អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
رفتن به کانال در Telegram
نمایش بیشتر
1 361
مشترکین
اطلاعاتی وجود ندارد24 ساعت
-67 روز
-4430 روز
آرشیو پست ها
Repost from ព្រះខ័នញូស៍ • Preah Khan News
+2
សម្តេចធិបតីចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន ៤ នៅខេត្តបន្ទាយមានជ័យ។
🟢 តាមដានលើបណ្តាញសង្គម៖
===========
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Repost from ព្រះខ័នញូស៍ • Preah Khan News
+3
សម្តេចធិបតីចេញសារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ។
🟢 តាមដានលើបណ្តាញសង្គម៖
===========
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
លោកអភិបាលក្រុង ផ្តួចផ្តើមយុទ្ធនាការបិទចំណាំងផ្លាតលើបង្គោលភ្លើងសូឡាតាមបណ្តោយផ្លូវជាតិលេខ៦៨ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នាពេលរាត្រី
(ក្រុងសំរោង)៖ សុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការបើកបរនៅពេលយប់ គឺជាការយកចិត្តទុកដាក់យ៉ាងសំខាន់របស់រដ្ឋបាលក្រុងសំរោង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត នាថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ៖ ក្រោមការគិតគូរ និងផ្តួចផ្តើមគំនិតផ្ទាល់ពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានចាត់វិធានការចុះអនុវត្តការងារ «បិទស្ទីកគ័រចំណាំងផ្លាតតាមបង្គោលភ្លើងបំភ្លឺផ្លូវ (សូឡា)»។
ការចុះបិទចំណាំងផ្លាតនេះ ត្រូវបានអនុវត្តចាប់ពីចំណុចព្រំប្រទល់ក្រុងសំរោង ជាប់នឹងស្រុកចុងកាល់ ដោយធ្វើការបិទបន្តបន្ទាប់តាមបណ្តោយផ្លូវជាតិលេខ៦៨ ដែលនឹងផ្តល់សញ្ញាត្រួសត្រាយផ្លូវពេលយប់ ជះពន្លឺយ៉ាងច្បាស់នៅពេលត្រូវភ្លើងយានយន្ត ដែលជួយឱ្យអ្នកបើកបរអាចមើលឃើញគន្លងផ្លូវ និងទីតាំងបង្គោលភ្លើងបានពីចម្ងាយ ទោះបីជានៅតំបន់ដែលភ្លើងសូឡាខ្សោយពន្លឺ ឬងងឹតក៏ដោយ។
យន្តការនេះនឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជួយទប់ស្កាត់ហានិភ័យនៃការបើកបររេចង្កូតបុកបង្គោលភ្លើង ឬធ្លាក់ចេញពីគែមផ្លូវ ដែលធានាបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរ។ លើសពីនេះ ក៏ជាការលើកកម្ពស់សោភ័ណភាពដងផ្លូវ ធ្វើឱ្យដងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រក្រុងសំរោង មានរបៀបរៀបរយ និងមានសោភ័ណភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់។
រដ្ឋបាលក្រុងសំរោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលបង្គោលសូឡាទាំងនេះ និងសូមបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា ដើម្បីសុវត្ថិភាពរាល់ពេលធ្វើដំណើរ៕
6:48យប់ នៅទិសឧត្តរ ដ្រូនស៊ើបការណ៍សៀម ចាប់ផ្តើមហោះមើលភូមិសាស្ត្រ!
30-05-2026
សូមអរគុណដល់បង«PHALLY PEN» សម្រាប់ការចូលរួមថវិការ ដើម្បីទិញទឹកសុទ្ធ តង់ខៀវ កាហ្វេ ជូនកងកម្លាំងទល់មុខទិស«អូរខ្លាឃ្មុំ.ភ្នំបាក់» (អូរស្មាច់) ខេត្តឧត្តរមានជ័យ៕🙏❤️🇰🇭👮♂️
នគរបាលខេត្តឧត្ដរមានជ័យ ចុះជួយសម្រួលចរាចរណ៍ជាប្រចាំ ដល់សិស្សតាមសាលារៀននៅតាមមូលដ្ឋាន
======
ឧត្តរមានជ័យ ៖ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងការបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញការិយាល័យចរាចរណ៍ កម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សជាប្រចាំ នៅតាមសាលារៀន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ៕
https://www.facebook.com/share/1FhyuAWTrr/?mibextid=wwXIfr
សូមអរគុណដល់បង« SREYPOV KROUN» សម្រាប់ការចូលរួមថវិការ ដើម្បីទិញទឹកសុទ្ធ តង់ខៀវ កាហ្វេ ជូនកងកម្លាំងទល់មុខទិស«អូរខ្លាឃ្មុំ.ភ្នំបាក់» (អូរស្មាច់) ខេត្តឧត្តរមានជ័យ៕🙏❤️🇰🇭👮♂️
+1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ4x5=2ដុំ ទឹកសុទ្ធ=100យួរ និងកាហ្វេខ្មែរ=5កញ្ចប់ធំ» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសអូរខ្លាឃ្មុំ និងភ្នំបាក់(អូរស្មាច់) ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮♂️
*ទំនាក់ទំនងផ្ទាល់: 0886593528
យោធាស្រលាញ់ជាតិ រាស្រ្តស្រលាញ់គ្នា🇰🇭🙏
កងកម្លាំងមានការស្នើសុំ«ទឹកសុទ្ធ.តង់ខៀវ.កាហ្វេ.» នៅទិសអូរខ្លាឃ្មុំ និងភ្នំបាក់(អូរស្មាច់) ខ្ញុំនិងព្យាយាមរកជំនួយពីបងប្អូន ដើម្បីជូនបងៗតាមដែលអាចទៅធ្វើបាន។ សូមបងប្អូនបន្តការជួយដល់កងកម្លាំងបន្ថែមទៀត៕🙏❤️🇰🇭👮♂️
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៧ឆ្នាំ កន្លងទៅហើយ ប៉ុន្តែហាក់ដូចជាទើបតែម្សិលមិញ (២៩ ឧសភា ១៩៩៩ - ២៩ ឧសភា ២០២៦)។
27 years has passed, but seems like yesterday (29 May 1999 - 29 May 2026).
4:05ល្ងាច បងប្អូនកងកម្លាំងយើងនៅខាងមុខ មេឃកំពុងភ្លៀងនៅជួរភ្នំដងរែកទិសឧត្តរ ដែលលាយឡំជាមួយខ្យល់ និងផ្គររន្ទះ សូមថែរក្សាសុខភាពផង៕
29-05-2026
Repost from ព្រះខ័នញូស៍ • Preah Khan News
https://www.facebook.com/share/v/1LggBkwgkq/
🟢 តាមដានលើបណ្តាញសង្គម៖
============
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមសាធារណជនកុំចែករំលែក និងផ្សព្វផ្សាយបន្ត។ គណនីឈ្មោះ Um Sam An តែងតែបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ មិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយតែងយកព័ត៌មានពីថៃ ដែលមានចរិតញុះញង់ និងបំពុលសង្គមមកផ្សព្វផ្សាយបន្ត។ ដូច្នេះសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់មុននឹងជឿ និងចែករំលែកបន្ត។
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានបំពុល!
ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
