រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 161 名订阅者,在 政治 类别中位列第 4 962,并在 柬埔寨 地区排名第 556 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 161 名订阅者。
根据 11 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -112,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.66%。内容发布后 24 小时内通常能获得 5.23% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 677 次浏览,首日通常累积 532 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 12 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 161
订阅者
无数据24 小时
-247 天
-11230 天
帖子存档
10 161
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្ត
10 161
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាដល់វត្ត ចំនួន៤ ស្ថិតក្នុងក្រុងកំពង់ចាម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម រួមមាន: -វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនៈដីដុះ និងវត្តសុទស្សរាមជ្រោយថ្ម ដែលពិធីនេះ បានរៀបចំឡើងនៅ វត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាស។
តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ចំពោះទេយ្យវត្ថុដែលវេរ និងប្រគេនព្រះសង្ឃចំនួន ៤វត្ត ដោយក្នុង១វត្ត ទទួលបាន៖ -ទៀនចំណាំព្រះវស្សា ១គូរ, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ១០កេស, ស្លឹកតែ ៥គីឡូក្រាម, ស្ករស ៥គីឡូក្រាម, ទឹកដោះគោខាប់ ១ កេស,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស, អង្ករ ១០០ គីឡូក្រាម, ផ្លែឈើ ១កន្ត្រក,សង្ហាន់ ១ស្រាក់,ត្រីខ ១កេស,មី ១កេសធំ, និងបច្ច័យ ក្នុងមួយវត្តទទួលបាន ៣,១៦០,000 រៀល៕

+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រកចុះបន្តិចវិញបន្ទាប់ឡើងអស់ជាច្រើនថ្ងៃ
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះវិញបន្តិច បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះវិញបន្តិចនៅកម្ពស់១០,៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១៣ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ត្រឹម ១០,១០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 161
+3
អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារស្រុក ចុះស្រាវជ្រាវ និងពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam)នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
10 161
+3
អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោក លឿង រ៉ាម៉ូ អភិបាលរងស្រុក តំណាងលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះសូទិន បានដឹកនាំក្រុមការងារស្រុក ចុះស្រាវជ្រាវ និងពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam)នៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
10 161
គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បន្តយុទ្ធនាការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ និងធ្វើរដ្ឋបាលចំហរ
អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់អភិបាលរងខេត្ត សហការជាមួយស្នងការនគរបាលខេត្ត, កងរាជាជអាវុធហត្ថខេត្ត និងអភិបាលក្រុង/ស្រុក បើកយុទ្ធនាការចុះស្រាវជ្រាវពិនិត្យទីតាំង សង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam) និងធ្វើរដ្ឋបាលចំហរត្រួតពិនិត្យអាវុធជាតិផ្ទះ នៅតាមមូលដ្ឋានស្រុកព្រំប្រទល់ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
10 161
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ កិច្ចប្រជុំមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សំណាង អនុប្រធានទី១ ឯកឧត្តម លោកជំទាវ លោកលោកស្រីជាអនុប្រធានក្រុមការងារ និងសមាជិកសមាជិកា ចូលរួមយ៉ាងច្រើនកុះករ។
បន្ទាប់ពីស្តាប់របាយការណ៍របស់ ប្រធានគណៈកម្មាធិការបក្សក្រុង, ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមប្រធានបន្តថា ក្នុងនាមជាមន្ត្រីបម្រើឲ្យគណបក្ស ត្រូវបន្តរួបរួមគ្នាថែរក្សា ការពារឲ្យបាននូវសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ហើយសន្តិភាពនេះហើយដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននូវការជួបជុំក្រុមគ្រួសារ សំបូរសប្បាយ ប្រកបដោយសុភមង្គល។ ការងារដែលមន្ត្រីយើងត្រូវជំរុញការអនុវត្តបន្ត គឺការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តកត្តាទាំងនេះឲ្យមានប្រសិទ្ធភាព នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ សូមបន្តសាងនូវអំពើល្អជាមួយប្រជាពលរដ្ឋ រួមនឹងការកសាងសមិទ្ធផលថ្មីៗបន្ថែម ក្នុងមូលដ្ឋានដែលទទួលខុសត្រូវ ដើម្បីទទួលបានការគាំទ្រ និងជំនឿរចិត្តបន្ថែមទៀតពីប្រជាពលរដ្ឋយើង។ ក្នុងនោះ ឯកឧត្តមប្រធាន ក៏បានស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ អំពើអាណាចារ្យ, ក្មេងទំនេីង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ត្រូវរួមគ្នា ក្នុងយុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕