uk
Feedback
ABA Bank

ABA Bank

Відкрити в Telegram

Check out ABA’s official Telegram channel to get our latest news and genuine information. 💬 Personal chat https://t.me/ababankcontactcentre 👨‍👧‍👦 Telegram group https://t.me/ABABankChat 🙏 Help us level up our channel https://t.me/boost/ABABank

Показати більше

📈 Аналітичний огляд Telegram-каналу ABA Bank

Канал ABA Bank (@ababank) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 75 959 підписників, посідаючи 1 261 місце в категорії Економіка та фінанси та 29 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 75 959 підписників.

За останніми даними від 03 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -384, а за останні 24 години на -36, загальне охоплення залишається високим.

  • Статус верифікації: Верифікований (Офіційно підтверджено Telegram)
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.70%. Протягом перших 24 годин після публікації контент зазвичай збирає 7.24% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 8 127 переглядів. Протягом першої доби публікація в середньому набирає 5 499 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 49.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
Check out ABA’s official Telegram channel to get our latest news and genuine information. 💬 Personal chat https://t.me/ababankcontactcentre 👨‍👧‍👦 Telegram group https://t.me/ABABankChat 🙏 Help us level up our channel https://t.me/boost/ABABa...

Завдяки високій частоті оновлень (останні дані отримано 04 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Економіка та фінанси.

75 959
Підписники
-3624 години
+947 днів
-38430 день
Архів дописів
ABA Bank
75 976
មនុស្សម្នាក់ៗ មានរបៀបប្រើប្រាស់ខុសៗគ្នា។ រាល់មតិយោបល់ សុទ្ធតែមានតម្លៃជួយជំរុញឲ្យយើងខ្ញុំសម្រួលបទពិសោធកាន់តែប្រសើរសម្រាប់អ្នកប
+3
មនុស្សម្នាក់ៗ មានរបៀបប្រើប្រាស់ខុសៗគ្នា។ រាល់មតិយោបល់ សុទ្ធតែមានតម្លៃជួយជំរុញឲ្យយើងខ្ញុំសម្រួលបទពិសោធកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ កាលថ្ងៃទី1 ខែកក្កដា ថ្មីៗនេះ ធនាគារ ABA មានកិត្តិយសទទួលស្វាគមន៍ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈប្រតិភូអម ដើម្បីជួបពិភាក្សាអំពីលទ្ធភាពដែល ABA Mobile អាចបម្រើសេវាកាន់តែប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋមានពិការភាពភ្នែកនៅកម្ពុជា។ តាមរយៈកិច្ចសន្ទនា និងបទបង្ហាញផ្ទាល់ ក្រុមឌីជីថលរបស់យើងខ្ញុំ បានជ្រាបកាន់តែច្បាស់ អំពីបទពិសោធនៃការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលមានពិការភាពភ្នែក។ ទស្សនៈ និងការលើកឡើងទាំងនេះ នឹងជួយជំរុញដល់ការពង្រឹងសមត្ថភាពថ្មីៗ ធ្វើយ៉ាងណាឲ្យ ABA Mobile កាន់តែងាយស្រួលប្រើសម្រាប់គ្រប់គ្នា និងប្រកបដោយបរិយាបន្ន។ ក្នុងនាមធនាគារឌីជីថលឈានមុខរបស់កម្ពុជា យើងខ្ញុំប្តេជ្ញាពង្រឹងសមត្ថភាព ABA Mobile ជាបន្ដបន្ទាប់ ដើម្បីបម្រើសេវាជូនអតិថិជនគ្រប់រូបបានកាន់តែប្រសើរ និងរួមចំណែកដល់វឌ្ឍនភាពបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ #ABABank #ABAMobile #MoSAVYR

ABA Bank
75 976
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/1TBqs4eBKCc គ្រប់អត្តពលិកតែងមានក្ដីស្រមៃ។ មហាជន គាំទ្រ និងផ្
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/1TBqs4eBKCc គ្រប់អត្តពលិកតែងមានក្ដីស្រមៃ។ មហាជន គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ក្រុមតំណាងជាតិរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃនោះ។ 🇰🇭 ខណៈដែលអត្តពលិកយើងកំពុងត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិក LA 2028 ការគាំទ្ររបស់បងប្អូនអាចជួយផ្តល់នូវធនធានដែលពួកគាត់ត្រូវការដើម្បីបណ្តុះបណ្តាល ហ្វឹកហ្វាត់ និងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព។ ឥឡូវ ប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចចូលរួមជាផ្នែកមួយនៃដំណើរជោគជ័យរបស់ពួកគាត់ដោយផ្ទាល់ពី ABA Mobile។ 📱 ទូទាត់ → សប្បុរសធម៌ & ការបរិច្ចាគ → ក្រុមកីឡាអូឡាំពិក គ.ជ.អ.ក ឬចុចលើលីង ដើម្បីបរិច្ចាគឥឡូវ៖ https://bz.ababank.com/bill?v=1146 យើងរួមសហការគ្នា គាំទ្រលើកទឹកចិត្តអត្តពលិកយើងសម្រាប់ដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិក Los Angeles 2028។ #ABABank #ABAMobile #NOCC #LA2028

ABA Bank
75 976
🇰🇭 មានលុយរៀល ទុកក្នុងគណនី ABA អាចឈ្នះរង្វាន់រាល់ខែ – ឲ្យតែមានលុយក្នុងគណនីរៀល ចាប់ពី 40ម៉ឺនរៀល អ្នកនឹងមានឈ្មោះចាប់រង្វាន់ប្រ
🇰🇭 មានលុយរៀល ទុកក្នុងគណនី ABA អាចឈ្នះរង្វាន់រាល់ខែ – ឲ្យតែមានលុយក្នុងគណនីរៀល ចាប់ពី 40ម៉ឺនរៀល អ្នកនឹងមានឈ្មោះចាប់រង្វាន់ប្រចាំខែដោយស្វ័យប្រវត្ត! អ្នក អាចមានសំណាង ក្លាយជាអ្នកឈ្នះប្រចាំខែ 🏆រង្វាន់ធំ 10លានរៀល 💰 រង្វាន់លើកទឹកចិត្ត 50ម៉ឺនរៀល ចំនួន 20រង្វាន់ ដាក់លុយរៀលចូលគណនីរបស់អ្នក តាមម៉ាស៊ីនដកដាក់ប្រាក់ ABA – លឿនស្រួល សុវត្ថិភាព ដាក់បានគ្រប់ពេល 24/7។ 📍 មើលទីតាំងម៉ាស៊ីនដាក់ប្រាក់ ABA ដែលនៅជិតៗ៖ bit.ly/khABA247 #ABABank #ABAKHRAccount #CashIn

ABA Bank
75 976
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/knZAk3wX0nc ដឹងអត់? រាល់វិក្កយបត្រភ្លើងដែលអ្នកបង់តាម ABA Mob
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/knZAk3wX0nc ដឹងអត់? រាល់វិក្កយបត្រភ្លើងដែលអ្នកបង់តាម ABA Mobile គឺជាឱកាសឈ្នះរង្វាន់ឡានថ្មី DEEPAL S05! កញ្ចនា ប្រាប់របៀបចូលរួមនៅក្នុងវីដេអូនេះ។ រាល់ពេលបង់វិក្កយបត្រភ្លើងតាម ABA Mobile – ភ្លើងរដ្ឋ ឬឯកជន – ឈ្មោះរបស់អ្នកនឹងបញ្ចូលក្នុងកម្មវិធីចាប់រង្វាន់ដោយស្វ័យប្រវត្ត ដែលរង្វាន់រួមមាន៖ 💸 ទឹកប្រាក់ 5,000,000 រៀងរាល់ 2ខែ 🚘 រង្វាន់ធំ រថយន្ដ DEEPAL S05 នៅចុងប្រូម៉ូសិន 📅 ប្រូម៉ូសិននេះចប់ថ្ងៃទី 31 ធ្នូ។ #ABABank #ABAMobile #EDC #ABAPromo

ABA Bank
75 976
បងប្អូនដែលជាម្ចាស់កាត ABA Visa Platinum ពេលទូទាត់ជាមួយកាតលើកក្រោយ អាចមានឱកាសចូលរួមកម្មវិធី Shanghai Fashion Week! ✨✈️ ពីថ្ងៃន
បងប្អូនដែលជាម្ចាស់កាត ABA Visa Platinum ពេលទូទាត់ជាមួយកាតលើកក្រោយ អាចមានឱកាសចូលរួមកម្មវិធី Shanghai Fashion Week! ✨✈️ ពីថ្ងៃនេះ ដល់ថ្ងៃទី31 ខែសីហា ឲ្យតែចាយជាមួយកាតគ្រប់ 500ដុល្លារឡើងទៅ មិនថាទូទាត់អនឡាញ ឬនៅហាងផ្ទាល់ លោកអ្នកនឹងទទួលបានឱកាស 1ដងនៅក្នុងការចាប់រង្វាន់។ 🎁 អ្នកឈ្នះ 2រូប នឹងត្រូវបានជ្រើសរើស ដោយម្នាក់ៗទទួលបាន កញ្ចប់ដំណើរកម្សាន្ដ និងចូលរួមកម្មវិធី Shanghai Fashion Week សម្រាប់ពីរនាក់។ ✈️ សូមមើលអត្ថប្រយោជន៍នានាដែលរួមបញ្ចូលនៅក្នុងកញ្ចប់ដំណើរកម្សាន្ដ៖ https://bit.ly/4fgOFrd មិនទាន់មានកាត ABA Visa Platinum? ស្នើឥឡូវ! 📱 បើកចូល ABA Mobile → កាត → កាតថ្មី → ជ្រើសរើស កាតឥណពន្ធ → Visa Platinum។ លោកអ្នកអាចជ្រើសរើសឲ្យក្រុមការងារដឹកកាតជូនដល់ទីតាំង ឬអាចអញ្ជើញទៅយកផ្ទាល់នៅសាខា ABA ណាមួយ។ #ABABank #ABAVisa #ABAPromo #ShanghaiFashionWeek

ABA Bank
75 976
អត់ទាន់ដាក់ ABA PAY នៅលើអេប Grab? ឥឡូវ ជាពេលដ៏ល្អ។ 💚 រហូតដល់ថ្ងៃទី31 ធ្នូ ដាក់ ABA PAY ជាមធ្យោបាយទូទាត់ស្វ័យប្រវត្ត (default
អត់ទាន់ដាក់ ABA PAY នៅលើអេប Grab? ឥឡូវ ជាពេលដ៏ល្អ។ 💚 រហូតដល់ថ្ងៃទី31 ធ្នូ ដាក់ ABA PAY ជាមធ្យោបាយទូទាត់ស្វ័យប្រវត្ត (default) នៅលើអេប Grab ជាលើកដំបូង ហើយប្រើប្រូម៉ូកូដ GRABXABA អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 80% លើសេវាកម្ម Grab ចំនួនមួយដង។ លើសពីនេះ រាល់ការទូទាត់ជាមួយ ABA PAY អាចឲ្យអ្នកមានឱកាសឈ្នះទឹកប្រាក់ 2,500ដុល្លារ ដែលនឹងចាប់រង្វាន់រៀងរាល់ 3ខែ។ 💸 ដាក់ ABA PAY នៅលើ Grab ឥឡូវ - រាល់ការទូទាត់ គឺជាឱកាសឈ្នះ! លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4eD9NbR #ABABank #ABAPAY #Grab #ABAPromo

ABA Bank
75 976
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/p1wzWQA1nEs ❓ការងារមមាញឹក ការចំណាយក៏ច្រើន ប៉ុន្ដែ វណ្ណដា នៅត
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/p1wzWQA1nEs ❓ការងារមមាញឹក ការចំណាយក៏ច្រើន ប៉ុន្ដែ វណ្ណដា នៅតែអាចចាត់ចែងលុយកាក់បានរៀបរយ។ មូលហេតុ? ព្រោះថា រាល់ពេលគាត់ទូទាត់ជាមួយ ABA មុខងាវិភាគ របស់​ ABA Mobile នឹងកត់ត្រាការចំណាយស្វ័យប្រវត្ត ដឹងលុយចេញ លុយចូលភ្លាមៗ – មិនថា ថ្លៃអាហារ, ទិញអីវ៉ាន់,បង់វិក្កយបត្រនានា និងផ្ទេរប្រាក់ជាដើម។💡 មធ្យោបាយកាន់តែឆ្លាតវៃក្នុងការ៖ 📊 គ្រប់គ្រងរំហូរសាច់ប្រាក់ 🎯 កំណត់ថវិកាចំណាយប្រចាំខែ 🟢 តាមដានដឹងរាល់ការទូទាត់ភ្លាមៗ ប្រើសេវាធនាគារទំនើបឈានមុខ ធ្វើឲ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល – មានតែ ABA Mobile ប៉ុណ្ណោះ។ 📲 #ABABank #ABAMobile #Analytics

ABA Bank
75 976
⛽️ បងប្អូនអ្នកប្រើ ABA Mobile ស្គែនបង់លុយជាមួយ ABA KHQR នៅ តេលាខ្មែរ មានឱកាសឈ្នះរង្វាន់ធំ 100លានរៀល! 💰 រហូតដល់ថ្ងៃទី30 កញ្ញា ចាក់ប្រេង ឬបញ្ចូលហ្គាស LPG ជាមួយ ABA Mobile ដោយស្គែន ABA KHQR នៅស្ថានីយ តេលាខ្មែរ ណាមួយទូទាំងប្រទេស នោះអ្នកនឹងមានឈ្មោះក្នុងការចាប់រង្វាន់៖ ✨ ឱកាស 1ដង សម្រាប់ការចំណាយចាប់ពី 8,000–159,999រៀល ក្នុងមួយលើក ✨ ឱកាស 3ដង សម្រាប់ការចំណាយចាប់ពី 160,000រៀល ក្នុងមួយលើក។ 🎉 កម្មវិធីនេះ មានអ្នកឈ្នះសរុប 903 រូប ដោយរង្វាន់រួមមាន៖ 💰 រង្វាន់ធំ ទឹកប្រាក់ 100លានរៀល, 30លានរៀល, និង 10លានរៀល។ 🎁 និងទឹកប្រាក់ 400,000 រាប់រយរង្វាន់ទៀត។ រាល់ការស្គែន ABA គឺជាឱកាសឈ្នះ។ លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4uXugNn #ABABank #ABAKHQR #TELAKHMER #ABAPromo

ABA Bank
75 976
កម្មវិធី ABA Merchant app មានប្រយោជន៍បំផុត សម្រាប់អ្នកលក់ដូរ អាជីវករ ឬអាជីវកម្មតូចធំទាំងអស់។ មានអេបនេះ លោកអ្នកអាចបង្កើតកូដ AB
+4
កម្មវិធី ABA Merchant app មានប្រយោជន៍បំផុត សម្រាប់អ្នកលក់ដូរ អាជីវករ ឬអាជីវកម្មតូចធំទាំងអស់។ មានអេបនេះ លោកអ្នកអាចបង្កើតកូដ ABA KHQR បានដោយខ្លួនឯង នៅលើទូរស័ព្ទដៃ ហើយអតិថិជនអាចស្គែនបង់លុយបានភ្លាមៗ។ ប្រើ ABA Merchant app លោកអ្នក ក្នុងនាមជាអ្នកលក់ដូរ ឬអាជីវករ នឹងទទួលបានប្រាក់គ្រប់ចំនួនភ្លាមៗ ចូលទៅក្នុងគណនី ABA របស់លោកអ្នក នៅពេលអតិថិជនស្គែនបង់ប្រាក់រួច។ ចង់ដឹងបន្ថែមពីរបៀបបង្កើត ក៏ដូចជារបៀបប្រើ? យើងខ្ញុំកំពុងមានកម្មវិធី roadshow នៅតាមផ្សារនានា! សូមជួបជាមួយក្រុមការងារយើងខ្ញុំ ដែលពួកគាត់នឹងបង្ហាញលោកអ្នកអំពីដំណើរការនៃការដំឡើង ABA Merchant App នៅលើស្មាតហ្វូន ព្រមទាំងស្វែងយល់ពីភាពងាយស្រួលនៃការទទួលលុយពីអតិថិជនតាម ABA KHQR ​ដែលនឹងសម្រួលដល់ការលក់ដូររបស់លោកអ្នក។ កាលវិភាគនៃកម្មវិធីរបស់យើងខ្ញុំមានដូចខាងក្រោម។ លោកអ្នក ក៏អាចមើលការណែនាំអំពីរបៀបដំឡើងជាជំហានងាយៗនៅទីនេះ៖ https://youtu.be/ZvxU1494BdM ដោនឡូតកម្មវិធី ABA Merchant សម្រាប់អាជីវកម្មរបស់អ្នកថ្ងៃនេះ៖ aba.onelink.me/wnO2/ABAMerchant #ABABank #ABAMerchant #ABAKHQR

ABA Bank
75 976
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/r9Y_SqRSKR0 💸 2026 កន្លងផុតកន្លះឆ្នាំហើយ។ លុយបានចាយទៅណាខ្លះ
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/r9Y_SqRSKR0 💸 2026 កន្លងផុតកន្លះឆ្នាំហើយ។ លុយបានចាយទៅណាខ្លះ មានដឹងអត់? សម្រាប់ ប៉ូលី – គាត់ដឹងច្បាស់ណាស់ ដោយចុចតែពីរបីប៉ក់លើ ABA Mobile។ ទស្សនាវីដេអូនេះ ដើម្បីដឹងពីរបៀបដែលប៉ូលី ឆែកមើលការចាយវាយរបស់គាត់ក្នុងរយៈពេល 6ខែដំបូងក្នុងឆ្នាំនេះ តាមរយៈមុខងារ វិភាគ។ គាត់នឹងបង្ហាញថាលុយរបស់គាត់បានចាយទៅលើអីខ្លះ មើលចរន្តខ្ទង់ចំណាយប្រចាំខែ និងមើលទិដ្ឋភាពរួមទាំងស្រុងនៃហិរញ្ញវត្ថុរបស់គាត់ − គ្រប់យ៉ាងបង្ហាញច្បាស់ៗ នៅកន្លែងតែមួយ។ គ្រប់គ្នាសុទ្ធតែត្រូវចាយវាយរាល់ថ្ងៃ ប៉ុន្តែមានតែអ្នកប្រើ ABA Mobile ប៉ុណ្ណោះ ដែលមើលឃើញចំណាយទាំងនោះបានយ៉ាងច្បាស់លាស់ − សម្រេចចិត្តឆ្ពោះទៅរកជំហានបន្ទាប់បានត្រឹមត្រូវ។ ដោនឡូត ABA Mobile ឥឡូវនេះ aba.onelink.me/oRF8/ABAmobile ដើម្បីចាប់ផ្ដើមប្រើសេវាធនាគារដែលឆ្លាតវៃ ឈានមុខ ច្បាស់លាស់។ #ABABank #ABAMobile #Analytics

ABA Bank
75 976
🤝🇰🇭 រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយបណ្ដាធុរកិច្ចនានា និងភាគីពាក់ព័ន្ធសំខាន់ៗ បន្តលើកកម្ពស់សហគ្រាសមីក្រូ សហគ្រាសខ្នាតតូច និងម
+3
🤝🇰🇭 រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយបណ្ដាធុរកិច្ចនានា និងភាគីពាក់ព័ន្ធសំខាន់ៗ បន្តលើកកម្ពស់សហគ្រាសមីក្រូ សហគ្រាសខ្នាតតូច និងមធ្យមរបស់ប្រទេសយើង! ABA ពិតជាមានកិត្តិយស ដោយបានចូលរួមឧបត្ថម្ភ ជា Diamond Sponsor សម្រាប់ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម 2026 ដែលរៀបចំឡើងដោយ សមាគមមូលនិធិសម្ដេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទិវាជាតិប្រចាំឆ្នាំនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូ និងលើកកម្ពស់ផលិតផលក្នុងស្រុក។ ABA មានមោទនភាពឈរជាមួយបណ្ដាសហគ្រិនក្នុងស្រុក ដោយផ្តល់នូវសេវាហិរញ្ញវត្ថុ ដែលជួយឲ្យអាជីវកម្មរីកចម្រើន និងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។ អានបន្ថែម៖ https://bit.ly/4oTvPKM #ABABank #FASMECs #ABAProudSponsor

ABA Bank
75 976
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=4J9Ud4-qupY 🌿 សៀមរាបក្នុងរដូវបៃតងនេះ បញ្ចេញសម្រស់ស្អាតប្លែ
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=4J9Ud4-qupY 🌿 សៀមរាបក្នុងរដូវបៃតងនេះ បញ្ចេញសម្រស់ស្អាតប្លែក សូម្បីតែកន្លែងដែលអ្នកធ្លាប់ទៅ ដូចជា កំពង់ភ្លុកជាដើម ក៏បានបង្ហាញទិដ្ឋភាពថ្មី ដែលអ្នកប្រហែលជាមិនធ្លាប់ឃើញពីមុនមកដែរ។ សម្រាប់ហាងកាហ្វេ, អាជីវករលក់ដូរតាមផ្លូវ តាមផ្សារ និងគ្រប់ទីកន្លែងក្នុងខេត្តសៀមរាប សូមកុំរំលងវីដេអូមួយនេះ! មានប្រូម៉ូសិនពិសេស ជាមួយទឹកប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ – ឲ្យភ្ញៀវស្គែន ABA KHQR មានឱកាសឈ្នះរង្វាន់ មួយលានរៀល (1,000,000 រៀល) រៀងរាល់ខែ និងរង្វាន់ធំ សែសិបលានរៀល (40,000,000 រៀល)។ 🏆 ទស្សនាវីដេអូពេញ ដែលមានបទពិសោធថ្មីៗនៅសៀមរាបដែលអ្នកប្រហែលជាមិនទាន់បានឃើញ។ ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖ 👉🏻 សាខាខេត្តសៀមរាប៖ 098630797 👉🏻 សាខាក្រុងសៀមរាប អង្គរ៖ 0768888756 👉🏻 សាខាក្រុងសៀមរាប ផ្សារលើ៖ 016630092 👉🏻 សាខាស្រុកពួក៖ 098630352 👉🏻 សាខាស្រុកសូទ្រនិគម៖ 086806925 #ABABank #ABAKHQR #ABAPromo

ABA Bank
75 976
🚗 ម្ចាស់យានយន្ដ មិនចាំបាច់បំពេញឯកសារនៅកន្លែងឆៀកឡានទៀតទេ។ ជាមួយ ABA Mobile ដាក់ពាក្យស្នើសុំឆៀកមុនឲ្យហើយ - ជ្រើសរើស មណ្ឌលនិងពេលវេលា ជិះចូលកន្លែងឆៀកយ៉ាងស្រួល។ សូមមើលតាមការណែនាំក្នុងវីដេអូនេះ។ 👉បើក ABA Mobile → មីនីអេប → សេវាស្ថាប័នរដ្ឋាភិបាល → សេវាសាធារណៈរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ ពេលទៅដល់ ជិះឡានចូលកន្លែងឆៀក តាមច្រកអនឡាញ អ្នកជំនាញនឹងធ្វើការត្រួតពិនិត្យបច្ចេកទេសតាមនីតិវិធី។ រង់ចាំតែបន្តិច រួចរាល់ បានលតាបត្រ និងវិញ្ញាបនបត្រឆៀកភ្លាមៗ។ សូមជម្រាបថា បច្ចុប្បន្ន សេវាកម្មនេះ មានសម្រាប់រថយន្ដប្រភេទគ្រួសារប៉ុណ្ណោះ។ #ABABank #MPWT

ABA Bank
75 976
សូមអបអរសាទរដល់អាជីវករឆ្នើមប្រចាំខែមិថុនានៅ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មំ និងខេត្តតាកែវ! 🎉🎉 យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាស
+7
សូមអបអរសាទរដល់អាជីវករឆ្នើមប្រចាំខែមិថុនានៅ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មំ និងខេត្តតាកែវ! 🎉🎉 យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាស អាជីវករចំនួន 33 រូបដែលបានឈ្នះពីការចាប់រង្វាន់ – 5 រូបមកពីផ្សារតាកែវ 5 រូបមកពីផ្សារ​អង្គតាសោម​ 5រូបមកពីផ្សារ​វាលយន្ត ​5 រូបមកពីផ្សារ​មេមត់ 5 រូបមកពីផ្សារ​សួងនិងថ្នល់ទទឹង 3 រូបមកពីផ្សារអូររាំងឪដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ 1,000,000រៀល។ 05 រូបមកពី​​តំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង​ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ 600,000រៀល។✨ អាជីវករខាងលើ បានចូលរួមចាប់រង្វាន់ តាមរយៈការប្រើប្រាស់ ABA PAY រាល់ពេលគិតលុយពីភ្ញៀវ! ប្រូម៉ូសិនរបស់យើងខ្ញុំ កំពុងបន្ត! ប្រសិនបើលោកអ្នក ជាអាជីវករនៅផ្សារ​អង្គតាសោម ផ្សារតាកែវ ខេត្តតាកែវ និងផ្សារ​មេមត់ ផ្សារ​សួងនិងថ្នល់ទទឹងនិងផ្សារអូររាំងឪ ខេត្តត្បូងឃ្មំ ផ្សារ​វាលយន្ត និងអាជីវកតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង​ ហើយមានបំណងចូលរួម សូមទាក់ទងមកយើងខ្ញុំ កុំខកខានឱកាសរបស់លោកអ្នក! #ABABank #WinnerAnnouncement #ABAPAY

ABA Bank
75 976
🎉 សូមអបអរសាទរដល់អាជីវករឆ្នើមរបស់យើងនៅខេត្តស្វាយរៀង! យើងខ្ញុំមានសេចក្តីរីករាយ សូមប្រកាសអាជីវករទាំង 10រូប នៅខេត្តស្វាយរៀង ដែលប
+9
🎉 សូមអបអរសាទរដល់អាជីវករឆ្នើមរបស់យើងនៅខេត្តស្វាយរៀង! យើងខ្ញុំមានសេចក្តីរីករាយ សូមប្រកាសអាជីវករទាំង 10រូប នៅខេត្តស្វាយរៀង ដែលបានឈ្នះពីកម្មវិធីប្រូម៉ូសិនតាមខេត្តយើងខ្ញុំ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ 1,000,000រៀល! 💸ពួកគាត់បានឈ្នះរង្វាន់ទឹកប្រាក់នេះ តាមរយៈការប្រើ ABA KHQR ទទួលលុយពីភ្ញៀវ – លឿនស្រួល សុវត្ថិភាព និងមានរង្វាន់ទៀតផង។ កម្មវិធីប្រូម៉ូសិននេះ កំពុងបន្ដ! ខែក្រោយ យើងខ្ញុំនឹងជ្រើសរើសអាជីវករចំនួន 10រូបទៀត ក្នុងម្នាក់ទទួលបាន 1,000,000រៀល ! 🏆 ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖ 1️⃣ សាខាខេត្តស្វាយរៀង 096 509 0117 2️⃣ សាខាក្រុងបាវិត 096 474 7888 3️⃣ សាខាស្រុកស្វាយជ្រុំ 098760630 #ABABank #WinnerAnnouncement

ABA Bank
75 976
🌟ដំណឹងរីករាយ សម្រាប់អាជីវករខេត្តសៀមរាប - ABA មានចែករង្វាន់ 90 លានរៀល! ទទួលលុយពីអតិថិជន ABA ឬអ្នកប្រើអេបសេវាធនាគារណាក៏បាន ជាម
🌟ដំណឹងរីករាយ សម្រាប់អាជីវករខេត្តសៀមរាប - ABA មានចែករង្វាន់ 90 លានរៀល! ទទួលលុយពីអតិថិជន ABA ឬអ្នកប្រើអេបសេវាធនាគារណាក៏បាន ជាមួយ ABA KHQR ដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែយើងខ្ញុំ។ រៀងរាល់ខែ នឹងមានអាជីវករចំនួន 10​ រូប ម្នាក់ៗទទួលបាន 1លានរៀល ហើយខែចុងក្រោយនៃប្រូម៉ូសិន នឹងមានអ្នកឈ្នះរង្វាន់ធំមួយរូប ទទួលបាន 40លានរៀល!🏆💸 ប្រើ ABA KHQR ជានិច្ច ពេលគិតលុយពីភ្ញៀវ - រង្វាន់ទឹកប្រាក់នេះ អាចជារបស់បងប្អូនក៏ថាបាន។ ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖ សាខាខេត្តសៀមរាប 098630797 សាខាក្រុងសៀមរាប អង្គរ 0768888756 សាខាក្រុងសៀមរាប ផ្សារលើ 016630092 សាខាស្រុកពួក 098630352 សាខាស្រុកសូទ្រនិគម 086806925 #ABABank #SRPromo #ProvincialPromo

ABA Bank
75 976
🎁⚽️ហ្វែនៗ ABA Visa ផ្សងសំណាងយកកាដូពិសេសនេះ! យើងខ្ញុំមានចែកកាបូប FIFA ដ៏ស្រស់ស្អាត ដល់អ្នកមានសំណាងចំនួន 10រូប។ ​ចង់ឈ្នះ? ចូលម
🎁⚽️ហ្វែនៗ ABA Visa ផ្សងសំណាងយកកាដូពិសេសនេះ! យើងខ្ញុំមានចែកកាបូប FIFA ដ៏ស្រស់ស្អាត ដល់អ្នកមានសំណាងចំនួន 10រូប។ ​ចង់ឈ្នះ? ចូលមើលផុស Instagram យើងខ្ញុំតាមលីងនេះ https://bit.ly/4eIwgD3 ហើយធ្វើតាមការណែនាំ ដើម្បីចូលរួម។ ⏳សូមរួសរាន់! កម្មវិធីនេះ មានសុពលភាពត្#ABAVisa ទី 10 កក្កដា។ #ABABank #FIFAWorldCup #ABAVISA

ABA Bank
75 976
✨ ពេលព្រឹក ដើរលេងប្រាសាទ។ រសៀសបន្ដិច ចូលស្ប៉ាម៉ាស្សា។ ដល់ល្ងាច ញ៉ាំអាហារឆ្ងាញ់ៗ បានតម្លៃពិសេស។ 🌺 ដំណើរកម្សាន្ដទៅសៀមរាបដ៏រីករ
✨ ពេលព្រឹក ដើរលេងប្រាសាទ។ រសៀសបន្ដិច ចូលស្ប៉ាម៉ាស្សា។ ដល់ល្ងាច ញ៉ាំអាហារឆ្ងាញ់ៗ បានតម្លៃពិសេស។ 🌺 ដំណើរកម្សាន្ដទៅសៀមរាបដ៏រីករាយ ចំណេញៗនេះ សម្រាប់លោកអ្នក ជាអ្នកប្រើ ABA Mobile។ រហូតដល់ថ្ងៃទី24 មិថុនា 2027 ទទួលបានការផ្ដល់ជូនផ្ដាច់មុខនៅ Royal Angkor Resort ពេលទូទាត់ជាមួយ ABA KHQR៖ 🏡 ចុះថ្លៃ 10% លើការស្នាក់នៅ 🍽 ចុះថ្លៃ 10% លើអាហារ និងភេសជ្ជៈ 💆 ចុះថ្លៃ 30% លើស្ប៉ា និងម៉ាស្សា អត្ថប្រយោជន៍បន្ថែម លោកអ្នកនឹងទទួលបានការជិះតុកតុកមួយជើងទៅក្រុងសៀមរាបដោយឥតគិតថ្លៃ។ 🛺លក្ខខណ្ឌនានាត្រូវអនុវត្ត : https://bit.ly/4gcdbvH 📞 ចង់កក់បន្ទប់? សូមទាក់ទង Royal Angkor Resort ដោយផ្ទាល់៖ 📱 (+855) 92 66 77 88 | 097 26 55 555 📧 Email: reservation@royalangkorresort.com 📘 Facebook Page: www.facebook.com/RoyalAngkorResort #ABABank #RoyalAngkorResortPromo

ABA Bank
75 976
👉 មើលវីដេអូលើ YouTube ចុចលីងនេះ https://youtube.com/shorts/Eo3h8kStOrc វណ្ណដា ដឹងច្បាស់ពេលណាត្រូវសាកថ្មជីវិត – និងរៀបចំយ៉ាងណ
👉 មើលវីដេអូលើ YouTube ចុចលីងនេះ https://youtube.com/shorts/Eo3h8kStOrc វណ្ណដា ដឹងច្បាស់ពេលណាត្រូវសាកថ្មជីវិត – និងរៀបចំយ៉ាងណាឲ្យឆា្លត ចំណេញពេល។ ទស្សនាវីដេអូនេះ ដើម្បីដឹងរបៀបដែល វណ្ណដា ចាត់ចែងគ្រប់យ៉ាងទុកមុន នៅកន្លែងតែមួយក្នុង ABA Mobile។ មិនថា មធ្យោបាយធ្វើដំណើរ ឬសកម្មភាពកម្សាន្ដ គ្រប់យ៉ាង តាំងពីចេញពីផ្ទះទៅដល់កោះ ឬកន្លែងទេសចរណ៍ក្នុងស្រុកនានា រៀបចំយ៉ាងរលូនស្រួល ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះ។ ដើរលេងលើកក្រោយ ប្រើ ABA Mobile រៀបចំទុកមុនឲ្យហើយ ដើម្បីឲ្យដំណើរកម្សាន្ដកាន់តែរីករាយ។ 👉 ABA Mobile → មីនីអេប 💡ប្រើសេវាធនាគារទំនើបឈានមុខ ធ្វើឲ្យការរស់នៅប្រចាំថ្ងៃំកាន់តែមានភាពងាយស្រួល។ #ABABank #ABAMiniapps

ABA Bank
75 976
🛡សេវាធនាគារ និងសេវាធានារ៉ាប់រង រួមសហការគ្នា! ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា បានចាប់ផ្ដើមភាពជាដៃគូយុទ្ធសាស្ដ្រ
+4
🛡សេវាធនាគារ និងសេវាធានារ៉ាប់រង រួមសហការគ្នា! ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា បានចាប់ផ្ដើមភាពជាដៃគូយុទ្ធសាស្ដ្រជាផ្លូវការ ដើម្បីធ្វើឲ្យសេវាធានារ៉ាប់រងទូទៅ កាន់តែងាយទទួលបាន និងងាយស្រួលប្រើប្រាស់ សម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះនឹងចាប់ផ្ដើមដំបូងជាមួយធានារ៉ាប់រងអគ្គិភ័យ ហើយបន្ដទៅដល់ធានារ៉ាប់រងលើយានយន្ដ និងធានារ៉ាបរងលើការធ្វើដំណើរ។ កិច្ចសហការនេះក៏ បង្ហាញនូវមូលដ្ឋានគ្រឹះសម្រាប់បទពិសោធឌីជីថលដ៏រលូនស្រួល ដែលនឹងអនុញ្ញាតឲ្យអតិថិជន គ្រប់គ្រងទាំងសេវាធនាគារ និងសេវាធានារ៉ាប់រងនៅក្នុង ABA Mobile ផ្ទាល់។ យើងសហការគ្នា ចូលរួមបង្កើតអេកូស៊ីស្ទែមហិរញ្ញវត្ថុកាន់តែរឹងមាំ ជួយឲ្យអតិថិជនការពារអ្វីៗដែលសំខាន់បំផុតសម្រាប់ពួកគាត់។ ដឹងបន្ថែមអំពីភាពជាដៃគូនេះ៖ https://bit.ly/4vuT3JJ #ABABank #Etiqa #MOU