រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 239 مشترک است و جایگاه 4 899 را در دسته سیاست و رتبه 543 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 239 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 19 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -112 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.27% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.34% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 642 بازدید دریافت میکند. در اولین روز معمولاً 547 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 20 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 239
مشترکین
-824 ساعت
-317 روز
-11230 روز
آرشیو پست ها
10 239
អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹង ដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមឱ្យបានជ្រាបថា ក្នុងរយៈពេល០២ថ្ងៃនេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមការចង្អុលបង្ហាញពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមក្នុងការជម្រុញការផ្ដល់សេវាលើវិស័យដីធ្លីឱ្យបានឆាប់រហ័ស តម្លាភាព ឆ្លើយតបសំណើសំណូមពរជាក់ស្ដែង បានទទួលប័ណ្ណកម្មសិទ្ធិសម្រេចជិត៣០០ប័ណ្ណ។ ហេតុនេះសូមពុក ម៉ែ បង ប្អូន ធ្វើការទំនាក់ទំនងបន្ថែមមកកាន់មន្ត្រីទទួល-ប្រគល់ឯកសារតាមរយៈលេខទូរស័ព្ទ៖ +855 96 444 4187 ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈហ្វេសប៊ុកផេកនេះ ដើម្បីសួរនាំឯកសារក្រែងលេខទូរស័ព្ទពុក ម៉ែ បង ប្អូន មន្ត្រីយើងមិនអាចធ្វើការទំនាក់ទំនងបាន។ សូមអរគុណ! រួមគ្នាផ្ដល់ និងទទួលសេវាប្រកបដោយគុណភាពខ្ពស់។
10 239
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម
(កំពង់ចាម) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានធ្វើការដុតកម្ទេចគ្រឿងញៀនដែលបង្ក្រាបបានសរុបចំនួន ១១.៨៣០,៥០ក្រាម។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រស់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតែជាប្រធានបទដ៏ក្តៅគគុក និងជាក្តីកង្វល់រួមរបស់សង្គមជាតិទាំងមូល។ ក្នុងគោលបំណងរួមគ្នាដើម្បីកសាងសង្គមមួយដែល «គ្មានគ្រឿងញៀន គ្មានអ្នកប្រើប្រាស់ គ្មានអ្នកបំពានសារធាតុញៀន និងគ្មានការជួញដូរ» នៅក្នុងសហគមន៍ ភូមិ-ឃុំ នៃការរស់នៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវរាល់យន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះភ័យមួយនេះ តាំងពីថ្នាក់ជាតិ ថ្នាក់ក្រសួងមហាផ្ទៃ រហូតដល់ថ្នាក់ក្រោមជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំពុះពារគ្រប់ឧបស័គ្គ រួមគ្នាបង្ការ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាក់ស្តែង ក្នុងចំណោមឃុំ-សង្កាត់ទាំង ១០៩ មានឃុំ-សង្កាត់ចំនួន ១០៧ ហើយដែលត្រូវបានវាយតម្លៃជា «ពណ៌ស» (គ្មានគ្រឿងញៀន) និងមានតែ ២ ប៉ុណ្ណោះជា «ពណ៌ប្រផេះ» ខណៈដែល «ពណ៌ខ្មៅ» គឺមិនមានទាល់តែសោះ។ ដោយឡែកចំពោះទីតាំងប្រមូលផ្តុំសំខាន់ៗសរុប ១.៤៨៥ ទីតាំង ដែលរួមមាន គ្រឹះស្ថានសិក្សា ៥៥២ ទីតាំង, សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ៨៧៨ ទីតាំង ព្រមទាំងទីសប្បាយដ្ឋាន ៥៥ ទីតាំង គឺសុទ្ធតែជាប្រភេទ «ពណ៌បៃតង» ដែលមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តខិតខំបន្ថែមទៀត ដើម្បីផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនៅក្នុងពិធីនាពេលនេះ មានបរិមាណសរុប ១១.៨៣០,៥០ក្រាម។ បរិមាណនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២៥ កន្លងទៅ ដែលមានចំនួនរហូតដល់ទៅ ៤៣២.៨៤គីឡូក្រាម។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនមិនមែនជាការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ រួមដៃគ្នាទប់ស្កាត់ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀនដាច់ខាត ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕
10 239
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី) សម្រេចបានប្រមាណ90% ដែលគ្រោងនឹងសម្ពោធ នៅចុងឆ្នាំ 2026
10 239
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី) សម្រេចបានប្រមាណ90% ដែលគ្រោងនឹងសម្ពោធ នៅចុងឆ្នាំ 2026
10 239
+6
គណៈកម្មាធិការ អ.ន.ក ស្រុកកងមាស ចុះសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួន ដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក មានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ
(កងមាស) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនចំនួន៥គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ រួមមាន៖ ១ ឈ្មោះ ចិន ធឿន ភេទស្រី នៅភូមិខ្ពបលើ ឃុំស្ដៅ ស្រុកកងមាស មុខសញ្ញាគ្រួសារពលី(យោធា) ២ ឈ្មោះ សន មឿន ភេទស្រី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស មុខសញ្ញា គ្រួសារពលី(យោធា) ៣ ឈ្មោះ មិះ អយ ភេទស្រី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស មុខសញ្ញាគ្រួសារពលី(យោធា) ៤ ឈ្មោះ តាំ ចាន់លី ភេទស្រី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស មុខសញ្ញាគ្រួសារពលី(យោធា) និង៥ ឈ្មោះ ព្រំ យី ភេទស្រី នៅភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស មុខសញ្ញាពិការ(សេនាជន)។ ក្នុងនោះដែរ លោកប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកងមាស បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនខេត្តកំពង់ចាម ក្នុងនោះមួយគ្រួសារទទួលបាន៖ -អង្ករ ២៥គីឡូក្រាម -មី១កេះ-ត្រីខ១យួរ -ទឹកត្រី ១យួរ -ទឹកស៊ីអ៉ីវ១យួរ -សម្ភារៈផ្ទះបាយមួយចំនួន -ថវិកាមួយចំនួន៕
10 239
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី) សម្រេចបានប្រមាណ90% ដែលគ្រោងនឹងសម្ពោធ នៅចុងឆ្នាំ 2026
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី23 ខែមិថុនា ឆ្នាំ2026 នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) សម្រេចបានប្រមាណជាង90% ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ 2026 ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឱ្យក្រុមការងារជាង ធ្វើការសាងសង់អគាររដ្ឋបាលថ្មីនេះ ឱ្យបានឆាប់រហ័សតាមការគ្រោងទុក។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ជាពិសេសត្រូវរៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុងឱ្យបានឆាប់រួចរាល់ ដេីម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្ឆ្នាំ 2026។
បើតាមលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសំណង់នេះកំពុងសាងសង់លទ្ធផលសម្រេចបានប្រមាណ 90% ហើយ ខណៈគម្រោងអាគារថ្មី នៃរដ្ឋបាលសាលាខេត្តមួយនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ដោយមានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគាររដ្ឋបាលថ្មី នេះ រដ្ឋបាលសាលាខេត្តកំពង់ចាម ក៏មានអគារ, សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានបន្សល់ទុកតាំងពីជំនាន់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅជាអភិបាលខេត្ត ដោយសំណង់មួយចំនួន ត្រូវបានធ្វើការជួសជុល កែលម្អ ឲ្យមានសោភ័ណភាព និងគុណភាព ដើម្បីទុកសម្រាប់មន្ត្រីបម្រើការងាររហូតមកដល់បច្ចុប្បន្ននេះ៕
10 239
+3
ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត.
-------------------
សាខា កក្រក ខេត្តកំពង់ចាម : នៅ ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋ ១គ្រួសារ រស់នៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ឈ្មោះ គន់ សុភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ផ្ទះ ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុកំដៅសម្លភ្លេចពន្លត់ភ្លើងហើយចុះទៅដេកនៅវត្ត ធ្វើអោយ ផ្ទះឈើប្រក់សង្កសី ១ខ្នង ទំហំ ៤ម ×៦ ម ត្រូវភ្លើងឆេះអស់ទាំងទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ១០ :៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន រួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២ យួរ មី ២ កេស ,តង់ធំ២ ,ឃីត២( មុង ភួយ សារុង ក្រម៉ា ) , សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។
ដោយឡែក អនុសាខាស្រុក,ឃុំ ក៏បានឧបត្ថម្ភបន្ថែម នូវ អង្ករ ៣០ គក្រ និង សម្ភារ: ផ្ទះបាយ សម្ភារ: ដំណេក ១ឈុត ផងដែរ ។
10 239
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បានអញ្ជើញដឹកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់ក្រុមការងារ (GBV) ខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដោយមានការចូលរួមពីលោកស្រីនាយិការងរដ្ឋបាលខេត្ត, លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារ GBV ដែលមកពីមន្ទីរ-អង្គភាព ក្រុង-ស្រុក និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៣៨នាក់។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង៖ ពិនិត្យ វាយតម្លៃ លទ្ធផលការងារ ចំនួនករណីដែលបានអនុវត្តជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦ លើកយកបញ្ហាប្រឈម មកពិភាក្សា ដោះស្រាយ ដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារគន្លឹះសម្រាប់ឆមាសទី២ ក្នុងការពង្រឹងកិច្ចអន្តរាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។
10 239
+8
មន្ត្រីជំនាញជលផលកំពង់ចាម រុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ ក្នុងឱកាសចុះបង្រ្កាបបទល្មើស ១ករណី នៅភូមិសាស្ត្រស្រុកកងមាស
មន្ត្រីជំនាញាខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងវាលលេង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស កងរាជអាវុធហត្ថស្រុកកងមាស និងអធិការដ្ឋាននគរបាលស្រុកកងមាស ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០១ករណី នៅចំណុចបឹងវាលលេង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមមន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស នៅក្នុងភូមិសាស្រ្តខាងលើ ក្រុមការងារជំនាញ បានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែងផ្ទាល់ រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ១៧០ម៉ែត្រ បង្គោលចំនួន ១១០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ០៤គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕
10 239
+9
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើស អនឡាញស្គែម និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូល
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ និងទំនិញ ក្លែងក្លាយ ពោលគឺត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងការពារសុខុមាលភាពសាធារណៈ។
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវបង្កើតបណ្តាញនៅតាមមូលដ្ឋាន ដើម្បីធ្វើការបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) ឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវបង្កើតបណ្តាញ ស៊ើបការណ៍សម្ងាត់នៅតាមមូលដ្ឋាន ដោយសហការជាមួយមេភូមិ ម្ចាស់ផ្ទះជួល ឬ ប្រជាពលរដ្ឋ ដើម្បីរាយការណ៍ជាបន្ទាន់នូវរាល់ទីតាំងសង្ស័យ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា គ្រប់ ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសទាំងអស់ ដែលទទួលបានពីបណ្តាញរាយការណ៍ គឺត្រូវចុះធ្វើការបង្ក្រាបភ្លាមៗ ប៉ុន្តែត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ មុនពេលចុះប្រតិបត្តិការ ចៀសវាងការ ប៉ះពាល់ និងការរំខានដល់សុខុមាលភាព ឬសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ៕
