ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 177 подписчиков, занимая 4 923 место в категории Политика и 543 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 177 подписчиков.

Согласно последним данным от 06 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -5, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.82%. В первые 24 часа после публикации контент обычно набирает 5.47% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 694 просмотров. В течение первых суток публикация набирает 557 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 07 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 177
Подписчики
-524 часа
-207 дней
-12230 дней
Архив постов
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រី
+9
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមការងារបច្ចេកទេស ចុះធ្វើការរៀបចំចងក្រងឯកសារ និងវិធានគន្លឹះ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ គោលដៅគេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន និងតំបន់ជុំវិញ នៃភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ពលរដ្ឋស្រុកជើងព្រៃ ទទួលបានការពិនិត្យនិងព្យាបាលភ្នែកពីក្រុមគ្រូពេទ្យជំនាញដោយឥតគិតថ្លៃ

រដ្ឋបាលសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចេញសេចក្តីបំភ្លឺព័ត៌មាន ស្ដីអំពីការសាងសង់ផ្លូវបេតុងអារម៉េ នៅភូមិឡឥដ្ឋ សង្កាត
+3
រដ្ឋបាលសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចេញសេចក្តីបំភ្លឺព័ត៌មាន ស្ដីអំពីការសាងសង់ផ្លូវបេតុងអារម៉េ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
ព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីចក្ខុវិស័យ ការកសាងកំពង់ផែទេសចរណ៍ និងភស្តុភាកម្ម តាមបណ្តោយដងទន្លេសាប និងទន្លេមេគង្គ ក្រោមប្រធានបទ "ទេសចរណ៍ជួយកំណើនការងារ និងសេដ្ឋកិច្ចជាតិ" ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថៃ្ងអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥
+9
កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថៃ្ងអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលខេត្តស្ដីទី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ព្រៃឈរដួងចិត្ត❤️🌹 🎥 ជួន រតនាវង្ស (ចៅវង្ស)

នៅរសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភ
+9
នៅរសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី/ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កិច្ច​ប្រជុំ​នេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំបច្ចេកទេស ស្តីពី "ការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ គេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៣​
+6
កិច្ចប្រជុំបច្ចេកទេស ស្តីពី "ការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ គេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៣​ ខែតុលា​ ឆ្នាំ ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង​​ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាលនៃគណៈ​អភិបាល​ខេត្ត​កំពង់ចាម​​ ​បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ច​ប្រជុំ​​ បច្ចេកទេស ស្តីពី "ការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ គេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន និងតំបន់ជុំវិញ” ជាមួយ គណៈកម្មាធិការ អភិវឌ្ឍន៍ទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងចុះសិក្សាស្រាវជ្រាវ ថត រូបភាព វីដេអូ និងបង្ហោះដ្រូន​ហេីយ​មាន​ការ​ចូលរួម​ពី​ លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុកលោក-លោកស្រី ប្រធានមន្ទីរ អនុប្រធាន មន្ទីរទេសចរណ៍មន្ត្រីរាជការលោក លោកស្រី ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​។

អភិបាលខេត្តកំពង់ចាម លើកពីចំណុចខ្វះខាតក្នុងការអនុវត្តការងារគណនេយ្យសង្គមកន្លងមក (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកយកចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដល់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រយៈពេលកន្លម ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍដោយរលូន។ ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំស្តីពីអនុវត្តការងាគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៣ តុលានេះ ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា៖ ក្នុងនោះបញ្ហាសម្រាប់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គម ថ្នាក់ក្រុងស្រុកគឺ រៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ដែលជាចំណុចខ្វះខាត,ក្រុមនេះទៀតមិនចុះតាមដានការផ្សព្វផ្សាយ ពីលទ្ធផលលើអង្គភាពផ្តល់សេវា និងការរៀបចំរបាយការណ៍ប្រមូលផ្តុំការងារអភិវឌ្ឍសង្គមនៅមានភាពយឺតយ៉ាវ និងមិនបានត្រឹមត្រូវ គឺរបាយការណ៍មិនបានឆ្លុះបញ្ចាំងក្នុងឧបសម្ព័ន្ធ។ ឯកឧត្តមបានបន្ថែមថា៖ បញ្ហាថ្នាក់ក្រុង ស្រុកនេះទៀត នៅខ្វះខាតការផ្តល់កញ្ចប់ថវិកាគាំទ្រ នៃការទទួលថវិការបស់រដ្ឋបាលឃុំ សង្កាត់មួយចំនួនមានភាពយឺតយាវ ក្នុងការអនុវត្តសកម្មភាពការងារសង្គម។ ការបិទផ្សាយផលិតផល ការងារផុសស្ពត និងការថែទាំផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ របស់អង្គភាពផ្តល់សេវាទាំងបីពុំទាន់បានល្អប្រសើរ,ការបំពេញទិន្នន័យរបស់អង្គភាពមួយចំនួននៅមានភាពយឺតយាវ, រដ្ឋបាលឃុំខ្លះរៀបចំគ្រោងកញ្ចប់ថវិកាពុំទាន់សកម្មភាព នូវរាល់សកម្មភាពថវិកាសម្រាប់គាំទ្រ ឬការអនុវត្តការងារមានភាពយឺតយាវ អនុវត្តសកម្មភាពផ្សព្វផ្សាយមិនទាន់ ការដាក់ពិន្ទុដល់អង្គភាពផ្តល់សេវាទាំងបីមានតែប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ចូលរួម ច្រើនជាងប្រជាពលរដ្ឋដែលមកទទួលសេវាជាក់ស្តែង។ ឯកឧត្តមបានបន្តថា៖ ដោយរដ្ឋបាលឃុំមួយចំនួនខ្វះអ្នកសម្របសម្រួលសហគមន៍ ការផ្តល់ប្រាប់សម្រាប់អ្នកស្ម័គ្រចិត្តឃុំនៅមានការយឺតយាវ សម្រាប់ការអនុវត្តការងារ។ ឃុំសង្កាត់មួយចំនួននូវពុំទាន់បាន រៀបចំការប្រជុំត្រីមាស ឆមាសឱ្យបានទៀងទាត់ ផែនការសកម្មភាពរស់ត្រូវការធនធានច្រើន ប៉ុន្តែពុំថវិកាសម្រាប់គាំទ្រ ដើម្បីអនុវត្តធ្វើផែនការសកម្មភាពរស់មួយចំនួន មិនទាន់បានអនុវត្តមានការកើនឡើងបន្ថែមទៀត៕

រសៀលថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគ
+9
រសៀលថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​ និងវាយតម្លៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំត្រីមាសទី៣​ ឆ្នាំ​២០២៥​ ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាល អភិបាលរង ក្រុង/ស្រុក, ទីចាត់ការជំនាញចំណុះសាលាខេត្ត, សមាគមក្រុមប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។

https://www.facebook.com/share/1EzPYMdyfE/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1Zu
https://www.facebook.com/share/1EzPYMdyfE/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៥ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៥ ដោយកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃ ថ្នាក់ខេត្ត និងរៀបចំឯកសារបញ្ជូនទៅថ្នាក់ជាតិធ្វើការវាយតម្លៃបន្ត ដែលកិច្ចការនេះរដ្ឋបាលខេត្តបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានទទួលលទ្ធផលជាអង្គភាពឆ្នើម នៃវិស័យសុខាភិបាល គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ គឺជាការប្រកួតប្រជែងក្នុងកម្រិតមណ្ឌលសុខភាព ដូច្នេះសង្ឃឹមថា នឹងទទួលបានលទ្ធផលជ័យលាភី ក្នុងការងារបម្រើសេវាសាធារណៈ ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ៕

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភ
+9
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីសំណូមពររបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងសាលាបឋមសិក្សា ព្រៃទទឹង (កំពង់ចាម): ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងគណៈគ្រប់គ្រងសាលា សូមបន្តចុះត្រួតពិនិត្យតាមដានក្នុងការអនុវត្តគម្រោងខាងលើឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង។ បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូ សរុប ៣២ ស្រី ២៥ និង សិស្សសរុប ១៣២៥ ស្រី ៦៧៧។ ដោយឡែកសំណង់ដែលត្រូវបានកសាងថ្មី រួមមានៈ អាគារសិក្សាថ្មី ៣ខ្នង ២ជាន់ ៣០បន្ទប់, ទីចាត់ការ១ ២បន្ទប់, បណ្ណាល័យ១ខ្នង, ក្លោងទ្វារ-របងសាលា រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ជាង ៩០%ហើយ។ គ្រូ៣២ ស្រី ២៥ សិស្ស ១៣២៥ ស្រី ៦៧៧។ គួររំលឹកថា សាលាបឋមសិក្សា ព្រៃទទឹង ត្រូវបាន ក្រសួងអប់រំយុវជន និងកីឡា ប្រកាសទទួលស្គាល់ជាសាលាគំរូ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកវិញ្ញាសា ប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (កំពង់ចាម)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីបើកវិញ្ញាសា ប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និង សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។ បេក្ខជនប្រលងជ្រើសរើសសិស្សឆ្នើមនេះមានចំនួន ១៨៩នាក់(ស្រី១២៨នាក់) រីឯមុខវិជ្ជាក្នុងការប្រឡងមាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា។ ដើម្បីធានាសុក្រឹត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌, ក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកលើការចេញវិញ្ញាសា និងការកែសន្លឹកការ។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុកលើការងាររៀបចំការរៀបចំដំណើរការនៃការប្រលង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការសង្កេតការពីសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕