uk
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Відкрити в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Показати більше
6 427
Підписники
-124 години
-17 днів
+1330 день
Архів дописів
នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម
+6
នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសរៀបចំសំណុំរឿងក្តីព្រហ្មទណ្ឌ សម្រាប់សវនាការត្រាប់របស់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

Repost from UYFC Phnom Penh
🎊 អបអរសាទរ ខួបលើកទី៧៥ នៃការចូលជាសមាជិកអង្គការយូណេស្កូរបស់ព្រះរាជាណាចក្រកម្ពុជា (៣ កក្កដា ១៩៥១ – ៣ កក្កដា ២០២៧) 🎉🇰🇭 ចាប់តា
🎊 អបអរសាទរ ខួបលើកទី៧៥ នៃការចូលជាសមាជិកអង្គការយូណេស្កូរបស់ព្រះរាជាណាចក្រកម្ពុជា (៣ កក្កដា ១៩៥១ – ៣ កក្កដា ២០២៧) 🎉🇰🇭 ចាប់តាំងពីបានចូលជាសមាជិកអង្គការយូណេស្កូ កម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមានសម្បត្តិបេតិកភណ្ឌរូបីចំនួន ៥ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៧ និងឯកសារក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន ៣។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការទទួលស្គាល់តម្លៃជាសកលនៃអរិយធម៌ និងវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការអភិរក្ស លើកតម្កើង និងបន្តមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ដូនតា សម្រាប់ជាមោទនភាពជាតិ និងជាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ច្បាប់ស្ដីពី_ការគ្រប់គ្រងរដ្ឋបាលរាជធានី_ខេត្ត_ក្រុង_ស្រុក_ខណ្ឌ_.pdf8.50 MB

+4
១_ការគ្រប់គ្រងរដ្ឋបាលក្រុង_តាមបែ.pdf2.02 MB

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦
+5
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦

នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម ប៊ុនយ៉ៃ ណារិន អន
+5
នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពី៖ ១. ការរៀបចំកម្មវិធីបណ្តុះបណ្តាល “ជំនាញវិធីសាស្រ្តគតិយុត្ត” សម្រាប់មន្ត្រីនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២. ការពិនិត្យពិភាក្សាអំពីតម្រូវការបណ្តុះបណ្តាល សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា, សិស្សសារការី និងមន្ត្រីពាក់ព័ន្ធ អំពីផ្នែកនីតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ជាអាទិ៍៖ នីតិហិរញ្ញវត្ថុ សាធារណៈ, នីតិទ្រព្យសម្បត្តិរដ្ឋ, នីតិចំណូលមិនមែនសារពើពន្ធ, នីតិសារពើពន្ធ) ៣. ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការងារបន្ត ៤. ការពិភាក្សាអំពីការរៀបចំវិបស្សនាសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃ ប.ភ.យ.ក. ដែលគ្រោង នឹងប្រព្រឹត្តទៅនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ ៥. ការងារពាក់ព័ន្ធផ្សេងៗ។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាតំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិស
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាតំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិកនៅ Koh Pich City Hall ដែលបានរៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប ... អានបន្ត Facebook Website Telegram

📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ ការធានាកាតព្វកិច្ច​​.រៀន​:​ 4/7/26 កិច្ចសន្យា​សំខាន់​ៗ​​.រៀន​:​ 8/7/26 សេចក្តី​.​សិទ្ធិ​ប
+2
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ ការធានាកាតព្វកិច្ច​​.រៀន​:​ 4/7/26 កិច្ចសន្យា​សំខាន់​ៗ​​.រៀន​:​ 8/7/26 សេចក្តី​.​សិទ្ធិ​ប្រត្សក្យ​.​ រៀន​:​ 6/7/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ 🌐 Hun
+1
សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

🎧 អំនានអានដោយបញ្ញាសិប្បនិម្មិត៖ អត្ថបទស្រាវជ្រាវ និងវិភាគ ស្តីពី «រចនាសម្ព័ន្ធតុលាការកម្ពុជា» រៀបចំដោយ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ អត្ថបទដកស្រង់ចេញពី ព្រឹត្តិបត្រ ច្បាប់ និងយុត្តិធម៌ លេខ ១ បោះពុម្ពផ្សាយដោយក្រសួងយុត្តិធម៌។ ───────────────── ✈️ Telegram ៖ https://t.me/mojcambodianews 📷 YouTube ៖https://youtu.be/C_a-V4mcxdk?si=SBeZ_7T8iLtsUgaz

នៅថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌
+9
នៅថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់បរិស្ថាន” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣, សិស្សអាជ្ញាសាលា ជំនាន់ទី៤ និងសិស្សសារការី ជំនាន់ទី៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីបន្តការអភិវឌ្ឍ នឹងពង្រឹងសមត្ថភាពបន្ថែមសម្រាប់សិស្សវិជ្ជាជីវៈតុលាការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ច
+9
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ =========== ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិក អ.ដ.ក., ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តពោធិ៍សាត់ សរុបប្រមាណ ១០០ នាក់។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និង រដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការពង្រឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងក៏ដូចជាការរួមចំណែកបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែលឿនឆាប់រហ័ស ត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook 🌐 តេឡេក្រាម Telegram |📍 ទីតាំង Location 📱 យូធូប Youtube | 📱 តិកតុក Tiktok

Repost from News Today❤️
ថៃរុលចូលដីកម្ពុជាថែមទៀតនៅឧត្តរមានជ័យ ! កាប់ឆ្កាព្រៃ រាយលបន្លាលួស កម្ពុជាតវ៉ាលើកទី៤៣ https://youtu.be/V3zGGKeyViA

នៅថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦, លោកស្រី ឆឹង វ៉ាន់ថង ប្រធានផ្
+4
នៅថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦, លោកស្រី ឆឹង វ៉ាន់ថង ប្រធានផ្នែកបណ្តុះបណ្តាលដំបូង នៃសាលាភូមិន្ទសារការី បានដឹកនាំសិស្សសារការី ជំនាន់ទី៤ ចុះកម្មសិក្សា នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេល ២ សប្តាហ៍។ ការចុះកម្មសិក្សានេះ មានគោលបំណងបង្កើនប្រសិទ្ធភាព នៃការបណ្តុះបណ្តាល ដោយផ្សារភ្ជាប់ទ្រឹស្តី នឹងការអនុវត្តជាក់ស្តែង ឲ្យស្របតាមលក្ខណៈបច្ចេកទេស និងគរុកោសល្យនៃកម្មវិធីសិក្សាសម្រាប់សិស្សសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមប្រកាសនូវលទ្ធផលនៃការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៩ ដែលបានប្រព្រឹត្តទៅ
+7
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមប្រកាសនូវលទ្ធផលនៃការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ និងលទ្ធផលកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ *********** The Trust Regulator (TR) is honored to announce the results of the 9th Qualifying Examination for Approved Persons in the Trust Sector, which took place on June 25, 2026 and results of the Continuing Professional Education Program in the Trust Sector which took place from June 22-24, 2026 at the Business Development Center. 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️

Repost from BTV News
[WATCH] ស្វែងយល់ពីខ្មែរ៖ សមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល ៧៥ ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជន https://youtu.be/msXYeBEOy_w Website | Facebook | Telegram | TikTok

Repost from CambodiaMyHome
សូមអនុមោទនា ថ្ងៃឧបោសថសីល 🌷🙏🏼✨ ថ្ងៃចន្ទ ១៥កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
សូមអនុមោទនា ថ្ងៃឧបោសថសីល 🌷🙏🏼✨ ថ្ងៃចន្ទ ១៥កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ Join CambodiaMyHome

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦ 🌐 Hun Manet 🌐 Samdech Thipa
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia