ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 036 подписчиков, занимая 5 011 место в категории Политика и 575 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 036 подписчиков.

Согласно последним данным от 11 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -3, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.74%. В первые 24 часа после публикации контент обычно набирает 5.84% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 676 просмотров. В течение первых суток публикация набирает 586 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 12 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 036
Подписчики
-324 часа
-307 дней
-12230 дней
Архив постов
គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ

អាជ្ញាធរស្រុកកំពង់សៀម ជម្លៀសពលរដ្ឋ និងសត្វទៅរកទីទួលសុវត្ថិភាព ខណៈទឹកហក់ឡើង

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង សហកាជាមួយមូលនិធិហ្វ្រេដហូឡូ ប្រទេសអូស្ត្រាលី ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងកម្មវិធី ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង សហកាជាមួយមូលនិធិហ្វ្រេដហូឡូ ប្រទេសអូស្ត្រាលី នៅបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង លោក បាក់តូក្យូ នាយកប្រចាំប្រទេសនៃមូលនិធិហ្វ្រេដហូឡូកម្ពុជា លោកអនុប្រធានមន្ទីរសុខាភិបាល លោកអនុប្រធានមន្ទីរពេទ្យខេត្ត មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តម អភិបាលរងខេត្តបានថ្លែងថាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ប្រទេសជាតិមានការីកចម្រើនគ្រប់វិស័យ ។ ឯកឧត្តម បានបន្តទៀតថាចំពោះលទ្ធផលការងារជាស្នាដៃរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមរយៈពេលកន្លងមកប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។ ទន្ទឹមនឹងលទ្ធផលជោគជ័យដែលសម្រេចបាននេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តនឹងនៅបន្តខិតខំពុះពារអភិវឌ្ឍន៍ និងព្រឹងគុណភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀតក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងសុខាភិបាល និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា សំដៅកែលម្អឈានឡើងយ៉ាងពិតប្រាកដលើគ្រប់ផ្នែកជាពិសេស និងជាអាទិ៍គឺត្រូវបន្តបង្កើនគុណភាព សេវាមន្ទីរពេទ្យដោយផ្អែកលើគោលការណ៍ផ្ដល់សេវា ប្រកបដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ចាម អង្គការដៃគូនានា ដែលបាននឹងកំពុងជួយឧបត្ថម្ភគាំទ្រ សកម្មភាពសុខាភិបាល ឱ្យមានការប្រែប្រួលអភិវឌ្ឍន៍ជាបន្តបន្ទាប់មក ជាពិសេសសូមសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឱ្យសម្រេចបាននូវលទ្ធផលជាស្នាដៃដ៏ថ្លៃថ្លាក្នុងរយៈពេលកន្លងមក ហើយក៏សូមជួយបន្តការឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីឱ្យខេត្តកំពង់ចាមឈានទៅរកភាពរឹងមាំលើគុណភាពសេវាសុខាភិបាលដូចប្រទេសជឿនលឿននានាក្នុងពិភពលោក។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ (កំពង់ចាម)៖ ន
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ (កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។ ពិធីដ៏ឱឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំ សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក-ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។ ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ព្រមទាំងបានស្ម័គ្រចិត្តសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្ស ដោយមានការយល់ដឹងច្បាស់លាស់អំពីគោលការណ៍ និងគោលនយោបាយរបស់គណបក្ស។ ទាំងនេះ សបញ្ជាក់ពីការមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់គណបក្សមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានខិតខំបំពេញការងារដោយស្មារតីលះបង់ខ្ពស់ ទាំងសម្ភារៈ និងស្មារតី ដើម្បីជួយដល់មូលដ្ឋាន និងសម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ។ រាល់សកម្មភាពរបស់គណបក្សទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ដើម្បីឈរលើផលប្រយោជន៍គណបក្ស និងប្រជាជន និងកសាងកម្លាំងឱ្យកាន់តែមុតមាំ ក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺ សមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១ សន្លឹក។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ដោយបានប្រឆាំងនឹងអាណានិគម និងការឈ្លានពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម ប្រធានបានបញ្ជាក់ថា ការរួមសុខរួមទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ប្រទេសជាតិ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប។ វត្តមានរបស់សមាជិកថ្មីទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់ដ៏ក្លៀវក្លាលើគោលនយោបាយដ៏ត្រឹមត្រូវ និងឆន្ទៈមុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើង ក្រោមមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស
+7
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការ សម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ #ករណីទី១ -ឧបករណ៍ស្បៃមុងចំនួន ៤ មាត់ -របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ -បង្គោលចម្រឹង ៨០ដើម នៅចំណុចស្ពានកំពង់ថ្ម ឃុំបា ធាយ ស្រុកបាធាយ ខេត្តកំពង់ចាម #ករណីទី២ -រុះរើរបាំងផ្ចិតព្រែកសាច់រ៉ាវចំនួន ២កន្លែង ប្រវែង ២៣០ម៉ែត្រ -ឧបករណ៍រ៉ាវចំនួន ៤មាត់ -បង្គោលចម្រឹងចំនួន ៩៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ៥គីឡូក្រាម នៅចំណុចស្ពានកំពង់ថ្ម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៥៤ គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកបាធាយ

សូមជូនរបៀបស្នើរសុំសេវារដ្ធបាលតាមប្រពន្ធ័អនឡាញ តាមរយះច្រកចេញចូលតែមួយក្រុងកំពង់ចាម។ ប៉ុន្តែបើបងប្អូនប្រជាពលរដ្ធមានការលំបាកក្នុងការតភ្ជាប់សម្រាប់ប្រើប្រាស់សេវា អនឡាញ សូមអញ្ជើញមកសាលាក្រុងយើងខ្ញំមានក្រុមការងាររងចាំតភ្ជាប់ជូនដោយរឺករាយ។

នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បាន
+7
នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានចាត់តាំង លោក វរអគ្គានុរក្សថ្នាក់លេខ២ គ្រុយ លឹមហេង អនុប្រធានពន្ធនាគារ បានដឹកនាំកម្លាំងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម សហការជាមួយសាលានគរបាលភូមិភាគ២ ហ្វឹកហាត់បាញ់គ្រាប់ពិត ដោយមានការអញ្ជើញចូលរួមត្រួតពិនិត្យដោយផ្ទាល់ លោក ឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលភូមិ២ និងហ្វឹកហាត់ដោយលោកបង្គោល គ្រូជំនួយ នៃសាលានគរបាលភូមិភាគ២។    

រដ្ឋារកទឹកកំពង់ចាម និងរដ្ឋាករទឹក បាលីបាហ្គោ Balibago នៃប្រទេសហ្វីលីពីន បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់

ព្រែក ៣២ ក្នុងចំណោម ៤១ នៅខេត្តកំពង់ចាម ទទួលរបបជំនន់ទន្លេមេគង្គ

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គ «តោះ! ចាប់យកឌីជីថល»