uk
Feedback
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

Відкрити в Telegram

Official Chanel CBA

Показати більше
1 827
Підписники
-124 години
-17 днів
-630 день
Архів дописів
ទិដ្ឋភាព និង​សកម្មភាព កម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋ បាន​កំពុង​ធ្វើ​ដំណើរ​មកទទួលសេវារថយន្ដក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " ពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច សម្រាប់​ការដឹក​ជញ្ជូន​នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។ សូមជូនពរការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។

រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ និងមានទឹកពិសាបរិសុទ្ធ តាមគោលដៅចេញដំណើរខេត្តនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋតាមរយៈរថយន្ដក្រុងសាធារណ:រាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ " ត្រឡប់ពីបណ្តាខេត្ត មកដល់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច។ សូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈពីស្រុកកំណើតមករាជធានីភ្នំពេញវិញ៖ -ជិះដោយមិនបង់ប្រាក់ -ជិះដោយមិនតម្រូវឳ្យមានការចុះឈ្មោះ -ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។ (ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញស្គេន QR ឬចុចលើ ដែលបានជូនភ្ជាប់នៅខាងក្រោម https://heylink.me/PPCITYBUS/)

សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំង
+2
សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។ ជាមួយគ្នានេះ សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។ សូមបញ្ជាក់ផងដែរ សម្រាប់លោកតាលោកយាយ អ៊ំពូមីង​ បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ដែលបាន​ធ្វើ​ដំណើរតាមរយៈរថយន្ដក្រុងសាធារណ:រាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ "​បានត្រឡប់ពីបណ្តាខេត្ត មកដល់រាជធានីភ្នំពេញតាមគោលដៅនៅរាជធានីភ្នំពេញវិញ ដោយសុវត្ថិភាព សម្រាប់​ដឹក​ជញ្ជូន​នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។ សូមជូនពរការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។

ទិដ្ឋភាព និង​សកម្មភាព កម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋ បាន​កំពុង​ធ្វើ​ដំណើរ​មកទទួលសេវារថយន្ដក្រុងសាធារណ: " ជិះដោយមិនបង់ប្
+9
ទិដ្ឋភាព និង​សកម្មភាព កម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋ បាន​កំពុង​ធ្វើ​ដំណើរ​មកទទួលសេវារថយន្ដក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " ពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិខ្មែរ សម្រាប់​ដឹក​ជញ្ជូន​នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។ សូមជូនពរការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។