រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 191 مشترک است و جایگاه 4 916 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 191 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 03 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -102 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.88% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.55% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 701 بازدید دریافت میکند. در اولین روز معمولاً 566 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 04 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 191
مشترکین
-224 ساعت
-167 روز
-10230 روز
آرشیو پست ها
10 190
+9
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត , លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត ,ប្រធាន អនុប្រធាន មន្ទីរ/អង្គភាព , សមាជិកាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ,សមាជិកាកាយរិទ្ធនារីខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 190
+9
នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់បំពេញទិន្នន័យដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ។ គោលបំណង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យដែលរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ធៀបនឹងស្ថានភាពជាក់ស្តែង និងសូចនាករដែលបានកំណត់ ។
10 190
+9
នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់បំពេញទិន្នន័យដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ។ គោលបំណង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យដែលរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ធៀបនឹងស្ថានភាពជាក់ស្តែង និងសូចនាករដែលបានកំណត់ ។
10 190
+8
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ១៦ថ្ងៃ ក្រោមប្រធានបទ"រួមគ្នាលើកកម្ពស់ សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ" ដល់កម្មករ និយោជិត តាមបណ្តា រោងចក្រ សហគ្រាស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន១១០នាក់ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ក្នុងគោលបំណងដើម្បីយុទ្ធប្រឆាំងអំពើហិង្សា ផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិក្រោមប្រធានបទ (UNITE) ក៏ដូចជាតាមបណ្តា រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ ស្ត្រី និងក្មេងស្រី ។
10 190
+9
នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់បំពេញទិន្នន័យដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ។ ដោយមានការអញ្ជើញចូលរួមសរុបចំនួន៧៦នាក់ ។ គោលបំណង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យដែលរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ធៀបនឹងស្ថានភាពជាក់ស្តែង និងសូចនាករដែលបានកំណត់ ។
10 190
+9
(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
10 190
+8
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ១៦ថ្ងៃ ក្រោមប្រធានបទ"រួមគ្នាលើកកម្ពស់ សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ" ដល់កម្មករ និយោជិត តាមបណ្តា រោងចក្រ សហគ្រាស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន១១០នាក់ ស្រី៥៤នាក់ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បីយុទ្ធប្រឆាំងអំពើហិង្សា ផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិក្រោមប្រធានបទ (UNITE) ក៏ដូចជាតាមបណ្តា រោងចក្រ សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ ស្ត្រី និងក្មេងស្រី ។ ពេលដែលកន្លែងការងារ មានសុវត្ថិភាព និងមានការគោរពសិទ្ធិគ្នា រោងចក្រ សហគ្រាស គ្រឹះស្ថាន នឹងមានភាពសុខដុមរមនា ហើយធ្វើឱ្យផលិតភាពអាជីវកម្មមានភាពរីកចម្រើន ក្លាយជាសហគ្រាសមួយ ជាសហគមន៍សុខសាន្ត។
10 190
+4
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ បានអញ្ជើញចូលរួមមីទ្ទីងអបអរសាទរខួបលើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្ន ២០២៥) ក្រោមមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានឧបត្ថម្ភថវិកា ចំនួន ៥លានរៀល ដល់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុនៃការទ្រទ្រង់សកម្មភាពរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបានជូនកន្ត្រកផ្កាដល់គណៈអធិបតីជាកិច្ចសម្ដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
10 190
+7
សិក្ខាសាលាផ្តល់សុពលភាព ស្តីពីលទ្ធផល នៃការសិក្សាវាយតម្លៃ
តម្រូវការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការ ពាក់ព័ន្ធជំនាញផែនការ និងស្ថិតិ
សិក្ខាសាលាផ្តល់សុពលភាព ស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការ ពាក់ព័ន្ធជំនាញផែនការ និងស្ថិតិ ក្រោមអធិបតីភាព លោកជំទាវ ជូ ពុទ្ធានី អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គន់ សុភា អភិបាលរងខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្ត ព្រមទាំង លោក លោកស្រីតំណាងរដ្ឋបាលក្រុង/ស្រុកទាំង១០ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ផងដែរ ។ ៕
10 190
+4
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគណ:ប្រតិភូ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីស្តាប់របាយការណ៍ដែលបាមអនុវត្តផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងជំហានទី១ និងការជួបពិភាក្សាលើកិច្ចការងារអន្តោប្រវេសន៍នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
10 190
+4
ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រី
ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគំដន្រ្តី ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
10 190
+9
ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រី
ដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគំដន្រ្តី ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
10 190
+6
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមជួបសម្តែងការគួររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគណ:ប្រតិភូ សរុបអ្នកចូលរួមចំនួន៦៨នាក់ ស្រី០២នាក់ គោលបំណង ដើម្បីស្តាប់របាយការណ៍ដែលបាមអនុវត្តផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងជំហានទី១ និងការជួបពិភាក្សាលើកិច្ចការងារអន្តោប្រវេសន៍នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
10 190
+5
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុន LY GIA ASIA CO., LTD. ចំនួន ១០.០០០ដុល្លារ ជូនដល់រដ្ឋបាលខេត្តទុកសម្រាប់ប្រើប្រាស់លើការចំណាយក្នុងកម្មវិធីផ្សេងៗ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន LY GIA ASIA CO., LTD. សម្រាប់ទឹកចិត្តដ៏ល្អប្រពៃក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សំដៅចូលរួមកសាង និងអភិវឌ្ឍន៍ខេត្ដកំពង់ចាម អោយកាន់តែមានការរីកចំរើនទ្វេរឡើង ក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
10 190
+9
រសៀលថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ស្ថិតនៅទីស្តីការក្រសួង។
10 190
+9
អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋចំនួន៨ ក្នុងវេទិកាសាធារណៈ នៅក្នុងស្រុកស្រីសន្ធរ
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តកោះកែវ ស្ថិតក្នុងភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី ២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
អាស្រ័យហេតុនេះ សូមស្នើដល់ លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។
សូមបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ មានសមាសភាពចូលរួមប្រមាណជាង ៦០០នាក់ ។ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន៨ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើរសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល៕
10 190
+9
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម រួមគ្នាលុបបំបាត់មេរោគអេដស៍
(កំពង់ចាម) ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ សូមរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ដើម្បីឆ្ពោះទៅសម្រេចបាននូវការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ដោយជោគជ័យ ។
ការថ្លែងបែបនេះក្នុងពិធីអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលពិធីនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង បាន លើកឡើងថា ដើម្បីអាចឈានទៅលុបបំបាត់ទាំងស្រុងនៃមេរោគអេដស៍ក្នុងខេត្តកំពង់ចាម និងទូទាំងប្រទេស សូមយុវវ័យទាំងអស់កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។ សូមស្រ្តីមានផ្ទៃពោះទាំងអស់ទៅទទួលយកការធ្វើតេស្តឈាមរកមេរោគអេដស៍នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដើម្បីដឹងពីស្ថានភាពរបស់ខ្លួន និងដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
លើសពីនេះ ឯកឧត្តម ស្នើសូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ប្រញាប់ទៅស្វែងរកការធ្វើតេស្តឈាមរកមេរោគ អេដស៍ឱ្យបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ បណ្តាញអង្គការសង្គមស៊ីវិល ដើម្បីបានដឹងពីស្ថានភាពរបស់ខ្លួន និងបានទទួលការថែទាំព្យាបាលទាន់ពេលវេលា ជាពិសេសការប្រើប្រាស់ស្រោមអនាម័យ ១០០% នៅតែជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព ក្នុងការបង្ការការចំលង មេរោគអេដស៍ និងជំងឺកាមរោគ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ទិវានេះ ប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។
ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណង លើកកំពស់យល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ប្រជាពលរដ្ឋទូទៅនិងជាការដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចំលងមេរោគអេដស៍ផងដែរ៕
10 190
រាជរដ្ឋាភិបាល មិនបានលាក់ព័ត៌មាន ហើយ ការវាស់វែង និង បោះបង្គោលព្រំដែននេះមិនធ្វើឱ្យកម្ពុជាបាត់ដីនោះទេ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 190
មូលហេតុដែលបង្គោលព្រំដែន មានខ្លះចាស់ ខ្លះថ្មី ហើយបង្គោលទាំងនោះនៅទីតាំងចាស់ មិនមានការផ្លាស់ប្ដូរទីតាំងបង្គោលឡើយ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
