ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 138 подписчиков, занимая 4 987 место в категории Политика и 564 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 138 подписчиков.

Согласно последним данным от 15 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -117, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.58%. В первые 24 часа после публикации контент обычно набирает 5.48% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 667 просмотров. В течение первых суток публикация набирает 556 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 16 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 138
Подписчики
Нет данных24 часа
-327 дней
-11730 дней
Архив постов
អភិបាលខេត្តកំពង់ចាម​ ចុះសួរសុខទុក្ខ​ពលរដ្ឋ ពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន (កំពង់ចាម):​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ​ នាព្រឹកថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានពុលចំណីអាហារ ជាច្រើនរូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឲ្យបងប្អូនអ្នកជំងឺទាំងអស់ យកចិត្តទុក ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឲ្យបានគ្រប់គ្រាន់ ពិសារអាហារឲ្យបានទៀងទាត់ដើម្បីឲ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឲ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ជូនថវិកា មួយចំនួនដល់ក្រុម គ្រូពេទ្យ ជាការលើកទឹកចិត្ត។ បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា ករណីប្រជាពលរដ្ឋពុលនំបញ្ចុកនេះ មានប្រមាណជា ៥៩ នាក់ ប៉ុន្តែក្នុងនោះ ប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកុសទិន មានចំនួន ២១ នាក់ប៉ុណ្ណោះ ដោយសារក្រៅពីនោះ ត្រូវបានព្យាបាលនៅផ្ទះ ឬនៅតាមពេទ្យឯកជន។ លោកអភិបាលស្រុក​ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋដែលបានពោលនំបញ្ចុកជាច្រើននាក់បានធូរសះស្បើយអស់ហើយ នៅសេសសល់តិចតួច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសុទិន ដោយករណីនេះមិនមានប្រជាពលរដ្ឋណាប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ គួររំលឹកផងដែរថា ករណីពុលនំបញ្ចុកនេះ បានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋទិញនំបញ្ចុកពីអ្នកលក់តាមភូមិ ដែលពួកគេបានទិញពីអ្នកផលិតម្នាក់ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដេីម្បីទៅលក់បន្ត។ បើតាមការរៀបរាប់របស់អ្នកជំងឺ ថា ពួកគាត់បានទិញនំបញ្ចុកពីអ្នកលក់តាមភូមិនៅតំបន់ផ្សេងៗ ដូចជាភូមិវាល ទួលកំពត ទួលធាតុ ទួលក្តុល ផ្សារថ្មី ប៉ាក់ណាម និងដំណាក់ស្វាយ។ បន្ទាប់ពីទទួលទានបានប្រហែល ២ ម៉ោង ពួកគាត់ចាប់ផ្តើមមានអាការៈក្អួត រាគជាច្រើនលើក និងខ្សោយកម្លាំង ដែលជាសញ្ញាច្បាស់នៃការពុលអាហារ។ អាការៈទាំងនេះបានបង្ខំឱ្យអ្នកជំងឺជាច្រើនត្រូវស្វែងរកការព្យាបាលជាបន្ទាន់ផងដែរ៕

បងប្អូនពលករមកពីក្រៅប្រទេស​ ​ក្នុងពេលមានសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី​ ហ៊ុន​ ម៉
+9
បងប្អូនពលករមកពីក្រៅប្រទេស​ ​ក្នុងពេលមានសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួសុខទុក្ខ និង ផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនបងប្អូនពលករចំនួន​ ២៩៦គ្រួសារ​ ស្ថិតក្នុងស្រុកកំពង់សៀម​ ដែលទេីបវិលត្រលប់មកដល់ស្រុកកំណេីត៕

សមរភូមិក្រោយ ជួយសមរភូមិមុខ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ ជាការគិតគូរដល់សុខទុក្ខ និងសុខភាពរបស់វីរៈកងទ័ពដែលកំពុងឈរជើងបំពេញកាតព្វក
+6
សមរភូមិក្រោយ ជួយសមរភូមិមុខ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ ជាការគិតគូរដល់សុខទុក្ខ និងសុខភាពរបស់វីរៈកងទ័ពដែលកំពុងឈរជើងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីសុវណ្ណភូមិ ពីខ្មាំងសត្រូវឈ្លានពានសៀម, នៅព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់នូវសម្ភារៈ​ បរិក្ខាពេទ្យ​ និងថ្នាំមូស​មួយចំនួន បញ្ជូនទៅឧបត្ថមដល់វីរៈកងទ័ពនៅសមរភូមិមុខ តាមរយៈ ឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នៅសាលាខេត្តកំពង់ចាម? ❤️️🇰🇭❤️️

អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវ នៅត្រង់ចំណុចប្រសព្វផ្លូវ ៧១C ស្រុកស្ទឹងត្រង់ (កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរួមដំណើរជាមួយ ឯកឧត្តម ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវ នៅត្រង់ចំណុចប្រសព្វផ្លូវ ៧១C ស្ថិតនៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាការឆ្លើយតបនូវសំណើរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១C (កំពង់ចាម-ត្បូងឃ្មុំ) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ គួរបញ្ជាក់ផងដែរថា នៅចំណុចផ្លូវប្រសព្វខាងលើនេះ កាលពីមិនទាន់មានភ្លើងស្តុប គឺករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើន ប៉ុន្តែនៅពេលបំពាក់ភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវពេលរាត្រីរួបមក គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយនៅកម្រិតទាបបំផុត៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងវាយតម្លៃតែងតាំងមន្ត្រីគណបក្ស។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន និង ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត, ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍, លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត, ប្រធាគណៈកម្មាធិការបក្សមូលដ្ឋានក្រុង/ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ កិច្ចប្រជុំពេញមួយព្រឹក បានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️
+3
សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️

សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️
+2
សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️

អភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈទទួលពលករ មកពីប្រទេសថៃ វិលត្រឡប់មកមូលដ្ឋានស្រុកកំណើតវិញ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈទៅទទួលយកពលករ ពលការនី ដែលវិលត្រឡប់មកពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកំណើតវិញ ខណៈដែលពេលបច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ថ្លែងដូច្នេះនាឱកាស ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម ទទួលបានពលករ ពលកានី ដែលត្រឡប់មកមូលដ្ឋានវិញសរុប ១៧០០នាក់ នេះបើគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការនាំពលករមកវិញនេះ គឺត្រូវគិតគូរពីលទ្ធភាពរកការងារជូនគាត់ តាមរយះការសហការជាមួយរោងចក្រសហគ្រាស និងបណ្ដាអាជីវកម្មនានានៅក្នុងខេត្ត ដើម្បីទុកលទ្ធភាពឲ្យគាត់ជ្រើសរើសការងារទៅតាមអាជីព និងជំនាញរបស់គាត់រៀងៗខ្លួន។ ឯកឧត្តម អ៊ុន ចាន់ដា បន្ថែមថា បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថាកន្លែងការងារទំនេរនៅក្នុងខេត្តកំពង់ចាមមានប្រមាណ ១ម៉ឺន ៨ពាន់ កន្លែង ដែលនេះគឺមានជម្រើសច្រើនសម្រាប់បងប្អូនពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានខេត្តកំពង់ចាមវិញ ។ ដូច្នោះចំពោះមុខ សូមឲ្យមន្ទីរការងារ សហការជាមួយអាជ្ញាធរក្រុង-ស្រុក ដើម្បីធានាឲ្យបានថា ពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានវិញមានការងារធ្វើគ្រប់ៗគ្នា៕