CPP_PP Official
رفتن به کانال در Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
نمایش بیشتر1 602
مشترکین
+1824 ساعت
+527 روز
+5730 روز
آرشیو پست ها
1 601
+9
កិច្ចប្រជុំ ការងារឃោសនាអប់រំប្រចាំខែមេសា និងទិសដៅការងាប្រចាំខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕
នាល្ងាចថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៧-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន។(ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ បន្តក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បន្តចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទពិភពលោក។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាបញ្ជាក់ជាថ្មីពីការមិនប្រើកម្លាំងដោះស្រាយបញ្ហា និងអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ លោក Trump ចេញឱសានវាទឲ្យអ៊ីរ៉ង់ ទទួលយកកិច្ចព្រមព្រៀង បើមិនដូច្នេះប្រឈមនឹងការទម្លាក់គ្រាប់បែកបន្ថែមទៀត។(ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ បារាំង បញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ទៅសមុទ្រក្រហម ដោយផ្តោតលើបេសកកម្មច្រកសមុទ្រ Hormuz។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ជប៉ុន និងហ្វីលីពីន ព្រមព្រៀងគ្នាពន្លឿនការផ្ទេរនាវាពិឃាត និងយន្តហោះចម្បាំង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់រដ្ឋធានីម៉ានីល។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីបារាំង ពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ និងបានអំពាវនាវឱ្យ “គ្រប់ភាគីទាំងអស់” បើកច្រកសមុទ្រ Hormuz វិញ ដោយគ្មានការពន្យារពេល និងដោយគ្មានលក្ខខណ្ឌ។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួន លេីផ្លូវការទូត ដើម្បីបញ្ចប់សង្គ្រាម ប្រសិនបើសិទ្ធិរបស់ខ្លួនត្រូវបានការពារ។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ជប៉ុន និងអេមីរ៉ាតអារ៉ាប់រួម ព្រមព្រៀងពិភាក្សាលើការពង្រីកការផ្គត់ផ្គង់ និងការស្ដុកទុកប្រេងរួមគ្នា។(ប្រភព៖FRESH NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នៅសាលវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ខេត្តតាកែវ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៦-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ គាំទ្រគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោលMOU 2001។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីនស្អែកនេះ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ប្រាប់ឡាវ ថា ទោះថៃលុប MOU ២០០១ ជាឯកតោភាគី តែកម្ពុជានៅតែរក្សាជំហរដោះស្រាយទំនាស់ផ្អែកលើច្បាប់អន្ដរជាតិ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា បានបើកសមយុទ្ធលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ថាក្រុមហេសបូឡាគឺជាបញ្ហា ជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងលីបង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ មេទ័ពអាកាសថ្មីរបស់អ៊ីស្រាអែល ថា នឹងបញ្ចេញយន្តហោះចម្បាំងទាំងអស់ វាយប្រហារអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ អាមេរិក និងអ៊ីរ៉ង់ ខិតជិតសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ខណៈតម្លៃប្រេងឆៅសកលធ្លាក់ចុះយ៉ាងខ្លាំង។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ខណៈវិបត្តិនៅគុយបាកាន់តែអាក្រក់ ចិនជំរុញឱ្យអាមេរិកបញ្ចប់ទណ្ឌកម្មជាបន្ទាន់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ កូរ៉េខាងជើង កែរដ្ឋធម្មនុញ្ញដោយលុបចោលភាសាបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
Repost from Samdech Hun Sen of Cambodia
ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។
សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។
ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?
ខ្ញុំគួរតែបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។
កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬ
អន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។
សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕
1 601
វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៤-ឧសភា-២០២៦
១) ភ្នំពេញ៖ កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ។(ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ មន្ត្រីទូតអាមេរិកជួបក្រុមអ្នកអង្កេតការណ៍អាស៊ានក្រោយហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីសប្ដាហ៍មុន។(ប្រភព៖ Kampucheathmey Daily ) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងយុត្តិធម៌កំពុងពិនិត្យដោយប្រុងប្រយ័ត្នលើផ្លូវច្បាប់ពាក់ព័ន្ធការយកក្មេងទំនើងទៅបម្រើការនៅសមរភូមិមុខ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ ប្រេងធ្លាក់ចុះបន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិក នឹងជួយដោះលែង កប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ ហ័រមូស។(ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ យោធាអ៉ីរ៉ង់ព្រមានវាយប្រហារកងកម្លាំងអាមេរិក បើហ៊ានចូលច្រកសមុទ្រ Hormuz ក្រោយសេចក្តីប្រកាសរបស់លោក ត្រាំ។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ប៉ាគីស្ថាន ប្ដេជ្ញាបន្តប្រឹងប្រែងដេីរតួ ជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៊ីស្រាអែល បន្ថែមថវិកាការពារជាតិ ចំនួន ១១៩ ពាន់ លានដុល្លារ និងទិញយន្តហោះចម្បាំង បន្ថែមទៀតពីអាមេរិក។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ សកម្មជនប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអ៊ែល ចេញតវ៉ាឱ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាម និងងាកមកស្វែងរកសន្តិភាពឡើងវិញ។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ ហ្វីលីពីន-ជប៉ុន រៀបចំសមយុទ្ធ Salaknib ឆ្នាំ ២០២៦ រួមគ្នា ដើម្បីបង្ហាញពីកិច្ចសហការជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាធម្មតាត្រូវបានប្រារព្ធឡើងនៅក្នុង ខែពិសាខ (ចន្លោះខែឧសភា) នៅដើមរដូវវស្សា។
នេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យយល់ដឹងកាន់តែច្បាស់អំពីពិធីនេះ៖
១. អត្ថន័យ និងគោលបំណង
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកតម្កើងវិស័យកសិកម្ម និងជាការផ្តល់សញ្ញាប្រាប់ដល់កសិករថា រដូវធ្វើស្រែចម្ការបានចាប់ផ្តើមហើយ"ម្យ៉ាងវិញទៀត វាគឺជាការបួងសួងសុំសេចក្តីសុខសប្បាយ និងផលដំណាំឱ្យបានភោគផលច្រើនពីទេវតា និងវត្ថុស័ក្តិសិទ្ធិ។
២. តួអង្គសំខាន់ៗ
នៅក្នុងពិធីនេះ មានតួអង្គសំខាន់ពីររូបដែលតំណាងឱ្យព្រះមហាក្សត្រ៖
- ស្តេចមាឃ៖ ជាអ្នកកាន់នង្គ័លទី២ (នង្គ័លសម្រាប់ភ្ជួរ) ដើម្បីធ្វើពិធីច្រត់ព្រះនង្គ័ល។
- ព្រះមេហួ៖ ជាអ្នកដើរតាមពីក្រោយស្តេចមាឃ ដោយកាន់កន្ត្រកសម្រាប់សាបព្រោះគ្រាប់ពូជស្រែ។
៣. ការព្យាករណ៍តាមរយៈ "ព្រះគោ"
ចំណុចដែលទាក់ទាញបំផុតនៃពិធីនេះ គឺការបរព្រះគោឱ្យទៅបរិភោគអាហារ ៧ យ៉ាងដែលគេរៀបចំទុក រួមមាន៖ ស្រូវ, ពោត, សណ្តែក, ល្ង, ស្មៅ, ទឹក និងស្រា។
* ប្រសិនបើព្រះគោបរិភោគ ស្រូវ ពោត សណ្តែក ឬល្ងច្រើន៖ គេជឿថាផលដំណាំទាំងនោះនឹងទទួលបានទិន្នផលខ្ពស់ក្នុងឆ្នាំនោះ។
* ប្រសិនបើព្រះគោបរិភោគទឹកច្រើន៖ ទំនាយថាទឹកភ្លៀងនឹងធ្លាក់បរិបូរណ៍។
* ប្រសិនបើព្រះគោបរិភោគស្មៅច្រេីន៖ អាចនឹងមានជំងឺបៀតបៀនសត្វពាហនៈ។
* ប្រសិនបើព្រះគោបរិភោគស្រាច្រើន៖ ទំនាយថាអាចនឹងមានអំពើចោរកម្ម ឬអសន្តិសុខផ្សេងៗ។
៤. សារៈសំខាន់ចំពោះសង្គម
ពិធីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែលភាគច្រើនជាកសិករ។ វាក៏ជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលផ្អែកលើអរិយធម៌កសិកម្មតាំងពីបុរាណកាលមក។
សរុបរួមមក ពិធីច្រត់ព្រះនង្គ័លមិនត្រឹមតែជាពិធីសាសនា ឬជំនឿនោះទេ ប៉ុន្តែវាគឺជាការលើកទឹកចិត្ត និងជាការផ្តល់ក្តីសង្ឃឹមដល់កសិករខ្មែរគ្រប់រូបក្នុងការចាប់ផ្តើមរដូវបង្កបង្កើនផលថ្មី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-ឧសភា-២០២៦
១) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសមាជិកបក្សឱ្យបន្តជឿជាក់លើបក្សប្រជាជនកម្ពុជា និងជឿជាក់លើរដ្ឋាភិបាល ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់កម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោកកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) អន្តរជាតិ៖ លោក ត្រាំ ប្រៀបធៀបការរឹបអូសនាវាអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិកទៅនឹង«ចោរសមុទ្រ»ធ្វើសកម្មភាព។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថា ការកាត់បន្ថយកងទ័ពអាមេរិកគួរតែជំរុញការការពារខ្លួនអឺរ៉ុប ប៉ុន្តែសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋព្រួយបារម្ភ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ វៀតណាម និងជប៉ុន ស្វែងរកចំណងមិត្តភាពលើវិស័យថាមពល និងរ៉ែកាន់តែស៊ីជម្រៅ ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ចំនួនកងទ័ពអាមេរិកដែលត្រូវកាត់បន្ថយនៅអាល្លឺម៉ង់ នឹងលើសឆ្ងាយពី៥០០០នាក់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ ថាការវាយប្រហារឡើងវិញលើអ៉ីរ៉ង់អាចទៅរួច ខណៈទីក្រុងតេហេរ៉ង់ ថាត្រៀមខ្លួនជាស្រេចសម្រាប់ការចរចានិងសង្រ្គាម។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ដំណើរកម្សាន្តជុំវិញ Cambodia
ពេលព្រះអាទិត្យរះលើដែនដីអរិយធម៌… កម្ពុជាភ្ញាក់ឡើងជាមួយប្រវត្តិសាស្ត្រដ៏អស្ចារ្យពីទីក្រុងរស់រវើក ពោរពេញដោយថាមពល និងឱកាសថ្មីៗទៅដល់ទឹកដីធម្មជាតិដែលជាជីវិតនៃប្រជាជនរាប់លាន
#កម្ពុជាមាតុភូមិខ្ញុំ #ភ្នំពេញ #សៀមរាបទឹកដីអង្គរ #Cambodia #សំឡេងសេដ្ឋកិច្ចក្រៅប្រព័ន្ធ #UYFCPP #CCDA #IEM
📸 IEM https://www.facebook.com/share/v/18RSn7y82z/?mibextid=wwXIfr
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរពីការរីកចម្រើនក្នុងខេត្តកំពង់ស្ពឺ ចូលរួមរុញកំណើនសេដ្ឋកិច្ចឡើង។ (ប្រភព៖ BTV NEWS ) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរាជ ការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជា ជនឱ្យបានល្អប្រសើរ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងប្រសិទ្ធភាព ពិសេសដោះស្រាយក្រៅប្រព័ន្ធតុលាការ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី ណែនាំឱ្យពង្រឹងវិធានការផ្លូវច្បាប់ចំពោះជនខិលខូចជ្រកក្រោមស្លាកព័ត៌មាន ដើរកំហែងទារប្រាក់គេ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ បើថៃសម្រេចដកខ្លួនចេញMOU 2001 កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៧) អន្តរជាតិ៖ CNN ចេញផ្សាយថាមូលដ្ឋានទ័ពអាមេរិក ភាគច្រើននៅមជ្ឈឹមបូព៍ារងការបំផ្លិចបំផ្លាញដោយសារអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្សី និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីសេរីភាពនៃការធ្វើនាវាចរ ព្រមទាំងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ងផង។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ លោកត្រាំ រិះគន់ណាតូ និងគំរាមដកទ័ពអាម៉េរិកចេញពីអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដើម្បីឆ្លើយតបនឹងភាពអសកម្ម និងអគុណធម៌របស់សម្ព័ន្ធមិត្ត។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ លោកត្រាំ បង្ហាញមោទនភាពថា ការផលិតប្រេងរបស់វេណេហ្ស៊ូអេឡាកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោមកិច្ចសហការជាមួយអាម៉េរិក។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីលទ្ធផលវិជ្ជមានផ្នែកការទូត ក្រោយនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-ឧសភា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ថៃកំពុងព្យាយាមលុបចោល MoU 2001 រវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?។(ប្រភព៖ FRESH NEWS ) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី ឱ្យស្ថាប័នមួយចំនួន កាត់បន្ថយការធ្វើនីតិវិធីត្រួតគ្នា ដែលនាំឱ្យខាតពេលវេលា និងចំណាយថវិកាច្រើន។(ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំតួនាទីកំពង់ផែនីមួយៗឲ្យបានច្បាស់លាស់ ខណៈរាជរដ្ឋាភិបាលកំពុងគិតរៀបចំកំពង់ផែស្ដុកប្រេងឥន្ធនៈ និងហ្គាស ក្រោយជួបវិបត្តិដោយសារសង្គ្រាមនៅអឺរ៉ុប ។(ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក Trump បង្ហើបផែនការកាត់បន្ថយយោធា ពីមូលដ្ឋានទ័ពក្រៅប្រទេស ក្នុងប្រទេសនៅអឺរ៉ុបចំនួន៣។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ត្រាំ ផ្ដាំអាល្លឺម៉ង់ ឲ្យដោះស្រាយបញ្ហាខ្លួនសិនទៅ មុនទៅលូកដៃរឿងអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ក្នុងសង្គ្រាមកន្លងមកនេះ អ៊ីស្រាអែល រងការចោទថា បានប្រើប្រាស់សារធាតុគីមីហាមឃាត់ បង្កគ្រោះថ្នាក់ ដល់មនុស្ស និងបរិស្ថាន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ចិន យល់ព្រមជួយសម្រួលការផ្គត់ផ្គង់ប្រេងយន្តហោះសម្រាប់អាជីវកម្មអូស្ត្រាលី អំឡុងជំនួបរដ្ឋមន្ត្រីការបរទេសនៅរដ្ឋធានីប៉េកាំង។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អាហ្រ្វិក ក្លាយជាគោលដៅនៃការបង្វែរចរាចរណ៍ដឹកជញ្ជូន ចេញពីច្រកសមុទ្រ Hormuz។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
អបអរសាទរពិធីបិទវគ្គអប់រំនយោបាយខណ្ឌពោធិ៍សែនជ័យជំនាន់ទី៤ !
នារសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីគណបក្សខណ្ឌពោធិ៍សែនជ័យបានប្រារព្ធពិធីបិទវគ្គអប់រំនយោបាយខណ្ឌពោធិ៍សែនជ័យជំនាន់ទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប៊ី ប្រេម សមាជិកអចិន្ត្រៃយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈឃោសនាអប់រំរាជធានី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ « រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ » ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាង ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។
១ ឧសភា ១៨៨៦ ~ ១ ឧសភា ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
(Visak Bochea)
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-មេសា-២០២៦
១) ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យសិក្សា។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជា មួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរវាងប្រទេសទាំងពីរ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អភិបាលរាជធានីចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit នៅប្រទេសជប៉ុន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ អនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីនិងបេឡារុស។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំបណ្តាប្រទេសតំបន់ឈូងសមុទ្រ ជួបប្រជុំគ្នានៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ វិបត្តិសង្គ្រាមអ៊ីរ៉ង់ ធ្វើឲ្យពិភពលោក សម្រុកទិញបច្ចេកវិទ្យាថាមពលស្អាតពីចិន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ NATO ទំនងប្ដូរកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីបញ្ចៀសសម្ពាធខ្លាំងពី លោក ត្រាំ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ អះអាងថា អាមេរិកលែងមានតួនាទី កំណត់ ជោគវាសនាដល់ប្រទេសដទៃទៀតហើយ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
