Exam Practice Center⚡️
Открыть в Telegram
9 498
Подписчики
-524 часа
-167 дней
+24930 дней
Архив постов
ច្បាស់ការហេីយ💥✔️
ចាប់ខ្លួនលោក Chen Zhi បានហេីយរួច ដកសញ្ជាតិខ្មែរ ព្រមទាំងបញ្ជូនទៅចិនវិញផងដែរ 🙏
📣សេចក្តីជូនដំណឹង📣
មន្ទីរពេទ្យខេត្តកែប ត្រូវការជ្រើសរើសបុគ្គលិកបណ្ដែតដោយប្រើប្រាស់ថវិកាមន្ទីរពេទ្យ ដូចខាងក្រោម៖
១. ជំនួយការរដ្ឋបាល ចំនួន ០១ នាក់(ភេទស្រី)
២. សន្តិសុខ ចំនួន ០២ នាក់
បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកទំនាក់ទំនងផ្ទាល់ នៅមន្ទីរពេទ្យខេត្តកែប រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។
សូមអរគុណ 🙏
#មន្ទីរពេទ្យខេត្តកែប
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកុំព្យូទ័ររដ្ឋបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណៈជន យុវជន យុវនារី សិស្សានុសិស្ស និសិត្ស និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងឆ្នាំ២០២៦ នេះមជ្ឈមណ្ឌលបានបើកវគ្គបណ្តុះបណ្តាល សិក្សាដោយឥតបង់ថ្លៃ សិក្សារយៈពេល៤ខែ រួមមានមុខជំនាញមុខជំនាញកុំព្យូទ័ររដ្ឋបាល ( Word &Excel ,PowerPoint) ចំនួន: ៥០នាក់
» កាលបរិច្ឆេទទទួលនិងដាក់ពាក្យ: ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់
» កាលបរិច្ឆេទចូលរៀន : ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦
បញ្ជាក់ : នៅពេលបញ្ចប់វគ្គសិក្សា និងផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា
អាស័យដ្ឋាន : នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ទល់មុខស្នងការខេត្ត និងជាប់មន្ទីរធនធានទឹក)
- ទំនាក់ទំនងទូរស័ព្ទលេខ: ០៨៩ ៨៤៨៥៩៨/០១៦ ៨៤៨៥៨៣ /០១៧ ៩៤៣៦៥៤/០៩៧
៩៩០ ២៨១៧
ឱកាសការងារ | Job Reannouncement 🏆
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល កំពុងត្រូវការជ្រើសរើស "ទីប្រឹក្សាបច្ចេកទេស" ដើម្បីគាំទ្រ ការរៀបចំក្របខណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ចំនួន ១ រូប៖
🗂 ទាញយក៖ សេចក្តីជូនដំណឹង (https://drive.google.com/.../1uDFdhLuJqgWrxCCCmun.../view...)
📲 សូមដាក់ពាក្យទំនាក់ទំនងតាមរយៈ៖ លេខទូរសព្ទ +855 11 999 159 (តេលេក្រាម) នៅរៀងរាល់ម៉ោងការងារ និងតាមរយៈអ៊ីម៉ែល info@digitaleconomy.gov.kh។
តេស្ត Vocabulary វិញ្ញសាប្រលងឆ្នាំ2009
Link: https://forms.gle/yuq1EVjY2NhmM4dYA
+3
សូមឈ្វេងយល់ អំពីការស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
• សម្រាប់ឆ្នាំកំពុងអនុវត្ត ៖ សាមីខ្លួនជានីតិជន ឬឪពុក ឬម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជនដែលរស់នៅក្នុងផ្ទះជាមួយ អាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត នៅរដ្ឋបាលឃុំ សង្កាត់ នៃទីកន្លែងដែលបានចុះបញ្ជីនោះ។
• សម្រាប់ឆ្នាំកន្លងផុត ៖ សាមីខ្លួនជានីតិជន ឬឪពុក ឬម្តាយ ឬអាណាព្យាបាល ឬញាតិជា នីតិជនដែលរស់នៅក្នុងផ្ទះជាមួយ អាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីនោះបាននឹងកំពុងរក្សាទុក ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
+1
សេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសមន្ត្រីជាប់កិច្ចសន្យាបម្រេីការងារនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង សម្រាប់ឆ្នាំ២០២៦✔️
+3
ក្របខ័ណ្ឌ "ក", "ខ", "គ" រឺ "ឃ" មានតួនាទីអី...នឹងអត្តន័យដូចម្ដេច បង?
ប្អូនអានមកណា នឹងយល់ហេីយ❤️
+9
គម្រូលិខិតដែលបញ្ជាក់ដោយមេឃុំ-ចៅសង្កាត់
❇️ លិខិតបញ្ជាក់ភាពនៅលីវ (ពោះម៉ាយ មេម៉ាយ)
❇️ លិខិតបញ្ជាក់ទីលំនៅ
❇️ លិខិតបញ្ជាក់កិច្ចសន្យាខ្ចីប្រាក់
❇️ លិខិតបញ្ជាក់ប្រវត្តិដីធ្លី
❇️ លិខិតបញ្ជាក់ទាយាទ
❇️ លិខិតបញ្ជាក់កិរិយាមាយាទ
❇️ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប
❇️ លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ
❇️ លិខិតបញ្ជាក់តបណ្តាញអគ្គិសនី និង / ឬតបណ្តាញទឹកស្អាត
❇️ លិខិតបញ្ជាក់កិច្ចសន្យាជួល (ដី តូប ផ្ទះ យានជំនិះ)
❇️ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ
