token)
បន្ទាប់មកអាចលេង Game ទាំងបីនោះបានហើយ។ វាជាប្រភេទ Game ពឹងលើសំណាង មិនមានអីត្រូវគិតច្រើនទេ គ្រាន់តែចំណាយពេល Click ច្រើនគួរសម។ ខ្ញុំក៏មិនសូវបាន លេងដែរ ព្រោះធ្វើតែ Mainnet Quest។
Ok, មានប៉ុណ្ណឹងសំរាប់ថ្ងៃអាទិត្យនេះ ក្រែងលគ្នា យើងទំនេរ អាចឆែកមើលបាន។ អារឿងបាន Airdrops ប៉ុន្មាន អត់ដឹងទាំងអស់គ្នា តែសំរាប់ខ្ញុំប្រហែលជាគេអោយទៅ Mainnet Quest បានច្រើនជាង ព្រោះ Quest រៀងពិបាកដែរ មានអ្នកចូលរួមប្រហែល 50k ទៅ 60k User ប៉ុណ្ណោះ។
Good luck and come back to this when we get the rewards 🤑
2 859
គ្នាយើងដែលបាន OP airdrops round 5 ថ្ងៃមុន ក៏អាចចូលទៅ Mint OP badge ពី Debank បានដែរ។ កុំភ្លេច Mint Badge អោយអស់ផង សំរាប់ Airdrops ដែលយើងបាន។
2 859
My wallets is 910days and finally I just know I spend 1ETH gas fee already 😂
Just mint my 1ETH gas fee badge on Debank.
2 859
ចិនដូចជា ប្រើគ្រប់ ជំរើសដែលមានហើយ។ ប៉ុន្មានសប្តាហ៍មុន យើងឃើញ ធនាគារកណ្តាល ចិន បានប្រកាស ពីគោលនយោបាយហិរញ្ញវត្ថុថ្មី ដែលជួយអោយវិស័យធនាគារ មានទុនច្រើនជាងមុន សំរាប់ បញ្ចេញ ឥណទាន។
ជួយអោយក្រុមហ៊ុនធំៗ ងាយស្រួលខ្ចីលុយ រឺ បង្វិល Asset ផ្សេងៗ ក្នុងការយកទៅទិញ Stock ដែលជាគោលដៅ ចង់អោយស្តុកឡើងថ្លៃ។
ប្រកាសពីការ ចាក់បញ្ចូលលុយចូលទីផ្សារ រ៉ាប់សិប ប៊ីលាន ដើម្បីស្តារសេដ្ឋកិច្ច និង ចង់បាន កំណើន 5% ទៅតាមគោលដៅ របស់ រដ្ឋាភិបាលដែលចង់បាន។
តែពេលនោះអ្វីដែលគេនៅរង់ចាំមើល គឺ ក្រសួងហិរញ្ញវត្ថុ ដែលជាអ្នកគ្រប់គ្រង ចំណាយរបស់រដ្ឋាភិបាល ថានឹង ចូលរួមជំរុញ កំណើនការចាយរបស់រដ្ឋ រឺ អត់? ព្រោះមួយរយះមុន ចិនបានកាត់បន្ថយ ការចំណាយ របស់ថ្នាក់ក្រោមជាតិជាច្រើន។
ប៉ុន្តែតាមរយះការប្រាកាស របស់ក្រសួងសេដ្ឋកិច្ច ម្សិលមិញនេះ គឺបានបង្ហាញហើយថា រដ្ឋអាច បង្កើនការចំណាយ និង ខ្ចីលុយបន្ថែមទៀត។
ចឹងសរុបមក ចិនគាត់ ចូលដល់ QE (Quantitive Easing) សឹងតែពេញលេញហើយគ្រាន់តែថា វាមិនមែន លុយហូរចូលទីផ្សារភ្លាមៗ នោះទេ តែប្រាកដណាស់ 6ខែ ទៅ 12ខែ ខាងមុខ Liquidity នៅចិននឹងកើនឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឡើងវិញ ដែល ដើរថយក្រោយមួយរយះពេលមកហើយ ដោយសារវិបត្តិ អចលនទ្រព្យ ធ្ងន់ធ្ងរ។
យើងនៅរង់ចាំមើលតែ ពេល FED គាត់ចូលដល់ QE ដែរ ចឹង Global Liquidity នឹងដល់ចំនុច កើនឡើងលឿន ដូច Cycle មុនៗហើយ។
តើវាធានាថា យើងនឹងឃើញ Bull Cycle 100% ទេ? បើតាម Cycle មុនៗ បើតាមអ្វីដែលយើងយល់ ពីសេដ្ឋកិច្ច ច្បាស់ណាស់ពេល រដ្ឋាភិបាលគ្រប់ប្រទេសចាប់ផ្តើម QE ដែល Print លុយចាក់ចូលទីផ្សារ ច្រើន តំលៃ Asset វានឹងកើនឡលងតាមនឹងដែរ។
តែ យើងក៏មិនអាច ច្បាស់ 100% ពេកដែរ អ្វីៗ អាចប្រែប្រួល ជាពិសេសគឺបញ្ហា សង្គ្រាម ដែលនៅតែមិនទាន់មានភាពច្បាស់លាស់។ ចឹងធ្វើអីក៏ដោយ កុំច្បាស់ 100% ពេក។ មានផ្លូវក្រោយខ្លះផង ហើយរៀបគំរោងអោយច្បាស់លាស់ ក្នុងការ Take Profit ទៅតាមអ្វីដែលយើង យល់ និង ជឿ។
ត្រូវតែចាំថា គ្មានអ្វីដែលឡើងរហូតទេ។ រដ្ឋមិនអាចចាក់លុយចូលទីផ្សាររហូតទេ។ ចឹង Bear Market នឹងមានម្តងទៀតបន្ទាប់ ពីមាន Bull Market រួច។
2 859
អ្នកបាន $Eigen Airdrops ចូលទៅ Claim Badge លើ Debank ផង។ និយាយរួម ត្រូវបានអីខ្លះ គួរ Claim អោយអស់ទៅ។
Debank និង Rabby ក្រុមហ៊ុនតែមួយ សុទ្ធតែបាន សន្សំពិន្ទុ មួយចំនួនមកហើយ គ្រាន់តែមិនទាន់ឃើញមាន Airdrops។
ពីរនឹងយ៉ាងហោចណាស់ ក៏មានមួយ អាចមាន Airdrops ដែរ ចឹងនៅព្យាយាមបន្តប្រើ Projects ទាំងពីរនឹងទៅ។ គ្រាន់តែ Rabby points ដូចជាចប់ 2 Season ហើយ ហើយក៏មិមឃើញមាន បន្ត ពិន្ទុទៀតដែរ តែ Debank នៅមានប្រភេទ Quest ដែល អាចធ្វើបាន ស្រដៀង Layer3 អីដែរ គ្រាន់តែមិនសូវ ស្រួលប្រើ ហើយខ្ញុំក៏មិនសូវបានធ្វើដែរ។ ធ្វើបាន តែ ពីរ បី Quest។
2 859
Previous post: https://t.me/rtakhshare/5255
អ្នក Mint Chainbase Genesis SBT រួចអាចចូល ទៅ Complete Layer3 Quest នេះបាន គេទើបតែ ចេញមក។
Claim one CUBEs here after you mint that NFT https://app.layer3.xyz/quests/trending-now-chainbase-sbt-nft?ref=rtakh.eth
2 859
Cycle ក្រោយអ្វីដែលមើលឃើញ គឺ Airdrops ធំៗ អាចនឹងនៅតែមាន តែប្រហែលមានការផ្លាស់ប្តូរ តិចតួច។ អ្វីដែលយើងធ្លាប់ធ្វើ មិនអាចអោយយើង បានខ្ទង់ពាន់ ខ្ទង់ម៉ឺន ទៀតទេ ដោយសារ
Project ត្រូវការ Community ច្រើន ចឹង គេអោយតំលៃទៅលើ Referral។
Project ត្រូវការ TVL ច្រើន ចឹង គេអោយតំលៃ ទៅលើ Liquidity។
មានន័យថា បើយើងជា Influencers ដែលមានអ្នក Follow ច្រើនៗ ហើយប្រើ Referral Code របស់យើង អាចសង្ឃឹមបានច្រើន។ បើយើងមានលុយច្រើន ដើម្បី Farm point យើងក៏អាចបាន Rewards ច្រើនដែរ ដូច ឯកឧត្តម នាយករដ្ឋមន្ត្រីថ្មី Justine Sun គ្រាន់តែបាន Airdrops ពី ETHFi និង EIGEN ចូលគ្នា ជិត 10M dollars បាត់ហើយ។
ការ Farm Testnet, Farm tx បែប Arbitrum, ZKsync អីអាចនឹង ទៅបណ្តើរៗ ហើយ មិនងាយមានទៀតទេ។ ជាក់ស្តែងទៅសូម្បីតែ ZKsync Airdrops នឹងក៏គេ គិតទៅលើអ្នក មាន Liquidity ដែរ។
តែអ្វីដែលយើងឃើញក្រោយៗ នេះ គឺ Project ដូចជា Avail, Sanctum, ហើយឥលូវនេះ EigenLayer បានអោយ Rewards ច្រើនៗ ទៅ Content Creator បែប Education ពី Project របស់ពួកគេ។
ចឹងខ្ញុំគិតថា Cycle ក្រោយ អាចនឹងបន្តមាន Project បែបនេះច្រើនទៀត។
សំរាប់អ្នកដែលយល់ពី Technical ច្រើនដូចជា Run Node, ចូលរួម ទាក់ទងនឹង កូដ នៅលើ GitHub របស់ Project ជាដើម ក៏នឹងអាចបាន Rewards ច្រើនដែរ។
សំរាប់ Community ទូទៅ ត្រូវចូលរួម Discord ដើម្បីបាន Role មួយចំនួន ដែល Exclusive ទើបអាចបាន Rewards ច្រើន។ Project ដូចជា BerraChain និង Monad Blockchain នឹងអោយ Rewards ទៅ Discord Role ច្រើន ណាស់ បើតាមអ្វីដែលពួកគេកំពុងធ្វើ។
យើងអាចនៅបន្តធ្វើ អ្វីដែលកំពុងធ្វើនឹង តែក៏ត្រូវ ប្តូរខ្លះៗ បើអាចទៅរួច។ ទាល់តែតាមទាន់ Trends និង ចាប់ផ្តើមលឿនទើបយើងបានផលច្រើន។
ដូចអ្នក Farm ពី 2023 មក ដែលចេះ Farm ត្រឹមត្រូវ ម្នាក់ៗ បានមិនតិចជាង 30k ទេ ត្រឹម មួយ Wallet អីព្រោះ ខ្ញុំប្រើ Wallet តែមួយមកដល់ឥលូវ ក៏បានលើស 30k ដែរ បើគិតតាំងពី 2023 មក។
តែសួរថា បើបន្តធ្វើចឹងទៀត 2025, 2026 អាចបាន 30k ទៀតទេ? ប្រហែលអត់ទេ។ ត្រូវប្តូរ វិធីធ្វើមួយចំនួនហើយ។
2 859
Previous post: https://t.me/rtakhshare/5064
អ្នក farm chainbase testnet កុំភ្លេចចូលទៅ Mint Genesis SBT នេះផង។ ប្រភេទ SBT(Soul Bound Token) បែបនេះ គឺមិនអាច Transfer រឺ ទិញលក់បានទេ ទៅថ្ងៃក្រោយ។ វានៅជាប់ជាមួយ Wallet ដែល Mint។
Start farm ziron and mint genesis SBT here: https://genesis.chainbase.com/referral?referral_code=NSW36JR6I
2 859
Repost from Soursdey Web3
+3
GOTBIT ដែលជាកំពូល Memecoin Market Maker ត្រូវបាន SEC ផ្តឹងឡើងតុលាការ រឿង Pump & Dump 🤣
Market Maker មានតួរនាទីទិញលក់លើ Exchange ដោយ Provide ជា Liquidity សំរាប់ Trader តែ GOTBIT នេះ ដើរតួរជា Market Manipulator ទៅវិញដោយប្រមូលទិញ Supply រួច Run Algorithm Pump Coins ដើម្បី Dump លើ Buyer 👊
ចំនុចសំខាន់គឺ GOTBIT នេះ មិនលាក់ពីអំពើមិនល្អរបស់ខ្លួន ថែមទាំងផុសអួតថែមទៀតទៅវិញ ដូចក្នុងករណី $WATER ដោយ លក់ឡើង -90% ហើយទើប Release Presale Token ឲ្យអ្នកទិញ ដោយយកលេសថា ខ្លាចគេទិញហើយ -90% ចឹងខ្លួនឯងលក់មុន កុំឲ្យអ្នកទិញទៅខាត ❓
GOTBIT ក៏ជាអ្នកនៅពីក្រោយការយក $NEIRO ទៅ List លើ Binance Spot ផងដែរ ដែលធ្វើឲ្យមានការចំរូងចំរាស់ និងលក់មុខ Binance មែនទែន (មិនដឹងខ្សែរគេធំប៉ុណ្ណារ?)
នេះជាចំនុចរសើបរបស់ Crypto ដែលសំបូរទៅដោយ Insider P&D, Whale Manipulation អញ្ចឹងយើងត្រូវហែលឆ្លងដោយប្រុងប្រយ័ត្ន និងប្រមូលចំនេះដឹងឲ្យបានច្រើននៅក្នុងវិស័យនេះ ✍️
2 859
Repost from Soursdey Web3
+3
GOTBIT ដែលជាកំពូល Memecoin Market Maker ត្រូវបាន SEC ផ្តឹងឡើងតុលាការ រឿង Pump & Dump 🤣
Market Maker មានតួរនាទីទិញលក់លើ Exchange ដោយ Provide ជា Liquidity សំរាប់ Trader តែ GOTBIT នេះ ដើរតួរជា Market Manipulator ទៅវិញដោយប្រមូលទិញ Supply រួច Run Algorithm Pump Coins ដើម្បី Dump លើ Buyer 👊
ចំនុចសំខាន់គឺ GOTBIT នេះ មិនលាក់ពីអំពើមិនល្អរបស់ខ្លួន ថែមទាំងផុសអួតថែមទៀតទៅវិញ ដូចក្នុងករណី $WATER ដោយ លក់ឡើង -90% ហើយទើប Release Presale Token ឲ្យអ្នកទិញ ដោយយកលេសថា ខ្លាចគេទិញហើយ -90% ចឹងខ្លួនឯងលក់មុន កុំឲ្យអ្នកទិញទៅខាត ❓
GOTBIT ក៏ជាអ្នកនៅពីក្រោយការយក $NEIRO ទៅ List លើ Binance Spot ផងដែរ ដែលធ្វើឲ្យមានការចំរូងចំរាស់ និងលក់មុខ Binance មែនទែន (មិនដឹងខ្សែរគេធំប៉ុណ្ណារ?)
នេះជាចំនុចរសើបរបស់ Crypto ដែលសំបូរទៅដោយ Insider P&D, Whale Manipulation អញ្ចឹងយើងត្រូវហែលឆ្លងដោយប្រុងប្រយ័ត្ន និងប្រមូលចំនេះដឹងឲ្យបានច្រើននៅក្នុងវិស័យនេះ ✍️
2 859
Good morning weekend ☀️
អ្នក Farm point taiko season 1 អាចចូលទៅ Claim airdrops បានហើយ។ នេះជា Rewards season 1 ហើយ season 2 កំពុងបន្តសន្សំពិន្ទុ។
ខ្ញុំមិនសូវបានតាមដាន Project នឹងដែរ ដោយសារអត់បាន Airdrops ដំបូង 😁។ តែបានសន្សំពិន្ទុ Season 1 នេះដោយសារមាន Quest លើ Layer3 ក៏មានពិន្ទុ នឹងគេដែរ ចឹងទៅ។ បាន Airdrops ជិត 20$ ដែរ តើ ល្មមរួចថ្លៃ Gas Fee។
Check and claim here: https://trailblazers.taiko.xyz/profile
ចូលទៅ Profile យើងហើយ ចូលទៅ Tab Claim។
2 859
បានពីខាង SourSdey Web3, កាល farm grass ក៏ដោយសារគាត់ដែរ ព្រោះពីដើមមកខ្ញុំមិនសូវចង់ farm project ណាដែលត្រូវ download extention បែបនឹង។ តែដោយសារ សាក grass យើងឃើញថា មិនមានបញ្ហាអី ហើយ project នេះក៏ចេញបាន មួយរយះធំដែរហើយ ចឹងគួរតែសុវត្ថិភាព សំរាប់ការ ប្រើប្រាស់។
farm ដូច grass ដែរ។ យើង download extension នៅលើ chrome ដើម្បីអោយវាយក Internet យើង ប្រើប្រាស់ដើម្បីសន្សំពិន្ទុ។
You can start farm here: https://app.gradient.network/signup?code=M5Z89Q
2 859
Previous post: https://t.me/rtakhshare/3461
អ្នកធ្លាប់បាន Airdrops $ZERO ពី ZeroLend ហើយបាន Stake អាចនឹងបាន Airdrops $Pyth ដែល ZeroLend គេនឹងចែកអោយ។
តែត្រូវចូលទៅធ្វើ Quest ដើម្បី Connect ទាំង Wallet EVM និង Wallet Solana ដោយសារ $Pyth ត្រូវ Drop លើ Solana។
អ្នក Stake ឥលូវៗ ក៏អាចបានដែរ តែចំនួនដែលបាន $Pyth នេះមិនច្រើនទេ។ បើគេអ្នកបាន Airdrop ហើយធ្លាប់ Stake ចេះតែយកៗ ទៅ ព្រោះគេអោយ Free ហើយ។ តែបើទៅទិញ $ZERO ឥលូវមក Stake ចង់បាន Rewards $Pyth នេះ មិនសាកសមទេ។
ចូលទៅ Complete quest មួយនេះដើម្បីបាន $Pyth សំរាប់អ្នក Stake: https://www.intract.io/quest/6704c87ec8593344621ce29d
2 859
ចឹងពាក្យថា Pre-Market with actual token គឺមានន័យថា Binance គាត់បើក Pre Market តែ Token ណាគាត់ដាក់ចូល Launchpool ហើយអ្នក Farm បាន អាចទិញលក់បាន ដូចក្នុង Spot trading ដែរ។ ទិញលក់ បានភ្លាមៗ មិនមែនដូច Pre-Market មួយចំនួនដែលយើងត្រូវ តំកល់ Collateral អីទេ។
គ្រាន់តែថា យើង Withdraw ទៅ Wallet អត់ទាន់បាន ដោយសារជាក់ស្តែង មិនទាន់ មាន Token នឹងទេ។ ទាល់តែគេ TGE ហើយទើបចាប់ផ្តើម Spot listing ពិតប្រាកដ ហើយអាច Withdraw បាន។
ឧទាហរណ៍ដូច $SCR នេះ គឺជាក់ស្តែង អត់ទាន់មានកាក់នឹងទេ។ ទាល់តែថ្ងៃ 22th ទើបគេ TGE ហើយមាន Spot Trading ពិតប្រាកដ។
អ្វីដែលយើងឃើញគឺការ ទិញលក់ បែប Pre-Market។ ជាពិសេសអ្នក Farm បានគឺលក់យក USDT បានភ្លាមៗ តែម្តង។ អាចលក់បានមុន Airdrops farmer ទៀត 😰
RIP my scroll fee spend to farm airdrop😭
2 859
អ្នកដែល Farm LXP លើ Linea Culture និង Quest មួយចំនួន ឥលូវចូល Wallet ហើយ។ ដូចជាចូលតាំងពីថ្ងៃ 09th។
ត្រឹមឥលូវនេះ LXP គ្រប់ Campaign ដូចជា Drop ចូល Wallet យើងអស់ហើយ។ គ្នាយើងបានប៉ុន្មាន LXP ហើយ?
ខ្ញុំបាន សរុប 4339 LXP។
2 859
+4
ប្រទេសចិនបាន សាកល្បង ជួសជុល ផ្លូវឡើងវិញ ប្រវែង ប្រហែល 158km ដោយប្រើ Robot និង Drone មិនមានប្រើប្រាស់ កម្មករ សូម្បីម្នាក់។
ប្រាកដណាស់មាន អ្នកជំនាញ ដែលត្រូវគ្រប់គ្រង ឧបករណ៍ទាំងនោះ។
នេះជាការវិវឌ្ឍន៍ ហើយវានឹងវិវឌ្ឍន៍ លឿន លើសពីការរំពឹងទុករបស់ទាំងអស់គ្នា ដោយសារបច្ចេកវិទ្យា AI។
ឧទាហរណ៍ពីមុន ធ្វើផ្លូវខាងលើ ត្រូវការ វិស្វករ 10នាក់ កម្មករ 100នាក់ ម៉ាស៊ីនជាច្រើនប្រភេទ។
ឥលូវធ្វើដូចគ្នា ត្រូវការ វិស្វករជំនាញ និង អ្នកគ្រប់គ្រង ម៉ាស៊ីន តែ 10នាក់ អីបានហើយ។ ម៉ាស៊ីនទាំងនោះ ធ្វើការងារបានល្អជាង លឿនជាង យូរជាង ការអោយមនុស្ស ទៅបញ្ជាម៉ាស៊ីន។ សាកស្រមៃថា ពីមុន មានវិស្វករ មានម៉ាស៊ីនគ្រប់គ្រាន់ តែកម្មករ ធ្វើបាតុកម្ម អត់ធ្វើការ 1អាទិត្យ អី តើផ្លូវនឹងធ្វើកើតទេ? ប្រាកដជា ពន្យាពេល ត្រូវរកកម្មករ ថ្មីៗ មកទៀត។
យប់មិញនេះយើងឃើញ Elon Mask បង្ហាញ Taxi អត់មនុស្សបើក ដែលដំណើរការដោយស្វ័យប្រវត្ត 100%។
តើវានឹងប៉ះពាល់ដល់អ្នកណាខ្លះ?
ច្រើនណាស់ រ៉ាប់មិនអស់ ហើយជាពិសេសគឺ អ្នកមានជំនាញ ដែល AI, Robot អាចធ្វើជំនួសបាន ធ្វើបានល្អជាង ធ្វើបានយូរជាង ដោយមិនចេះរអ៊ូ មិនចេះតវ៉ា មិនទារឡើងប្រាក់ខែ ជាដើម។
យើងមិនអាចហាមឃាត់ ការវិវឌ្ឍន៍នេះបានទេ តែយើងអាចត្រៀមខ្លួន ទោះជាមិនសំរាប់ខ្លួនឯង ក៏សំរាប់ កូនៗ ជំនាន់ក្រោយរបស់យើងដែរ។
មានតែប្រឹងរៀនសូត្រ រៀនជំនាញ ដែលនៅមានតំរូវការ។ មានចំណេះដឹងច្រើន ទោះជាបាត់ការងារ ក៏មិនប្រាកដដា យើងរកផ្លូវចេញមិនរួចដែរ។
