fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ABA Bank

ABA Bank

رفتن به کانال در Telegram

Check out ABA’s official Telegram channel to get our latest news and genuine information. 💬 Personal chat https://t.me/ababankcontactcentre 👨‍👧‍👦 Telegram group https://t.me/ABABankChat 🙏 Help us level up our channel https://t.me/boost/ABABank

نمایش بیشتر

📈 تحلیل کانال تلگرام ABA Bank

کانال ABA Bank (@ababank) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 72 312 مشترک است و جایگاه 1 354 را در دسته اقتصاد و امور مالی و رتبه 33 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 72 312 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 04 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -857 و در ۲۴ ساعت گذشته برابر -68 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
  • نرخ تعامل (ER): میانگین تعامل مخاطب 9.92% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.40% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 7 179 بازدید دریافت می‌کند. در اولین روز معمولاً 4 636 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 51 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“Check out ABA’s official Telegram channel to get our latest news and genuine information. 💬 Personal chat https://t.me/ababankcontactcentre 👨‍👧‍👦 Telegram group https://t.me/ABABankChat 🙏 Help us level up our channel https://t.me/boost/ABABa...”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 05 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اقتصاد و امور مالی تبدیل کرده‌اند.

72 312
مشترکین
-6824 ساعت
-2547 روز
-85730 روز
آرشیو پست ها
ABA Bank
72 304
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=WFHyNhY8WoA 📍 សៀមរាបសម្បូរកន្លែងដើរលេងស្អាតៗ ទៅហើយចង់ទៅទៀត
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=WFHyNhY8WoA 📍 សៀមរាបសម្បូរកន្លែងដើរលេងស្អាតៗ ទៅហើយចង់ទៅទៀត។ ចាប់ពីកន្លែងថតរូបកំពុងពេញនិយមនៅស្រះស្រង់ រហូតដល់ប្រាសាទមេបុណ្យខាងលិចដែលទើបជួសជុលរួច និងហាងកាហ្វេប្លែកៗ ចូលរួមជាមួយ Nam.view ដែលគាត់នឹងនាំយើងទាំងគ្នាឲ្យស្គាល់កន្លែងដើរលេងទាំងប្រាំ ដែលអ្នកមកលេងសៀមរាបមិនគួររំលេង - ហើយជាមួយ ABA Mobile ការរៀបចំផែនការដើរលេង និងទូទាត់គ្រប់យ៉ាងកាន់តែងាយស្រួល។ 📱 ទិញសំបុត្រឡាន BookMeBus ស្គែនបង់លុយជាមួយ ABA KHQR ហើយប្រែក្លាយរាល់ប្រតិបត្តិការទៅជាឱកាសឈ្នះ! 🎁 រង្វាន់លុយសុទ្ធ, ឡាន Toyota Hilux Travo 2027, ទូរស័ព្ទ iPhone Duo ឬដំណើរកម្សាន្ដទៅកោះរ៉ុង អាចជារបស់អ្នក! #ABABank #ABAMobile #ABAKHQR #BookMeBus

ABA Bank
72 304
iPhone Duo ឬដើរលេងនៅកោះរ៉ុង? បងប្អូនអ្នកប្រើ ABA Mobile ចូលរួមអបអរខួប 11ឆ្នាំរបស់ BookMeBus មានឱកាសឈ្នះរង្វាន់ជាច្រើន! រហូតដល
iPhone Duo ឬដើរលេងនៅកោះរ៉ុង? បងប្អូនអ្នកប្រើ ABA Mobile ចូលរួមអបអរខួប 11ឆ្នាំរបស់ BookMeBus មានឱកាសឈ្នះរង្វាន់ជាច្រើន! រហូតដល់ថ្ងៃទី31 ធ្នូ​ រាល់សំបុត្រ BookMeBus ដែលទិញតាមមីនីអេប របស់ ABA Mobile គឺជាឱកាសឈ្នះ ដោយរង្វាន់រួមមាន៖ 📱 iPhone Duo ចំនួន 1រង្វាន់ 🏝 កញ្ចប់ដំណើរកម្សាន្ដទៅកោះរ៉ុងសម្រាប់ពីរនាក់ ចំនួន 2រង្វាន់ ដែលរួមបញ្ចូលសំបុត្រឡាន សំបុត្រទូក និងការស្នាក់នៅមួយយប់។ ទិញកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។ លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4AdYZJc 🎟 ទិញតាម ABA Mobile ដើម្បីផ្សងសំណាង - ទិញពីកន្លែងផ្សេង បានតែសំបុត្រជិះទេណា៎។ #ABABank #ABAMobile #BookMeBus

ABA Bank
72 304
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=GSeH7p6u1rw 🇰🇭 ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=GSeH7p6u1rw 🇰🇭 ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមជាផ្នែកមួយនៃសមិទ្ធផលប្រវត្តិសាស្ដ្រនេះ។ ចាប់ពីថ្ងៃទី14 ដល់16 ខែវិច្ឆិកា ឆ្នាំ2026 រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី20 ដែលជាលើកដំបូងបង្អស់ដែលកម្ពុជាយើង ទទួលស្វាគមន៍ការជួបជុំដ៏មានកិត្យានុភាពរបស់ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ សហគ្រិន និងនវានុវត្តជនពីបណ្ដាប្រទេសនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរចំណេះដឹងរវាងគ្នា ហើយធនាគារ ABA មានកិត្តិយសក្នុងការគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ និងរួមចំណែកជំរុញការចែករំលែកដ៏មានអត្ថន័យលើប្រធានបទជុំវិញហិរញ្ញវត្ថុ សហគ្រិនភាព និងបច្ចេកវិទ្យា។ យើងចូលរួមទាំងអស់គ្នា សាទរនូវស្មារតីនៃកិច្ចសហការ នវានុវត្តន៍ និងភាពចម្រុះគ្នានៃវប្បធម៌នៅលើឆាកអន្តរជាតិ។ #ABABank #20thFrancophonieSummit

ABA Bank
72 304
📚 ការសិក្សារៀនសូត្រ ភាពរីកចម្រើន និងឱកាស​អភិវឌ្ឍសមត្ថភាព មានសារៈសំខាន់ចំពោះកុមារគ្រប់រូប។ ​អង្គការមូលនិធិកុមារកម្ពុជា (CCF)
📚 ការសិក្សារៀនសូត្រ ភាពរីកចម្រើន និងឱកាស​អភិវឌ្ឍសមត្ថភាព មានសារៈសំខាន់ចំពោះកុមារគ្រប់រូប។ ​អង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងធ្វើការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារដែលនៅក្រោមបន្ទុករបស់ខ្លួន មានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ហើយបងប្អូនអាចចូលរួមជាផ្នែកមួយនៃដំណើរដ៏មានអត្ថន័យនេះ។ ការបរិច្ចាគរបស់បងប្អូន តិចក្ដី ច្រើនក្ដី អាចជួយបង្កើតឱកាសសម្រាប់កុមារកម្ពុជា ឲ្យសម្រេចបាននូវសក្ដានុពលពេញលេញរបស់ពួកគាត់ ដែលរួមចំណែកដល់ការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ។ បរិច្ចាគឥឡូវ ដោយចូលទៅកាន់ ABA Mobile រួចចុចប៊ូតុង ទូទាត់ → សប្បុរសធម៌ & ការបរិច្ចាគ → មូនិធិកុមារកម្ពុជា ឬចុចលើលីងនេះ៖ https://bz.ababank.com/bill?v=199 សូមអរគុណសម្រាប់ទឹកចិត្តសប្បុរសរបស់បងប្អូន។ 💙 #ABABank #ABADonation #CambodiaChildrenFund

ABA Bank
72 304
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/31zn1tG50C4 មានតែ ABA KHQR មួយ ទូទាត់ពីភ្ញៀវ​ណាក៏បាន! ឥឡូវ ភ
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/31zn1tG50C4 មានតែ ABA KHQR មួយ ទូទាត់ពីភ្ញៀវ​ណាក៏បាន! ឥឡូវ ភ្ញៀវចិន អាចទូទាត់តាម WeChat Pay ដោយស្គែន ABA KHQR របស់បងប្អូនអាជីវករ។ ទស្សនាវីដេអូ ម៉ូម៉ូលីក និង អៃឌែន ប្រាប់របៀបទទួលលុយ និងស្គែនបង់លុយយ៉ាងលឿនស្រួល - បើក WeChat Pay ស្គែន ABA KHQR បង់លុយ ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះ។ ត្រៀម ABA KHQR របស់បងប្អូនឲ្យហើយ ដើម្បីទទួលលុយពីអតិថិជនចិន និងឱកាសរីកចម្រើនកាន់តែទូលំទូលាយ។ សូមទាក់ទងមកយើងខ្ញុំតាមលេខ 1 800 203 203 ឬស្នើ ABA KHQR តាមមុខងារ អាជីវករ ABA ក្នុង ABA Mobile ឥឡូវនេះ៖ https://aba.onelink.me/oRF8/4nndwjg0 #ABABank #ABAKHQR #Bakong #WeChatPay

ABA Bank
72 304
💙 លើកកម្ពស់ប្រាក់រៀល លើកស្ទួយសេដ្ឋកិច្ចជាតិ។ ABA មានមោទនភាព​ដែលបានចូលរួមជា Premium Sponsor នៃ ​ទិវា​ប្រាក់រៀល ​ឆ្នាំ 2026 នៅ
+3
💙 លើកកម្ពស់ប្រាក់រៀល លើកស្ទួយសេដ្ឋកិច្ចជាតិ។ ABA មានមោទនភាព​ដែលបានចូលរួមជា Premium Sponsor នៃ ​ទិវា​ប្រាក់រៀល ​ឆ្នាំ 2026 នៅខេត្តកំពត ដោយបន្ដបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស។ នៅបញ្ជរ ABA អ្នកចូលរួមបានស្វែងយល់អំពីគណនីប្រាក់រៀលច្រើនប្រភេទ បើកគណនីថ្មី និងចូលរួមលេងហ្គេមយករង្វាន់ជាច្រើន។ យើងខ្ញុំរង់ចាំជួបប្រជាសហគមន៍ជាច្រើនទៀត នៅក្នុងកម្មវិធី ទិវាប្រាក់រៀល ដែលនឹងរៀបចំនៅតាមបណ្ដាខេត្តចំនួនប្រាំបន្ថែមទៀត! 🇰🇭 អានបន្ថែម៖ https://bit.ly/4zlJKOg #ABABank #ABAProudSponsor

ABA Bank
72 304
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/eTNN2xK2BCk 🇰🇷🇰🇭 កំពុងរស់នៅប្រទេសកូរ៉េ? បើកគណនី ABA របស់
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/eTNN2xK2BCk 🇰🇷🇰🇭 កំពុងរស់នៅប្រទេសកូរ៉េ? បើកគណនី ABA របស់អ្នក ដោយប្រើពេលតែពីរបីនាទីប៉ុណ្ណោះ។ ទស្សនាវីដេអូ ពូហេង បង្ហាញរបៀបបើកគណនី ABA យ៉ាងងាយស្រួលពីទូរស័ព្ទដៃ ដោយប្រើតែលិខិតឆ្លងដែនខ្មែរ និងលេខទូរស័ព្ទដែលកំពុងប្រើប្រាស់នៅកូរ៉េ។ ប្រើ ABA Mobile ងាយស្រួលផ្ញើលុយទៅអ្នកផ្ទះ, ចាត់ចែងលុយកាក់, និងទូទាត់ថ្លៃអីវ៉ាន់ និងសេវាកម្មនានានៅខ្មែរ ដោយឥតគិតថ្លៃ។ លើសពីនេះ រីករាយជាមួយការផ្ញើលុយចូលគណនីរៀល ABA ឥតគិតថ្លៃសេវា តាម E9Pay ឬ GmoneyTrans រហូតដល់ថ្ងៃទី31 ធ្នូ 2026។ ✅ ផ្ញើបានរហូតដល់ 20,000,000រៀល ឬ $5,000 ក្នុងមួយប្រតិបត្តិការ ✅ និងរហូតដល់ 40,000,000រៀល ឬ $10,000 ក្នុងមួយថ្ងៃ មិនទាន់មាន ABA? ដោនឡូត ABA Mobile ឥឡូវ aba.onelink.me/oRF8/IA រួចបើកគណនីរហ័ស ABA ដោយប្រើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនខ្មែរច្បាប់ដើម។ #ABABank #GmoneyTrans #E9Pay #InternationalTransfer

ABA Bank
72 304
⚡️ ABA Mobile គឺជាអ្វីដែលអ្នកត្រូវការ ពេលត្រូវសាកថ្មឡានអគ្គិសនី។ ជាមួយ អ៊ីវី ១៦៨ នៅក្នុង ABA Mobile ការសាកថ្មឡានអគ្គិសនីរបស់អ្នក ចាប់ផ្ដើម និងបញ្ចប់នៅក្នុងអេបធនាគារតែមួយ។ 👉 បើក ABA Mobile → មីនីអេប → សេវាកម្ម យានជំនិះ → អ៊ីវី ១៦៨ ឬចុចលើលីងនេះ៖ https://aba.onelink.me/oRF8/8cp2lme8 បញ្ចូលទឹកប្រាក់សម្រាប់សាកថ្មឡានអគ្គិសនី, រកមើលទីតាំងសាក, គ្រប់គ្រងការសាកថ្មឡានរបស់អ្នកដោយចុចតែពីរបីប៉ក់📱🚗 🔌 ដំណើរការជាមួយ GB/T និង CCS2 ក្នុងតម្លៃត្រឹម 1,000រៀល/kWh។ #ABABank #ABAMobile #ABAMiniApps

ABA Bank
72 304
🤝 ការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម គឺជាការពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិយើង! ABA មានមោទនភាពដែលបានចូលរួមជា Gold Spons
+9
🤝 ការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម គឺជាការពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិយើង! ABA មានមោទនភាពដែលបានចូលរួមជា Gold Sponsor ក្នុង វេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី1 និងបានចុះអនុស្សរណៈយោគយល់ជាមួយ សម័្ពន្ធសមាគមសហគ្រាសធុនមីក្រូ តូច និងមធ្យម (FASMEC) ដើម្បីផ្ដល់សេវា ABA PayWay និងកម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជូនដល់សមាជិករបស់សមាគម។ ABA ក៏បានចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីតម្លាភាពហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ព្រមទាំងទទួលស្វាគមន៍អ្នកចូលរួមមកកាន់បញ្ជរ ABA យើងខ្ញុំនៅកន្លែងកម្មវិធីផងដែរ។ យើងរួមសហការគ្នា ជំរុញវិស័យ MSMEs របស់កម្ពុជាឲ្យបន្តរីកចម្រើនទៅមុខ! 🇰🇭 អានបន្ថែម៖ https://bit.ly/4BHZYD2 #ABABank #ABAProudSponsor #FASMECs #MSMEs

ABA Bank
72 304
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://youtube.com/shorts/uPxhmuG5cIE?feature=share 🎒 សម្រាប់ប្អូនៗដែលកំពុងត្រៀមចូលសាកលវិ
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://youtube.com/shorts/uPxhmuG5cIE?feature=share 🎒 សម្រាប់ប្អូនៗដែលកំពុងត្រៀមចូលសាកលវិទ្យាល័យ នេះគឺជាដំបូន្មានល្អៗពីរៀមច្បង។ សូមទស្សនាដំណើររបស់ និច ដែលបានចាកចេញពីស្រុកកំណើត មករស់នៅភ្នំពេញ និងស្វែងយល់ពីទម្លាប់គ្រប់គ្រងលុយកាក់ដែលជួយឲ្យគាត់មានម្ចាស់ការលើជីវិតរបស់ខ្លួន។ ប្រើ ABA Mobile និច អាចសាងទម្លាប់ល្អជាប្រចាំ – ចំណាយឆ្លាតវៃ សន្សំតិចច្រើនតាមលទ្ធភាព ដឹងថាលុយចាយលើអីខ្លះ។ 💙 ចាប់ផ្តើមរបត់ថ្មីនៃជីវិតដោយទំនុកចិត្ត ជាមួយ ABA Mobile។ #ABABank #ABAMobile

ABA Bank
72 304
🇰🇭 ចង់ដឹង បច្ចុប្បន្ន អាជីវកម្មខ្មែរយើងកំពុងផលិតអ្វីខ្លះ? សូមអញ្ជើញចូលរួមក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ2026 ដែលនឹងប
🇰🇭 ចង់ដឹង បច្ចុប្បន្ន អាជីវកម្មខ្មែរយើងកំពុងផលិតអ្វីខ្លះ? សូមអញ្ជើញចូលរួមក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G–L) ដើម្បីស្វែងយល់ពីផលិតផលក្នុងស្រុកដ៏សម្បូរបែប។ ហើយកុំភ្លេច អញ្ជើញមកបញ្ជរ ABA ផងណា៎ ដើម្បីស្វែងយល់បន្ថែមពីផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ធនាគារយើងខ្ញុំ ព្រមទាំងអាចលេងហ្គេមយករង្វាន់ជាច្រើនទៀតផង! 🎁 យើងខ្ញុំរង់ចាំជួបបងប្អូននៅបញ្ជរ ABA! 💙 #ABABank #LocalProductExpo2026

ABA Bank
72 304
🏡 កំពុងរកមើលផ្ទះ ឬដីធ្លី? អាចប្រឹក្សាជាមួយ ណាវី បាន! សួរ ណាវី នៅក្នុង ABA Mobile ដើម្បីស្វែងរកទ្រព្យដែលកំពុងដាក់លក់ ពីដៃគូអច
🏡 កំពុងរកមើលផ្ទះ ឬដីធ្លី? អាចប្រឹក្សាជាមួយ ណាវី បាន! សួរ ណាវី នៅក្នុង ABA Mobile ដើម្បីស្វែងរកទ្រព្យដែលកំពុងដាក់លក់ ពីដៃគូអចលនទ្រព្យយើងខ្ញុំ, ឆែកមើលតម្លៃ និងមើលព័ត៌មានអចលនទ្រព្យ/បន្ទុកអចលនទ្រព្យជាដើម - ណាវី អាចឆ្លើយតបរាល់សំណួរ។ 📱 ចុចប៊ូតុង ណាវី នៅក្នុង ABA Mobile ឬចុចលីងនេះ៖ https://aba.onelink.me/oRF8/o6efyjn2 🎙 ចុចប៊ូតុង 🔊 ឲ្យជាប់ ដើម្បីសួរសំណួរភ្លាមៗ! មិនថា លោកអ្នកទើបចាប់ផ្ដើមស្វែងរក ឬកំពុងប្រៀបធៀបជម្រើសផ្សេងៗ ណាវី ជួយសម្រួលដល់ការស្វែងរកទ្រព្យដែលអ្នកចង់ទិញ ឬវិនិយោគកាន់តែប្រសើរ។ 💙 #ABABank #ABAMobile #Navi

ABA Bank
72 304
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=XyG99ZiTFa0 😄 វ៉ាន់លិញ កំពុងរវល់ ប៉ុន្តែសំណួររបស់មីងគាត់មិ
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=XyG99ZiTFa0 😄 វ៉ាន់លិញ កំពុងរវល់ ប៉ុន្តែសំណួររបស់មីងគាត់មិនបាច់រង់ចាំទាល់តែគាត់ទំនេរដៃនោះទេ! ជាមួយ មុខងារណាវី ក្នុង ABA Mobile រាល់សំណួរ/ចម្ងល់នានាអំពីសេវាធនាគារប្រចាំថ្ងៃ ការទូទាត់ ឬទម្រង់នៃការក្លែងបន្លំ និងល្បិចឆបោកទូទៅ អាចសួរណាវីបានគ្រប់ពេល - ​សួរភ្លាម បានចម្លើយភ្លាម។ មិនបាច់សរសេរសំណួរ មិនបាច់រង់ចាំ! 📱 ចុចប៊ូតុង ណាវី នៅក្នុង ABA Mobile ឬចុចលីងនេះ៖ https://aba.onelink.me/oRF8/o6efyjn2 🎙 ចុចប៊ូតុង 🔊 ឲ្យជាប់ ដើម្បីសួរសំណួរ ហើយទទួលបានការឆ្លើយតបភ្លាមៗ 247។ #ABABank #ABAMobile #Navi

ABA Bank
72 304
គ្រោងទៅលេងសៀមរាប? ABA Mobile ជួយឲ្យអ្នកចំណាយធូរជាងរាល់ដងនៅ Sarai Resort & Spa – មិនថាទៅសម្រាកលំហែចុងសប្ដាហ៍ ដើរលេងថ្ងៃឈប់សម្រ
គ្រោងទៅលេងសៀមរាប? ABA Mobile ជួយឲ្យអ្នកចំណាយធូរជាងរាល់ដងនៅ Sarai Resort & Spa – មិនថាទៅសម្រាកលំហែចុងសប្ដាហ៍ ដើរលេងថ្ងៃឈប់សម្រាក ឬទៅលេងអំឡុងបុណ្យអុំទូកនោះទេ។ ✨ ចុះថ្លៃ 20% លើការស្នាក់នៅ 🍽 ចុះថ្លៃ 10% លើអាហារ និងភេសជ្ជៈ 💆 ទទួលបានការម៉ាស្សារយៈពេល 30នាទី ឥតគិតថ្លៃ គ្រាន់តែកក់ដោយផ្ទាល់ជាមួយក្រុមការងារសណ្ឋាគារ ហើយទូទាត់ជាមួយ ABA KHQR ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ 📅 ប្រូម៉ូសិននេះ មានសុពលភាពដល់ថ្ងៃទី30 កញ្ញា 2027។ លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4A3kpbW #ABABank #ABAMiniApps #SaraiAndWander

ABA Bank
72 304
សូមអបអរសាទរដល់អាជីវករឆ្នើមរបស់យើងនៅខេត្តបន្ទាយមានជ័យ! យើងខ្ញុំមានសេចក្តីរីករាយ សូមប្រកាសអាជីវករទាំង 10រូប នៅខេត្តបន្ទាយមានជ័យ
+9
សូមអបអរសាទរដល់អាជីវករឆ្នើមរបស់យើងនៅខេត្តបន្ទាយមានជ័យ! យើងខ្ញុំមានសេចក្តីរីករាយ សូមប្រកាសអាជីវករទាំង 10រូប នៅខេត្តបន្ទាយមានជ័យ ដែលបានឈ្នះពីកម្មវិធីប្រូម៉ូសិនតាមខេត្តយើងខ្ញុំ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ 1,000,000រៀល! 💸 ពួកគាត់បានឈ្នះរង្វាន់ទឹកប្រាក់នេះ តាមរយៈការប្រើ ABA KHQR ទទួលលុយពីភ្ញៀវ – លឿនស្រួល សុវត្ថិភាព និងមានរង្វាន់ទៀតផង។ កម្មវិធីប្រូម៉ូសិននេះ កំពុងបន្ដ! ខែក្រោយ យើងខ្ញុំនឹងជ្រើសរើសអាជីវករចំនួន 10រូបទៀត ក្នុងម្នាក់ទទួលបាន 1,000,000រៀល និងអ្នកឈ្នះរង្វាន់ធំ 40,000,000 រៀល​ ចំនួន ១ នាក់ ! 🏆 ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖ 1️⃣ សាខាខេត្តបន្ទាយមានជ័យ 098 630 053 2️⃣ សាខាក្រុងប៉ោយប៉ែត 098 203 019 3️⃣ សាខាស្រុកមង្គលបុរី 070 630 505 4️⃣ សាខាស្រុកព្រះនេត្រព្រះ 087 630 055 #ABABank #ABAKHQR #WinnerAnnouncement

ABA Bank
72 304
🌟 ដំណឹងរីករាយ សម្រាប់អាជីករខេត្តត្បូងឃ្មុំ - ABA មានចែករង្វាន់ 70 លានរៀល! ទទួលលុយពីអតិថិជន ABA ឬអ្នកប្រើអេបសេវាធនាគារណាក៏បាន
🌟 ដំណឹងរីករាយ សម្រាប់អាជីករខេត្តត្បូងឃ្មុំ - ABA មានចែករង្វាន់ 70 លានរៀល! ទទួលលុយពីអតិថិជន ABA ឬអ្នកប្រើអេបសេវាធនាគារណាក៏បាន ជាមួយ ABA KHQR ដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែយើងខ្ញុំ។ រៀងរាល់ខែ នឹងមានអាជីវករចំនួន 10 រូប ម្នាក់ៗទទួលបាន 1លានរៀល ហើយខែចុងក្រោយនៃប្រូម៉ូសិន នឹងមានអ្នកឈ្នះរង្វាន់ធំមួយរូប ទទួលបាន 40លានរៀល! 🏆💸 ប្រើ ABA KHQR ជានិច្ច ពេលគិតលុយពីភ្ញៀវ - រង្វាន់ទឹកប្រាក់នេះ អាចជារបស់បងប្អូនក៏ថាបាន។ ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖ 1️⃣ សាខាខេត្តត្បូងឃ្មុំ 097 797 9100 2️⃣ សាខាស្រុកអូររាំងឪ 010 630 734 3️⃣ សាខាស្រុកមេមត់ 087 630 060 4️⃣ សាខាស្រុកពញាក្រែក 093 630 474 #ABABank #ABAKHQR #ABAPromotions

ABA Bank
72 304
វះកាត់ព្យាបាលបបូរមាត់ឆែប/ក្រអូមឆែប របួសរលាក ព្យាបាលមាត់ធ្មេញ ព្យាបាលការនិយាយ និងពិការភាពមុខមាត់ដោយឥតគិតថ្លៃ ជាមួយអង្គការស្នាម
វះកាត់ព្យាបាលបបូរមាត់ឆែប/ក្រអូមឆែប របួសរលាក ព្យាបាលមាត់ធ្មេញ ព្យាបាលការនិយាយ និងពិការភាពមុខមាត់ដោយឥតគិតថ្លៃ ជាមួយអង្គការស្នាមញញឹមកម្ពុជា — ផ្តល់ស្នាមញញឹមថ្មីដល់កូនរបស់លោកអ្នក! កុមារ ឬក៏បងប្អូនប្រជាពលរដ្ឋដែលមានមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ អាចមកធ្វើការពិនិត្យជំងឺនៅថ្ងៃទី 11 វិចិ្ឆកា 2026 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមចាប់យកឱកាសដ៏ល្អនេះ សម្រាប់ស្នាមញញឹមថ្មីប្រកបដោយទំនុកចិត្ត! សូមនាំកូនរបស់លោកអ្នកមកពិនិត្យមើលថាអាចទទួលការវះកាត់នេះបាន ឬក៏អត់។ ការវះកាត់នឹងត្រូវធ្វើនៅថ្ងៃទី 12 វិចិ្ឆកា ដល់ថ្ងៃ 14 វិចិ្ឆកា ឆ្នាំ 2026។ ចែករំលែកព័ត៌មាននេះ ទៅកាន់ក្រុមគ្រួសារដែលត្រូវការការព្យាបាលនេះ! #ABABank #SmileCambodia

ABA Bank
72 304
⚡️ បង់ភ្លើងធម្មតាៗ ក្លាយជាម្ចាស់រង្វាន់ 5,000,000 រៀល! 🎉 សូមអបអរសាទរដល់អតិថិជន ឆាយ វ៉ន ជាអ្នកស្រុកត្រាំកក់ ខេត្តតាកែវ ដែលមាន
⚡️ បង់ភ្លើងធម្មតាៗ ក្លាយជាម្ចាស់រង្វាន់ 5,000,000 រៀល! 🎉 សូមអបអរសាទរដល់អតិថិជន ឆាយ វ៉ន ជាអ្នកស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសំណាង ក្លាយជាអ្នកឈ្នះរង្វាន់ទីពីរ នៃកម្មវិធីប្រូម៉ូសិនបង់វិក្កយបត្រអគ្គិសនីតាម ABA Moible។ អតិថិជន ឆាយ វ៉ន ប្រើប្រាស់ ABA Mobile សម្រាប់គ្រប់តម្រូវការប្រចាំថ្ងៃរបស់គាត់ ហើយគាត់តែងតែបង់វិក្កយបត្រភ្លើងក្រុមហ៊ុនអគ្គិសនីឯកជននៅក្នុងស្រុករបស់គាត់តាមអេបរៀងរាល់ខែ។ ហើយលើកនេះ វិក្កយបត្រភ្លើង និង ABA Mobile របស់គាត់ បាននាំសំណាងដ៏ធំនេះ។ 💸 កម្មវិធីប្រូម៉ូសិននេះនឹងបន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ដោយនៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំអ្នក៖ 🚘 រថយន្ត DEEPAL S05 ចំនួន 1 រង្វាន់ រាល់ពេលបង់វិក្កយបត្រភ្លើងតាម ABA Mobile – ភ្លើងរដ្ឋ ឬឯកជន – ឈ្មោះរបស់អ្នកនឹងបញ្ចូលក្នុងកម្មវិធីចាប់រង្វាន់ដោយស្វ័យប្រវត្ត ដើម្បីមានឱកាសឈ្នះរង្វាន់! លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4wW0PgO #ABABank #ABAMobile #ABAPromo

ABA Bank
72 304
⏳ ឱកាសចុងក្រោយសម្រាប់ទស្សនា "របាំឆ្លងកាត់ពេលវេលា"។ រូបភាពទាំងនេះ ផ្ដិតបានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ។ ប៉ុន្តែការសម្តែងជាក់ស្ដែ
+8
⏳ ឱកាសចុងក្រោយសម្រាប់ទស្សនា "របាំឆ្លងកាត់ពេលវេលា"។ រូបភាពទាំងនេះ ផ្ដិតបានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ។ ប៉ុន្តែការសម្តែងជាក់ស្ដែង គឺជាបទពិសោធដ៏អស្ចារ្យថ្មីប្លែកទាំងស្រុង។ នៅថ្ងៃសៅរ៍ អាទិត្យនេះ សូមអញ្ជើញចូលរួមទស្សនាការជួបគ្នាដ៏កម្ររវាងសិល្បៈរបាំបុរាណខ្មែរ និងរបាំបុរាណបារាំងសម្ដែងរួមគ្នានៅលើឆាកតែមួយ ដែលជាទស្សនីយភាពសិល្បៈ ថ្វាយព្រះមហាក្សត្រ សម្រាប់ឱកាសអបអរសាទរ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមសម្ដែងពិសេសពី អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា។ នៅពេលការសម្តែងនេះចប់ ទស្សនីយភាពដ៏កម្រនេះអាចនឹងមិនកើតឡើងម្ដងទៀតទេ។ 🎟 សំបុត្រចូលទស្សនាមានដាក់លក់នៅលើ ABA Mobile តែមួយគត់ ឬទិញតាមរយៈលីងនេះ៖ https://page.ababank.com/princess-buppha-devi-dance-school #ABABank #ABAMobile #ABAMiniApps

ABA Bank
72 304
ការពារអ្វីដែលសំខាន់បំផុតជាមួយ Etiqa 💙✨ មិនថាជាផ្ទះ យានយន្ត ឬដំណើរកម្សាន្តបន្ទាប់របស់អ្នកទេ សូមទទួលបានភាពកក់ក្តៅ និងទំនុកចិត្តកាន់តែខ្លាំងជាមួយដំណោះស្រាយធានារ៉ាប់រងពី Etiqa ដែលផ្តល់ទាំងការការពារ និងកាដូពិសេសសម្រាប់ផលិតផលធានារ៉ាប់រងនីមួយៗ។ ❤️ 🏠 ធានារ៉ាប់រងអគ្គិភ័យ — ការពារផ្ទះរបស់អ្នក និងទទួលបានការថែមជូនកែវ Etiqa ចំនួនមួយ! 🚗 ធានារ៉ាប់រងយានយន្តឯកជន — ការពារយានយន្តរបស់អ្នក និងទទួលបានការថែមជូនក្រណាត់គ្របយានយន្ត​ ចំនួនមួយ! ✈️ ធានារ៉ាប់រងការធ្វើដំណើរ 360 — ធ្វើដំណើរដោយភាពកក់ក្តៅ និងទទួលបានការថែមជូន ខ្នើយកល់ ក ចំនួនមួយ! តាមរយៈភាពជាដៃគូរវាង ABA និង Etiqa លោកអ្នកអាចស្វែងយល់អំពីដំណោះស្រាយធានារ៉ាប់រងរបស់ Etiqa និងជ្រើសរើសគម្រោងធានារ៉ាប់រងដែលស័ក្តិសមនឹងតម្រូវការរបស់លោកអ្នកបានយ៉ាងងាយស្រួល។ ❤️ សូមអញ្ជើញទៅកាន់សាខា ABA ណាមួយ ឬទាក់ទងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនងអតិថិជន ២៤/៧ តាមរយៈលេខ 1800 203 203។ ក្រុមការងាររបស់យើងនឹងភ្ជាប់លោកអ្នកជាមួយអ្នកជំនាញធានារ៉ាប់រងរបស់ Etiqa ដើម្បីផ្តល់ការណែនាំ និងជំនួយដល់លោកអ្នក។ 🌟 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ កាដូមានកំណត់ និងផ្តល់ជូនរហូតដល់អស់ពីស្តុក។ #ABABank #Etiqa