ch
Feedback
វិញ្ញាសាប្រឡងក្របខ័ណ្ឌរដ្ឋ⚡️

វិញ្ញាសាប្រឡងក្របខ័ណ្ឌរដ្ឋ⚡️

前往频道在 Telegram

💬ចែករំលែកពត៏មានប្រលងអាហារូបករណ៍ និងវិញ្ញាសាប្រលងក្របខ័ណ្ឌរដ្ឋ⚡️

显示更多
8 406
订阅者
+1424 小时
+1957
+47130
帖子存档
តើអាណាប័កគឺជាអ្វី? តើអាណាប័កដើមខ្សែគឺជាអ្វី? តើអាណាប័កេផ្ទរសិទ្ធិគឺជាអ្វី? តើ អាណាប័កេផ្ទរសិទ្ធិមានសិទ្ធអំណាចអ្វីខ្លះ? ចូររៀប
តើអាណាប័កគឺជាអ្វី? តើអាណាប័កដើមខ្សែគឺជាអ្វី? តើអាណាប័កេផ្ទរសិទ្ធិគឺជាអ្វី? តើ អាណាប័កេផ្ទរសិទ្ធិមានសិទ្ធអំណាចអ្វីខ្លះ? ចូររៀបរាប់។ ចម្លើយ អាណាប័ក(Budget Officers) គឺជាភ្នាក់ងារសាធារណៈក្នុងការបញ្ជាប្រតិបត្ដិការចំណូលនិងបញ្ជាថវិកាចំណាយរបស់រដ្ឋ។ អាណាប័ក ពិនិត្យសិទ្ធិទាំងឡាយរបស់រដ្ឋ ជំរះបញ្ជីចំណូលនិងកិច្ចសន្យា។ អាណាប័ក មានពីរប្រភេទផ្សេងគ្នាគឺ អាណាប័កដើមខ្សែ(Principle of budget officer) និង អាណាប័កតាមការប្រទានសិទ្ធិ ឬ អាណាប័កផ្ទេរសិទ្ធិ (Delegated budget officer)។ អាណាប័កដើមខ្សែ(Principle of budget officer) គឺជារដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈ ប្រហាក់ប្រហែល មានសិទ្ធិពេញលេញក្នុងការបញ្ជាប្រតិបត្តិចំណូលនិងបញ្ជាចំណាយ ដោយខ្លួនឯងផ្ទាល់ និងត្រូវគោរព្វទៅតាមព្រំដែននៃសិទ្ធិអំណាចនិងមុខងាររបស់ខ្លួន។ឲ អាណាប័កផ្ទេរសិទ្ធិ(Delegated budget officer) គឺជាអភិបាលរាធានី-ខេត្ត ដែលទទួលបានសិទ្ធិប្រទានពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិហិរញ្ញវត្ថុនៃថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឬជាប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ដែលទទួលបានការផ្ទរសិទ្ធិពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិហិរញ្ញវត្ថុនៃថវិកា បន្ទាប់ពីមានការយល់ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អាណាប័កផ្ទេរសិទ្ធិមានអំណាច យោងទៅតាមមាត្រា៦៣នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសារធារណៈឆ្នាំ ២០០៨ បានចែងថា៖ រដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលជាអាណាប័កដើមខ្សែនៃថវិការបស់ខ្លួន អាច ប្រគល់សិទ្ទិជូនអភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ជាអាណាប័កផ្ទេរសិទ្ធិសម្រាប់កិច្ចប្រតិ បត្តិការហិរញ្ញវត្ថុនៃថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលជាអាណាប័កដើមខ្សែរបស់ខ្លួន អាចប្រគល់ សិទ្ទិជូនប្រធានអង្គភាពក្រោឱវាទ ប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ជាអាណាប័កផ្ទេរ សិទ្ធិ សម្រាប់កិច្ចប្រតិ បត្តិការហិរញ្ញវត្ថុនៃថវិកា បន្ទាប់ពីមានការយល់ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

#ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓ 💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។ 💡មន្ត្
#ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓ 💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។ 💡មន្ត្រីរាជការគឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌ ដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។ ត្រូវចាំថា តំណែងរដ្ឋមន្ត្រី រហូតមកដល់ថ្នាក់ការិយាល័យ មិនមែនជាតំណែងកេរ្តិ៍មរតកទេ មន្ត្រីនយោបាយ អាចជាជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រហើយ អ្នកទាំង នោះ អាចមានក្របខ័ណ្ឌ ឬគ្មានក្របខ័ណ្ឌ។ តែអ្នកមានក្របខ័ណ្ឌអាចឡើងកាំ និងឋានៈបាន។ 💡សព្វថ្ងៃ មន្រ្តីរាជការ ត្រូវចែកជា ៣ប្រភេទ ៖ - មន្រ្តីប្រភេទ (ក) តាំងស៊ប់ តែងតាំងដោយព្រះរាជក្រឹត្យ - មន្រ្តីប្រភេទ (ខ) តាំងស៊ប់ តែងតាំងដោយអនុក្រឹត្យ - មន្រ្តីប្រភេទ (គ) តាំងស៊ប់ តែងតាំងដោយប្រកាស ពីប្រធានស្ថាប័ន ចំណែក ក្របខណ្ឌមន្ត្រីរាជការ ក៏ចែកជា ៣ប្រភេទដែរ - ប្រភេទក្របខណ្ឌ(ក): មន្ត្រីគ្រប់គ្រងរដ្ឋបាល មាន ៣ កម្រិត ៖ . (ក១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦ថ្នាក់ . (ក២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤ថ្នាក់ . (ក៣) : ឋានន្តរស័ក្តិ អនុមន្ត្រី មាន ៤ថ្នាក់ - ប្រភេទក្របខណ្ឌ(ខ) : មន្ត្រីក្រមការ មាន ៣ កម្រិត ៖ . (ខ១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦ថ្នាក់ . (ខ២) : ឋានន្តរស័ក្តិ ក្រមការដើមខ្សែ មាន ៤ថ្នាក់ . (ខ៣) : ឋានន្តរស័ក្តិ ក្រមការ(ខ៣) មាន ៤ថ្នាក់។ - ប្រភេទក្របខណ្ឌ(គ) មាន ១ កម្រិត ៖ . (គ) : ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល មាន ១០ថ្នាក់ 💡ហើយ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ មន្រ្តីរាជការ គេចែកទៅតាមកម្រិតក្របខណ្ឌ៖ - តម្លើងថ្នាក់ ដោយព្រះរាជក្រឹត្យ សម្រាប់ មន្រ្តីក្របខណ្ឌ កម្រិត(ក១) គេហៅថា ឧត្តមមន្ត្រី ចំពោះមន្ត្រីគ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែពិសេស ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស,សវនករដើមខ្សែពិសេស។ - តម្លើងថ្នាក់ ដោយអនុក្រឹត្យ សម្រាប់មន្ត្រីក្របខណ្ឌ កម្រិត(ក២) គេហៅថា វរមន្ត្រី ចំពោះមន្ត្រី គ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែ ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ,សវនករដើមខ្សែ។ - តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដោយប្រកាស ពីប្រធានស្ថាប័ន ឬក្រសួង សម្រាប់មន្ត្រីក្របខណ្ឌ ក៣, ខ១,ខ២,ខ៣ និង គ។ 💡មុខងារ(តំណែង)ណាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ទើបមានងារថា ឯកឧត្តម ដោយមិនគិតពី ប្រភេទក្របខណ្ឌ និងឋានន្តស័ក្តិ(កាំប្រាក់)ទេ។

#សិស្សមន្ត្រីជាន់ខ្ពស់ជាអ្វី? ១. លក្ខខណ្ឌប្រឡង ១.១. លក្ខខណ្ឌសញ្ញាបត្រ -ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលដែលម
#សិស្សមន្ត្រីជាន់ខ្ពស់ជាអ្វី? ១. លក្ខខណ្ឌប្រឡង ១.១. លក្ខខណ្ឌសញ្ញាបត្រ -ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលដែលមានតម្លៃស្មើ -មិនកំណត់ជំនាញ ១.២. លក្ខខណ្ឌអាយុ -បេក្ខជនជាមន្រ្តីរាជការ ឬមានសញ្ញាបត្របណ្ឌិត​ឬសញ្ញា​បត្រ​វិស័យ​សុខាភិបាលត្រូវលើកលែងលក្ខខណ្ឌអាយុ -បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ -បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ ២. វិញ្ញសាប្រឡង ២. ១ ដំណាក់កាលទី១ -វិញ្ញាសាទី១៖ ពហុចម្លើយ (QCM) -វិញ្ញាសាទី២៖ ពហុចម្លើយ (QCM) ភាសាបរទេស (ភាសាអង់គ្លេស ឬ ភាសាបារាំង) ២.២ ដំណាក់កាលទី២ -វិញ្ញាសាទី១៖ អធិប្បាយចំណេះដឹងទូទៅ -វិញ្ញាសាទី២៖ អធិប្បាយជំនាញ (រដ្ឋបាលសាធារណៈ/សេដ្ឋកិច្ច ហិរញ្ញវត្ថុ/ទំនាក់ទំនងអន្តរជាតិ) -វិញ្ញាសាទី៣៖ ដោះស្រាយករណីសិក្សា (តក្កវិទ្យា) ២.៣ ដំណាក់កាលទី៣ -សំណួរផ្ទាល់មាត់ ៣. ការបណ្ដុះបណ្ដាល -រយៈពេល ២ឆ្នាំ -ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ -ព្រឹក និង ល្ងាច -ទទួលបានប្រាក់ឧបត្ថម្ភ ៤. អត្ថប្រយោជន៍ក្រោយចប់ការបណ្ដុះបណ្ដាល -ទទួលបានក្របខណ្ឌ ក.៣.១ (ស្មើនឹងអ្នកប្រឡង ក្របខណ្ឌ ក តាមក្រសួង ស្ថាប័ន ចូលធ្វើការ ៦ឆ្នាំ) -ប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធាននាយកដ្ឋាន (មន្ត្រីក្របខណ្ឌ ចូលដំបូង បានប្រាក់បំណាច់មុខងារជាមន្ត្រី ខុសគ្នា ៣មុខតំណែង) ៥. ប៉ុស្តិ៍បំពេញការងារ -ជ្រើសរើសមុនពេលប្រឡង -រដ្ឋបាលរាជធានី ខេត្ត

👉ឯកសារភ្ជាប់សម្រាប់ស្នេីសុំលិខិតបញ្ចាក់របស់រដ្ឋបាលឃុំ/សង្កាត់....✔️
👉ឯកសារភ្ជាប់សម្រាប់ស្នេីសុំលិខិតបញ្ចាក់របស់រដ្ឋបាលឃុំ/សង្កាត់....✔️

👉ការកំណត់ចំនួន ប្រើក្របខ័ណ្ឌមន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់👨🏼‍🏫កិច្ចសន្យា និងគ្រូបង្រៀន​ប្រភេទ​ផ្សេងទៀត សម្រាប់ឆ្នាំ
+9
👉ការកំណត់ចំនួន ប្រើក្របខ័ណ្ឌមន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់👨🏼‍🏫កិច្ចសន្យា និងគ្រូបង្រៀន​ប្រភេទ​ផ្សេងទៀត សម្រាប់ឆ្នាំ២០២៦ (ឆ្នាំសិក្សា២០២៥-២០២៦)។

ប្រភេទដីការក្នុងរឿងព្រហ្មទណ្ឌ
+9
ប្រភេទដីការក្នុងរឿងព្រហ្មទណ្ឌ

#សេចក្តីជូនដំណឹង ការប្រឡងជ្រើសរើសគ្រូបង្រៀនទៅចូលរួមកម្មវិធី Teacher Training Students សម្រាប់ឆ្នាំ២០២៦ 📥ដាក់ពាក្យតាមរយៈ៖ htt
+1
#សេចក្តីជូនដំណឹង ការប្រឡងជ្រើសរើសគ្រូបង្រៀនទៅចូលរួមកម្មវិធី Teacher Training Students សម្រាប់ឆ្នាំ២០២៦ 📥ដាក់ពាក្យតាមរយៈ៖ https://www.studyinjapan.go.jp/en/smap-stopj-applications-teacher.html 📍ទីកន្លែងទទួលពាក្យ៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន 🗓️ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦ម៉០០នាទី 🗓️កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សូមតាមដានផេកផ្លូវការរបស់​ មន្ទីរ​ អយក​ ខេត្តតាកែវ​ ៖ 🫱មន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ - ផេកផ្លូវការ ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល សូមចុច 🫱 https://t.me/nuthbora 🫱https://t.me/TakeoPoE 🫱​ https://t.me/takeoexam

ឱកាស! ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង សិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្ស
+3
ឱកាស! ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង សិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេស នគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបា។

📢 ឱកាសការងារ៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ០៦រូប! អង្គភាពបរិវត្តកម្មឌីជីថល (DTU) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប
+4
📢 ឱកាសការងារ៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ០៦រូប! អង្គភាពបរិវត្តកម្មឌីជីថល (DTU) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់សាធារណជនថា អង្គភាពនឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ០៦រូប ដើម្បីចូលរួមជំរុញការងារបរិវត្តកម្មឌីជីថល លើមុខតំណែងដូចខាងក្រោម ៖ ១. អ្នកជំនាញអភិវឌ្ឍកម្មវិធីនិងគេហទំព័រ (Full Stack Developer)៖ ចំនួន ៣ រូប ២. អ្នកជំនាញអភិវឌ្ឍកម្មវិធីនិងវិភាគទិន្នន័យ៖ ចំនួន ១ រូប ៣. អ្នកជំនាញសន្តិសុខសាយប័រ និងគ្រប់គ្រងម៉ាស៊ីនមេ៖ ចំនួន ១ រូប ៤. អ្នកជំនាញផលិតវីដេអូ និងរចនាក្រាហ្វិក៖ ចំនួន ១ រូប 🗓 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០ ល្ងាច ។ 📩 របៀបដាក់ពាក្យ៖ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) មកកាន់អាសយដ្ឋានអ៊ីម៉ែល៖ dtu@misti.gov.kh ។ ☎️ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៨៥ ៣៨៦ ៤៨៧ / ០៩៨ ២៨ ៦៦៣៦ ។

👉12 វេបសាយ Ai អាចជួយការងារទាំងអស់គ្នាបានលឿនជាងមុន 1. ChatGPT.com – answers everything 2. LightPDF.com – translate PDFs 3. Kr
👉12 វេបសាយ Ai អាចជួយការងារទាំងអស់គ្នាបានលឿនជាងមុន 1. ChatGPT.com – answers everything 2. LightPDF.com – translate PDFs 3. Krea.ai – create logos 4. ElevenLabs.io – voice cloning 5. Suno.ai – create music 6. Relume.io – web design 7. Descript.com – audio editing 8. Fliki.ai – voiceovers 9. Perplexity.ai – research 10. PicWish.com – photo editing 11. LumaLabs.ai – 3D models 12. Canva.com - សម្រាប់ឌីហ្សាញ់(ពេញនិយម)

លទ្ធផលប្រឡងអាហារូបករណ៍រដ្ឋាភិបាលចិន CSC 2026/2027 កម្រិត៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មណ្ឌលប្រឡង៖ វីទ្យាល័យព្រះស៊ីសុ
+4
លទ្ធផលប្រឡងអាហារូបករណ៍រដ្ឋាភិបាលចិន CSC 2026/2027 កម្រិត៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មណ្ឌលប្រឡង៖ វីទ្យាល័យព្រះស៊ីសុវត្តិ សម័យប្រឡង៖ ៤ មករា ២០២៦

ដំណឹងជ្រើសរើសប្រធានគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មនៅវិទ្យាល័យជាចាន់តូ ! វិទ្យាល័យជា ចាន់តូ ជាសាលាកម្រិតមធ្យមសិក្សាមួយ ដែល
ដំណឹងជ្រើសរើសប្រធានគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មនៅវិទ្យាល័យជាចាន់តូ ! វិទ្យាល័យជា ចាន់តូ ជាសាលាកម្រិតមធ្យមសិក្សាមួយ ដែលផ្តល់នូវបរិយាកាសអប់រំ ប្រកបដោយ សុវត្ថិភាព ភាពគាំទ្រ និងគុណភាពខ្ពស់ សម្រាប់សិស្សានុសិស្សនៅក្នុងខេត្តកំពង់ធំ។ សាលាកំពុងត្រូវការជ្រើសរើសប្រធានគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្ម ចំនួន១នាក់ ដែលអាចដំណើរការប្រតិបត្តិការ នៅវិទ្យាល័យ ជា ចាន់តូ បាន។ ✅ អត្ថប្រយោជន៍ទទួលបាន ✨ ប្រាក់ខែចាប់ពី $1,200 - $1,500 🏠 ទទួលបានវីឡាស្នាក់នៅ និងអាហារប្រចាំថ្ងៃ 📚 ការគាំទ្រផ្សេងៗពីកន្លែងធ្វើការ និងទទួលបានសេវា ប.ស.ស 🎓 ឱកាសក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រសិនបើអ្នកចាប់អារម្មណ៍​ សូមធ្វើការដាក់ពាក្យ យដោយផ្ញើរ Resume និង Cover Letter មកកាន់ Email: cheachantocollege@gmail.com 📅 ផុតកំណត់ដាក់ពាក្យ ៖ 28 ខែកុម្ភៈ ឆ្នាំ 2026 សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមក៖​ 📩 cheachantocollege@gmail.com #cheachantocollege @followers @highlight