Exam Practice Center⚡️
Открыть в Telegram
9 498
Подписчики
-524 часа
-167 дней
+24930 дней
Архив постов
+1
#សេចក្តីជូនដំណឹង ការប្រឡងជ្រើសរើសគ្រូបង្រៀនទៅចូលរួមកម្មវិធី Teacher Training Students សម្រាប់ឆ្នាំ២០២៦
📥ដាក់ពាក្យតាមរយៈ៖ https://www.studyinjapan.go.jp/en/smap-stopj-applications-teacher.html
📍ទីកន្លែងទទួលពាក្យ៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន
🗓️ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦ម៉០០នាទី
🗓️កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦
សូមតាមដានផេកផ្លូវការរបស់ មន្ទីរ អយក ខេត្តតាកែវ ៖
🫱មន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ - ផេកផ្លូវការ
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល
សូមចុច 🫱 https://t.me/nuthbora
🫱https://t.me/TakeoPoE
🫱 https://t.me/takeoexam
+3
ឱកាស! ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង សិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេស នគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបា។
+4
📢 ឱកាសការងារ៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ០៦រូប!
អង្គភាពបរិវត្តកម្មឌីជីថល (DTU) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់សាធារណជនថា អង្គភាពនឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ០៦រូប ដើម្បីចូលរួមជំរុញការងារបរិវត្តកម្មឌីជីថល លើមុខតំណែងដូចខាងក្រោម ៖
១. អ្នកជំនាញអភិវឌ្ឍកម្មវិធីនិងគេហទំព័រ (Full Stack Developer)៖ ចំនួន ៣ រូប
២. អ្នកជំនាញអភិវឌ្ឍកម្មវិធីនិងវិភាគទិន្នន័យ៖ ចំនួន ១ រូប
៣. អ្នកជំនាញសន្តិសុខសាយប័រ និងគ្រប់គ្រងម៉ាស៊ីនមេ៖ ចំនួន ១ រូប
៤. អ្នកជំនាញផលិតវីដេអូ និងរចនាក្រាហ្វិក៖ ចំនួន ១ រូប
🗓 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០ ល្ងាច ។
📩 របៀបដាក់ពាក្យ៖ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) មកកាន់អាសយដ្ឋានអ៊ីម៉ែល៖ dtu@misti.gov.kh ។
☎️ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៨៥ ៣៨៦ ៤៨៧ / ០៩៨ ២៨ ៦៦៣៦ ។
👉12 វេបសាយ Ai អាចជួយការងារទាំងអស់គ្នាបានលឿនជាងមុន
1. ChatGPT.com – answers everything
2. LightPDF.com – translate PDFs
3. Krea.ai – create logos
4. ElevenLabs.io – voice cloning
5. Suno.ai – create music
6. Relume.io – web design
7. Descript.com – audio editing
8. Fliki.ai – voiceovers
9. Perplexity.ai – research
10. PicWish.com – photo editing
11. LumaLabs.ai – 3D models
12. Canva.com - សម្រាប់ឌីហ្សាញ់(ពេញនិយម)
+4
លទ្ធផលប្រឡងអាហារូបករណ៍រដ្ឋាភិបាលចិន CSC 2026/2027
កម្រិត៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
មណ្ឌលប្រឡង៖ វីទ្យាល័យព្រះស៊ីសុវត្តិ
សម័យប្រឡង៖ ៤ មករា ២០២៦
ដំណឹងជ្រើសរើសប្រធានគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មនៅវិទ្យាល័យជាចាន់តូ !
វិទ្យាល័យជា ចាន់តូ ជាសាលាកម្រិតមធ្យមសិក្សាមួយ ដែលផ្តល់នូវបរិយាកាសអប់រំ ប្រកបដោយ សុវត្ថិភាព ភាពគាំទ្រ និងគុណភាពខ្ពស់ សម្រាប់សិស្សានុសិស្សនៅក្នុងខេត្តកំពង់ធំ។ សាលាកំពុងត្រូវការជ្រើសរើសប្រធានគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្ម ចំនួន១នាក់ ដែលអាចដំណើរការប្រតិបត្តិការ នៅវិទ្យាល័យ ជា ចាន់តូ បាន។
✅ អត្ថប្រយោជន៍ទទួលបាន
✨ ប្រាក់ខែចាប់ពី $1,200 - $1,500
🏠 ទទួលបានវីឡាស្នាក់នៅ និងអាហារប្រចាំថ្ងៃ
📚 ការគាំទ្រផ្សេងៗពីកន្លែងធ្វើការ និងទទួលបានសេវា ប.ស.ស
🎓 ឱកាសក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ
ប្រសិនបើអ្នកចាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យ
យដោយផ្ញើរ Resume និង Cover Letter មកកាន់ Email: cheachantocollege@gmail.com
📅 ផុតកំណត់ដាក់ពាក្យ ៖ 28 ខែកុម្ភៈ ឆ្នាំ 2026
សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមក៖
📩 cheachantocollege@gmail.com
#cheachantocollege @followers @highlight
+2
សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនទាំងអស់ ជ្រាបថា ដើម្បីជំរុញការកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំសិក្សាថ្មី ២០២៦ ក.ប.ទ. នឹងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងគោលបំណងបង្កើនធនធាន គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រការបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល ដោយភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖
១. អត្ថប្រយោជន៍នៃការសិក្សា
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍នៃការសិក្សាដូចខាងក្រោម៖
- ទទួលបានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន
- ទទួលបានឱកាសធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល ដូចជា ផ្នែកបញ្ញាសិប្បនិម្មិត សន្ដិសុខសាយប័រ និងវិទ្យាសាស្រ្តទិន្នន័យ
- ទទួលបានឱកាសចុះកម្មសិក្សាស្រាវជ្រាវ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យដៃគូបរទេស ដូចជា បារាំង ជប៉ុន ចិន និងកូរ៉េ ជាដើម
- ទទួលបានឱកាសការងារជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា CADT និង/ឬបំពេញការងារជាគ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថលនៅតាមគ្រឹះស្ថាននានាតាមការចាត់តាំងដោយ ក.ប.ទ.។
២. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
- អាហារូបករណ៍សិក្សាដែលមានតម្លៃសរុបប្រមាណ ៨,០០០ ដុល្លារអាម៉េរិក
- ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅនិងហូបចុកប្រចាំខែក្នុងអំឡុងពេលសិក្សា
- ឱកាសការងារជាជំនួយការគ្រូបង្រៀនអំឡុងពេលសិក្សានៅបណ្ឌិត្យសភា CADT។
៣. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល
- ឆ្លងកាត់ការប្រឡងប្រជែងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ដែលទាក់ទងទៅនឹងឯកទេសបច្ចេកវិទ្យាឌីជីថល និងភាសាអង់គ្លេស
- ឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនដែលជាប់ក្នុងការជ្រើសរើស នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា និងត្រូវចុះកិច្ចសន្យាការងារ ជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល ទៅតាមលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ទ. សម្រាប់រយៈពេល ៧ ឆ្នាំ។
៤. សំណុំឯកសារ
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវដាក់ពាក្យស្នើសុំចូលសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយមានសំណុំឯកសារភ្ជាប់មកជាមួយនូវ៖
- អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
- ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter)
- សញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល (ច្បាប់ថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែសញ្ញាបត្រដែលបានដាក់បញ្ចូល QR Code ស្ដង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify របស់រាជរដ្ឋាភិបាល)
- ព្រឹត្តិបត្តពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០) ដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ។
៥. កាលបរិច្ឆេទ និងការទទួលពាក្យស្នើសុំប្រឡង
- បេក្ខជន និងបេក្ខនារីត្រូវបំពេញបែបបទពាក្យស្នើសុំចូលសិក្សាតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/master26 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី
- ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភា CADT តាមរយៈប្រព័ន្ធកុំព្យូទ័រ
- បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសន៍ជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល gs@cadt.edu.kh នៅរៀងរាល់ម៉ោងធ្វើការ។
អាស្រ័យហេតុនេះ សូមនិស្សិត និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។
#CADT #scholarships #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
+3
រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
បេក្ខជនអាចមកទទួលពាក្យ និងដាក់ពាក្យសុំចុះឈ្មោះ ដើម្បីចូលរួមក្នុងការជ្រើសរើស ជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦ នៅទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកណ្តាល រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦។
ដំណឹងជ្រើសរើសបុគ្គលិក ជាជំនួយការ មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
——
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោង ចំនួន ១រូប បម្រើការងារនៅ មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
——
- ធ្វើការដាក់ពាក្យតាមរយៈ Telegram : 071 6900 476
*សម្រាប់ព័ត៌មានលម្អិត : 071 6900 476
*ផុតកំណត់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
