អ្នកគាំទ្រ-CPP
Відкрити в Telegram
253
Підписники
Немає даних24 години
+27 днів
+330 днів
Архів дописів
Repost from គណៈឃោសនាអប់រំ-វិមាន ៧ មករា
វីដេអូសង្ខេបថ្ងៃទី២ នៃបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ចិន-អាស៊ាន លើកទី២០
រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី១៥ កញ្ញា ២០២៣
គួធ្វើបែបណា ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?
រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។
លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។
តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់?
បើតាមមាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១០ អចលនទ្រព្យ សំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នៅនឹងដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖
១. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់
២. ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ
៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។
យ៉ាងណាក៏ដោយ បើតាមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញបានប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៥ ខែសីហា នេះថា ដី ឬផ្ទះ មានជាប់ពន្ធអចលនទ្រព្យ ឬអត់ នោះម្ចាស់ដី ឬផ្ទះ ត្រូវកាន់យកឯកសារកាន់កាប់ ឬបណ្ណសម្គាល់កម្មសិទ្ធិផ្ទះ ឬដីនោះ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដាររាជធានី ខេត្ត ដែលអចលនទ្រព្យនោះស្ថិតនៅ។
ឯកសារកាន់កាប់ ឬសម្គាល់សិទ្ធិ គឺសំដៅលើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ឬប្លង់ទន់ (ដែលជាទូទៅ គេហៅថា លិខិតផ្ទេរសិទ្ធិលើអចលទ្រព្យដែលមិនទាន់ចុះបញ្ជី)។
ពេលយកឯកសារទាំងនេះ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដាររាជធានី ខេត្ត មន្ត្រីពន្ធដារ នឹងពិនិត្យវាយតម្លៃលើដី ឬផ្ទះ ដោយផ្អែកលើតារាងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យទៅតាមភូមិសាស្ត្រដី ឬផ្ទះ ដែលស្ថិតនៅ ថាតើជាប់ពន្ធដែរឬទេ ឬជាប់ពន្ធអ្វីខ្លះ។
មួយវិញទៀត អ្នករស់នៅក្នុង ឬជិតរាជធានីភ្នំពេញ ដែលមានដី ឬផ្ទះ នៅខេត្តឆ្ងាយៗ អាចកាន់ឯកសារពាក់ព័ន្ធដូចបានរៀបរាប់ខាងលើ ទៅសាកសួរនៅអគ្គនាយកដ្ឋានពន្ធដារ ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់សាខាពន្ធដារ ដែលអចលនទ្រព្យស្ថិតនៅនោះទេ។
គួរបញ្ជាក់ថា ម្ចាស់អចលនទ្រព្យ ទាំងអស់គួរប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយមន្ត្រីពន្ធដារអំពីពន្ធលើអចលនទ្រព្យរបស់ខ្លួន ជៀសវាងអចលនទ្រព្យនោះជាប់បំណុលពន្ធកើនឡើងដោយមិនដឹងខ្លួន ជាពិសេសរួសរាន់ឡើង ជិតដល់ថ្ងៃផុតកំណត់បង់ពន្ធប្រចាំឆ្នាំ២០២៣ហើយ។
អត្ថបទ៖ Construction & Property
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធ ទី៦ កញ្ញា ២០២៣។
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី | សេចក្ដីជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី!
#សម្ដេចធិបតីហ៊ុនម៉ាណែត #HMN
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
វីដេអូខ្លឹមសារជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃ ចន្ទទី៤ កញ្ញា ២០២៣។
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
Repost from Samdech Hun Sen of Cambodia
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣
អានបន្ត
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from គណៈឃោសនាអប់រំ-វិមាន ៧ មករា
សេចក្ដីប្រកាសព័ត៌មាន « គណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនិស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិននៅ ក្នុងយុគសម័យថ្មី »
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
👉🔗 តាមដានព័ត៌មានពី នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ
🌐 Telegram
🌐 Facebook
សុន្ទរកថាគន្លឹះថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃចន្ទ ទី៤ កញ្ញា ២០២៣។
#សម្តេចធិបតីហ៊ុនម៉ាណែត #នាយករដ្ឋមន្ត្រី
#ប្រទេសកម្ពុជា
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
វីដេអូ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ។
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
១.យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ, ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។
២.ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការៀបផ្សាភ្ជាប់គោរមងារ«សម្តេច» ទៅនឹងតំណែងកំពូលខ្ពង់ខ្ពស់ ជាការមួយសមរម្យ ដ្បិតវាស្របទៅនឹងប្រពៃណីបរមបុរាណរបស់យើង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនសុទ្ធតែភ្ជាប់ទៅនឹងមុខតំណែងសំខាន់ៗ ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយោមរាជ»។ល។ ក្នុងន័យនេះ ការតភ្ជាប់គោរមងារ«សម្តេច»ទៅនឹងមុខតំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬ នាយករដ្ឋមន្ត្រី គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។
៣.ឆ្លៀតឱកាសដ៏ល្អប្រសើរវិសេសវិសាលនេះ ខ្ញុំសូមអបអរសាទរ «សម្តេចមហាបវរធិបតី» ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា, សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ, ប្រជាជន, និង មាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងការអនុវត្តនូវពាក្យសច្ចា (កាលពីថ្ងៃ០៧សីហា២០២៣)របស់សម្តេចដែលកាលណោះបានទូលថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្ល័ង្ក និងរបបរាជានិយមឱ្យនៅគង់វង្សយូរលង់តរៀងទៅ នៅកម្ពុជា៕
📝Jean-Francois Tain
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
Repost from Samdech Hun Sen of Cambodia
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣
អានបន្ត
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
