The Web3 Perspective
Відкрити в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Показати більше2 859
Підписники
+524 години
+117 днів
+2330 день
Архів дописів
2 860
ស្វាគមន៍ Brother @balyley ជា Co-Founder របស់ “The Web3 Perspective”
គាត់ជាអ្នក ចូលរួមបង្កើត នៅក្នុង Channel “PERSONSTAGE NFT Cambodia” ហើយក៏ជា Content creator នៅលើ X ដែលមាន Follower ច្រើន បើធៀបទៅនឹង Web3 content creator ផ្សេងៗ នៅក្នុងប្រទេស របស់យើង។
គាត់មានបទពិសោធន៍ច្រើននៅលើ Web3 ជាពិសេស NFT ហើយក៏ធ្លាប់បានធ្វើការងារច្រើន នៅក្នុង Web3 ផ្ទាល់ ទាំងបែប Remote និង In-Office។
ការចូលរួមរបស់គាត់ នឹងជួយ អោយការចែករំលែក របស់យើងជាភាសារអង់គ្លេស នៅលើ X កាន់តែ Grow បានលឿន។
2 860
ស្វាគមន៍ Brother @Khmerxbt ជា Co-Founder របស់ “The Web3 Perspective”
គាត់ជា អ្នកបង្កើត Channel “Soursdey Web3” ដែលចែករំលែកទៅលើ Airdrop, DeFi, Strategy ជាច្រើន ដែលពាក់ពន្ធនឹង Web3។
ជាអ្នកធ្លាប់ធ្វើការនៅក្នុងវិស័យ Banking (TradFi) ប៉ុន្តែបាន សិក្សា និង ស្វែងយល់ស៊ីជំរៅពី Web3។
ការចូលរួមរបស់គាត់ នឹងជួយ អោយ Community យើងកាន់តែបន្ត រីកចំរើន។
2 860
សួរស្តី ទាំងអស់គ្នា ខ្ញុំ @OxPanha ដែលគ្នាយើងធ្លាប់ស្គាល់ពីមុន ឈ្មោះ RTA។
ឥលូវនេះ ខ្ញុំជា Co-Founder នៅក្នុង Community ថ្មីរបស់យើង “The Web3 Perspective”។
ជាដំបូងខ្ញុំសូមអធ្យាស្រ័យ សំរាប់ ការប្រកាស ផ្សេងៗ នៅក្នុងថ្ងៃនេះ ស្របពេលដែលប្រទេសយើង កំពុងមានបញ្ហា សង្គ្រាមជាមួយ ពួកចោរសៀម។ យើងបានរៀបចំគំរោងនេះ កាលពីដើមខែ មុនពេលផ្ទុះសង្គ្រាម បន្តិច ហើយបន្ទាប់មក ក៏មានការ ពន្យាពេលខ្លះៗ ដោយសាររឿងនេះ តែយើងបាន សំរេចថា នឹងព្យាយាមធ្វើវាអោយចប់ មុនឆ្នាំថ្មី។
ចឹងហើយ ពួកយើង ក៏បានបញ្ចប់ការងារ សំខាន់ៗ មួយចំនួន ដែលអាចរៀបចំ Announce នៅថ្ងៃនេះបាន ហើយ ការ ជួយប្រទេសជាតិ គឺ យើងនៅបន្តធ្វើ ទៅតាមលទ្ធភាពផ្សេងៗ ដែលអាចធ្វើបាន។ ប៉ុន្តែ Community មួយនេះ គឺនឹង យកចិត្តទុកដាក់ចែករំលែក ពី Web3 ឡើងវិញ ដូចដែលយើងធ្លាប់ធ្វើកន្លងមក។ សង្ឃឹមថាទាំងអស់គ្នា យល់ សំរាប់ ចំនុចទាំងនេះ 🙏
ឥលូវ ត្រលប់មកការងារ របស់យើងវិញ។ ថ្ងៃនេះ ខ្ញុំ ក៏សប្បាយចិត្ត ដែលអាចរៀបចំ ប្រកាស ពី ពត៍មានមួយចំនួន ដែលបាន ធ្វើវា ប្រហែល 2 ទៅ 3សប្តាហ៍ ចុងក្រោយនេះ។
សង្ឃឹមថា ទាំងអស់គ្នា នឹង ចូលចិត្ត។
2 860
សុទ្ធតែភាសា ការទូត មិនដឹងថាបានផលកំរឹតណាទេ។ ឥលូវត្រូវរងចាំមើល ប្រជុំ GBC ថ្ងៃ 24th ទៀត
2 860
Repost from Soy Sopheap Official
+2
[បកប្រែក្រៅផ្លូវការ]
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន
សេចក្តីថ្លែងការណ៍ពិសេសរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ
២២ ធ្នូ ២០២៥ ក្រុងកួងឡុងពួរ
១. រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រជុំកិច្ចប្រជុំពិសេសមួយដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅក្រុងកួងឡុងពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
២. ម៉ាឡេស៊ីបានជូនដំណឹងដល់កិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដើម្បីលើកទឹកចិត្តឱ្យកម្ពុជា និងថៃបញ្ឈប់សកម្មភាពអរិភាពទាំងឡាយ។ កិច្ចប្រជុំក៏ត្រូវបានជូនដំណឹងដោយក្រុមតាមដានអាស៊ាន (AOT) ដោយផ្អែកលើអាណត្តិរបស់ខ្លួន។ កម្ពុជា និងថៃបានចែករំលែកទស្សនៈរៀងៗខ្លួន។
៣. កិច្ចប្រជុំបានកោតសរសើរចំពោះតួនាទីសកម្ម និងការចូលរួមបន្តរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ដូណាល់ ជេ. ត្រាំ ជាមួយការចូលរួមសកម្មពីរដ្ឋជាសមាជិកអាស៊ាន និងចិន ក្នុងការជំរុញឱ្យមានដំណោះស្រាយដោយសន្តិភាពចំពោះស្ថានការណ៍ដែលកំពុងបន្ត។ កិច្ចប្រជុំត្រូវបានលើកទឹកចិត្តដោយឆន្ទៈ និងការតាំងចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី អានុទិន ចាន់វីរ៉ាគុល ក្នុងការបន្តចូលរួមជាមួយប្រធានអាស៊ានដើម្បីកាត់បន្ថយភាពតានតឹង និងការពារការយល់ច្រឡំណាមួយដែលអាចនាំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
៤. កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសាមគ្គីភាព និងសាមគ្គីអាស៊ាន ព្រមទាំងអាស៊ានជាស្នូលក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន។
៥. កិច្ចប្រជុំបានរំឭកឡើងវិញអំពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស (GBC) នាថ្ងៃទី៧ ខែសីហា ព្រមទាំងសេចក្តីថ្លែងការណ៍រួមក្រុងកួងឡុងពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងជំរុញឱ្យកម្ពុជា និងថៃអនុវត្តវាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
៦. កិច្ចប្រជុំបានបង្ហាញកង្វល់ធ្ងន់ធ្ងរចំពោះភាពតានតឹង និងសកម្មភាពអរិភាពបន្ត ដែលបណ្តាលឱ្យមានជនរងគ្រោះច្រើន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនទាំងសងខាង និងអំពាវនាវឱ្យភាគីទាំងពីរធានាថាប្រជាជនស៊ីវិលនៅតំបន់ព្រំដែនរងផលប៉ះពាល់អាចត្រឡប់ទៅផ្ទះ និងរបររស់នៅធម្មតារបស់ពួកគាត់វិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរំខាន។
៧. កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដំណោះស្រាយដោយសន្តិភាពនៃជម្លោះ និងការគោរពច្បាប់ព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ សម្រាប់ការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
៨. កិច្ចប្រជុំបានជំរុញឱ្យកម្ពុជា និងថៃបង្កើនការអត់ធ្មត់អតិបរមា និងចាត់វិធានការភ្លាមៗឆ្ពោះទៅរកការបញ្ឈប់សកម្មភាពអរិភាពគ្រប់ទម្រង់។ កិច្ចប្រជុំបានអំពាវនាវឱ្យប្រទេសទាំងពីរស្តារឡើងវិញនូវទំនុកចិត្ត និងជំនឿទៅវិញទៅមក និងត្រឡប់ទៅរកកិច្ចសន្ទនាវិញ រួមទាំងតាមរយៈយន្តការទ្វេភាគី ព្រមទាំងប្រើប្រាស់ការិយាល័យល្អៗរបស់ប្រធានអាស៊ាន ស្តារកិច្ចសហប្រតិបត្តិការឡើងវិញលើការជួយសង្គ្រោះមនុស្សធម៌ និងការអនុវត្តការកាត់បន្ថយកងទ័ពតាមបណ្តោយព្រំដែនរួមរបស់ពួកគេក្រោមការតាមដានរបស់ AOT និងគោរពគោលការណ៍ច្បាប់អន្តរជាតិ ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែងចំពោះស្ថានការណ៍។
៩. រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការពិភាក្សាលើការស្តារបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់សកម្មភាពអរិភាព។ គណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញសង្ឃឹមសម្រាប់ការកាត់បន្ថយសកម្មភាពអរិភាពឱ្យបានឆាប់បំផុត។
១០. រដ្ឋមន្ត្រីការបរទេសអាស៊ានបានតាំងចិត្តបន្តតាមដានបញ្ហានេះយ៉ាងដិតដល់។
ដោយ៖ សយ រិទ្ធី
2 860
Multiple announcements will happen tonight from 6pm.
Stay tuned and see you guys tonight.
Hope you like what we had been working on these last couple weeks.
2 860
ប្រជុំ រដ្ឋមន្ត្រី ក្រសួងការបរទេស ASEAN ថ្ងៃនេះ ម៉ោង 3pm នៅ Kuala Lumpur, Malaysia.
សង្ឃឹមថា មានលទ្ធផលវិជ្ជមាន 🙏 ហើយអាចឈានទៅ មានបទឈប់បាញ់ ណាមួយសិន។
កងទ័ព និង ប្រជាជនយើងនៅតាម ព្រុំដែន គាត់លំបាក គ្រប់គ្រាន់ហើយ 😰
ចុង 2025 នេះ គឺជា ពេលវេលា ដែលយើងគ្រប់គ្នា ត្រូវតែចងចាំទុក។ រក្សា រូបភាព និង វីដេអូ ដែលវាបំផ្លាញ ប្រទេសយើង ទុកអោយកូនចៅជំនាន់ក្រោយបាន ឃើញ ហើយខិតខំ រៀតសូត្រ កសាងប្រទេស អោយប្រសើរជាងនេះ។
2 860
ដំបូងគិតថា ខាងក្រសួងការបរទេសចិន ព្យាយាមចេញមុខ ទំនាក់ទំនង ប្រទេសទាំងពីរហើយ ប្រហែល ធូរស្បើយខ្លះ។ ណាមួយក៏ជិតប្រជុំ ក្រសួងការបរទេស ASEAN ថ្ងៃ 22th នេះដែរ។
តែបើមើលសកម្មភាព របស់ពួកវា ដូចវាមិនខ្វល់ស្អីទេ នៅតែបង្ករឿង ដដែល។
យើងសង្ឃឹមថា សង្គ្រាម នឹងឆាប់បញ្ចប់ តែក៏ត្រូវត្រៀមថា បើវាមិនចប់ តើត្រូវធ្វើយ៉ាងមិច? បើចប់ហើយ វានៅបន្តរករឿង រហូត តើត្រូវធ្វើយ៉ាងមិច?
យើងជាប្រជាជនធម្មតា អ្វីដែលអាច ធ្វើបានឥលូវនេះ គឺ ធ្វើអ្វីដែលយើងកំពុងធ្វើ អោយបានល្អបំផុត មិនថា រៀនសូត្រ ធ្វើការ រកស៊ី ចែករំលែក… គួរតែបន្ត ធ្វើវាធម្មតាឡើងវិញ ព្រោះបើ សង្គ្រាម រយះ ពេលយូរ យើងមិនអាចឈឺចាប់ អង្គុយខឹង ធ្វើអីមិនកើតនោះទេ។
ទោះជាយើងចង់ជួយ មូលនិធិផ្សេងៗ ជាលុយ ជាកំលាំងកាយ កំលាំងចិត្ត ក៏យើងខ្លួនឯង ត្រូវតែមានចំណូល មានពេល មានកំលាំងចិត្តដូចគ្នា បានអាច ជួយប្រទេសជាតិរយះពេលយូរបាន។
បើម្នាក់ៗ ឃើញគេចេញរកស៊ី ចេញធ្វើអ្វីមួយ នៅតែបន្ទោសទៀត វានឹងធ្វើអោយ សេដ្ឋកិច្ចខាងក្នុង ក៏ពិបាកដូចគ្នា ហើយយើងមិនអាចជួយបានរយះពេលយូរ។
ចឹងហើយត្រៀមចិត្ត និង ខំប្រឹង រក្សាលំនឹងខ្លួនឯងអោយបានសិនទៅ ហើយជួយទៅតាមលទ្ធភាពដែលយើងមាន អោយបាន យូរអង្វែងវិញ។ ជនភៀសសឹក យើងលើកនេះគឺច្រើនខ្លាំងណាស់ ដែលមិនមែន ជួយ 10 ទៅ 20 ថ្ងៃនេះ ចប់ទេ។
នៅទីនេះយើង នៅតែជា Community តូចមួយ ដែលជជែក ទាក់ទងនឹង Web3, Crypto, Airdrops, Macro economics… ចឹងខ្ញុំនឹងចាប់ផ្តើម ចែករំលែល និង ជជែកជាមួយគ្នា យើងពី រឿងទាំងអស់នោះឡើងវិញ ចាប់ពីសប្តាហ៍ក្រោយទៅ។
ជាក់ស្តែង ការស្ងៀមស្ងាត់មួយរយះនេះ កត្តាចំបង គឺបញ្ហា សង្គ្រាមនឹងហើយ ដែលខ្ញុំ មិនចង់ និយាយរឿងផ្សេងៗ ហើយក៏មិនសូវ ចែកនិយាយពី រឿងសង្គ្រាមច្រើនដូចលើកមុនដែរ ព្រោះមិនមែន ជាគោលដៅ របស់ Community មួយនេះ ហើយយើងក៏មាន ប្រភព ពត៍មាន ផ្លូវការផ្សេងៗ ដែលអាចតាមដានបាន។
រឿងមួយទៀតគឺ ខ្ញុំកំពុងតែ រៀបចំការងារ មួយចំនួន សំរាប់ចុងឆ្នាំនេះ ដែលគួរតែអាច ប្រកាសបាន ក្នុតសប្តាហ៍នេះ តែយើងពន្យាពេល ខ្លះៗ ដោយសារគិតថា ចាំអោយចប់សង្គ្រាម តែ មើលទៅ វាអាចនឹងអូសបន្លាយពេលមួយរយះធំទៀត ហើយខ្ញុំគិតថា វាដល់ពេល ដែលត្រូវចាប់ផ្តើម ធ្វើរឿងទាំងនោះ ដែលបានត្រៀម យូរមកហើយដែរ។
សប្តាហ៍ក្រោយនឹងមាន ការប្រកាសជាច្រើន ដែលខ្ញុំសង្ឃឹមថា ទាំងអស់គ្នា នឹង ចូលចិត្ត ហើយយើងបន្ត ការជជែកគ្នា ពី Web3 បន្តទៀត តែយើងក៏មិនភ្លេចពីប្រទេសជាតិដែរ យើងនឹងព្យាយាម ជួយទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។
ជួបគ្នា សប្តាហ៍ក្រោយ ដែលនឹងមានរឿងជា ច្រើន ត្រូវ ជជែកគ្នា 🙏
2 860
ធ្វើសង្គ្រាម 10ថ្ងៃជាង ឥលូវវាចេញមកប្រកាសថា មិនបានធ្វើ សង្គ្រាមជាមួយ កម្ពុជាទេ តែធ្វើសង្គ្រាមជាមួយ Scam Army។
យកទីតាំងសំខាន់ មិនបាន, ការទូត អន្តរជាតិ ក៏ចាប់ផ្តើម មើលឃើញ ថាវាជាអ្នក មិនចង់ បញ្ឈប់សង្គ្រាម ឥលូវវាប្តូរ Narrative ថាវាធ្វើ ដើម្បីពិភពលោក ចឹងយើង និង គ្រប់ប្រទេសទាំងអស់ គួរតែ ចេញអរគុណ វាផង 🤡។
វាគួរតែយក F-16 ដាក់ប្រទេសវា អោយខ្ទេចដែរ ព្រោះ Scam Online វាក៏ច្រើនដែរ។
អស់ថោកទាបត្រឹមពួកទ័ព សៀមនឹងហើយ។ ស្អីក៏វា និយាយចេញទៅរួច ដែរ។ លើកទុងជាតិ បានតែ 5mn ក៏វាផុសអួត ប្រជាជន វាបានដែរ។
យើងពេលខ្លះ មានអ្នកជិតខាងពិបាក ពេលមានលទ្ធភាព អាចប្តូរផ្ទះ ប្តូរទីលំនៅបាន តែនេះ ប្រទេសជាតិទាំងមូល មិនដឹងថា ទៅលើកដី ប្តូរទីតាំងយ៉ាងមិចកើត។
មានតែខ្លួនយើងខ្លាំងទេ ទើប គេឈប់មើលងាយ។ បើមិនទាន់ជំនាន់យើង ក៏គួរតែអោយជំនាន់កូនចៅយើង ខំរៀនសូត្រ អោយបាន ល្អជាងនេះដែរ។
2 860
Repost from ឯកសារមន្ត្រីសាធារណៈ
ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ នៅម៉ោង ១០យប់នេះ, ម៉ាឡេស៊ីនឹងពង្រាយមន្ត្រី AOT ព្រមទាំង "ដាក់ផ្កាយរណបដែលផ្ដល់ដោយសហរដ្ឋអាម៉េរិក" ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ផងដែរ។
លទ្ធផលនៃការតាមដានការអនុវត្តបទឈប់បាញ់ នឹងត្រូវបង្ហាញនៅថ្ងៃទី១៦ ខែធ្នូ នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
2 860
Repost from FRESH NEWS
BREAKING: ម៉ោងជាង១០ព្រឹក យោធាថៃបន្ដបាញ់ផ្លោងគ្រាប់ចូលដល់ស្រុកបន្ទាយអំពិល និងក្រុងសំរោង
https://fna.asia/2a26d13 🔗JOIN US
2 860
+1
បើតាមមើលអ្វីដែល Trump និយាយ ខ្ញុំគិតថា អាមេរិក ក៏ទទួលបានរបាយការណ៍ជាច្រើន ដែលដឹងថា សៀមវាជាអ្នកបង្ក រឿងដែរ ព្រោះគាត់ប្រើពាក្យ ទាហានថៃដែលជាន់ម៉ីន គឺជា ឧបទេវហេតុ តែថៃបានធ្វើការឆ្លើយតប យ៉ាងខ្លាំង។
ឥលូវអាតុងទីន វាអត់សុខចិត្ត វាថាមិនមែន ឧបទវហេតុ អីទេ ហើយថៃនឹងបន្ត សកម្មភាព រហូតទាល់តែ ពូជចោរ វា មានសុវត្ថិភាព។ សកម្មភាពព្រឹកមិញនេះ បានបញ្ជាក់ច្បាស់ពីជំហរ របស់ពួកវា។
នយោបាយ ពិភពលោក គឺបែបនឹង។ បើយើងខ្សោយ ពិបាក រកយុត្តិធម៍ណាស់។ គេជួយ លក្ខណះ មិនគ្រប់ជ្រុងជ្រោយ ព្រោះផលប្រយោជន៍គេ ជាមួយ សៀម ច្រើនជាង យើង។
តែយ៉ាងណាក៏ដោយខ្ញុំគិតថា Trump គាត់បានព្យាយាម ជួយដែរ ហើយ ដែលគាត់ក៏បានប្រយោជន៍ ចង់បាន ពាន់រង្វាន់នូបែល សន្តិភាព ឆ្នាំក្រោយនេះ។ បើប្រធានាធិបតិ ផ្សេងវិញ ប្រហែលជាមិនសូវខ្វល់ នឹងជម្លោះនេះទេ ហើយ ASEAN វិញ រឹតតែគ្មានឥទ្ធិពល។
យើងអាការពារខ្លួន បានដល់ថ្ងៃនេះ គឺពិតជាខ្លាំងណាស់ ហើយ។ ដក ទ័ព អាកាសចេញ សៀមវាធ្វើអីយើងសឹងមិនបានទេ។ តែបញ្ហាត្រង់ថា យើងត្រូវតែទទួលស្គាល់ថា យើងពិតជាមិនអាច ធ្វើសង្គ្រាមរយះពេលវែងបានទេ។ លុយ, សពាវុធ, ចំនួនទ័ព យើងនឹងតែចាញ់ព្រាបគេ ចឹងហើយបានជាយើងព្យាយាម អត់ធ្មត់ ហើយត្រូវការ សន្តិភាពវិញ។
មានតែរង់ចាំមើល ថាថ្ងៃនេះ ពួកវានៅបន្ត បាញ់ទៀត រឺ អត់?
ព្រឹកមិញនេះ ម៉ោង 6am នៅយើង ប្រហែល 6pm នៅអាមេរិក ដែលអាចគិតថា ជាចុងម៉ោងពេលល្ងាចដែរ ទើបពួកវា ព្យាយាម បង្ហើយ ដូចកាលលើកមុនចឹង។
2 860
+1
បើគិតពី Trump គាត់ផុសថា យល់ព្រម ឈប់បាញ់គ្នា ត្រឹមល្ងាចនេះ តែអត់បញ្ជាក់ម៉ោងច្បាស់។
បើគិត ម៉ោងនៅ New York រឺ Washington គួរតែយប់បាត់ហើយ។ ហើយអាពូជ ចោរនេះ វានៅបាញ់ដដែលនឹង 😡
2 860
អាប៊ិតុងទីន និយាយទូរសព្ទ័ជាមួយ Trump រួចហើយតើ។ ប្រហែលជា រងចាំ Trump ជជែកជាមួយ នាយករដ្ឋមន្ត្រី យើងសិន ទើបដឹងលទ្ធផល។
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
