ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Открыть в Telegram
1 282
Подписчики
Нет данных24 часа
-37 дней
-2030 дней
Архив постов
មន្ត្រីកាចៗ គួរតែផ្អាកផឹកស្រាបៀរ ក្លែមសាច់សត្វជើងបួនកន្តុយខ្វៀន ដើម្បីរំងាប់ចិត្តឲ្យល្អសម្រាប់បំរើប្រជាពលរដ្ឋ! ឧទាហរណ៍ថា៖ ដូច
មន្ត្រីកាចៗ គួរតែផ្អាកផឹកស្រាបៀរ ក្លែមសាច់សត្វជើងបួនកន្តុយខ្វៀន ដើម្បីរំងាប់ចិត្តឲ្យល្អសម្រាប់បំរើប្រជាពលរដ្ឋ! ឧទាហរណ៍ថា៖ ដូចមន្ត្រីជញ្ជីញថ្លឹងរថយន្តនៅខេត្តកំពង់ស្ពី ដែលកំពុងផ្ទុះតាមបណ្តាញសង្គមឥឡូវនេះ !

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។ វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

សម្តេចតេជោ៖ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដេីម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុ
សម្តេចតេជោ៖ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដេីម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លេីនិងប្រជាជន!

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គម ដែលមិនស័ក្តិសមជាកងកម្លាំង។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្គាល់ថា បុគ្គលរូបនេះពិតជាមានឈ្មោះជាមន្រ្តីអាវុធហត្ថមែន តែមិនទាន់បញ្ជាក់ថានៅអង្គភាពណា។ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថ បន្តធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមទិសស្លោករបស់ខ្លួន គឺប្រទេសជាតិត្រូវតែការពារ, ប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្រ្កាប៕

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះម
+1
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម។ «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ [...] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។ សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃ ត្រូវតែបន្ត។ ប៉ុន្តែមិន​ត្រូវ​ជ្រុលនោះទេ ផលិតផលថៃ​ផលិតនៅកម្ពុជា ត្រូវបន្ត
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃ ត្រូវតែបន្ត។ ប៉ុន្តែមិន​ត្រូវ​ជ្រុលនោះទេ ផលិតផលថៃ​ផលិតនៅកម្ពុជា ត្រូវបន្តប្រើ។ យោងតាមទិន្នន័យ បានបង្ហាញថា ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់​ចំណូល ២៨០ពាន់លានបាត។ ការហូរ​ចេញ​ពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់​ផលិត​កម្មរបស់ថៃផងដែរ។ របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ។

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងសូមបញ្ជាក់ថាគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

កងទ័ពអាកាសថៃ🇹🇭ចាប់ផ្តើមបង្អួតយន្តហោះចម្បាំង Gripen E/Fជំនាន់ថ្មី និងទំនើបជាងមុន ដែលបានបញ្ជាទិញពីប្រទេសស៊ុយអែត🇸🇪! ហើយយកមកប
កងទ័ពអាកាសថៃ🇹🇭ចាប់ផ្តើមបង្អួតយន្តហោះចម្បាំង Gripen E/Fជំនាន់ថ្មី និងទំនើបជាងមុន ដែលបានបញ្ជាទិញពីប្រទេសស៊ុយអែត🇸🇪! ហើយយកមកប្រើជំនួសយន្តហោះចម្បាំងF-16របស់អាមេរិក🇺🇸ដែលថៃមាន !

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់៖ «នេះជាសំណល់ដ្រូនអត្តឃាតមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន​! ដ្រូនអត្តឃាតនេះមានបំពាក់គ្រាប់ត្បាល
+5
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់៖ «នេះជាសំណល់ដ្រូនអត្តឃាតមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន​! ដ្រូនអត្តឃាតនេះមានបំពាក់គ្រាប់ត្បាល់ ៨២មម​ (mortar bomb) ប្រភេទ ៤២៨៣២​ ធ្លាក់បុកមិនផ្ទុះស្ថិតនៅកណ្តាលដីចម្ការរបស់ប្រជាពលរដ្ឋ»៕

នេះគឺជាខ្លឹមសារទាំងស្រុង របស់លោក Kevin Smith KH ដែលបង្ហោះនៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា៖ «ទាហានថៃ🇹🇭ទើបតែបាញ់នៅក្បែរខ្ញុំនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ លើទឹកដីអធិបតេយ្យរបស់ខ្មែរ🇰🇭ដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់!» អ្វីដែលខ្ញុំកំពុងធ្វើ គឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ ហើយកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ទាហានថៃ🇹🇭ក៏បានបាញ់ព្រមានចំនួន ៩ គ្រាប់ ទៅលើក្រុមអ្នកសង្កេតការណ៍អាស៊ានAOT និងអះអាងថា វាគ្រាន់តែជាការដុតផាវប៉ុណ្ណោះ។ លោកបន្តថា៖ នេះជាភស្តុតាងដែលពួកគេបានធ្វើ ហើយថៃ🇹🇭កំពុងកុហក់ពិភពលោក។ បើសរុបទៅ មានការបាញ់ចំនួន ៤ គ្រាប់នៅក្នុងថ្ងៃនេះមកលើខ្ញុំ៕ Thai soldiers just fired near me at O’Smach where Thai soldiers are illegally occupying Khmer soveriegn land. All I was doing was speaking the truth. On 29th april, they fired 9 warning shots at international officials, and claimed they were fireworks. This is proof they were not, and Thailand were lying. 4 shots in total were fired today.

ពួកអាចោរម្សៀត🇹🇭សូម្បីតែជនបរទេសមកនិយាយការពិត អំពីស្ថានភាពព្រំដែននៅច្រកអូរស្មាច់លើទឹកដីកម្ពុជា🇰🇭ក៏ពួកវាហ៊ានបាញ់កាំភ្លើងដៃដើ
ពួកអាចោរម្សៀត🇹🇭សូម្បីតែជនបរទេសមកនិយាយការពិត អំពីស្ថានភាពព្រំដែននៅច្រកអូរស្មាច់លើទឹកដីកម្ពុជា🇰🇭ក៏ពួកវាហ៊ានបាញ់កាំភ្លើងដៃដើម្បីព្រមានគាត់ដែរ!😡

នាយសេនាធិការកងទ័ពជើងគោកថៃ បានចុះត្រួតពិនិត្យស្ថានការណ៍ ក្នុងខេត្តបុរីរម្យ ដោយសង្កត់ធ្ងន់លើសន្តិសុខព្រំដែន និងណែនាំកងកម្លាំងឱ្
+3
នាយសេនាធិការកងទ័ពជើងគោកថៃ បានចុះត្រួតពិនិត្យស្ថានការណ៍ ក្នុងខេត្តបុរីរម្យ ដោយសង្កត់ធ្ងន់លើសន្តិសុខព្រំដែន និងណែនាំកងកម្លាំងឱ្យត្រៀមខ្លួនការពារប្រទេសជាតិ និងប្រជាជន.! 08:30 PM 12/05/2026 (ខេត្តបុរីរាម្យ) នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ នាយសេនាធិការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ ឆៃយ៉ាប្រុក ដួងប្រាផាត់ បានចុះសួរសុខទក្ខដល់ប្រជាជនថៃដែលរស់នៅជាប់តំបន់ព្រំដែនថៃ-កម្ពុជា ដែលស្ថិតនៅក្នុងឃុំតាឡាត់និគមប្រាសាទ ស្រុកបានគ្រួស ខេត្តបុរីរាម្យ។ បន្ទាប់ពីសាកសួរសុខទក្ខប្រជាជនរួចរាល់ លោកក៏បានចុះត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធ និងពិនិត្យមើលការសាងសង់របងព្រំដែនជាប់និងកម្ពុជា ដែលស្ថិតនៅច្រកសៃតាគូ ក្នុងស្រុកបានគ្រួស ខេត្តបុរីរាម្យ ទល់ជាមួយនិងច្រកអន្តរជាតិ«ជប់គគីរ» ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.។ លោកក៏បានសង្កត់ធ្ងន់ថា៖ កងទ័ពគ្រប់រូប គឺត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ និងគ្រប់ទិដ្ឋភាពទាំងអស់ ស្របតាមគោលនយោបាយរបស់អគ្គមេបញ្ជាការកងទ័ពថៃ រួមជាមួយនិងការរៀបសម្ភារ:យោធា ក៏ដូចជាឧបករណ៍ឃ្លាំមើលព្រំដែន ដើម្បីការពារប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

សម្តេចតេជោ៖ រំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្ន
សម្តេចតេជោ៖ រំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង! ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦. ! -ប្រេងសាំង ៥.១៥០រៀ
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦. ! -ប្រេងសាំង ៥.១៥០រៀល/លីត្រ -ប្រេងម៉ាស៊ូត ៥.២០០រៀល/លីត្រ

អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការសម្រាប់រយៈពេល៤ខែ ! (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាចអំឡុងរូបលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែ លោក Thaksin បានចំណាយពេលក្នុងពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ និងបានចំណាយពេល ៦ខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាព។ កាលខែកញ្ញា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា ការសម្រាកនៅមន្ទីរពេទ្យរបស់លោក Thaksin ជាទង្វើខុសច្បាប់ ហើយបញ្ជូនរូបលោកទៅត្រឡប់ទៅកាន់ពន្ធនាគារវិញ។ លោក Thaksin មានអាយុ៧៦ឆ្នាំ បានដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។ គួរបញ្ជាក់ថា ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ សម្រាប់រយៈពេល៤ខែ នៃការដោះលែងឱ្យនៅក្រៅឃុំ៕

TOP News: អតីតនាយករដ្ឋមន្ត្រីថៃ🇹🇭លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅវេលាម៉ោង០៧:៤០នាទីព្រឹកថ្ងៃចន
TOP News: អតីតនាយករដ្ឋមន្ត្រីថៃ🇹🇭លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅវេលាម៉ោង០៧:៤០នាទីព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ !

អ្នកនាំពាក្យនគរបាលជាតិកម្ពុជា🇰🇭 ប្រកាសទាត់ចោលព័ត៌មានរបស់ថៃ🇹🇭 ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិន🇨🇳មានអាវុធ ប្រើប្រាស់លិខិតឆ
អ្នកនាំពាក្យនគរបាលជាតិកម្ពុជា🇰🇭 ប្រកាសទាត់ចោលព័ត៌មានរបស់ថៃ🇹🇭 ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិន🇨🇳មានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី !

ការស្វែងរកជំនួយ ដើម្បីជួយដល់កងកម្លាំងជួរមុខតាមតម្រូវការរបស់ពួកគាត់ គឺខ្ញុំអាចធ្វើតែម្តងនេះទៀតទេ ព្រោះខ្ញុំត្រូវផ្អាកហើយ! ឥឡូវ
ការស្វែងរកជំនួយ ដើម្បីជួយដល់កងកម្លាំងជួរមុខតាមតម្រូវការរបស់ពួកគាត់ គឺខ្ញុំអាចធ្វើតែម្តងនេះទៀតទេ ព្រោះខ្ញុំត្រូវផ្អាកហើយ! ឥឡូវនេះអាកាសធាតុប្រែប្រួល ខ្ញុំសង្ឃឹមថាបងប្អូននិងចូលរួមជួយ🙏❤️🇰🇭

Голосовое сообщение00:43