អ្នកគាំទ្រ-CPP
Відкрити в Telegram
253
Підписники
Немає даних24 години
+27 днів
+330 днів
Архів дописів
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ និងសិក្សានៅអ៊ីស្រាអែល ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដែលយើងបានខិតខំបន្តទាំងយប់ទាំងថ្ងៃដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីឱ្យប្រជាជនរបស់យើងទទួលបានការការពារ (10-10-23)
#សម្ដេចធិបតីហ៊ុនម៉ាណែត
#កម្ពុជា #Cambodia
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយ និងមរណ:ទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនិស្សិតម្នាក់ ដែលរងគ្រោះបាត់បង់ជីវិត និងខិតខំសហការក្នុងការជួយសង្គ្រោះដល់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម នៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia
#សម្ដេចធិបតីហ៊ុនម៉ាណែត
«កុំពូកែបង្អាប់ពេក សូមមើលឱ្យគ្រប់
ជ្រុងជ្រោយ បើបង្អាប់ សុំឱ្យមាន
សច្ចធម៌ខ្លះផង»
#កម្ពុជា #Cambodia
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
#សម្តេចធិបតីហ៊ុនម៉ាណែត
បានអំពាវនាវម្ចាស់ផ្ទះ ម្ចាស់បន្ទប់ កុំដំឡើងថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់នៅឆ្នាំ២០២៤។
ថ្លែងក្នុងពេលដែល សម្តេចធិបតី អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
#សម្ដេចតេជោហ៊ុនសែន
នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្តន៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។
ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង៕
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សេចក្ដីសម្រេច!
_______
#សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា!
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សារសំឡេងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនសមាជិក រាជរដ្ឋាភិបាល ពាក់ព័ន្ធករណីពន្ធដារ៖ មិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ!
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
𝗔𝗡𝗚𝗞𝗢𝗥 𝗪𝗔𝗧 𝗦𝗜𝗘𝗠 𝗥𝗘𝗔𝗣, 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔
155 years ago ✨
រូបថតដំបូងគេនៅអង្គរវត្ត ឆ្នាំ១៨៦៦ ស្មើនឹង១៥៥ឆ្នាំមុនបម្លែងជារូបភាពគូល័រ!
#angkorwatsince1866
#𝗔𝗡𝗚𝗞𝗢𝗥𝗪𝗔𝗧 #𝗦𝗜𝗘𝗠𝗥𝗘𝗔𝗣
#𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត!
ជួបជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
រាជធានីភ្នំពេញ, ព្រឹកថ្ងៃពុធ ទី២៧ កញ្ញា ២០២៣
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
របាយការណ៍ស្តីពីតម្រូវការកម្លាំងពលកម្មក្នុងខេត្តព្រះសីហនុ សម្រាប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ មានចំនួន ០៣ ក្រុមហ៊ុន ត្រូវការកម្លាំងពលកម្មចំនួន ២២ នាក់ (ដូចមានជូនភ្ជាប់ក្នុងតារាង)។
#ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
#រដ្ឋបាលខេត្តព្រះសីហនុ
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
វីដេអូ ៖ សង្ខេបអំពីបេសកកម្ម របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
#BreakingNews
អាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងបន្តផ្តលជំនួយអភិវឌ្ឍន៍នៅកម្ពុជាឡើងវិញ
(ញូវយ៉ក, អាមេរិក)៖ សហរដ្ឋអាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និង អាមេ រិក។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏បានប្រកាសបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅ កម្ពុជា ឡើងវិញផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទី ក្រុង ញូវយ៉ក សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក ស្រី វ៉ិច តូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមការជូនព័័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេច ធិបតី ដែលបានអញ្ជើញ មក ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨។ លោកស្រី ក៏បាន អបអរសាទរចំពោះការជ្រើសតាំងសម្តេចធិបតី ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភាផងដែរ។
លោកស្រី វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍ឱកាស ពង្រីក កិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី និងចង់ឃើញសម្តេចធិបតី ក៏ដូចប្រទេសកម្ពុជា ទាំងមូលទទួលបានជោគជ័យ។
កិច្ចពិភាក្សានោះ បានផ្ដោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានជម្រាបជូនសម្តេចធិបតីថា សហរដ្ឋអាមេរិក បាន សម្រេចផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ លោក ស្រី វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតប សម្ដេច ធិបតី បានបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេចធិបតី ក៏បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែល ត្រូវ ធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថា បញ្ហា សុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុក ដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់សម្តេចធិបតី។
ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុង យក ចិត្តទុក ដាក់៕
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ
....................
ទី១៖ កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយលើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជាក្នុងនោះ មានអាទិភាព ៦ យ៉ាងដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសថា នឹងដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅ។
ទី២៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២ នាព្រឹកថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៣ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។
ទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ឆ្នាំ ២០២៣ - ២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២លើកយកមកពិភាក្សានិងអនុម័ត។
ទី៤៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈដែលជាស្នូលនៃកំណែទម្រង់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណក៏ត្រូវបានពិភាក្សានិងអនុម័តរួចរាល់ដែរ។
ទី៥៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យាពោលគឺមិនមែននិយាយហើយតែធ្វើមិនបាននោះឡើយ។
ទី៦៖ សរុបមក រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលទទួលបានផលមុនគេ៕
ដោយឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
Repost from គណៈឃោសនាអប់រំ-វិមាន ៧ មករា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការលើកឡើងនូវប្រធានបទច្រើនក្នុងពេលជួបកម្មករ ដែលមានការផ្សាយផ្ទាល់ គឺមិនមែនបញ្ជូនសារទៅតែកម្មករចំនួនប្រមាណ២ម៉ឺននាក់នោះទេ តែគឺជាការបញ្ជូនសារទៅ ប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១៧លាននាក់ ដូច្នេះនេះគឺជាកាតព្វកិច្ច និងសិទ្ធិ ៖
ទី១) គឺជាកាតព្វកិច្ចរបស់មេដឹកនាំដែលត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ជូនដំណឹងទៅដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ នូវរាល់នូវអ្វីៗដែលខ្លួនបាន និងកំពុងធ្វើ
ទី២) គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្នុងការទទួលបានព័ត៌មានផ្ទាល់ពីមេដឹកនាំរបស់ខ្លួនដែលបានធ្វើការងារជូនប្រជាពលរដ្ឋ
ខេត្តតាកែវ.ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
👉🔗 តាមដានព័ត៌មានពី នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ
🌐 Telegram
🌐 Facebook
សង្ខេបអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ សម្រាប់ឆ្នាំ ២០២៣-២០២៨
A snapshot of Pentagonal Strategy- Phase I, 2023-2028
រៀបចំដោយក្រុមការងារ ឯ.ឧ បណ្ឌិត ហួត ពុំ
——————
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
