វិញ្ញាសាប្រឡងក្របខ័ណ្ឌរដ្ឋ⚡️
Открыть в Telegram
8 889
Подписчики
+224 часа
-37 дней
-3430 день
Архив постов
+2
លទ្ធផលប្រឡងអាហារូបករណ៍ចិន (CSC)👏
កម្រិត បរិញ្ញាបត្រ
សម័យប្រឡង 4/1/2026✔️
សេចក្តីជូនដំណឹង ស្តីពី «ស្តីពីការជ្រើសរើសមន្ត្រីហាត់ការឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា»
អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិតទាំងពីរភេទដែលកំពុងសិក្សា ជំនាញនីតិសាស្ត្រ និងព័ត៌មានវិទ្យា ឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋាន មានតម្រូវការជ្រើសរើសមន្ត្រីហាត់ការមក បម្រើការនៅលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានចំនួន ៥រូប។
នៅពេលបេក្ខជនម្នាក់ៗ មកទទួលពាក្យប្រឡងប្រជែងចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម
#ដំណឹងអាហារូបករណ៍ Rector Scholarship 2026 សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Universitas Muhammadiyah Purwokerto ប្រទេសឥណ្ឌូណេសុី
📥ដាក់ពាក្យតាមរយៈ៖ https://international.ump.ac.id
🗓️ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
+2
#ដំណឹងអាហារូបករណ៍ ASEAN-China Young Leaders Scholarship (ACYLS) ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវរយៈពេលខ្លី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន
📥ដាក់ពាក្យ៖ http://www.campuschina.org
📤ព័ត៌មានបន្ថែម៖ http://www.campuschina.org/universities/index.html
📍ទីកន្លែងទទួលពាក្យ៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន
🗓️ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី
#តើរដ្ឋធម្មនុញ្ញគឺជាអ្វី? #តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានសារៈសំខាន់ដូចម្តេចខ្លះ?
#រដ្ឋធម្មនុញ្ញ គឺជាច្បាប់គ្រឹះនិងជាច្បាប់កំពូលនៃរដ្ឋដែលជាទូទៅតែងកំណត់រចនាសម្ព័ន្ធ មុខងារជាមូលដ្ឋាននៃរដ្ឋនិងស្ថាប័នសំខាន់ៗ ព្រមទាំងកំណត់នូវសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
#រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានសារៈសំខាន់ដូចខាងក្រោម៖
- ធានាឱ្យមានស្ថិរភាពសង្គម និងមានតុល្យភាពរវាងអំណាចទាំងបីគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ
- ធានាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋមិនអាចបំបែកបាន
- ធានាឱ្យប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់
- ធានាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ គ្មានការរំលោភបំពានពីអ្នកដទៃបានឡើយ
- ធានាប្រជាពលរដ្ឋមានសិទ្ធិពេញលេញខាងជំនឿសាសនានិងអាចចូលរួមធ្វើនយោបាយនិងបង្កើតសហគមន៍
- ធានាឱ្យមានសិទ្ធិកាន់កាប់កម្មសិទ្ធិឯកជន
- ផ្តល់សិទ្ធិឱ្យពលរដ្ឋចូលរួមអភិវឌ្ឍសហគមន៍និងប្រទេសជាតិខ្លួ
- ធានាអាយុជីវិតពលរដ្ឋ ដោយពុំមានការកាត់ទោសប្រហារជីវិតឡើយ
- ផ្តល់សិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតជាសកល
- ជាគោលនយោបាយធំបំផុត សម្រាប់ជាប្រទីបដឹកនាំប្រទេស ជាតិឱ្យមានការអភិវឌ្ឍជឿនលឿន។
តើអាណាប័កគឺជាអ្វី? តើអាណាប័កដើមខ្សែគឺជាអ្វី? តើអាណាប័កេផ្ទរសិទ្ធិគឺជាអ្វី? តើ អាណាប័កេផ្ទរសិទ្ធិមានសិទ្ធអំណាចអ្វីខ្លះ? ចូររៀបរាប់។
ចម្លើយ
អាណាប័ក(Budget Officers) គឺជាភ្នាក់ងារសាធារណៈក្នុងការបញ្ជាប្រតិបត្ដិការចំណូលនិងបញ្ជាថវិកាចំណាយរបស់រដ្ឋ។ អាណាប័ក ពិនិត្យសិទ្ធិទាំងឡាយរបស់រដ្ឋ ជំរះបញ្ជីចំណូលនិងកិច្ចសន្យា។ អាណាប័ក មានពីរប្រភេទផ្សេងគ្នាគឺ អាណាប័កដើមខ្សែ(Principle of budget officer) និង អាណាប័កតាមការប្រទានសិទ្ធិ ឬ អាណាប័កផ្ទេរសិទ្ធិ (Delegated budget officer)។
អាណាប័កដើមខ្សែ(Principle of budget officer) គឺជារដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈ ប្រហាក់ប្រហែល មានសិទ្ធិពេញលេញក្នុងការបញ្ជាប្រតិបត្តិចំណូលនិងបញ្ជាចំណាយ ដោយខ្លួនឯងផ្ទាល់ និងត្រូវគោរព្វទៅតាមព្រំដែននៃសិទ្ធិអំណាចនិងមុខងាររបស់ខ្លួន។ឲ
អាណាប័កផ្ទេរសិទ្ធិ(Delegated budget officer) គឺជាអភិបាលរាធានី-ខេត្ត ដែលទទួលបានសិទ្ធិប្រទានពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិហិរញ្ញវត្ថុនៃថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឬជាប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ដែលទទួលបានការផ្ទរសិទ្ធិពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិហិរញ្ញវត្ថុនៃថវិកា បន្ទាប់ពីមានការយល់ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អាណាប័កផ្ទេរសិទ្ធិមានអំណាច យោងទៅតាមមាត្រា៦៣នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសារធារណៈឆ្នាំ ២០០៨ បានចែងថា៖ រដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលជាអាណាប័កដើមខ្សែនៃថវិការបស់ខ្លួន អាច ប្រគល់សិទ្ទិជូនអភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ជាអាណាប័កផ្ទេរសិទ្ធិសម្រាប់កិច្ចប្រតិ បត្តិការហិរញ្ញវត្ថុនៃថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលជាអាណាប័កដើមខ្សែរបស់ខ្លួន អាចប្រគល់ សិទ្ទិជូនប្រធានអង្គភាពក្រោឱវាទ ប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ជាអាណាប័កផ្ទេរ សិទ្ធិ សម្រាប់កិច្ចប្រតិ បត្តិការហិរញ្ញវត្ថុនៃថវិកា បន្ទាប់ពីមានការយល់ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
#ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓
💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។
💡មន្ត្រីរាជការគឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌ ដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។
ត្រូវចាំថា តំណែងរដ្ឋមន្ត្រី រហូតមកដល់ថ្នាក់ការិយាល័យ មិនមែនជាតំណែងកេរ្តិ៍មរតកទេ មន្ត្រីនយោបាយ អាចជាជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រហើយ អ្នកទាំង នោះ អាចមានក្របខ័ណ្ឌ ឬគ្មានក្របខ័ណ្ឌ។ តែអ្នកមានក្របខ័ណ្ឌអាចឡើងកាំ និងឋានៈបាន។
💡សព្វថ្ងៃ មន្រ្តីរាជការ ត្រូវចែកជា ៣ប្រភេទ ៖
- មន្រ្តីប្រភេទ (ក) តាំងស៊ប់ តែងតាំងដោយព្រះរាជក្រឹត្យ
- មន្រ្តីប្រភេទ (ខ) តាំងស៊ប់ តែងតាំងដោយអនុក្រឹត្យ
- មន្រ្តីប្រភេទ (គ) តាំងស៊ប់ តែងតាំងដោយប្រកាស ពីប្រធានស្ថាប័ន
ចំណែក ក្របខណ្ឌមន្ត្រីរាជការ ក៏ចែកជា ៣ប្រភេទដែរ
- ប្រភេទក្របខណ្ឌ(ក): មន្ត្រីគ្រប់គ្រងរដ្ឋបាល មាន ៣ កម្រិត ៖
. (ក១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦ថ្នាក់
. (ក២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤ថ្នាក់
. (ក៣) : ឋានន្តរស័ក្តិ អនុមន្ត្រី មាន ៤ថ្នាក់
- ប្រភេទក្របខណ្ឌ(ខ) : មន្ត្រីក្រមការ មាន ៣ កម្រិត ៖
. (ខ១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦ថ្នាក់
. (ខ២) : ឋានន្តរស័ក្តិ ក្រមការដើមខ្សែ មាន ៤ថ្នាក់
. (ខ៣) : ឋានន្តរស័ក្តិ ក្រមការ(ខ៣) មាន ៤ថ្នាក់។
- ប្រភេទក្របខណ្ឌ(គ) មាន ១ កម្រិត ៖
. (គ) : ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល មាន ១០ថ្នាក់
💡ហើយ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ មន្រ្តីរាជការ គេចែកទៅតាមកម្រិតក្របខណ្ឌ៖
- តម្លើងថ្នាក់ ដោយព្រះរាជក្រឹត្យ សម្រាប់ មន្រ្តីក្របខណ្ឌ កម្រិត(ក១) គេហៅថា ឧត្តមមន្ត្រី ចំពោះមន្ត្រីគ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែពិសេស ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស,សវនករដើមខ្សែពិសេស។
- តម្លើងថ្នាក់ ដោយអនុក្រឹត្យ សម្រាប់មន្ត្រីក្របខណ្ឌ កម្រិត(ក២) គេហៅថា វរមន្ត្រី ចំពោះមន្ត្រី គ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែ ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ,សវនករដើមខ្សែ។
- តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដោយប្រកាស ពីប្រធានស្ថាប័ន ឬក្រសួង សម្រាប់មន្ត្រីក្របខណ្ឌ ក៣, ខ១,ខ២,ខ៣ និង គ។
💡មុខងារ(តំណែង)ណាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ទើបមានងារថា ឯកឧត្តម ដោយមិនគិតពី ប្រភេទក្របខណ្ឌ និងឋានន្តស័ក្តិ(កាំប្រាក់)ទេ។
#សិស្សមន្ត្រីជាន់ខ្ពស់ជាអ្វី?
១. លក្ខខណ្ឌប្រឡង
១.១. លក្ខខណ្ឌសញ្ញាបត្រ
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលដែលមានតម្លៃស្មើ
-មិនកំណត់ជំនាញ
១.២. លក្ខខណ្ឌអាយុ
-បេក្ខជនជាមន្រ្តីរាជការ ឬមានសញ្ញាបត្របណ្ឌិតឬសញ្ញាបត្រវិស័យសុខាភិបាលត្រូវលើកលែងលក្ខខណ្ឌអាយុ
-បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
-បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ
២. វិញ្ញសាប្រឡង
២. ១ ដំណាក់កាលទី១
-វិញ្ញាសាទី១៖ ពហុចម្លើយ (QCM)
-វិញ្ញាសាទី២៖ ពហុចម្លើយ (QCM) ភាសាបរទេស (ភាសាអង់គ្លេស ឬ ភាសាបារាំង)
២.២ ដំណាក់កាលទី២
-វិញ្ញាសាទី១៖ អធិប្បាយចំណេះដឹងទូទៅ
-វិញ្ញាសាទី២៖ អធិប្បាយជំនាញ (រដ្ឋបាលសាធារណៈ/សេដ្ឋកិច្ច ហិរញ្ញវត្ថុ/ទំនាក់ទំនងអន្តរជាតិ)
-វិញ្ញាសាទី៣៖ ដោះស្រាយករណីសិក្សា (តក្កវិទ្យា)
២.៣ ដំណាក់កាលទី៣
-សំណួរផ្ទាល់មាត់
៣. ការបណ្ដុះបណ្ដាល
-រយៈពេល ២ឆ្នាំ
-ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
-ព្រឹក និង ល្ងាច
-ទទួលបានប្រាក់ឧបត្ថម្ភ
៤. អត្ថប្រយោជន៍ក្រោយចប់ការបណ្ដុះបណ្ដាល
-ទទួលបានក្របខណ្ឌ ក.៣.១ (ស្មើនឹងអ្នកប្រឡង ក្របខណ្ឌ ក តាមក្រសួង ស្ថាប័ន ចូលធ្វើការ ៦ឆ្នាំ)
-ប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធាននាយកដ្ឋាន (មន្ត្រីក្របខណ្ឌ ចូលដំបូង បានប្រាក់បំណាច់មុខងារជាមន្ត្រី ខុសគ្នា ៣មុខតំណែង)
៥. ប៉ុស្តិ៍បំពេញការងារ
-ជ្រើសរើសមុនពេលប្រឡង
-រដ្ឋបាលរាជធានី ខេត្ត
👉ឯកសារភ្ជាប់សម្រាប់ស្នេីសុំលិខិតបញ្ចាក់របស់រដ្ឋបាលឃុំ/សង្កាត់....✔️
