ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 190 подписчиков, занимая 4 923 место в категории Политика и 541 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 190 подписчиков.

Согласно последним данным от 04 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -112, а за последние 24 часа — -3, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.05%. В первые 24 часа после публикации контент обычно набирает 5.45% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 718 просмотров. В течение первых суток публикация набирает 555 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 05 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 190
Подписчики
-324 часа
-167 дней
-11230 дней
Архив постов
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួ
+7
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើក-បិទសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនាដោយមានការ យាង និមន្ត និងអញ្ជើញចូលរួម សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន អង្គការ សមាគម ក្នុងគោលបំណង ដើម្បីបង្ហាញពីភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ក្រោមប្រធានបទ"សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីភាពជាតិ" ។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូ
+9
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តសុគន្ធារាមពង្រ ឃុំពង្រ ស្រុកកោះសូទិន ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦០០នាក់។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ សរុបចំនួន ១៣ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិ
+9
ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុគន្ធារាមពង្រ ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ។ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី ២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

មន្រ្តីជំនាញខេត្តកំពង់ចាមបញ្ជាក់ពីកំណើនទិន្នផលត្រីឆ្នាំនេះ ដោយសារការទប់ស្កាត់ការនេសាទខុសច្បាប់

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈ
+9
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត , លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត ,ប្រធាន អនុប្រធាន មន្ទីរ/អង្គភាព , សមាជិកាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ,សមាជិកាកាយរិទ្ធនារីខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម
+9
នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់បំពេញទិន្នន័យដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ។ គោលបំណង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យដែលរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ធៀបនឹងស្ថានភាពជាក់ស្តែង និងសូចនាករដែលបានកំណត់ ។

នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម
+9
នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់បំពេញទិន្នន័យដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ។ គោលបំណង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យដែលរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ធៀបនឹងស្ថានភាពជាក់ស្តែង និងសូចនាករដែលបានកំណត់ ។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប
+8
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ១៦ថ្ងៃ ក្រោមប្រធានបទ"រួមគ្នាលើកកម្ពស់ សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ" ដល់កម្មករ និយោជិត តាមបណ្តា រោងចក្រ សហគ្រាស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន១១០នាក់ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ក្នុងគោលបំណងដើម្បីយុទ្ធប្រឆាំងអំពើហិង្សា ផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិក្រោមប្រធានបទ (UNITE) ក៏ដូចជាតាមបណ្តា រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ ស្ត្រី និងក្មេងស្រី ។

នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ប
+9
នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់បំពេញទិន្នន័យដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ។ ដោយមានការអញ្ជើញចូលរួមសរុបចំនួន៧៦នាក់ ។ គោលបំណង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យដែលរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ធៀបនឹងស្ថានភាពជាក់ស្តែង និងសូចនាករដែលបានកំណត់ ។

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចា
+9
(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្
+8
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ១៦ថ្ងៃ ក្រោមប្រធានបទ"រួមគ្នាលើកកម្ពស់ សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ" ដល់កម្មករ និយោជិត តាមបណ្តា រោងចក្រ សហគ្រាស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន១១០នាក់ ស្រី៥៤នាក់ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បីយុទ្ធប្រឆាំងអំពើហិង្សា ផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិក្រោមប្រធានបទ (UNITE) ក៏ដូចជាតាមបណ្តា រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ ស្ត្រី និងក្មេងស្រី ។ ពេលដែលកន្លែងការងារ មានសុវត្ថិភាព និងមានការគោរពសិទ្ធិគ្នា រោងចក្រ សហគ្រាស គ្រឹះស្ថាន នឹងមានភាពសុខដុមរមនា ហើយធ្វើឱ្យផលិតភាពអាជីវកម្មមានភាពរីកចម្រើន ក្លាយជាសហគ្រាសមួយ ជាសហគមន៍សុខសាន្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ចាម អមដំណើ
+4
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ បានអញ្ជើញចូលរួមមីទ្ទីងអបអរសាទរខួបលើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្ន ២០២៥) ក្រោមមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានឧបត្ថម្ភថវិកា ចំនួន ៥លានរៀល ដល់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុនៃការទ្រទ្រង់សកម្មភាពរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបានជូនកន្ត្រកផ្កាដល់គណៈអធិបតីជាកិច្ចសម្ដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

សិក្ខាសាលាផ្តល់សុពលភាព ស្តីពីលទ្ធផល នៃការសិក្សាវាយតម្លៃ តម្រូវការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការ ពាក់ព័ន្ធជំនាញផែនកា
+7
សិក្ខាសាលាផ្តល់សុពលភាព ស្តីពីលទ្ធផល នៃការសិក្សាវាយតម្លៃ តម្រូវការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការ ពាក់ព័ន្ធជំនាញផែនការ និងស្ថិតិ សិក្ខាសាលាផ្តល់សុពលភាព ស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការ ពាក់ព័ន្ធជំនាញផែនការ និងស្ថិតិ ក្រោមអធិបតីភាព លោកជំទាវ ជូ ពុទ្ធានី អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គន់ សុភា អភិបាលរងខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្ត ព្រមទាំង លោក លោកស្រីតំណាងរដ្ឋបាលក្រុង/ស្រុកទាំង១០ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ផងដែរ ។ ៕

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត
+4
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគណ:ប្រតិភូ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីស្តាប់របាយការណ៍ដែលបាមអនុវត្តផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងជំហានទី១ និងការជួបពិភាក្សាលើកិច្ចការងារអន្តោប្រវេសន៍នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រី ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២
+4
ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រី ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ ​ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគំដន្រ្តី ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រី ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២
+9
ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រី ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ ​ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគំដន្រ្តី ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូល
+6
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមជួបសម្តែងការគួររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគណ:ប្រតិភូ សរុបអ្នកចូលរួមចំនួន៦៨នាក់ ស្រី០២នាក់  គោលបំណង ដើម្បីស្តាប់របាយការណ៍ដែលបាមអនុវត្តផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងជំហានទី១ និងការជួបពិភាក្សាលើកិច្ចការងារអន្តោប្រវេសន៍នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។