ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 216 подписчиков, занимая 4 928 место в категории Политика и 540 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 216 подписчиков.

Согласно последним данным от 25 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -118, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.34%. В первые 24 часа после публикации контент обычно набирает 5.26% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 648 просмотров. В течение первых суток публикация набирает 537 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 26 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 216
Подписчики
-424 часа
-337 дней
-11830 дней
Архив постов
សង្រ្កាន្តកំពង់ចាម ឆ្នាំ២០២៦ បានរៀបចំរួចរាល់ ត្រៀមទទួលពុកម៉ែ បងប្អូន និងភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ដោយក្តីសប្បាយរីករាយ។

យុវជនស.ស.យ.ក ខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមកម្មវិធីសង្ក្រាន្តខេត្តកំពង់ចាម អោយបានច្រើនកុះករ នៅមុខសាលាខេត្តកំពង់ចាម

យុវជនកាយរិទ្ធខេត្តកំពង់ចាម បង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងពេញចិត្ត ចំពោះការរៀបចំរបស់រដ្ឋបាលខេត្ត នាឆ្នាំនេះ ជាពិសេស ការរៀបចំ លៀសហាល ផលិតផល កសិផល និងទិន្នផលក្នុងខេត្តកំពង់ចាម ជូនប្រជាពលរដ្ឋភ្លក់ ដោយសេរី និងឥតគិតថ្លៃ

រដ្ឋបាលស្រុកនីមួយៗរៀបចំបង្ហាញផលិតផលដែលមានសក្តានុពលក្នុងមូលដ្ឋានដើម្បីអោយបងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យក្រុមជនបង្គោល និងឃោសនិកទទួលការងារមហាជន ត្រូវខិតខំក្នុងការបំពាក់បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យក
+9
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យក្រុមជនបង្គោល និងឃោសនិកទទួលការងារមហាជន ត្រូវខិតខំក្នុងការបំពាក់បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លា (កំពង់ចាម): សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដាំផ្ញើសូមឱ្យក្រុមជនបង្គោល លើការងារមហាជនទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំនិងឃោសនិករបស់គណបក្សទាំងអស់ ខិតខំ ក្នុងការបំពាក់បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លា ក្នុងការនិយាយជាសាធារណៈ ក្នុងការតស៊ូមតិ ក្នុងការឃោសនាអំពីគោលការណ៍និងសមិទ្ធិផលរបស់គណបក្ស ការពារផលប្រយោជន៍ និងភាពត្រឹមត្រូវរបស់គណបក្ស ឱ្យបានជាដាច់ខាត ប្រកបដោយភាពវ័យឆ្លាត និងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីឆ្ពោះទៅដណ្ដើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតសកល ថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ នៅឆ្នាំ 2027 និង 2028 ខាងមុខ។ ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជនបង្គោល លើការងារគណៈចលនាមហាជន ក្រុង ស្រុក ឃុំសង្កាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមមលោកជំទាវ លោកលោកស្រី ក្នុងគណៈអចិន្ត្រៃយ៍និងគណៈកម្មាធិការគណបក្សខេត្តទាំងមូល លោកប្រធានគណៈកម្មាធិការគណបក្សក្រុងស្រុក គ្រូឧទ្ទេស ជនបង្គោលលើការងារមហាជនក្រុងស្រុកឃុំសង្កាត់ ដែលមានចំនួនសរុបចំនួន 512 រូប ស្ថិតនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃអាទិត្យ ទី12 ខែមេសា ឆ្នាំ2026។ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការកោតសរសើរ ចំពោះក្រុមគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានខិតខំធ្វើឲ្យវគ្គបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានជោគជ័យជាស្ថាពរ តាមផែនការដែលគណបក្សបានកំណត់ និងទទួលបានការប្រារព្ធពិធីបិទវគ្គនៅក្នុងថ្ងៃនេះ។ ជាមួយនោះ ឯកឧត្តមប្រធាន ក៏បានផ្ដាំផ្ញើដល់ប្រធានគណបក្សក្រុង ស្រុកទាំងអស់ សូមសហការជាមួយនឹងអាជ្ញាធរដែនដី ដើម្បីរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី ឱ្យប្រព្រឹត្តទៅប្រកបដោយអត្ថន័យដ៏ត្រចះត្រចង់ និងសុខសុវត្ថិភាពជូនដល់ប្រជាជនយើង៕

អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យការដង្ហែរក្បួនសាកល្បងសត្វសេះ និងលំហាត់សមរបាំផ្សេងៗ សម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី (កំពង់
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យការដង្ហែរក្បួនសាកល្បងសត្វសេះ និងលំហាត់សមរបាំផ្សេងៗ សម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យការដង្ហែរក្បួនសាកល្បងសត្វសេះ និងលំហាត់សមរបាំផ្សេងៗ សម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មី មុនពេលបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅរសៀលថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២៦ ខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការរៀបចំសង្ក្រាន្តកំពង់ចាម ឆ្នាំថ្មី ២០២៦ នេះ រៀបចំធំជាងឆ្នាំមុន មានអត្ថប្រយោជន៍ច្រើន ដែលពាក់ព័ន្ធការរក្សាវប្បធម៌ប្រពៃណីសាសនា និងការរំលឹកដឹងគុណដល់វីរៈកងទ័ពការពារព្រំដែន និងប្រយោជន៍ដល់សេដ្ឋកិច្ចខេត្តផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ គឺរដ្ឋបាលខេត្តបានពិភាក្សាជាមួយថ្នាក់ដឹកនាំយ៉ាងល្អិតល្អន់ និងមានផែនការជាក់លាក់ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីសាសនារបស់ ឱ្យបានល្អគង់វង្ស ជាពិសេស បញ្ជ្រាបការយល់ដឹងដល់ផ្នត់គំនិត នៃស្រទាប់យុវជន តាមរយៈការចូលរួមលេងល្បែងប្រពៃណី ។ ជាមួយគ្នានោះ ក៏មានការបង្ហាញអំពីការដឹងគុណដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែនផងដែរ ដោយការរំលេចនូវផ្ទាំងរូបភាព និងមានរំលេចនូវអត្ថន័យ នៃវីរៈកងទ័ពតាមរយៈការចាក់ចម្រៀងផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា អត្ថប្រយោជន៍នៃការរៀបចំសង្ក្រាន្តនេះ ក៏ជាការពង្រឹងនូវសេដ្ឋកិច្ចខេត្តកំពង់ចាម តាមរយៈការចំណាយរបស់ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកំសាន្ត ពោលគឺប្រសិនបើ ភ្ញៀវមកកំសាន្តច្រើនរហូតដល់ជាង ២ លាននាក់ ដោយ ១នាកចាយប្រាក់តែ ២០ ដុល្លារ នោះថវិកាចំណូលក្នុងខេត្ត និងទទួលបានជាង ៤០ លានដុល្លារ ដែលថវិកាទាំងនេះគឺអាចរក្សានូវប្រក្រតីភាព សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត របស់យើងផងដែរ។ ម្យ៉ាងទៀត នៅពេលដែលភ្ញៀវទេសចរណ៍ចូលមក គាត់អាចឃើញការដាក់តាំងបង្ហាញស្តង់ពិពណ៌ បានឃើញការអភិវឌ្ឍក្នុងខេត្ត និងតាមបណ្ដាស្រុក នីមួយៗ ពួកគាត់អាចចាប់អារម្មណ៍ និងដាក់ទុនវិនិយោគ នៅក្នុងខេត្តរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការរៀបចំសង្ក្រាន្តនេះ គឺមិនត្រឹមតែបង្ករលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺនៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីភាពរីកចម្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើងផងដែរ៕

រសៀលថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោ
+9
រសៀលថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង មាតាបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្ថិតនៅរាជធានីភ្នំពេញ។ ដោយសមានទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាព សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង មាតាបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណី លោក អ៊ឹម វិសិទ្ធ ម្ចាស់គណនីហ្វេសប៊ុក "វិសិទ្ធ ព័ត៌មាន សំខាន់ថ្មី" ដែល
+1
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណី លោក អ៊ឹម វិសិទ្ធ ម្ចាស់គណនីហ្វេសប៊ុក "វិសិទ្ធ ព័ត៌មាន សំខាន់ថ្មី" ដែលបានចុះផ្សាយពាក់ព័ន្ធនឹងករណីទំនាស់ព្រំដី នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយមន្ត្រីរាជការ​ និងនិវត្តន៍ជន​ នៃមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ សាខាពន្ធដាខេត្ត​ និងរតនា
ពិធីសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយមន្ត្រីរាជការ​ និងនិវត្តន៍ជន​ នៃមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ សាខាពន្ធដាខេត្ត​ និងរតនាគាខេត្តកំពង់ចាម​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី🙏 ​ #កំពង់ចាម​ ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៦

នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+9
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបាធាយចំនួន ២រូប នៅសាលាស្រុក។ គួរបញ្ជាក់ថា៖ យោងប្រកាសលេខ ៣៦០១ ប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ លោក ធឿន ថាន់ និង លោកស្រី ហ៊ុល ដាណា ជាអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ។