uk
Feedback
The Web3 Perspective

The Web3 Perspective

Відкрити в Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

Показати більше
2 858
Підписники
-124 години
-147 днів
+8030 день
Архів дописів
កាក់ $TON របស់ Ton Blockchain នឹងប្តូរទៅជា $Gram។ នេះគ្រាន់តែជាការប្តូរ Ticker ប៉ុណ្ណោះ ចឹងអ្នក Hold កាក់ TON តាមដានពត៍មាន ផង
កាក់ $TON របស់ Ton Blockchain នឹងប្តូរទៅជា $Gram។ នេះគ្រាន់តែជាការប្តូរ Ticker ប៉ុណ្ណោះ ចឹងអ្នក Hold កាក់ TON តាមដានពត៍មាន ផង ថាគេនឹងប្តូរពេលណា កុំអោយឆ្ងល់សុខៗ បាត់ កាក់ 😅។ ភាគច្រើន នៅលើ CEX គឺគេនឹងប្តូរ អោយយើង Automatic។ នៅលើ Wallet អាចនឹងប្តូរ Auto រឺ មាន Process តិចតួចនៅលើ Wallet TON។ បើតាមការប្រកាស ប្រហែលជាគេចំណាយពេល 3សប្តាហ៍ ក្នុងការ កែប្រែនេះ ចឹងប្រហែលនឹង ឃើញ Ticker ថ្មីក្នុងខែនេះហើយ។

ថ្ងៃនេះ Web3 GM 🌤 យើង លើកយកពាក្យមួយ ដែលអ្នកជួបមុនគេ ពេលផ្ញើ Crypto លើកដំបូង គឺ Gas Fee។ ពេលយើងផ្ញើ Coin, Swap Token, រឺ ធ្វើ
+3
ថ្ងៃនេះ Web3 GM 🌤 យើង លើកយកពាក្យមួយ ដែលអ្នកជួបមុនគេ ពេលផ្ញើ Crypto លើកដំបូង គឺ Gas Fee។ ពេលយើងផ្ញើ Coin, Swap Token, រឺ ធ្វើប្រតិបត្តិការណ៍ណាមួយលើ Blockchain យើងតែងតែត្រូវបង់ថ្លៃ សេវ៉ា មួយ ដែលគេហៅថា Gas Fee។ តើ Gas Fee ជាអ្វី? វាគឺថ្លៃសំរាប់បណ្តាញ Blockchain ដើម្បីដំណើរការ និង កត់ត្រាប្រតិបត្តិការណ៍របស់យើង។ Blockchain ត្រូវការកុំព្យូទ័ររាប់ពាន់គ្រឿងនៅជុំវិញពិភពលោក ដើម្បីផ្ទៀងផ្ទាត់ និង រក្សាទុកទិន្នន័យ ហើយ Gas Fee គឺជាថ្លៃឈ្នួលសំរាប់ការងារនោះ។ វាមិនមែនជាថ្លៃឥន្ធនៈ ដូចឈ្មោះវាទេ។ ហើយវាក៏មិនមែនជាថ្លៃ ដែល Platform ណាមួយយកចំណេញដែរ។ វាជាថ្លៃរបស់បណ្តាញ Network Blockchain ខ្លួនឯង។ ហេតុអ្វី Gas Fee ឡើងចុះ មិនថេរ? - ពេលបណ្តាញរវល់ មនុស្សច្រើនផ្ញើប្រតិបត្តិការណ៍ក្នុងពេលតែមួយ Gas Fee អាចឡើងខ្ពស់។ - ពេលបណ្តាញទំនេរ Gas Fee ធ្លាក់ចុះវិញ។ - Blockchain/Network ខុសៗគ្នា មាន Gas Fee ខុសៗគ្នា។ ខ្លះថ្លៃ ខ្លះថោក។ ចឹង កុំភ្ញាក់ផ្អើល បើផ្ញើ Coin តម្លៃដូចគ្នា តែថ្លៃ Gas Fee ខុសគ្នា ដោយសារប្រើប្រាស់ Blockchain ផ្សេងគ្នា រឺ ប្រើប្រាស់ពេលវេលា ខុសគ្នា។ តើអ្នកទើបចាប់ផ្ដើម គួរដឹងអ្វីខ្លះ? - មុនផ្ញើ មើល Gas Fee ដែល Wallet បង្ហាញជានិច្ច។ កុំចុច Confirm ដោយមិនមើល ព្រោះពេលខ្លះ Gas Fee ថ្លៃខ្លាំង ជាពិសេស ពេល Network មានសកម្មភាពច្រើន។ បើមិនប្រញាប់ អាចរង់ចាំពេលបណ្តាញទំនេរ ដើម្បីចំណាយ តិច។ - ទុក Coin សំរាប់ Gas Fee ទៅតាម Network នីមួយៗ ក្នុង Wallet ខ្លះ បើយើងប្រើប្រាស់ Web3 ច្រើន។ បើអត់មាន Coin គ្រប់គ្រាន់សំរាប់ Gas មិនអាចធ្វើប្រតិបត្តការណ៍ លើ Blockchain បានទេ។ - ពេលយើងធ្វើប្រតិបត្តិការណ៍ណាមួយ ហើយ វា Failed ដោយសារ ប្រពន្ធ័គាំង រឺ មានអ្នកប្រើប្រាស់ច្រើនពេក ចំណាយ Gas Fee នោះគឺ មិនអាចទាមទារមកវិញបានទេ។ Gas Fee មិនមែនជារឿងគួរបារម្ភទេ។ វាជាផ្នែកធម្មតាមួយ នៃការប្រើ Blockchain។ យើងយល់វាច្បាស់ យើងនឹងប្រើ Wallet បានដោយ សុវត្ថិភាព និង ចំណាយតិច។ Save ទុក ហើយ Share អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបចូល Web3 ថ្មីៗ។ #Web3GM #GasFee #BlockchainBasics ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

BREAKING: គ្រុមហ៊ុន Microstrategy របស់ Michael Saylor បានប្រកាស់លក់ Bitcoin លើកដំបូងក្នុងប្រវត្តិសាស្ត្រចំនួន 32 BTC បន្ទាប់ព
BREAKING: គ្រុមហ៊ុន Microstrategy របស់ Michael Saylor បានប្រកាស់លក់ Bitcoin លើកដំបូងក្នុងប្រវត្តិសាស្ត្រចំនួន 32 BTC បន្ទាប់ពីចាប់ផ្តើមទិញកាលពីខែសីហា 2020 មក -KhmerXBT

វៀតណាមកំពុង ពិភាក្សា ទៅលើ អនុញ្ញាតិ អោយ SME ខ្ចីប្រាក់ពីធនាគារ ដោយ ដាក់ Digital Asset ជាទ្រព្យតំកល់។
វៀតណាមកំពុង ពិភាក្សា ទៅលើ អនុញ្ញាតិ អោយ SME ខ្ចីប្រាក់ពីធនាគារ ដោយ ដាក់ Digital Asset ជាទ្រព្យតំកល់។

GM New Week☀️ Blockchain គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ដែលគេនិយាយអំពីញឹកញាប់បំផុត នៅក្នុងពិភព Crypto និង Web3។ ប៉ុន្តែមនុស្សជាច
+5
GM New Week☀️ Blockchain គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ដែលគេនិយាយអំពីញឹកញាប់បំផុត នៅក្នុងពិភព Crypto និង Web3។ ប៉ុន្តែមនុស្សជាច្រើននៅតែមិនទាន់យល់ច្បាស់ថា វាជាអ្វី និងដំណើរការយ៉ាងណា។ ថ្ងៃនេះ យើងពន្យល់ពីគ្រឹះនៃ Blockchain ជាជំហានៗ ព្រោះមុនពេលនិយាយពី Transaction, Gas Fee រឺ Wallet Address អ្វីៗទាំងអស់នោះ ដើរនៅលើ Blockchain។ 1. Blockchain គឺជាអ្វី? Blockchain គឺជាបច្ចេកវិទ្យាមួយ ដែលប្រើសម្រាប់រក្សាទុក និងចែករំលែកទិន្នន័យ ប្រកបដោយសុវត្ថិភាព តម្លាភាព និងភាពពិបាកក្នុងការកែប្រែ។ ពាក្យ "Blockchain" មានន័យថា "ខ្សែសង្វាក់នៃប្លុក" (Block + Chain)។ ប្លុក (Block) នីមួយៗ ផ្ទុកព័ត៌មានមួយចំនួន ហើយប្លុកទាំងនោះ ត្រូវបានភ្ជាប់គ្នាជាលំដាប់ ដូចជាខ្សែសង្វាក់។ នៅពេលព័ត៌មានត្រូវបានបញ្ចូលទៅក្នុងប្លុក ហើយប្លុកនោះត្រូវបានបញ្ជាក់ត្រឹមត្រូវ វានឹងក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ ដែលពិបាកលុប ឬកែប្រែ។ 2. របៀបដែល Blockchain ដំណើរការ Blockchain ដំណើរការដោយការចែកចាយទិន្នន័យ ទៅកាន់កុំព្យូទ័រជាច្រើននៅក្នុងបណ្តាញ មិនមែនរក្សាទុកនៅកន្លែងតែមួយទេ។ កុំព្យូទ័រទាំងនេះ ត្រូវបានគេហៅថា Node។ នៅពេលមានប្រតិបត្តិការថ្មី ឧទាហរណ៍ ការផ្ទេរប្រាក់ឌីជីថល ប្រតិបត្តិការនោះត្រូវបានពិនិត្យ និងបញ្ជាក់ដោយបណ្តាញជាមុនសិន។ បន្ទាប់មក វានឹងត្រូវបានបញ្ចូលទៅក្នុងប្លុកថ្មី ហើយប្លុកនោះ នឹងភ្ជាប់ទៅនឹងប្លុកមុនៗ។ លក្ខណៈពិសេសមួយរបស់ Blockchain គឺការប្រើប្រាស់វិធីសាស្ត្រគណិតវិទ្យា និងសុវត្ថិភាពឌីជីថល ដូចជា Cryptography ដើម្បីការពារទិន្នន័យ។ ប្រសិនបើនរណាម្នាក់ចង់កែប្រែព័ត៌មាននៅក្នុងប្លុកមួយ គេមិនត្រឹមតែត្រូវកែប្លុកនោះទេ ប៉ុន្តែត្រូវកែប្លុកជាច្រើនបន្តបន្ទាប់នៅក្នុងខ្សែសង្វាក់ ហើយលើសពីនេះ ត្រូវកែលើ Node ភាគច្រើនក្នុងបណ្តាញ ក្នុងពេលដំណាលគ្នា ដែលជារឿងលំបាកខ្លាំងណាស់ ស្ទើរតែធ្វើមិនបាន។ 3. ហេតុអ្វី Blockchain មានសារៈសំខាន់? Blockchain មានសារៈសំខាន់ ព្រោះវាអាចបង្កើតទំនុកចិត្ត ដោយមិនចាំបាច់មានអង្គភាពកណ្តាល។ ក្នុងប្រព័ន្ធធម្មតា យើងត្រូវពឹងផ្អែកលើធនាគារ ក្រុមហ៊ុន ឬអាជ្ញាធរណាមួយ ដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់ព័ត៌មាន។ ប៉ុន្តែជាមួយ Blockchain ការផ្ទៀងផ្ទាត់អាចធ្វើឡើងដោយបណ្តាញ និងអ្នកប្រើប្រាស់ជាច្រើន ដែលធ្វើឱ្យប្រព័ន្ធមានតម្លាភាព និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។ ឧទាហរណ៍ដ៏ល្បីបំផុតនៃ Blockchain គឺ Bitcoin។ Bitcoin ប្រើ Blockchain ដើម្បីកត់ត្រាការផ្ទេរប្រាក់ឌីជីថលរវាងអ្នកប្រើប្រាស់។ ទោះជាយ៉ាងណា Blockchain មិនត្រឹមតែប្រើសម្រាប់រូបិយប័ណ្ណឌីជីថលប៉ុណ្ណោះទេ។ វាក៏អាចប្រើក្នុងវិស័យផ្សេងៗ ដូចជា សុខាភិបាល អចលនទ្រព្យ ការដឹកជញ្ជូន ការបោះឆ្នោត ការគ្រប់គ្រងឯកសារ និងការតាមដានប្រភពផលិតផល។ 4. អត្ថប្រយោជន៍របស់ Blockchain អត្ថប្រយោជន៍សំខាន់មួយរបស់ Blockchain គឺសុវត្ថិភាព។ ដោយសារទិន្នន័យត្រូវបានចែកចាយទៅកាន់កុំព្យូទ័រច្រើន ការវាយប្រហារលើកន្លែងតែមួយ មិនងាយបំផ្លាញប្រព័ន្ធទាំងមូលបានទេ។ អត្ថប្រយោជន៍មួយទៀតគឺតម្លាភាព ព្រោះប្រតិបត្តិការជាច្រើនអាចត្រូវបានពិនិត្យដោយសមាជិកក្នុងបណ្តាញ។ លើសពីនេះ Blockchain អាចជួយកាត់បន្ថយថ្លៃចំណាយ និងពេលវេលា ដោយកាត់បន្ថយតួនាទីរបស់ភាគីកណ្តាល។ 5. បញ្ហាប្រឈមរបស់ Blockchain ទោះបីជា Blockchain មានអត្ថប្រយោជន៍ច្រើន ក៏វាមានបញ្ហាប្រឈមផងដែរ។ បញ្ហាមួយគឺការប្រើប្រាស់ថាមពលខ្ពស់ ជាពិសេសក្នុងប្រព័ន្ធខ្លះ ដែលប្រើវិធីបញ្ជាក់ប្រតិបត្តិការដូចជា Proof of Work។ បញ្ហាផ្សេងទៀតរួមមាន ល្បឿនប្រតិបត្តិការមិនទាន់លឿនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់មួយចំនួន ការយល់ដឹងរបស់សាធារណជននៅមានកម្រិត និងបទប្បញ្ញត្តិច្បាប់នៅតែបន្តអភិវឌ្ឍ។ 6. សរុបមក Blockchain គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូររបៀបដែលមនុស្ស និងអង្គភាពរក្សាទុក ចែករំលែក និងផ្ទៀងផ្ទាត់ទិន្នន័យ។ វាផ្តល់នូវសុវត្ថិភាព តម្លាភាព និងទំនុកចិត្តក្នុងបណ្តាញឌីជីថល។ ទោះបីជាវានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ Blockchain កំពុងក្លាយជាគ្រឹះសំខាន់ សម្រាប់នវានុវត្តន៍ក្នុងពិភពឌីជីថល ទាំងនាពេលបច្ចុប្បន្ន និងអនាគត។ Save ទុក និង Share អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបស្វែងយល់ពី Web3 ថ្មីៗ។ #Web3GM #Blockchain #Web3Education ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

ពី Traditional Finance ទៅ Web3 Finance៖ ស្វែងយល់អំពី Loan | EP 29 នៅក្នុង Episode ថ្មីនេះរបស់ The Web3 Perspective យើងនឹងនិយា
ពី Traditional Finance ទៅ Web3 Finance៖ ស្វែងយល់អំពី Loan | EP 29 នៅក្នុង Episode ថ្មីនេះរបស់ The Web3 Perspective យើងនឹងនិយាយអំពីរបៀបដែល Loan ដំណើរការនៅក្នុងពិភពហិរញ្ញវត្ថុទាំង Traditional Finance និង Web3 Finance ហើយស្វែងយល់ពីភាពខុសគ្នា អត្ថប្រយោជន៍ និងហានិភ័យរបស់ប្រព័ន្ធទាំងពីរ 🔥 💡 អ្វីដែលអ្នកនឹងរៀន៖ • តើ Loan គឺជាអ្វី ហើយហេតុអ្វីវាមានសារៈសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ? • ភាពខុសគ្នារវាង Traditional Finance និង Web3 Finance • របៀបដែល Lending និង Borrowing ដំណើរការនៅក្នុង Web3 • តើ CEX Loan និង DEX Loan ខុសគ្នាយ៉ាងដូចម្តេច? • អត្ថប្រយោជន៍ និងហានិភ័យនៃការខ្ចីប្រាក់ក្នុង Web3 • តើ Collateral និង Liquidation មានតួនាទីអ្វី? • អ្វីដែលអ្នកគួរដឹងមុនពេលប្រើប្រាស់ Loan Platforms វីដេអូនេះសាកសមសម្រាប់អ្នកដែលចង់ស្វែងយល់អំពី Crypto, Blockchain, DeFi, Lending Protocols និងអ្នកដែលចង់យល់កាន់តែច្បាស់អំពីអនាគតនៃហិរញ្ញវត្ថុឌីជីថល 🌏✨ 🎙️ ចូលរួមស្វែងយល់ជាមួយពួកយើងថា តើបច្ចេកវិទ្យា Blockchain កំពុងផ្លាស់ប្តូររបៀបដែលមនុស្សអាច "ខ្ចី" និង "ឱ្យខ្ចី" ទ្រព្យសម្បត្តិឌីជីថលយ៉ាងដូចម្តេច។ 🙏Present to you by Bitget - Experience UEX on Bitget Now - Join BGB Holder Channel - Join BGB Holder Group Chat 📱Video: YouTube | Facebook 🎤Audio: Substack | Spotify | Apple Podcasts ————————— ⚡️️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

GM ⛅️ Sunday យើងបានបង្កើត Content Series មួយឈ្មោះ “Web3 GM” ដែលផុសរៀងរាល់ព្រឹក ហើយចែករំលែកចំណេះដឹងខ្លីៗ គោលដៅសំរាប់អ្នកថ្មីៗ
GM ⛅️ Sunday យើងបានបង្កើត Content Series មួយឈ្មោះ “Web3 GM” ដែលផុសរៀងរាល់ព្រឹក ហើយចែករំលែកចំណេះដឹងខ្លីៗ គោលដៅសំរាប់អ្នកថ្មីៗ ដែលចង់ស្វែងយល់ពី Web3។ វាជាប្រភេទ Glossary, Did you know?, Safety, Quote, Fun Fact….។ សប្តាហ៍ដំបូងនេះ យើងបាន បង្កើត 5 GM រួចហើយ សង្ឃឹមថា ទាំងអស់គ្នា បាន អាន។ បើមិនទាន់បាន អានទេ អាចមើលតាម Link ខាងក្រោមបាន។ - GM01: តើ Seed Phrase ជាអ្វី? - GM02: កុំ Screenshort Seed Phrase - GM03: តើ Crypto Wallet រក្សាទុក Coins របស់យើង មែនរឺទេ? - GM04: តើនរណា បង្កើត Bitcoins? - GM05: តើនរណាជា Satoshi Nakamoto? អរគុណសំរាប់អ្នកដែលបាន អាន ហើយជួយចែករំលែក បន្ត 🙏 សប្តាហ៍ក្រោយយើងនឹងបន្ត ចែករំលែក Topic ផ្សេងៗ ទៀត។ ខ្ញុំខ្លួនឯងផ្ទាល់បាន រៀនច្រើនពី Web3 កាលពី Bear market 2022 មក។ ពេលទីផ្សារ Boring គឺជាពេលវេលា ល្អបំផុតសំរាប់ រៀនសូត្រ, ស្វែងយល់ ពី អ្វីមួយ ដែលយើងចាប់អារម្មណ៍។ នៅក្នុង Web3 មានរឿងច្រើនណាស់ ដែលយើង គួរសិក្សា ស្វែងយល់ និង សាកល្បង។ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

សុំទោសផង ប្អូនៗ អ្នករៀន Graphic Design 😭😭😭 មិចៗ យើងប្តូរមក រៀន Trade វិញមក 😰

GM GM🌤 ថ្ងៃនេះ យើងបន្តពីម្សិលមិញ ដោយនិយាយទៅលើ Mystery ដ៏ធំបំផុតមួយក្នុង Crypto៖ តើនរណាជា Satoshi Nakamoto? ជាង 15 ឆ្នាំមកនេះ
+4
GM GM🌤 ថ្ងៃនេះ យើងបន្តពីម្សិលមិញ ដោយនិយាយទៅលើ Mystery ដ៏ធំបំផុតមួយក្នុង Crypto៖ តើនរណាជា Satoshi Nakamoto? ជាង 15 ឆ្នាំមកនេះ មាន News, Magazine, Court, Documentary, Journalist, Investigator និង Crypto Community ជាច្រើន បានព្យាយាមស្វែងរកថា អ្នកបង្កើត Bitcoin ពិតប្រាកដជានរណា? អានអត្ថបទពេញ នៅលើ Facebook

មិនមែន Trade future ត្រូវតែ ចេះដើម្បី Trade ទេ។ វាជា ឧបករណ៍ រឺ សេវ៉ាកម្ម ហិរញ្ញវត្ថុមួយ ដែលយើងគួរ ស្វែងយល់ ហើយប្រើវា ជាប្រយោជ
+1
មិនមែន Trade future ត្រូវតែ ចេះដើម្បី Trade ទេ។ វាជា ឧបករណ៍ រឺ សេវ៉ាកម្ម ហិរញ្ញវត្ថុមួយ ដែលយើងគួរ ស្វែងយល់ ហើយប្រើវា ជាប្រយោជន៍ តាមស្ថានភាពជាក់ស្តែង។ ពិតណាស់វា មានហានិភ័យ ទោះជា យើង Hedge ក៏ដោយ ព្រោះអាច Liquidate ដូចគ្នា បើ Margin មិនគ្រប់។ ករណីបែបនេះ ខ្ញុំធ្លាប់ចែករំលែក ច្រើនដងហើយ កាលពីឆ្នាំមុន ដោយសារយើងមាន Airdrops និង ICO ច្រើន ដែល អាចត្រូវស្វែងរក Pre Market រឺ Future Market ដើម្បី Hedge position របស់យើង។ ករណី Projects Ethereum Gas (GWEI) នេះ ជាក់ស្តែង គឺបាន Airdrops យូរហើយ ហើយអ្នកដែល Claim ដំបូងៗ គឺគេ Unlock តាំងពី 3ខែ មុនមកម្លេះ តែថ្ងៃដែលគេ Claim ខ្ញុំចូលទៅមើលទើបដឹងថា ខ្លួនឯង ភ្លេច Unstake នៅថ្ងៃ Claim ទើបចាប់ផ្តើម Unstake ម្តងទៀត ដែលត្រូវរងចាំ 3ខែ។ 3ខែ មុន បើខ្ញុំ Claim អាចលក់បានប្រហែល 100$ ជាង។ តែឥលូវនេះកាក់ នេះឡើងថ្លៃគួរសម ហើយ Airdrops របស់ខ្ញុំឡើងដល់ 400$ ជាង។ តែអំឡុងពេលចាំ Unstake ខ្ញុំបាន Hedge position នេះរយះពេល ប្រហែល មួយខែជាង ដែរហើយ ដោយ DCA Short លើ Bitget។ វាជួយអោយខ្ញុំ Lock profit នៅតំលៃប្រហែល 0.12$ ទោះជា កាក់នេះចុះដល់តំលៃណាក៏ដោយ ព្រោះ ពេលខ្ញុំ Claim ហើយលក់ និង បិទ Position ព្រមគ្នា យើងនឹងឃើញ លុយដែលយើងទទួលបាន ទាំងអស់ ប្រហែល នឹង យើងលក់ 0.12$ នោះ។ ករណីនេះដោយសារតែ ខ្ញុំ Hedge 100% នៃ Airdrop តែពេលខ្លះ យើងអាច Hedge ត្រឹម 30%, 50%….ទៅតាម Risk management របស់យើង រៀងៗខ្លួន។ សំរាប់ហានិភ៏យ វិញ - យើងអាចនឹងបាត់ឧកាសចំណេញច្រើនជាងនេះ បើកាក់នេះ ឡើងលើស 0.12$ នៅថ្ងៃដែលយើង Claim ហើយលក់ ព្រោះ កាក់លក់បានថ្លៃ តែយើង ខាត Future position។ - Future position អាចនឹង Liquidate បើយើងមិនមាន Margin គ្រប់គ្រាន់ ចឹងចុងក្រោយ ចង់ Hedge airdrops បែរជាខាត ទៅវិញ។ - បញ្ហាធំ គឺពេលខ្លះ Margin សមរម្យ តែវាជា កាក់ Scam Pump ដូចយើងធ្លាប់ឃើញកន្លងមក ក៏អាចធ្វើអោយយើង Liquidate Short position នឹងដូចគ្នា។ ការកាត់បន្ថយហានិភ័យគឺ DCA, កុំ Hedge ម្តងទាំងអស់ ហើយព្យាយាម កុំប្រើ Leverage ធំ។ កាន់តែ តូច កាន់តែ ងាយគ្រប់គ្រង ហានិភ័យ។ តាមពិត ខ្ញុំប្រើ 10x នឹងច្រើនពេកហើយ 😅។ ជំរើសល្អបំផុតគឺ 1x ធម្មតា គ្រាន់តែ ត្រូវការ Margin ច្រើន ស្មើរនឹង Airdrops របស់យើងបើចង់ លក់ទាំងអស់។ Position ខាងលើ Hold មួយខែជាង គ្រាន់តែ ចំណេញ Funding fee ប្រហែល 24$ ដែរ។ Funding fee នេះក៏ជារឿង ត្រូវមើលដែរ បើ Position ធំ ព្រោះ អាចចំណេញ តែក៏អាចខាត ដោយសារវាដែរ។ នៅលើ Bitget future position ខ្ញុំឃើញមាន បង្ហាញ នៅក្នុង Realize PNL ងាយស្រួលមើល។ CEX ណាក៏មាន ពត៍មាន នេះដែរ គ្រាន់តែ ពេលខ្លះពិបាកត្រូវចូលមើល History ទើបឃើញ។ គ្រាន់តែចែករំលែក ការ ប្រើប្រាស់ Future market ដើម្បី Hedge Airdrops រឺ កាក់ដែលយើងជាប់ Stake តែប៉ុណ្ណោះ មិនមែន ជំរុញ អោយ Trade ទេ ហើយក៏មិនមាន ស្រួល និង ចំណេញបែបនឹង រហូតដែរ។ ត្រូវ ប្រុងប្រយត្ន័ដូចគ្នា ព្រោះអាចអោយយើងខាត លើសដើម។

តើនរណាបង្កើត Bitcoin? រហូតមកដល់ថ្ងៃនេះ សឹងតែគ្មាននរណាដឹងច្បាស់ទេ។ មនុស្សម្នាក់ រឺ អាចថាជាក្រុមណាមួយ ឈ្មោះ "Satoshi Nakamoto"
+3
តើនរណាបង្កើត Bitcoin? រហូតមកដល់ថ្ងៃនេះ សឹងតែគ្មាននរណាដឹងច្បាស់ទេ។ មនុស្សម្នាក់ រឺ អាចថាជាក្រុមណាមួយ ឈ្មោះ "Satoshi Nakamoto" បានចេញ Bitcoin Whitepaper នៅខែតុលា ឆ្នាំ 2008 ហើយបើក Network ដំបូងនៅខែមករា ឆ្នាំ 2009 ដែលគេហៅថា Genesis Block។ រយះពេលប្រហែល 2 ឆ្នាំ បន្ទាប់ពីបើក Network, គាត់នៅសកម្ម ដោយ សរសេរ Code, ឆ្លើយតបជាមួយ Developer នៅលើ Forum, និង ជួយដោះស្រាយ Bug ដំបូងៗ នៃ Protocol។ តែ នៅខែមេសា ឆ្នាំ 2011, គាត់បានផ្ញើសារចុងក្រោយ ទៅ Developer Community ខ្លីៗ ថា "I've moved on to other things" ហើយ បាត់ខ្លួន បាត់ដាន រហូតមកដល់ឥលូវ។ - BTC ដែល Mine ដំបូងៗ ប្រមាណ 1 លាន Coin (សឹងតែ 5% នៃ BTC ទាំងអស់) ស្ថិតនៅក្នុង Wallet របស់គាត់ - រហូតមកដល់ឆ្នាំ 2026 នេះ, BTC ទាំងនោះ មិនដែលត្រូវបាន ផ្លាស់ទីសូម្បីតែ 1 Coin។ 15 ឆ្នាំ គឺនៅស្ងៀម។ តម្លៃ Coin ទាំងនោះ បើគិតលើតម្លៃ Bitcoin សព្វថ្ងៃ, គឺលើស 80 ពាន់លាន USD។ មនុស្សម្នាក់ (រឺ ក្រុមមួយ) ដែលកាន់ លុយ ច្រើនយ៉ាងនេះ តែ មិន ប្រើ វា សោះ។ ជាក់ស្តែងនេះ គឺជា ចំនុចសំខាន់ មួយ នៅក្នុង ប្រវត្តិសាស្ត្រ Crypto។ រឿងនេះ អត់មែនត្រឹមតែជា Fun Fact ទេ។ វាបង្ហាញចំនុចស្នូលនៃ Bitcoin។ - វាអត់មាន CEO។ - វាអត់មាន ក្រុមហ៊ុន។ - វាអត់មាន Foundation ដែលគ្រប់គ្រងពីលើ។ Network ដើរបានដោយខ្លួនវាផ្ទាល់ ដោយ Miners រាប់រយពាន់នាក់ នៅជុំវិញ ពិភពលោក រាប់ឆ្នាំ មកហើយ ទោះអ្នកបង្កើតវា បាត់ខ្លួនក៏ដោយ។ ចឹងហើយ ពេលនរណាសួរ ថា Bitcoin អត់មានម្ចាស់ ដើរបានយ៉ាងម៉េច? ចំលើយ គឺ វា Design អោយដើរ បែបនេះ តាំងពីដំបូងមកម្លេះ។ វាជា Decentralized System ពិតប្រាកដ មួយ ដែលអត់ ពឹងផ្អែក លើ មនុស្ស ណាម្នាក់ ឡើយ។ Satoshi បាត់ខ្លួន ហើយ Bitcoin នៅដើរធម្មតារហូត។ នោះគឺជា ការ បញ្ជាក់ ល្អជាងគេ។ ស្អែក យើងនិយាយបន្ត ពី រឿងគួរអោយចាប់អារម្មណ៍ មួយចំនួន៖ មាន News, Court, និង Movie Documentary ច្រើន ដែលបានព្យាយាមស្វែងរក ថា នរណាជា Satoshi។ មាន អ្នកណាខ្លះ ដែលគេ សង្ស័យ ច្រើនជាងគេ? តើគេ ប្រើ វិធី យ៉ាងម៉េច ដើម្បីរក គាត់? ស្អែក យើងនិយាយពីចំនុចទាំងនេះ។ Save ទុក ហើយ Share រឿងគួរអោយ ចាប់អារម្មណ៍ ទាំងនេះ អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែល ទើបចូល Web3 ថ្មីៗ។ #Web3GM #Bitcoin #Decentralized #SatoshiNakamoto ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

GM Dell ឡើងដល់ $430 នៅព្រឹកនេះ 😱 -KhmerXBT
GM Dell ឡើងដល់ $430 នៅព្រឹកនេះ 😱 -KhmerXBT

BTC បន្ទាប់ពី លឺ Trump និយាយថា “Trump will never let Crypto Down” 🫡
BTC បន្ទាប់ពី លឺ Trump និយាយថា “Trump will never let Crypto Down” 🫡

ភាគហ៊ុនក្រុមហ៊ុន Dell បានហក់ឡើង 50% ពី $215 មកដល់ $318 ក្នុងមួយហ៊ុន 20 ថ្ងៃក្រោយ Trump បានប្រកាសជាសាធារណៈឲ្យទិញ Trump is our
ភាគហ៊ុនក្រុមហ៊ុន Dell បានហក់ឡើង 50% ពី $215 មកដល់ $318 ក្នុងមួយហ៊ុន 20 ថ្ងៃក្រោយ Trump បានប្រកាសជាសាធារណៈឲ្យទិញ Trump is our biggest KOL 🙆‍♂️ មានអ្នកបានតាម Signal Trump អត់? -KhmerXBT

GM Trump ទើបចេញមកសន្យារថានឹងមិនធ្វើឲ្យ Crypto Down នុះទេ -KhmerXBT
GM Trump ទើបចេញមកសន្យារថានឹងមិនធ្វើឲ្យ Crypto Down នុះទេ -KhmerXBT

GM GM 🌤 ថ្ងៃនេះ យើងមកបំបាត់ការយល់ច្រឡំធំមួយ ដែលអ្នកទើបចូល ថ្មីៗ ច្រើនមាន ពេលប្រើ Crypto Wallet ដំបូងៗ។ បញ្ហានេះ ក៏ធ្លាប់មាន
+3
GM GM 🌤 ថ្ងៃនេះ យើងមកបំបាត់ការយល់ច្រឡំធំមួយ ដែលអ្នកទើបចូល ថ្មីៗ ច្រើនមាន ពេលប្រើ Crypto Wallet ដំបូងៗ។ បញ្ហានេះ ក៏ធ្លាប់មាន Community ជាច្រើនធ្លាប់ សួរនាំផងដែរ។ ❌Myth: Wallet App គឺជា កន្លែងរក្សាទុក Digital Asset របស់យើង។ ✅Reality: Digital Asset របស់យើង មិនបាននៅក្នុង Wallet App ទេ។ វាស្ថិតនៅលើ Blockchain។ Wallet App ដែលយើងស្គាល់ និង ទុកចិត្ត ដូចជា Rabby, Metamask, Zerion ជាដើម គ្រាន់តែជា App ផ្ទុក Seed Phrase និង Private Key ហើយ Key ទាំងនេះ បញ្ជាក់ថា Coin នៅលើ Blockchain នោះ ជារបស់យើង ហើយ អនុញ្ញាតអោយយើង ផ្ទេរ រឺ ធ្វើប្រតិបត្តិការណ៍ណាមួយបាន។ តើ ហេតុអ្វីបាន វាជាចំនុចសំខាន់ គួរយល់ដឹង? - បើយើង លុប Wallet App ចេញ រឺ បាត់ ទូរស័ព្ទ, Coin របស់យើង មិនបាត់ទេ ព្រោះវានៅលើ Blockchain ដដែល។ យើងគ្រាន់តែ Restore ដោយ Seed Phrase លើ ទូរស័ព្ទផ្សេង រឺ Wallet App ផ្សេង យើងនឹងឃើញ ហើយអាចប្រើប្រាស់ ទ្រព្យ Digital របស់យើងវិញធម្មតា។ - បើ Key (Seed Phrase / Private Key) របស់យើង មានគេឃើញ មានគេយកបាន, គ្មាន App ណា, គ្មាន Blockchain ណា អាចទប់ស្កាត់ វាបានទេ ព្រោះអ្នកណាកាន់ Key អ្នកនោះគ្រប់គ្រង ទ្រព្យ ទាំងនោះបាន។ ការព្យាយាមជួយ ទៅលើ ករណីធំៗមួយចំនួន គឺជាការ អនុវត្ត ច្បាប់ ហើយភាគច្រើនជួយបានពីខាង Centralize Exchange ដែលគាត់អាច Block Fund ទាំងនោះបាន។ តែបើយើងនិយាយ ពី សកម្មភាពលើ Blockchain វិញ សឹងតែមិនមានអ្នក​ណា ដែលមកជួយយើងបានឡើយ។ ឧទាហរណ៍ ជាក់ស្តែង មនុស្សជាច្រើន ប្ដូរ ទូរស័ព្ទ Smartphone ច្រើនដង។ - ពួកគាត់ខ្លះ ព្រួយបារម្ភ ខ្លាចបាត់ Coin របស់ខ្លួន ពេលប្ដូរ ទូរស័ព្ទថ្មី រឺ មួយទៀត គាត់ធ្លាប់ប្រើ Wallet ណាមួយហើយ គាត់មិនហានប្តូរ ទៅ Wallet ថ្មីទេ ព្រោះយល់ច្រលំថា កាក់, NFT របស់គាត់ ទាំងអស់នៅលើ Wallet ចាស់នឹង។ ការពិត, Coins រឺ NFT មិនបាននៅក្នុង ទូរស័ព្ទ រឺ Wallet ទេ។ វានៅលើ Blockchain ដដែល។ បើយើងមាន Seed Phrase, យើងចូលទៅមើល រឺ ប្រើប្រាស់វា បាន ទោះនៅលើទូរស័ព្ទ រឺ Wallet ណាក៏ដោយ។ - ផ្ទុយទៅវិញ, បើបាត់ Seed Phrase, ទោះ ទូរស័ព្ទ នៅជាមួយយើង, Wallet App មាន Password ក៏ដោយ ក៏គេនៅតែ អាចយក ទ្រព្យ Digital របស់យើងបានដែរ។ ចឹង ការការពារ Key (Seed Phrase និង Private Key) គឺជា រឿងសំខាន់ បំផុត ក្នុង Web3។ - គ្មាន អ្នកណា, ក្រុមការងារ, dApp, Website ណាមួយ ដែលចាំបាច់ត្រូវការ Seed Phrase របស់យើងទេ ចឹងហើយ សូមប្រុងប្រយត្ន័។ Save ទុក ហើយ Share អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបចូល Web3 ថ្មីៗ។ #Web3GM #CryptoWallet #Blockchain #Web3Wallet ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

បុគ្គលិកក្រុមហ៊ុន Samsung ផ្នែក Semiconductor ជាពិសេសខាង Memory Chip នឹងទទួលបានប្រាក់ឧបត្ថម្ភ 30ទៅ40មុឺនដុល្លារក្នុងម្នាក់ ជា
បុគ្គលិកក្រុមហ៊ុន Samsung ផ្នែក Semiconductor ជាពិសេសខាង Memory Chip នឹងទទួលបានប្រាក់ឧបត្ថម្ភ 30ទៅ40មុឺនដុល្លារក្នុងម្នាក់ ជាភាគហ៊ុន Samsung 😱 -KhmerXBT

ថ្ងៃនេះ Web3 GM 🌤 យើងបន្តពីម្សិលមិញ ដោយការនិយាយពី កំហុសមួយ ដែលអ្នកទើបចូល ថ្មីៗ ច្រើនធ្វើជាមួយ Seed Phrase គឺការ Screenshot S
+3
ថ្ងៃនេះ Web3 GM 🌤 យើងបន្តពីម្សិលមិញ ដោយការនិយាយពី កំហុសមួយ ដែលអ្នកទើបចូល ថ្មីៗ ច្រើនធ្វើជាមួយ Seed Phrase គឺការ Screenshot Seed Phrase រឺ កត់ទុកក្នុង Noted App ក្នុង ទូរស័ព្ទ។ មើលទៅហាក់ដូចជាមិនមានបញ្ហា ព្រោះវាជាវិធីដែលឆាប់រហ័ស និង ងាយ។ តែវាជាមធ្យោបាយ ដែលបង្កអោយលេចធ្លាយ Seed Phrase លឿនជាងគេមួយ។ ហេតុអ្វី? - ទូរស័ព្ទ Smartphone សព្វថ្ងៃ, Photo និង Noted ភាគច្រើនត្រូវបាន Sync ទៅ Cloud ដោយស្វ័យប្រវត្តិ ដូចជា Google Photos, iCloud, រឺ Backup app ផ្សេងៗ។ មានន័យថា Seed Phrase នោះ មិនបាននៅតែលើទូរស័ព្ទយើងទេ។ វាស្ថិតលើ Server របស់ Google រឺ Apple ផងដែរ។ បើ Account Cloud នោះត្រូវ Hack, រឺ មាននរណាម្នាក់ login ចូលបាន, គេអាចទាញយក Photo, Noted ទាំងអស់ រួមទាំង Seed Phrase របស់យើង។ - ហើយវាមិនមែនត្រឹមតែ Cloud ទេ។ Malware រឺ Spyware ខ្លះ ដែលដំឡើងក្នុង ទូរស័ព្ទ ដោយចេតនា ឬ មិនចេតនា (ឧទាហរណ៍ Click link ខុស រឺ Install App ពី Source មិនច្បាស់) ក៏អាចមើល Gallery, ថត Screenshot ដោយខ្លួនវាផ្ទាល់, រឺ Read Clipboard បានដែរ។ ចឹង Seed Phrase ដែលរក្សាក្នុង ទូរស័ព្ទ Smartphone មិនមែនកន្លែងសុវត្ថិភាពទេ។ - បញ្ហាធំមួយទៀត គឺ ពេលខ្លះយើងមិនចាប់អារម្មណ៍ រឺ ភ្លេចខ្លួនថា មាន Screenshot រឺ Noted Seed Phrase នៅក្នុង ទូរសព្ទ័ ព្រោះថា យើងមិនសូវចាំបាច់ត្រូវការ ប្រើប្រាស់វា ញឹកញាប់ ចឹងហើយពេលខ្លះយើងអោយ ទូរសព្ទ័ អ្នកដ៏ទៃខ្ចីប្រើ រឺ ក៏យកទូរសព្ទ័ទៅជួសជុល ជាដើម ដែលវានឹងអាចបង្ក អោយលេយធ្លាយ ពត៍មានទាំងនោះ ដោយប្រការណាមួយ។ តើគួរធ្វើយ៉ាងម៉េច ទើបមានសុវត្ថិភាពខ្ពស់? - វិធីការពារ ដែលសុវត្ថិភាពជាងគេ គឺវិធី Old School: សរសេរ Seed Phrase លើ ក្រដាស ហើយទុកវាកន្លែងដែលមាន សុវត្ថិភាព។ - សំរាប់អ្នកដែលគិតរយះពេលវែង, អាចប្រើ Steel Plate (Metal Backup) ដែលធន់នឹង ទឹកនិងភ្លើង ដើម្បីរក្សា ពាក្យ Seed Phrase ទាំងនោះ អោយមានសុវត្ថិភាពខ្ពស់។ - Seed Phrase គួរ វាយ ចូលតែកន្លែងមួយប៉ុណ្ណោះ គឺ Wallet App ដែលយើងស្គាល់ និង ទុកចិត្ត ពេលយើងចង់ Restore ដើម្បីប្រើប្រាស់។ គ្មាន អ្នកណា, ក្រុមការងារ, dApp, Website ណាមួយ ដែលចាំបាច់ត្រូវការ Seed Phrase របស់យើងទេ ចឹងហើយសូមប្រុងប្រយត្ន័។ ចំណាំចុងក្រោយ៖ - កុំ Copy ដាក់ Notes App។ - កុំ Save ជា Password ក្នុង Browser។ - កុំ ផ្ញើខ្លួនឯងតាម Telegram រឺ Messenger។ - ហើយ ចុងក្រោយ, កុំ Screenshot។ ប្រយត្ន័ បន្តិច ថ្ងៃនេះ ល្អជាងស្ដាយ ក្រោយ។ Save ទុក ហើយ Share អោយ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលទើបចូល Web3 ថ្មីៗ។ យើងនឹងបន្តនិយាយ ពី Topic ផ្សេងៗទៀតទាក់ទងនឹង Crypto, Web3, Macro Economics... នៅក្នុង Web3 GM Series នេះ។ #Web3GM #CryptoSecurity #SeedPhrase #Safety ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR

Bitget បានបង្កើត Reality ជាក្រុមហ៊ុន ថ្មីមួយ នៅក្រោម Bitget ដែលជា Projects RWA។ គេនឹង Tokenized Real World Asset ដែលភាគច្រើន
Bitget បានបង្កើត Reality ជាក្រុមហ៊ុន ថ្មីមួយ នៅក្រោម Bitget ដែលជា Projects RWA។ គេនឹង Tokenized Real World Asset ដែលភាគច្រើន ជា Stock, ETF ដូចដែលយើងធ្លាប់ឃើញពីមុនមក របស់ XStock, រឺ Ondo។ ប្រភេទ rToken នេះ នឹង Back 1:1 ជាមួយ Asset។ បច្ចុប្បន្ន Bitget បានសហការណ៍ជាមួយ Ondo ក្នុងការ នាំយក Stock មក Trade លើ CEX របស់ខ្លួន។ ការ បង្កើត RWA Projects ដោយខ្លួនឯងបែបនេះ អាចនឹងជា Trends មួយទៀត ដូចយើងធ្លាប់ឃើញ CEX ធំៗ ភាគច្រើន ព្យាយាម បង្កើត Blockchain, Wallet, Stable coins របស់ខ្លួន។ គេទើបតែប្រកាស ថ្ងៃនេះ ចឹងមិនទាន់ច្បាស់ថា នឹងចាប់ផ្តើម Live trading នៅពេលណាទេ។ មានក្រុមហ៊ុន កាន់តែច្រើន យើងកាន់តែមាន ជំរើស។ បញ្ហានៅត្រង់ថា ត្រូវរៀន សូត្រ អោយបានច្រើន ហើយត្រូវមាន ទុនវិនិយោគដែរ 😅។ More info: https://x.com/realityfi_xyz/status/2059213012339433811?s=46

#NFA Here's my stock holding disclosure: • Micron $MU • Google $GOOGL • Intel $INTC • SK HYNIX $SKHYNIX • Ishares Msci South
#NFA Here's my stock holding disclosure: • Micron $MU • Google $GOOGL • Intel $INTC • SK HYNIX $SKHYNIX • Ishares Msci South Korea ETF $EWY • CoreWeave $CRWV • IREN $IREN • Marvell Technology $MRVL • Onsemi $ON • Nebius Group $NBIS You guys can buy these stock as spot on Bitget and Kraken Again #NFA just what I'm holding -KhmerXBT