ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 509 подписчиков, занимая 4 875 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 509 подписчиков.

Согласно последним данным от 11 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -121, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.20%. В первые 24 часа после публикации контент обычно набирает 6.03% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 757 просмотров. В течение первых суток публикация набирает 634 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 12 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 509
Подписчики
-424 часа
-357 дней
-12130 день
Архив постов
នៅថ្ងៃទី១៦ ខែ មិនា ឆ្នាំ ២០២៦នេះ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខ
+9
នៅថ្ងៃទី១៦ ខែ មិនា ឆ្នាំ ២០២៦នេះ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា អមដំណើរដោយឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខចុះសំណេះសំណាល ភរិយាវីរៈកងទ័ពចំនួន ០៣នាក់ ដែរកំពុងសម្រាកព្យាបាលជំងឺ ០២នាក់ និងទើបសម្រាលកូនរួច នៅមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតនៅឃុំគគរ ស្រុកព្រៃឈរ និង នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ។

ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល​ននៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំសប្ដាហ៍​ដេីម្បី​តាមដាន​វឌ្ឍនភាព​ការងារ​
+9
ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល​ននៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំសប្ដាហ៍​ដេីម្បី​តាមដាន​វឌ្ឍនភាព​ការងារ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online​ Scams​)​ ក្រោម​សហអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបឧបនាយករដ្ឋមន្ត្រី -ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និងឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ Zoom​៕ #កំពង់ចាម រសៀល​ថ្ងៃ​ទី​១៦​ មីនា​ ២០២៦

រដ្ឋបាលស្រុកជើងព្រៃ រៀបចំនំបញ្ចុក ចំនួន ១,២០០គីឡូក្រាម សម្រាប់ប្រជាពលរដ្ឋទៅហូបដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម ច
+9
ព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭

ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីសាអាហារស្រាយបួសខែរ
+9
ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីសាអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ នៅវិហារឥស្លាមអាល់សារកាល់ បឹងកក់ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់
+5
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជីញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធក្នុងពន្ធនាគារខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនេះលោកប្រធានពន្ធនាគារបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ។ បានដាក់ទិសដៅអនុវត្តការងារបន្ត -ពង្រឹងកិច្ចការពារធានាឲ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ពន្ធនាគារ -បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារៈហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង -មេធាវីស្នើសុំជួបកូនក្តីជាជនជាប់ឃុំត្រូវពិនិត្យឯកសារពាក់ព័ន្ធ និងពិនិត្យកាតសម្គាល់ខ្លួនឲ្យបានច្បាស់លាស់ -ត្រូវប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផលប៉ះពាល់នៃគ្រឿងញៀនដល់ជនជាប់ឃុំទើបចូលថ្មី -ម្ហូបអាហារជនជាប់ឃុំត្រូវផ្ដោតលើអនាម័យ អាហារមានជីវជាតិ និងរសជាតិអាចទទួលយកបាន -មន្ត្រីទាំងអស់ត្រូវមានក្រមសីលធម៌ល្អ គោរពវិន័យបទបញ្ជាផ្ទៃក្នុង ត្រូវមានឆន្ទៈខ្ពស់ក្នុងការងារ និងសាមគ្គីភាពផ្ទៃក្នុង។ ព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម៕

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលស្រុកស្ទឹងត្រង់ រៀបចំដាក់តាំងចេកអំបូងលឿង ចំនួន ២០០កេស និងផ្លែឈើ កសិផលក្នុងស្រុក ជាច្រើនមុខទៀត សម្រាប់ប្រជាពលរដ្ឋទៅហូបដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

រដ្ឋបាលស្រុកស្ទឹងត្រង់ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី
+9
រដ្ឋបាលស្រុកស្ទឹងត្រង់ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” (កំពង់ចាម) រដ្ឋបាលស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមជាមួយ លោកជំទាវ ស្រី គីមឆយ ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកស្ទឹងត្រង់ ។

រសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលន
+9
រសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យគម្របខួប១០០ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោកជំទាវ លី ណៃស្រ៊ន់ ឧត្តមភរិយា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅ គេហដ្ឋានភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ សូមដួងវិញ្ញាណក្ខន្ធ លោកជំទាវ លី ណៃស្រ៊ន់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ដោយបានការចង្អុលបង្ហាញរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្ន
+9
ដោយបានការចង្អុលបង្ហាញរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយភូមិ៦(ក) រួមដំណើរដោយលោកអនុប្រធាន ៣រូប បានចុះជួបសំណេះសំណាល និង នាំយកអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា ជូនលោកមេភូមិ ជំនួយការ និងប្រជាការពារភូមិ៦(ក) សង្កាត់វាលវង់ ក្រុងកំពង់ចាម ស្ថិតនៅស្នាក់ការភូមិ៦(ក)។

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានរៀបចំពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសមណៈសិស្ស និងសិស
+9
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានរៀបចំពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសមណៈសិស្ស និងសិស្ស ឱ្យចូលរៀននៅតាមពុទ្ធិកអនុវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាំគ្នាចុះឈ្មោះរៀនជំនាញ ដើម្បីភាពរីកចម្រើនទៅពេលអនាគត

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (ភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំព
+9
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (ភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ វីដេអូZOOM ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។ ព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ មានការរៀបចំកម្មវិធីជាច្រើន សម្រាប់ ទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ចូលមកលេងកម្សាន្ត!