ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
Відкрити в Telegram
6 964
Підписники
+424 години
+197 днів
+9730 днів
Архів дописів
✍️•ការបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ 👩⚖️
👉មាត្រា ៤៤.ការបើកការស៊ើបសួរ
ក្នុងករណីបទឧក្រិដ្ឋ ព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរ ។
ការស៊ើបសួរត្រូវបានបើក តាមដីកាបញ្ជូនរឿងឱ្យស៊ើបសួរដែលត្រូវប្ដឹងទៅចៅក្រមស៊ើបសួរ ។
ការស៊ើបសួរ អាចបើកប្រឆាំងលើ បុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះ
ឬប្រឆាំងទៅលើអញ្ញាតជន ។
ដីកាបញ្ជូនរឿងឱ្យស៊ើបសួររួមមាន :
-សេចក្ដីសងេ្ខបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស និង
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន ។
ដីកាបញ្ជូនរឿងឱ្យស៊ើបសួរត្រូវចុះកាលបរិចេ្ឆទ និងចុះហត្ថលេខា ។
ទម្រង់ការនេះមានលក្ខណៈដាច់ខាតត្រូវតែគោរព បើពុំដូចេ្នះទេ ដីកាបញ្ជូនរឿងឱ្យ
ស៊ើបសួរនេះ ត្រូវទុកជាមោឃៈ ។
👉មាត្រា ១២៤.ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសនិ្នដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយគ្មានដីកាសន្និដ្ឋានបញ្ជូន
រឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។
កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី
ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
✍️•ចៅក្រមស៊ើបសួរ ចូលអន្តរាគមន៍ក្នុងព្រំដែនមួយកំណត់
===================================
ព្រំដែនចៅក្រមស៊ើបសួរមានពីរ៖
👉១.កាលប្រវត្តិនៃនីតិវិធីស៊ើបសួរពីរដំណាក់កាលមួយ និងបញ្ចប់ក្នុងដំណាក់កាលនៃកាស៊ើបសួរមួយ។
👉២.វិសាលភាពនៃការស៊ើបសួរ គីជានីតិវិធីមួយដែលចៅក្រមស៊ើបសួរ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដីកាចោទប្រកាន់របស់ព្រះរាជអាជ្ញា។
បើកការស៊ើបសួរ
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌពោលគឺ
-សេចក្ដីសង្ខេបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់
-ជនជាប់ចោទជានីតិជន -រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
👉មាត្រា ១២៤.ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសនិ្នដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយគ្មានដីកាសន្និដ្ឋានបញ្ជូន
រឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។
កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី
ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
✍️.ការស្វែងរកភស្តុតាងដាក់បន្ទុក និងដោះបន្ទុករបស់ចៅក្រមស៊ើបសួរ 👩⚖️
គោលបំណងធំបំផុតនៃនីតិវិធីព្រហ្មទណ្ឌ គឺធានាប្រសិទ្ធភាពនៃការបង្ក្រាប់ផង និងធានានូវសិទ្ធិសេរីភាពរបស់បុគ្គលដែលពាក់ព័ន្ធផង ដូច្នេះហើយបានជាគោលលការណ៍នេះក៏បានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញផងដែរ បុគ្គលដែលត្រូវបានចោទប្រកាន់ ត្រូវតែមានលទ្ធភាពការពារខ្លួនហើយត្រូវផ្ដន្ទាទោសបានលុះត្រាតែពិរុទ្ធភាព និងការទទួលខុសត្រូវរបស់គាត់ត្រូវបានបង្ហាញច្បាស់តាមផ្លូវច្បាប់ប៉ុណ្ណោះ។
ដោយបង្កើតនូវគោលការណ៍នៅក្នុងរដ្ឋធម្មនុញ្ញទាក់ទងដល់វិធានការណ៍ស្វែងរកភស្ដុតាង ភស្ដុតាងដែលបានមកដោយការបង្ខិតបង្ខំ ដោយការខុសច្បាប់ ដោយការបន្លំ គឺភស្ដុតាងនេះមិនអាចយកជាកា ដើម្បីដាក់ពិរុទ្ធភាពទៅលើជនជាប់ចោទបានទេ នេះក៏ជាគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
===============================
✍️•វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ 👩⚖️
===========================
👉វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ សំដៅលើវិធានការទប់ស្កាត់ដើម្បីជៀងវាងផលប៉ះពាល់ ឬធានាដល់ដំណើរការនៃនីតិវិធីឱ្យសម្រេចបានគោលដៅស្វែងរកការពិតដោយរលួនទៅបានល្អប្រសើរ។
ក.វិធានការធានាឱ្យមានវត្តមានជនត្រូវចោទនៅមុខចៅក្រមស៊ើបសួរ
ខ.វិធានការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ និង
គ.វិធានការរក្សាជនត្រូវចោទឱ្យស្ថិតនៅក្រោមការចាត់ចែងរបស់តុលាការ។ដើម្បីឱ្យមានភាពងាយយល់អំពីខ្លឹមសារនៃប្រភេទវិធានការទាំងនេះ យើងនឹងធ្វើការបកស្រាយប្រភេទនៃដីកាដែលប្រើប្រាស់ទៅតាមវិធានការនីមួយៗ។
👉វិធានការធានាឱ្យមានវត្តមាននៅមុខចៅក្រមស៊ើបសួរកាលណាបុគ្គលណាម្នាក់ពុំឆ្លើយតបទៅនឹងការកោះហៅរបស់ចៅក្រមស៊ើបសួរទេ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចបង្ខំឱ្យជននោះមានវត្តមាននៅចំពោះមុខអំណាចបង្ខំជននោះនីតិវិធីព្រហ្មទណ្ឌប្រគល់ ក្នុងក្របខណ្ឌនៃការស៊ើបសួរ ដើម្បីស្វែងរកការពិត វិធានការបង្ខំដើម្បីធានាឱ្យមានវត្តមានរបស់ជនត្រូវចោទ ឬបុគ្គលណាដែលមានតម្រុយពិរុទ្ធភាព ចៅក្រមស៊ើបសួរអាចចេញ
✅.️ដីកាបង្គាប់ឱ្យចូលខ្លួន
✅.️ដីកាបង្គាប់ឱ្យនាំខ្លួន
✅️.ដីកាបង្គាប់ឱ្យចាប់ខ្លួន
✅️.និងដីកាបង្គាប់ឱ្យឃុំខ្លួន។
ឯកឧត្តម ផូវ សំភី
===========
✍️ រយៈពេលនៃការ ឃុំខ្លួនបណ្តោះអាសន្ន ប្រែប្រួលទៅតាម បទល្មើស ឬ តាមបុគ្គល
👉មាត្រា ២០៨.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋ
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារ ការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ (ប្រាំមួយ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និង ច្បាស់លាស់ ។
ចៅក្រមស៊ើបសួរអាចសមេ្រចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ ២ (ពីរ) ដងគត់ ។
👉មាត្រា ២០៩.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទមជ្ឈិម
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៤ (បួន) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួន បណ្ដោះអាសន្នបានតែម្ដងគត់ មិនឱ្យលើសពី ២ (ពីរ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់ ។
ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នខាងលើនេះ មិនត្រូវលើសពីពាក់កណ្ដាលនៃអប្បបរមា នៃទោសដែលច្បាប់បានកំណត់ទ្បើយ។
👉មាត្រា ២១៣.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋទាក់ទងនឹងអនីតិជន មានអាយុ ចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ
ចំពោះអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ និងត្រូវ ចោទប្រកាន់ពីបទឧក្រិដ្ឋ ថិរវេលាឃុំខ្លួនបណ្ដោះអាសន្នមានដូចតទៅ :
១- ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណា អនីតិជននេះមានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។
២- ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណា អនីតិជននេះមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
=====================================
ដីកាសន្និដ្ឋានស្ថាពរ📄
=======================
ដីកាសន្និដ្ឋានស្ថាពរ សំដៅទៅលើដីកាជាលាយល័ក្ខណ៍អក្សរដែលចេញដោយព្រះរាជអាជ្ញាស្នើសុំទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចអំពីដីកាដំណោះស្រាយ។
នៅពេលដែលចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរត្រូវបញ្ចប់នោះចៅក្រមស៊ើបសួរត្រូវធ្វើការជូនដំណឹងដល់ព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវី។ នៅក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីជូនដំណឹង ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាដើម្បីពិនិត្យ ហើយបន្ទាប់ពីពិនិត្យហើយប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា សំណុំរឿងនៅមានភាពចាំបាច់ត្រូវធ្វើកិច្ចស៊ើបសួរថ្មីទៀត នោះព្រះរាជអាជ្ញាត្រូវធ្វើតាមមាត្រា ១៣២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
នៅក្នុងរយៈពេល ១៥ ថ្ងៃប្រសិនបើជនត្រូវចោទត្រូវឃុំខ្លួន និងរយៈពេល ១ ខែករណីជនត្រូវចោទនៅក្រៅឃុំ ព្រះរាជអាជ្ញាត្រូវបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ ដោយមានដីកាសន្និដ្ឋានស្ថាពរ ភ្ជាប់ជាមួយផង។ ដីកាសន្និដ្ឋានស្ថាពរនេះអាចជា ការស្នើសុំទៅចៅក្រមស៊ើបសួរឱ្យបញ្ជូនទៅជំនុំជម្រះ ឬក៏លើកលែងការចោទប្រកាន់។ ក្នុងករណីនេះចៅក្រមស៊ើបសួរពុំជាប់កាតព្វកិច្ចធ្វើតាមដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញាឡើយ។
ប្រភពៈ គ្រួសារច្បាប់
ឯកសារផ្សេងៗ👉🏻 https://t.me/studywiththornchannel
168_លក្ខខណ្ឌ_ការកំណត់ពេល_អំឡុងពេល_និងការបង្កើតកិច្ចសន្យា_វ៉ាន់_សុគន្ធ.pdf8.89 MB
