រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ
Открыть в Telegram
1 829
Подписчики
-124 часа
-17 дней
-630 день
Архив постов
ទិដ្ឋភាព និងសកម្មភាព កម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋ បានកំពុងធ្វើដំណើរមកទទួលសេវារថយន្ដក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " ពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច សម្រាប់ការដឹកជញ្ជូននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
សូមជូនពរការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។
រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ និងមានទឹកពិសាបរិសុទ្ធ តាមគោលដៅចេញដំណើរខេត្តនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋតាមរយៈរថយន្ដក្រុងសាធារណ:រាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ " ត្រឡប់ពីបណ្តាខេត្ត មកដល់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច។
សូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈពីស្រុកកំណើតមករាជធានីភ្នំពេញវិញ៖
-ជិះដោយមិនបង់ប្រាក់
-ជិះដោយមិនតម្រូវឳ្យមានការចុះឈ្មោះ
-ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។
(ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញស្គេន QR ឬចុចលើ ដែលបានជូនភ្ជាប់នៅខាងក្រោម https://heylink.me/PPCITYBUS/)
+2
សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។
ជាមួយគ្នានេះ សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។
សូមបញ្ជាក់ផងដែរ សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមរយៈរថយន្ដក្រុងសាធារណ:រាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ "បានត្រឡប់ពីបណ្តាខេត្ត មកដល់រាជធានីភ្នំពេញតាមគោលដៅនៅរាជធានីភ្នំពេញវិញ ដោយសុវត្ថិភាព សម្រាប់ដឹកជញ្ជូននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
សូមជូនពរការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។
+9
ទិដ្ឋភាព និងសកម្មភាព កម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋ បានកំពុងធ្វើដំណើរមកទទួលសេវារថយន្ដក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " ពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិខ្មែរ សម្រាប់ដឹកជញ្ជូននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
សូមជូនពរការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
