1 282
Подписчики
-124 часа
-37 дней
-2130 дней
Архив постов
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ស្ត្រីម្នាក់រងរបួសដាច់ជើងស្តាំ ដោយសារផ្ទុះមីនពេលចូលដកផ្សិត នៅស្រុកអន្លង់វែង
ស្ត្រីម្នាក់បានរងរបួសដាច់ជើងស្តាំ បន្ទាប់ពីជាន់មីនប្រឆាំងមនុស្សប្រភេទ GYATA-64 ខណៈចូលរុករកដកផ្សិត នៅតំបន់សង្ស័យមានមីន ស្ថិតក្នុងភូមិសាស្ត្រខាងមុខតំបន់ប្រវត្តិសាស្ត្រយោធាតាទុំ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយជនរងគ្រោះមានឈ្មោះ អាន បៀត អាយុ ៤៩ឆ្នាំ រស់នៅក្នុងតំបន់កើតហេតុ។ ក្រោយកើតហេតុ ជនរងគ្រោះបានរងរបួសធ្ងន់ ដាច់ជើងស្តាំ ខណៈមូលហេតុបណ្តាលមកពីការដើរចូលរុករកដកផ្សិតនៅតំបន់ដែលនៅមានគ្រោះថ្នាក់ពីមីន។
ជាមួយគ្នានេះ អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំចូលរុករាន ប្រកបរបរ ឬស្វែងរកអនុផលព្រៃឈើនៅតំបន់ដែលមិនស្គាល់ច្បាស់ ឬតំបន់ដែលសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិត និងបណ្តាលឱ្យពិការភាព។
អាជ្ញាធរមីនក៏បានអំពាវនាវផងដែរថា ប្រសិនបើប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ឬផ្លាស់ទីវត្ថុទាំងនោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដើម្បីចាត់វិធានការយកទៅកម្ទេចចោលប្រកបដោយសុវត្ថិភាព។
សម្រាប់ការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទុះ ប្រជាពលរដ្ឋអាចទាក់ទងតាមលេខទូរស័ព្ទ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613 និង 063 96 34 99។
ប្រភពពី: កម្ពុជាថ្មី
ស្ត្រីម្នាក់បានរងរបួសដាច់ជើងស្តាំ បន្ទាប់ពីជាន់មីនប្រឆាំងមនុស្ស ខណៈចូលរុករកដកផ្សិត ស្ថិតក្នុងភូមិសាស្ត្រខាងមុខតំបន់ប្រវត្តិសាស្ត្រយោធាតាទុំ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
+5
ថៃ🇹🇭 កំពុងកាន់កាប់ដោយខុសច្បាប់នៅលើដីកម្ពុជា🇰🇭ត្រង់ចំណុចភ្នំ៣៣៣ ដែលថៃហៅភ្នំ៣៥០ និងប្រាសាទតាក្របី!
នេះគឺជាសកម្មភាពរបស់ភាគីថៃ ដែលកំពុងបន្តការឈរជើងកាន់កាប់ដោយខុសច្បាប់នៅលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ប្រាសាទតាក្របី ភ្នំ៣៣៣ និងបានធ្វើសកម្មភាពដូចជា៖ ការសាងសង់ផ្លូវ ការដំឡើងបង្គោលទង់ជាតិ ការចាក់របងបេតុង សង់ព្រះពុទ្ធបដិមា។ ហើយថ្មីៗនេះ ថៃក៏កំពុងសាងសង់ធ្វើជារូបតំណាងឲ្យកងទ័ពថៃ ដែលបានឈ្លានពានមកលើកម្ពុជាទៀតផង។
គូសបញ្ជាក់ថា៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាត ចំពោះភាគីថៃដែលកំពុងកាន់កាប់ដីដោយការប្រើប្រាស់កម្លាំង និងធ្វើសកម្មភាពផ្សេងៗជាឯកតោភាគីតែម្ខាងឡើយ៕
+3
លោក ឈុន ផល្លី ត្រូវបានបញ្ចប់ភារកិច្ច ជាប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ក្រោយធ្លាយវីដេអូ នៃការសង្គ្រោះបឋមលើអ្នកជំងឺជាក្មេងស្រីជំទង់អាយុ១៧ឆ្នាំ នាំឲ្យផ្ទុះការរិ:គន់!
+3
គ្រូពេទ្យម្នាក់នៅមណ្ឌលសុខភាពសិត្បូ ដែលរងការរិ:គន់ លើការជួយសង្គ្រោះបឋមនារីអ្នកជំងឺម្នាក់ បានសុំទោសចំពោះទង្វើរបស់ខ្លួន!
+2
មន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីគ្រូពេទ្យម្នាក់បម្រើការងារនៅមណ្ឌលសុខភាពសិត្បូ ស្រុកស្អាង ដែលរងការរិៈគន់លើការសង្គ្រោះនារីអ្នកជំងឺម្នាក់អាយុ ១៧ឆ្នាំ ពេលនេះក្រុមការងារជំនាញកំពុងស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់។
បើសិនរកឃើញថា គ្រូពេទ្យម្នាក់នេះ សង្គ្រោះអ្នកជំងឺពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីមែននោះ មន្ទីរសុខាភិបាលនឹងចាត់វិធានការតាមនីតិវិធី៕
ប្រភពពីបង: ស៊ន សុភក្រ្ត FN
នៅម៉ោង៧:០៤នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ នៅទិសដៅលើច្រកជាំ-សាងាំ មានដ្រូនចោរសៀម🇹🇭១គ្រឿង បានហោះឆ្វែលមើលគោលដៅ ដែលចូលដែនអធិបតេយ្យភាពរបស់កម្ពុជា🇰🇭៕
+9
សកម្មភាពលោកសង្ឃថៃ🇹🇭ថតនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្បែរភ្នំបេង (ក្នុងភូមិសាស្ត្រច្រកជាំ-សាងាំ)។
គូសបញ្ជាក់ថា៖ ក្រុមលោកសង្ឃថៃ តែងតែបង្កើតមូលនិធិដើម្បីចូលរួមជួយដល់កងកម្លាំងយោធាខ្លួន ក្នុងការឈូសឆាយដី ធ្វើផ្លូវ និងសកម្មភាពផ្សេងៗទៀត នៅតាមបន្ទាត់ព្រំដែនជាប់និងកម្ពុជា៕
ផ្សេងៗទៀត!
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
+1
រយះពេល៦៦ថ្ងៃហើយ បើគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលខ្ញុំលែងបានជួយសម្ភារ:ដល់កងកម្លាំងទល់មុខរបស់យើងទៀត! នេះដោយសារតែកង្វះខាតនៃធនធាន! ខ្ញុំសង្ឃឹមថា៖ ខ្ញុំនិងមានឱកាសជួយទ័ពសារជាថ្មីនៅពេលឆាប់ៗនេះ៕🙏❤️👮♂️🇰🇭
https://www.facebook.com/share/19BzXzxmzv/?mibextid=wwXIfr
Repost from ព្រះខ័នញូស៍ • Preah Khan News
+7
ការទូតលើឆាកអន្តរជាតិ៖ សំណើសុំបកស្រាយ ១នាទី របស់ថៃត្រូវប្រធានអង្គប្រជុំ UNESCO បដិសេធ ខណៈ ១៦២ ប្រទេសអនុម័តការពារប្រាសាទព្រះវិហារ
ក្នុងឱកាសនោះ ប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូ ICAPP-ACC បានបង្ហាញភស្តុតាងជាក់ស្តែងពីការខូចខាតសម្បត្តិបេតិកភណ្ឌពិភពលោកដោយសារជម្លោះប្រដាប់អាវុធ៕ ជាការឆ្លើយតប ភាគីថៃបានស្នើសុំថ្លែងការណ៍តបតរយៈពេល ១នាទី ដើម្បីការពារខ្លួន ប៉ុន្តែត្រូវបានប្រធានសម័យប្រជុំច្រានចោលភ្លាមៗ ដោយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា វេទិកា UNESCO គឺជាទីកន្លែងសម្រាប់កិច្ចពិភាក្សាលើការការពារបេតិកភណ្ឌរួមរបស់មនុស្សជាតិ ប៉ុណ្ណោះ មិនមែនជាទីលានសម្រាប់ជជែកវែកញែករឿងនយោបាយ ឬជម្លោះព្រំដែនឡើយ៕
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Repost from ព្រះខ័នញូស៍ • Preah Khan News
+4
⭕️ទាហានថៃជាន់មីន នៅភូមិជោគជ័យ ម៉ោង១១:០០នាទី
២៩.០៧.២០២៦
ខាងទាហានសៀនជាន់មីន
អង្គភាពប្រតិបត្តិការដោះមីនមនុស្សធម៌ទី១ (នបថ.១) បានចុះបំពេញភារកិច្ចនៅតំបន់គ្រោះថ្នាក់ ស្ថិតក្នុងភូមិណងចាន់ ឃុំណន់ម៉ាកមុន ស្រុកខុកស៊ូង ខេត្តស្រះកែវ។
តាមរបាយការណ៍ លោកអនុសេនីយ៍ទោ ឧដុំស័ក្តិ នឹកម៉ាន់ មន្ត្រីជំនាញស្ទង់បច្ចេកទេស ស្ថិតក្រោមកងវរសេនាតូចទ័ពសេះទី៣០ បានជួបគ្រោះថ្នាក់ជាន់គ្រាប់មីនប្រភេទ PMN ខណៈកំពុងបំពេញភារកិច្ចដោះមីននៅតំបន់ព្រំដែនខេត្តស្រះកែវ។
ហេតុការណ៍នេះបណ្ដាលឱ្យលោករងរបួសធ្ងន់ ដោយកជើងឆ្វេងរងការដាច់រហែក និងមានរបួសធ្ងន់ដោយសារសំណល់គ្រាប់ផ្ទុះនៅដៃឆ្វេង។ ក្រុមជួយសង្គ្រោះបានបញ្ជូនលោកជាបន្ទាន់ទៅកាន់មន្ទីរពេទ្យអារញ្ញប្រាថេត ដើម្បីទទួលការព្យាបាលជាបន្ទាន់។
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Repost from ព្រះខ័នញូស៍ • Preah Khan News
លោក ចេន ហ្ស៊ី មេខ្លោងឆបោកអនឡាញ ប្រឈមនឹងការកាត់ទោសដោយប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទចោទមួយទៀតពីបទបង្ករបួសស្នាមដោយចេតនា។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
