ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 208 подписчиков, занимая 4 938 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 208 подписчиков.

Согласно последним данным от 26 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.37%. В первые 24 часа после публикации контент обычно набирает 5.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 650 просмотров. В течение первых суток публикация набирает 543 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 27 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 208
Подписчики
-724 часа
-327 дней
-12230 дней
Архив постов
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសែនទទួលទេព្តាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ចូលឆ្នាំថ្ងៃទី ១ មានប្រជាពលរដ្ឋជាច្រើន បានមកកម្សាន្ត និងលេងល្បែងប្រជាប្រិយ នៅមុខសាលាខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

+5
IMG_0182 (1).JPG2.36 MB

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសែនទទួលទេព្តាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ កំពង់ចាម ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹ
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសែនទទួលទេព្តាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ កំពង់ចាម ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៦ នេះបានប្រារព្ធពិធីសែនទទួលទេព្តាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលពិធីនេះធ្វើឡើងនៅសួនច្បារ មុខសាលាខេត្តកំពង់ចាម ។ បើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល បានឲ្យដឹងថា មហាសង្ក្រាន្ដឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ សង្ក្រាន្តចូលនៅថ្ងៃអង្គារ ១២រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០២៦ វេលាម៉ោង១០៖៤៨នាទីព្រឹក។ ពេលនោះ ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធិតាមួយ ព្រះអង្គជាមគ្គនាយិកា ព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយ សៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គក្នុងភគវតីសភា សាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។

Repost from BTV News
[WATCH] ភ្ញៀវទេសចរអន្តរជាតិ និងជាតិ បង្ហាញភាពសប្បាយរីករាយ ខណៈមកចូលរួមសង្ក្រាន្តកំពង់ចាម https://youtu.be/X_GFDt5cOF8 #KhmerNewYear2026 #NokorSangkranta2026 #CambodiaAlwaysForPeace #BTVNews #សួស្ដីឆ្នាំថ្មី #នគរសង្ក្រាន្ត #ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Website | Facebook | Telegram | TikTok

សូមស្វាគមន៍​ ការមកដល់​ សង្ក្រាន្តកំពង់ចាម​ ២០២៦
+9
សូមស្វាគមន៍​ ការមកដល់​ សង្ក្រាន្តកំពង់ចាម​ ២០២៦

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ អតីតថ្នាក់ដឹកនាំជានិវត្តន៍េជន និងអតីតយុទ្ធជន ខេត្តកំពង់ចាម (កំព
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ អតីតថ្នាក់ដឹកនាំជានិវត្តន៍េជន និងអតីតយុទ្ធជន ខេត្តកំពង់ចាម (កំពង់ចាម): ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត​កំកំពង់ចាម អតីតថ្នាក់ដឹកនាំជានិវត្តន៍េជន និងអតីតយុទ្ធជន ខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ។ ថ្លែងក្នុង​ពិធី​នោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងការកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​ ពិសេលការផ្តល់សេវាសារធារណៈ​ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់​ចេញ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៥ គឺធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និងបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (កំពង់ចាម) ឯកឧត្តម
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសូមសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោមការដឹកនាំ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះ ខេត្តកំពង់ចាម មានរៀបចំកម្មវិធី សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី មានលក្ខណៈប្លែកច្រើនជាងពីឆ្នាំមុន។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ការរៀបចំ ដែលគួរឱ្យកត់សម្គាល់សម្រាប់ «សង្ក្រាន្តកំពង់ចាម» មានការរៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នាជាពិសេសការដាក់តាំងស្តង់ពីរពណ៌ តាមដងផ្លូវក្នុងក្រុងកំពង់ចាម និងព្រឹត្តិការណ៍លៀសហាលដែលមានចំនួន ៥ តោនជាដើម ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា ចំពោះព្រឹត្តិការណ៍លៀសហាល ធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី ២ ជាការទាក់ទាញប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ចូលរួមពិសារដោយសេរី និងចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងកម្មវិធីបើកសង្ក្រានឆ្នាំថ្មី កាន់តែមានចំនួនច្រើនជាងឆ្នាំមុន ។