ru
Feedback
CPP_PP Official

CPP_PP Official

Открыть в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Больше
1 691
Подписчики
Нет данных24 часа
Нет данных7 дней
+6630 день
Архив постов
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រចាំខែមិថុនា ឆ
+9
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រចាំខែមិថុនា ឆ្នាំ២០២៦។ ======= នារសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានភ្នំពេញ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។ ឯកឧត្ដម​បានផ្ដល់មតិណែនាំបន្ថែមដូចខាងក្រោម៖ ១-ជួយពិនិត្យ​ និងដោះស្រាយវិវាទដល់ប្រជាពលរដ្ឋទន់ខ្សោយ។ ២-ការងារសន្តិសុខ​៖​ បន្តអនុវត្តភូមិឃុំមានសុវត្ថិភាព​ ដោយមានសាមគ្គីភាពផ្ទៃក្នុងគណបក្ស​រហូតដល់សាមគ្គីហួសគណបក្ស​ បានន័យថា​ កសាងសាមគ្គីភាពក្នុងមូលដ្ឋានទាំងមូលដោយមិនប្រកាន់គណបក្សនយោបាយគណបក្សដទៃ និង ៣-ការងារកសាងគណបក្ស​៖​ ពិនិត្យផ្ទៀងផ្ទាត់ក្នុងបញ្ជីតាមការិយាល័យបោះឆ្នោត​ ដេីម្បីកសាងគណបក្ស​ និងជំរុញយុវជនទេីបគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត។ ឯកឧត្ដម​បានជំរុញ​ដល់អាជ្ញាធរមូលដ្ឋានចលនាដល់ប្រជាពលរដ្ឋឱ្យជឿជាក់លេីរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិតប្រធាន បានជូនថវិកាសម្រាប់ប្រចាំខែជូនដល់គណបក្សសង្កាត់​ ប្រធានគណបក្ស​ ប្រជាការពារ​ និងកងកម្លាំងនគរបាល។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២-កក្កដា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រ ឬប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជាភូមិសាស្ត្របាល់ទាត់ ខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ៖ គំរូថ្មី នៃទំនាក់ទំនង រវាងបក្សប្រជាជន និងបក្សកុម្មុយនីស្តចិន តាមរយៈការគោរពគ្នា។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ​។(ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ​​​​។(ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ទ្រឹស្ដីឲ្យសន្ទូច» គឺបង្រៀនឲ្យមនុស្សចេះរស់ដោយខ្លួនឯង និងចេះច្នៃប្រឌិត កុំរង់ចាំគេផ្ដល់ឲ្យ។​​​​ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ មិនអាចរៀនបានតែក្នុងសាលាទេ ត្រូវអប់រំទាំងក្នុងសាលា ទាំងក្នុងផ្ទះ បូកជាមួយនិងក្នុងសហគមន៍។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) ភ្នំពេញ៖ ជម្លោះព្រំដែន និងស្កេមអនឡាញ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគ​ក្នុងភាព​ស្រពិចស្រពិលសម្រាប់អ្នកវិនិយោគជប៉ុន ខណៈកម្ពុជាប្រឹងប្រែងទាញទំនុកចិត្ត​។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​សង្គ្រាម​ពាក្យសម្តី​រវាង​​សហរដ្ឋអាមេរិក ​និង​​គុយបា កំពុង​ដុតកម្តៅកិច្ច​ប្រជុំ​​​នៅ​​ UN។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ សង្គ្រាម ​​រុស្ស៊ី​-អ៊ុយ​ក្រែន​​ ក្លាយ​ជា​សង្រ្គាម​​ដ៏​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ចាប់​តាំងបញ្ចប់​​សង្រ្គាម​លោក​ទី​២។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ អាម៉េរិក-អ៊ីរ៉ង់ បញ្ចប់កិច្ចពិភាក្សាដោយប្រយោលនៅកាតា តែគ្មានសញ្ញាវិជ្ជមានលើសន្តិភាពយូរអង្វែង។(ប្រភព៖ THMEY THMEY NEWS )      ចុចអាន ១១) អន្តរជាតិ៖ អ៊ីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែលកុំឱ្យវាយប្រហារ មុនពិធីដង្ហែសពអតីតមេដឹកនាំកំពូល អាលី ខាមេណៃ។(ប្រភព៖ FRESH  NEWS )      ចុចអាន ១២) អន្តរជាតិ៖ ខួប​១០៥ឆ្នាំបក្សកុម្មុយនីស្ត៖ លោកស៊ី ជីនពីង​ប្តេជ្ញាពង្រឹងកងទ័ពកម្ទេច​អំពើពុករលួយ និងយកតៃវ៉ាន់។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១-កក្កដា-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មត។(ប្រភព៖ BTV  NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» រីឯមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ»។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានអន្តរាគមន៍ជាច្រើន ដើម្បីជួយដល់កសិករ និងធានាថា ក្រោយប្រមូលផល កសិករអាចទុកលុយក្នុងហោប៉ៅបានច្រើន​ ។(ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​​​​សម្ដេចធិបតី ៖ កម្ពុជា ចរចាបើកផ្លូវដឹកជញ្ជូនទំនិញ តាមផ្លូវគោក ជាលើកដំបូងទៅចិន។(ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់មេខ្លោងដែលញុះ​ពលរដ្ឋរាប់រយនាក់ឱ្យចូល«ឆក់ត្រី»ក្នុងតំបន់អភិរក្ស។​​​​ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “បើកចំហជើងមេឃ” លើកដំបូង ដើម្បីជំរុញវិស័យអាកាសចរណ៍ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​ចិន ជំរុញអឺរ៉ុបឱ្យដោះស្រាយវិបត្តិពាណិជ្ជកម្មតម្លៃ ៣៦០ ពាន់លានអឺរ៉ូ តាមផ្លូវចរចាដោយសន្តិភាព។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៨) អន្តរជាតិ៖ មេដឹកនាំគណបក្ស ដ៏មានប្រជាប្រិយភាពមួយរបស់អាល្លឺម៉ង់ បង្ហាញបំណងចង់មានមេត្រីភាពល្អប្រសើរ ជាមួយនឹងរុស្សីឡើងវិញ។(ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ តុលាការកំពូលអាមេរិក បដិសេធបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលបដិសេធសិទ្ធិសញ្ជាតិពីកំណើតដល់កូន របស់ជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ​។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ អ៊ីរ៉ង់ថាខ្លួននឹងមិនជួបបេសកជនអាមេរិកទេ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។(ប្រភព៖ BTV NEWS )      ចុចអាន ១១) អន្តរជាតិ៖ រុស្ស៊ីសម្រេចទិញប្រេងសាំងពីឥណ្ឌា ដើម្បីដោះស្រាយបញ្ហាខ្វះខាតក្នុងស្រុក ក្រោយរងការវាយប្រហារពីអ៊ុយក្រែន។(ប្រភព៖ FRESH  NEWS )      ចុចអាន ១២) អន្តរជាតិ៖ មេរៀនពី អ៊ុយក្រែន បង្ខំឲ្យ អង់គ្លេស បោះបង់​ទម្រង់ ការពារជាតិ​ចាស់​ មកផ្តោត​ «កងទ័ពដ្រូន» ជំនួសវិញ ។(ប្រភព៖ Kampucheathmey  Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣០-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម។(ប្រភព៖ CNC HOT  NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចធិបតី និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នៃប្រទេសទាំង៣។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​កម្ពុជា-ឡាវ-វៀតណាម សហការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញសន្តិសុខ និងការបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងបី ។(ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​កម្ពុជា​ ស្នើ​ឱ្យ​ចិន​ពន្លឿន​ការ​អនុម័ត​ឥណទាន​ជំហាន​បន្ទាប់ ​សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ​​​ ។(ប្រភព៖ Kampucheatmey Daily )      ចុចអាន ៥) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៥ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី នៅប្រទេសម៉ុងហ្គោលី។​​​​ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ អាមេរិក​​ថា​ខ្លួន​នឹង​ស្ថិត​នៅ​ជា​មួយ​​សម្ព័ន្ធ​មិត្តនៃ​​អង្គ​ការ​ណាតូ​ជា​និច្ច​ដើម្បី​ការ​ពារ​តំបន់​បាល់​ទិច។(ប្រភព៖ Kohsantepheap Daily)      ចុចអាន ៧) អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារជាតិ​តួកគី ថា ​ណាតូ​កំពុង​សម្របខ្លួន​នឹង​សន្តិសុខ​បច្ចុប្បន្ន​ ហើយ​អាមេរិកក៏​គ្មាន​​ផែន​ការ​ចាក​ចេញ​ពី​​​​ណាតូទេ​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីបដិសេធគ្រប់សំណើសន្តិភាព និងចំអកថា រុស្ស៊ីជាប្រទេសផលិតប្រេង ប៉ុន្តែខ្វះប្រេង ប្រជាជនត្រូវតម្រង់ជួរ ចាក់ប្រេងសាំង។(ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​តម្លៃប្រេងអន្តរជាតិ ស្ថិតនៅកម្រិតជាង ៧០ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខកិច្ចចរចាររវាងអាមេរិក និងអ៉ីរ៉ង់ ក្នុងប្រទេសកាតា។(ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ មន្ត្រីអ៊ីរ៉ាក់ ថាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះចរចារវាងអាមេរិក និងអ៊ីរ៉ង់ជុំថ្មី។(ប្រភព៖ Kampucheathmey  Daily )      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កោះដាច់  🍃🌱🏡 📍សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ #ការរៀបចំក្រុង #នគរូបនីយកម្ម #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា 🎼: we shine as one 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខណ្ឌជ្រោយចង្វា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៩-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណអនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីបន្តលុបបំបាត់«ដុំសាច់មហារីក» នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេត។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កើនឡើងចំនួន ៦៥០សហគ្រាសដែលធ្វើឱ្យមានកំណើនកម្មករនិយោជិត បម្រើការងារសរុបជាង ២លាននាក់ ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​​ ACU ទទួលបានពាក្យប្តឹងចំនួនជាង ២០០ ក្នុងឆមាសទី១ ឆ្នាំ២០២៦។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ។​​​​ (ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖ ប៉ាគីស្ថាន បើកប្រតិបត្តិការវាយប្រហារនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២៥នាក់ ។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ចិនព្រមានអូស្រ្តាលី ប្រឆាំងការលេងហ្គេមភូមិសាស្រ្តនយោបាយ ក្រោយចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដែនកោះប៉ាស៉ីហ្វិក។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ចិនបន្ថែមអង្គភាពជប៉ុន ចំនួន ២០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ដើម្បីការពារសន្តិសុខជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។(ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​រុស្សីអះអាងថា បានវាយប្រហារចំគោលដៅទីតាំង ដែលជាកន្លែងបណ្តុះបណ្តាល កងកម្លាំងកម្ម៉ង់ដូរបស់អ៊ុយក្រែន។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ប្រធានសភា លីបង់ ចាត់ទុកកិច្ចព្រមព្រៀង​សម្រប​សម្រួលដោយអាមេរិក ជា «ការបង្គាប់» ឲ្យ​ចាញ់អុីស្រាអែល។(ប្រភព៖ Kampucheathmey  Daily )      ចុចអាន ១១) អន្តរជាតិ៖ អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន។(ប្រភព៖ Kampucheathmey  Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សំរេចបាន៧៣% គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ គួរបញ្ជាក់ថា៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕ #ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | រាជធានីភ្នំពេញ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រាជធានីភ្នំពេញ🌃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📷 : កណ្តៀរ |
រាជធានីភ្នំពេញ🌃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📷 : កណ្តៀរ | ២៥រាជធានី-ខេត្ត| រាជធានីភ្នំពេញ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ បញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន៥ចំណុច ជូនជនរួមជាតិ ក្នុងឱកាសខួប៧៥នៃការបង្កើតគណបក្ស។(ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ៖ រយៈពេល៦ខែឆ្នាំនេះទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមាន ក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​សម្ដេចតេជោ៖ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ។(ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្ដេចតេជោ៖ មេរៀនសភាពការណ៍ឆ្នាំ២០២៥-២០២៦ ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជា មានកម្លាំងខ្លាំងប៉ុណ្ណោះ ទើបអាចការពារទឹកដី សន្តិភាព និងអត្តសញ្ញាណជាតិបាន​​។(ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។​​​​ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី​កម្ពុជា៖ ផលិតផល​កម្ពុជា​ ត្រូវតែ​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ មិន​មែន​ទិញ​ពី​ក្រៅ​​វៃ​​ស្លាក​ផលិតនៅ​កម្ពុជា​។  (ប្រភព៖ Kampucheathmey Daily )      ចុចអាន ៧) ភ្នំពេញ៖ រាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ។(ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ចិន​-រុស្ស៊ី ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ ល្បាត​លើ​ដែន​សមុទ្រ​ជប៉ុន​ ​​នៅសមុទ្រ​ចិន​ខាង​កើត​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ចិនស៉ើបអង្កេតករណីយន្តហោះខ្នាតតូចមួយគ្រឿង ហោះបុកអគារខ្ពស់បំផុតក្នុងទីក្រុងប៉េកាំង ដែលបានធ្វើឱ្យអ្នកបើកស្លាប់ និងមនុស្ស១៣នាក់ផ្សេងទៀតរបួស ។(ប្រភព៖FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ ​អ៊ីស្រាអែលវាយប្រហារទៅលើភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខបាន១ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។(ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ កូរ៉េខាងត្បូងចោទយន្តហោះចម្បាំងចិននិងរុស្ស៊ីឆ្លងចូលតំបន់ការពារដែនអាកាសខ្លួន។(ប្រភព៖THMEY THMEY NEWS)      ចុចអាន ១២) អន្តរជាតិ៖ យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី។(ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ទាំងអាណត្តិមុនៗ និងបន្តទៅមុខ គឺយើងនៅតែផ្តល់អាទិភាពដល់វិស័យឯកជន ជាពិសេស ការជួយដល់វិស័យ​SME សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨​ មិថុថា​ ១៩៥១ - ២៨ មិថុនា ២០២៦) សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម
+6
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨​ មិថុថា​ ១៩៥១ - ២៨ មិថុនា ២០២៦) សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-មិថុនា-២០២៦   ១) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាដែលយើងជួបប្រទះក្នុងរយៈពេល២ឆ្នាំមកនេះ រដ្ឋាភិបាលបានប្រឈមមុខដោះស្រាយដោយមិនគេចវេសនោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកែសម្រួលនីតិវិធី កុំឱ្យស្មុគស្មាញ និងជាន់តួនាទីគ្នា ចំពោះការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យទំនិញ ដើម្បីសម្រួលការធ្វើធុរកិច្ច និងធានាសុវត្ថិភាពអ្នកប្រើប្រាស់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលមួយខែ រដ្ឋត្រូវខាតបង់លុយ ៥០លានដុល្លារ ដោយសារការទម្លាក់ពន្ធប្រេង និងគ្រឿងអគ្គិស​។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ។​​​​ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក្រសួង ស្ថាប័ន្ធពាក់ព័ន្ធទាំងអស់បន្ដយកចិត្តទុកដាក់ពង្រឹងគុណភាពចំណីអាហារ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ លីបង់-អ៊ីស្រាអែល សម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមការសម្រួលពី អាមេរិក។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ វាយប្រហារដាក់គ្នាទៅវិញទៅមក បង្កហានិភ័យជាថ្មីលើបទឈប់បាញ់ដែលផុយស្រួយស្រាប់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព។ (ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ យោធាសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់វាយប្រហារ តបតវិញ លើគោលដៅយោធា របស់អាមេរិកនៅក្នុងតំបន់​។ (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ សហរដ្ឋអាមេរិកដកពាក្យ «ឥណ្ឌូ» ចេញពីបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយស្ដារឈ្មោះឡើងវិញមកត្រឹម ប៉ាស៊ីហ្វិកអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សេចក្តីប្រកាសព័ត៌មានអំពីដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
+1
សេចក្តីប្រកាសព័ត៌មានអំពីដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៥ - ២៧ ខែ មិថុនាឆ្នាំ ២០២៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៦-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក ស៉ី ជីនពីង៖ ទោះពិភពលោក និងអាកាសធាតុប្រែប្រួល តែមិត្តភាពកម្ពុជានិងចិន មិនប្រែប្រួលឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើចិនបន្តយកចិត្តទុកដាក់គម្រោងកសាងព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ជាដើម។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​សម្តេចធិបតី ណែនាំឱ្យត្រៀមឆ្លើយតប ជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា កំពុងទទួលរងឥទ្ធិពល​។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្តេចធិបតី ឱ្យត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបាន ចំពោះទំនិញគេចពន្ធ និងទំនិញខូចគុណភាព។​​​​ (ប្រភព៖ DAP NEWS)      ចុចអាន ៦) ភ្នំពេញ៖ លោក ជា វ៉ាន់ដេត៖ ពានរង្វាន់ពី UN បង្ហាញថាកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ នៅពេលគិតគូរផលប្រយោជន៍ជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៧) ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី។ (ប្រភព៖ BTV NEWS)      ចុចអាន ៨) អន្តរជាតិ៖ កូរ៉េខាងត្បូង ដាក់គោលដៅពង្រាយដ្រូនអត្តឃាតសម្រាប់ការប្រយុទ្ធ និងបង្វឹកអ្នកបញ្ជា៥០ម៉ឺននាក់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ រុស្ស៊ី ព្រមានថា ​​តំបន់ Kaliningrad អាច​បាញ់មីស៊ីល​កម្ទេច​រដ្ឋធានីនៅអឺរ៉ុប បើណាតូ​ ហ៊ានតែវាយប្រហារ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ UN ព្រមាន​ពីការ​ធ្លាក់​ចុះនៃ​​ស្តង់​ដារ​ច្បាប់​អន្តរ​ជាតិកាន់​តែ​ខ្លាំង​ ដោយ​​ស្នាដៃ​​អ្នក​នយោបាយ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១១) អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដអាវុធដែលអាចគំរាមកំហែងរដ្ឋធានីរបស់កូរ៉េខាងត្បូង។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ អូម៉ង់​ បញ្ជាក់ថា​ មិនមានការគិតថ្លៃ ដឹកជញ្ជូនតាមផ្លូវសមុទ្រ​ សម្រាប់ការរៀបចំច្រកសមុទ្រហ័រមូស​ នាពេលអនាគតនោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជ
+6
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។ រដ្ឋធានីប៉េកាំង, ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចភក្តី​ សាយ ឈុំ ចុះជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងសមាជិកគណបក្សក្នុងសង្កាត់ត្រពាំងក្រសាំង នៃខណ្ឌពោធិ៍សែនជ័យ រ
សម្តេចភក្តី​ សាយ ឈុំ ចុះជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងសមាជិកគណបក្សក្នុងសង្កាត់ត្រពាំងក្រសាំង នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៥-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។(ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅមូលដ្ឋាន។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖​​​​ ​៦ ចំណុចធំៗ​​រដ្ឋាភិបាល គាំពារ​សហគ្រាស​ក្នុង​​ស្រុក មានទាំង​​សម្រួលពន្ធដារ បង្កើតធនាគារផ្តល់កម្ចីការប្រាក់ទាប និង​បង្កើត​មូលនិធិគាំទ្រ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៤) ភ្នំពេញ៖ ​ទូត​រុស្ស៊ី​ថា ​ជំនួយ​សព្វាវុធ និង​ថាមពល​គឺ​មាន​សម្រាប់​កម្ពុជា​ជានិច្ច​បើ​មាន​តម្រូវ​ការ​។(ប្រភព៖ Kampucheathmey Daily       ចុចអាន ៥) ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ក្រើនរំលឹកថា៖ «ការយល់ដឹងពីប្រវត្តិសាស្ត្រមិនត្រឹមតែប្រាប់យើងថាយើងជានរណានោះទេ តែថែមទាំងបង្រៀនយើងឱ្យចេះការពារសន្តិភាព និងជាតិមាតុភូមិពីសោកនាដកម្មនានាទៅថ្ងៃអនាគត» ។​​​​ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ គ.ជ.ប ជួបអង្គការខុមហ្វ្រែល ស្តីពីលទ្ធផលសង្កេត និងឃ្លាំមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥។  (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖ រុស្ស៊ី និងប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោក កំពុងធ្វើការជាមួយគ្នាបង្កើន ទំហំពាណិជ្ជកម្មឱ្យដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ អ៊ីតាលីប្រកែកថាមិនឲ្យអាម៉េរិក ប្រើមូលដ្ឋានទ័ពអំឡុងសង្គ្រាមអ៊ីរ៉ង់ ដូចប្រមុខណាតូថាឡើយ។(ប្រភព៖ THMEY THMEY  NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក​ ពូទីន​ បញ្ជាឱ្យមានការការពារ​ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបន្ដបើកចំហ​ សម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ឥណ្ឌូណេស៊ី ប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនី ខណៈវិបត្តិថាមពលមានសភាពកាន់តែធ្ងន់ធ្ងរ។(ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-មិថុនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត ។(ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ ភស្តុតាងមរតកប្រវតិ្តសាស្ត្រ! សំណល់គ្រាប់បែក MK-84 ទម្ងន់ជិត១តោន ដែលទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមថៃឈ្លានពាន ត្រូវបានដាក់តាំងនៅទីស្នាក់ការស៉ីម៉ាក់ភ្នំពេញ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាប្រាប់ UN ថា ពលករចំណាកស្រុកកម្ពុជា ប្រឈមការស្អប់ខ្ពើម រើសអើង និងហិង្សានៅថៃ។​​​​ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖​​​​ គិតមកទល់ពេលនេះនៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀតមិនទាន់អាចទៅផ្ទះវិញបានឡើយ​ ។(ប្រភព៖ BTV NEWS)      ចុចអាន ៥) អន្តរជាតិ៖ អ៊ុយក្រែន ព្រមាន​កែប្រែ​សំណើ​បទ​​ឈប់បាញ់ បើអន្តរជាតិ​​ នៅ​តែបន្ត​​ឱបដៃ​ឈរមើល​អន្តរាយ។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៦) អន្តរជាតិ៖ សហរដ្ឋអាមេរិក ចាប់ផ្តើមដកទណ្ឌកម្ម ដែលប្រឆាំងទៅនឹងការ នាំចេញប្រេងរបស់អ៊ីរ៉ង់។ (ប្រភព៖ DAP NEWS )      ចុចអាន ៧) អន្តរជាតិ៖ ការលាលែងពីតំណែងរបស់លោក Starmer ជាការបើកផ្លូវសម្រាប់ការផ្ទេរអំណាចដោយមានរបៀបរៀបរយនៅអង់គ្លេស។(ប្រភព៖ BTV NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​អូម៉ង់ និងអ៊ីរ៉ង់​ សង្កត់ធ្ងន់លើការបន្ធូរបន្ថយ ភាពតានតឹង និងសន្តិសុខដែនសមុទ្រ ចំពេលមានកិច្ចខិតខំប្រឹង ប្រែងផ្នែកការទូត​ ដែលកំពុងបន្ត ។(ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ មេដឹកនាំអ៊ីស្រាអែលសន្យាថា​ នឹងបន្តធ្វើសកម្មភាពប្រឆាំង នឹងការគំរាមកំហែង​ នៅភាគខាងត្បូងលីបង់។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ចិន ​ប្រតិកម្ម​ប្រឆាំង​​​គម្រោងដាក់ពង្រាយ​​ប្រព័ន្ធមីស៊ីលរបស់​អាមេរិក​ លើ​ទឹក​ដី​ជប៉ុន​។(ប្រភព៖ Kampucheathmey Daily       ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-មិថុនា-២០២៦   ១) ភ្នំពេញ៖ ជប៉ុន ផ្ដល់ជំនួយ ១៦២.៧ លានដុល្លារអាម៉េរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ រដ្ឋសភាអនុម័តច្បាប់វិសោធនកម្មផ្លូវថ្នល់ ដើម្បីឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងផ្លូវថ្នល់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS។​​​​ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖​​​​ មកទល់ពេលនេះគណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើកទៅភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ា​ចំពោះសកម្មភាពខុសច្បាប់នានា​របស់កងកម្លាំងថៃ​នៅលើទឹកដីកម្ពុជា​។(ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា។  (ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖​​​​ អ៊ីរ៉ង់ព្រមានថា បើបញ្ហានៅលីបង់មិនត្រូវបានដោះស្រាយ នោះការចរចាជាមួយអាម៉េរិក នឹងត្រូវលុបចោលទាំងស្រុង។ (ប្រភព៖ CNC HOT NEWS )      ចុចអាន ៧) អន្តរជាតិ៖ ចិន ដាក់ក្រុមហ៊ុនអាម៉េរិក១០ក្នុងបញ្ជីរឹតត្បិត ជាការសងសឹកចំពោះការបញ្ចូលក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​ មុនការចរចានៅស្វីស​ លោក ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត និងដណ្តើមយកច្រកសមុទ្រហ័រមូស មកកាន់កាប់។(ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ប៉ាគីស្ថាន និងកាតាថា អាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើយន្តការដើម្បីបញ្ចប់ការប្រយុទ្ធគ្នារបស់អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហេសបូឡា ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ តំបន់គ្រីម៉េកាន់កាប់ដោយរុស្ស៊ីផ្អាកការលក់ប្រេងឥន្ធនៈទាំងស្រុងដល់ជនស៊ីវិល ខណៈការវាយប្រហារពីអ៊ុយក្រែនធ្វើឱ្យឧបទ្វីបនេះរង្គោះរង្គើ។(ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok